ព័ត៌មានជាតិ

ទឹកជំនន់ហូរកាត់ផ្តាច់ផ្លូវក្រួសក្រហម១ខ្សែជាង ២០០ម៉ែត្រពីព្រះវិហារ-កំពង់ធំ

ព្រះវិហារ៖ ទឹកជំនន់បានហូរកាត់ដាច់បណ្តាលឱ្យខូចផ្លូវក្រួសក្រហម១ខ្សែជាង២០០ម៉ែត្រ ពីខេត្តព្រះវិហារនិងខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរឃុំរួមកម្លាំងជួសជុលឡើងវិញ។

លោក គុណ សាវុទ្ធិ មេឃុំរណសិរ្សបានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញានេះថា រដ្ឋបាលឃុំបានដឹកនាំកម្លាំងសាមគ្គី រួមមានព្រះសង្ស-ប្រជាការពារ -ប្រជាពលរដ្ឋ បានចុះជួសជុលផ្លូវនិងស្ពានឈើសម្រាប់ការធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះវិហារទៅខេត្តកំពង់ធំ មានប្រវែងជាង២០០ម៉ែត្រ ដែលខូចខាតទាំងស្រុងដោយសារទឹកជំនន់ហូរដាច់។

ព្រះគ្រូ សោភ័ណរត្ខិត នាត សុផានិត ព្រះរាជាគណៈមហានិកាយ និង ជាព្រះវិន័យធរសាលាអនុគណស្រុកសង្គមថ្មី និងព្រះគ្រូចៅអធិការវត្តប្រាសាទព្រះខ័ន និងជាព្រះអនុប្រធានកិត្តិយស អនុសាខាសមាគម ។ជាមួយនោះសិស្សនិស្សិត​បញ្ញវន្តក្មេងវត្តស្រុកសង្គមថ្មី បានជួយឧបត្ថម្ភគាំទ្រ​ផ្គត់ផ្គង់នូវស្បឿងអាហារហូបចុក មួយថ្ងៃ៣ពេល ចំនួនពីរថ្ងៃ ដល់បងប្អូនក្នុងការជួយជួសជុលស្ពានក្នុងឃុំរណសិរ្សនេះឡើងវិញ៕

ដោយ៖វិចិត្រ