ព័ត៌មានជាតិ

ក្រុមហ៊ុនស៊ីណូហាយដ្រូបានបើកទ្វារ បង្ហូរទឹកចេញពីអាងស្តុកវារីអគ្គិសនីកំចាយ

កំពត៖ នាវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុនស៊ីណូហាយដ្រូបានបើក​ទ្វារបង្ហូរទឹកចេញពីអាងស្តុកទំនប់វារីអគ្គិសនីកំចាយ ព្រោះទឹកស្ទុះឡើងដល់ជាង១៤៨ម៉ែត្រ ខណ:ដែលកម្រិតត្រូវប្រកាសអាសន្នត្រឹមកម្ពស់១៤៩ម៉ែត្រនោះ។

តំណាងក្រុមហ៊ុនស៊ីណូហាយដ្រូ បានរាយការណ៍ថា នៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកញ្ញា ក្រុមការងារបច្ចេកទេសបានសម្រេចបើកបង្ហូរទឹកចេញពីអាងទំនប់វារីអគ្គិសនីកំចាយ។ ការបើកបង្ហូរនេះ គឺបានបង្ហើបទ្វារទឹកមួយក្នុងចំណោមទ្វារទាំងប្រាំ ដោយលើកកម្ពស់មួយម៉ែត្រពីបាតទំនប់។

ប្រភពដដែលបានបញ្ជាក់ថា គ្រាដែលចាប់ផ្តើមបើកបង្ហូរចេញនេះ គឺកម្រិតទឹកបានឡើងដល់កម្ពស់​១៤៨,៦៤ម៉ែត្រ។ ចំណែកទឹកហូរចូលអាងស្តុកមានចំណុះ​១៤៧,៨២ម៉ែត្រត្រីគុណក្នុងមួយវិនាទី៕

ដោយ៖កំចាយ