សេដ្ឋកិច្ច

ធនាគារពិភពលោក ដំឡើង​អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា​ពី​៤.៥%​ដល់​៤.៨%​នៅ​ឆ្នាំ​២០២២

​ភ្នំពេញ​៖៖ ធនាគារពិភពលោក (World Bank) បានចេញ​ការព្យាករណ៍​ជាថ្មី ដោយបាន​ដំឡើង​អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា ពី​កំណើន​៤.៥​ភាគរយ កើន​ដល់​៤.៨​ភាគរយ​នៅក្នុង​ឆ្នាំ​២០២២​និង​បាន​ព្យាករ​ថា​ឆ្នាំ​២០២៣ មាន​កំណើន ៥.២​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់ World Bank នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​។​

​កាលពី​ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅនេះ ធនាគារពិភពលោក​បាន​ព្យាករ​កំណើន​សេដ្ឋកិច្ចកម្ពុជា នៅ​ឆ្នាំ​២០២២ មាន​កំណើន ៤.៥​ភាគរយ ប៉ុន្ដែ​នៅពេលនេះ​បាន​ដំឡើង​អត្រាកំណើន​សេដ្ឋកិច្ចកម្ពុជា នៅក្នុង​ឆ្នាំ​២០២២ រហូតដល់​៤.៨%​។​

​នាពេល​ថ្មីៗ​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏​បានចេញ​ការព្យាករណ៍ នូវ​កំណើន​សេដ្ឋកិច្ចកម្ពុជា នៅក្នុង​ឆ្នាំ​២០២២ មាន​កំណើន ៥.៣% ប៉ុន្តែ​បាន​បន្ទាប​ការព្យាករណ៍​អត្រាកំណើន​នៅ​ឆ្នាំ​២០២៣ ពី ៦.៥% មក​នៅត្រឹម​៦.២% ដោយសារ​ការចុះ​ខ្សោយ នៃ​កំណើន​សេដ្ឋកិច្ចពិភពលោក​។​

​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ សម្រាប់​ឆ្នាំ ២០២២ ត្រូវបាន​ព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​នឹង​អា​ចស​ម្រ​ច​បាន​ក្នុង​រង្វង់ ៥,៤% ដោយ​ផ្អែកលើ​កំណើន​នៃ​តម្រូវការ​ក្រៅប្រទេស និង​ការកើនឡើង​វិញ​នៃ​ការវិនិយោគ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ដោយ​រំពឹងថា​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​៕ដោយៈសិរីមតី