សេដ្ឋកិច្ច

ជំនួញឈើខុសច្បាប់កំពុងកើតមានយ៉ាងគគ្រឹកគគ្រេងនៅច្រកព្រំដែនស្រុកកែវសីមា

មណ្ឌលគីរី៖មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលពីបទល្មើសព្រៃឈើក្នុងស្រុកកែវសីមា បានឲ្យដឹងនៅថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២២ថា សកម្មភាពដឹកជញ្ជូនឈើតាមរូបភាពម៉ូតូកែច្នៃចេញតាមច្រករបៀងនៅក្បែរៗច្រកព្រំដែនទ្វេភាគីឡាប៉ាខេយកទៅលក់ឲ្យឈ្មួញវៀតណាមគឺបានកើតឡើងយ៉ាងច្រើនក្រោយចប់បុណ្យភ្ជុំបិណ្ឌ។

គេមិនឃើញសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកែវសីមា ដែលមានតួនាទីភារកិច្ចទទួលខុសត្រូវតាមព្រំដែនមិនបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅប្រទេសវៀតណាម តាមច្រកង៉ាំអូរជុំ និងច្រកផ្សេងទៀតនោះទេ៕ដោយ៖សុខុម