សេដ្ឋកិច្ច

ទូតសុច្ឆន្ទៈវប្បធ៌មរបស់ក្រុមហ៊ុនសាន់វ៉ាគ្រុប សហការជាមួយសមាគមសិល្បៈសម្ដែងក្រោមទឹកនាទីក្រុងហុងកុងថតចម្រៀងវីដេអូក្រោមចំណងជើងថា «រឿងនិទាននៅក្រោមសមុទ្រ»

ហុងកុង​៖​តារាចម្រៀង​និង​ជា​តារា​សម្ដែង​វ័យក្មេង កញ្ញា Jocelyn Choi ដែលជា​ទូត​សុច្ឆន្ទៈ​វប្ប​ធ៌​មរ​បស់​ក្រុមហ៊ុន​សាន់​វ៉ា​គ្រុប នៃ​ទីក្រុង​ហុងកុង កាលពី​ខែសីហា ឆ្នាំ​២០២២ បាន​សហការ​ជាមួយ​សមាគម​សិល្បៈ​សម្ដែង​ក្រោម​ទឹក​នាទី​ក្រុង​ហុងកុង​ដើម្បី​ផលិត​ជា​ចម្រៀង​វីដេអូ​ដែលមាន​ចំណងជើង​ថា​«​រឿងនិទាន​នៅក្រោម​សមុទ្រ​» ។ ក្រៅពី​តារាចម្រៀង​និង​ជា​តួឯក​ស្រី​ក្នុង​ចម្រៀង​វីដេអូ​នេះ កញ្ញា Jocelyn Choi ក៏​ជា​ប្រធាន​ស្ថាបនិក​នៃ​សមាគម​ផងដែរ​។

​កញ្ញា Jocelyn Choi រួមជាមួយ​សហការី ដែលមាន​ជំនាញ​របស់​សមាគម រួមទាំង​អ្នក​ថតរូប​ក្រោម​ទឹក និង​គ្រូបង្វឹក​បាន​ចំណាយពេល​៣២​ម៉ោង​ក្នុង​ការថត ក្នុង​ជម្រៅ​ទឹក ៣០០​ម៉ែត្រ​និង ១៥០ ម៉ោង​ក្នុង​ការកែរ​សម្រួល​ចម្រៀង​វីដេអូ​។ នេះ​គឺជា​វីដេអូ​ក្រោម​ទឹក​ដំបូងបង្អស់​របស់​សមា​គម​ផងដែរ​ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុ​ការអភិវឌ្ឍ​សិល្បៈ​សម្ដែង​ក្រោម​ទឹក​ក្នុង​ទីក្រុង​ហុងកុង​។​

​កញ្ញា Jocelyn Choi បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ចិន ហុងកុង ជាមួយ​ជំនាញ​ភាសា​អង់គ្លេស និង ប្រើប្រាស់​ភាសា​បារាំង​បាន​យ៉ាង​ស្ទាត់ជំនាញ​។​កញ្ញា​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​អាយុ ៥​ឆ្នាំ និង​បានឈ្នះ​ពានរង្វាន់​ជាច្រើន​នៅ​ទីក្រុង​ហុងកុង និង ចិនដីគោក​។ ក្នុងនាម​ជា​ទូត​សុច្ឆន្ទៈ​វប្ប​ធ៌​ម​នៃ​ក្រុមហ៊ុន​សាន់​វ៉ា​គ្រុប កញ្ញា Jocelyn Choi បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​គម្រោង​និង​កម្មវិធី​វប្ប​ធ៌​ម​និង​សិល្បៈ​ជាច្រើន​ដែល​រៀបចំ​ជា​ក្រុម​ដើម្បី​ព​ង្រឺ​ក​បន្ថែមទៀត​នូវ​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង​ហុងកុង ប្រទេស​ចិន និង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក​។​

​បច្ចុប្បន្ន​កញ្ញា​កំពុង​ទទួលបន្ទុក​គ្រប់គ្រង​មជ្ឈមណ្ឌល​ច្នៃប្រឌិត​ភាពយន្ត របស់​សាន់​វ៉ា​នៅ Beijing Film Academy (​ប្រទេស​ចិន​)​និង​ជា​សមាជិក​សំខាន់​នៃ​អង្គការ​សប្បុរស​ធ៌​ម​អន្តជាតិ​ជាច្រើន​។​នៅក្នុង​ឆ្នាំ​២០១៧ កញ្ញា​បាន​សម្ដែង​ជា​តួ Lily ក្នុង​រឿង Forever Silence ដែលជា​ផលិតកម្ម Hong Kong Repertory និពន្ធ​និង​ដឹកនាំ​ដោយ​លោក Cheung Tat Ming​។ កញ្ញា​ត្រូវ​បានផ្ដល់​អាហារ​រូប​ករ​ណ៏​អភិវឌ្ឍ ទេព​កោសល​សម្រាប់​សមិទ្ធផល​ឆ្នើម​ផ្នែក​តន្ត្រី​និង​សិល្បៈ​។ បន្ទាប់ពី​សម្ដែង​ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​និង​ផលិត​ភាពយន្ត​ខ្លីៗ​ជាច្រើន​មក​កញ្ញា Jocelyn បានទទួល​តំណែង​ជា​តួឯក​ដំបូង​របស់​នាង​ក្នុង​រឿង “Love at Square’’ ដែល​ដឹកនាំ​ដោយ Lester Chan​។​

នៅក្នុង​ឆ្នាំ ២០១៧ នាង​បាន​សម្ដែង​ក្នុង​រឿង​“Fishing” ជា​តួឯក​ស្រី ហើយ​ត្រូវបានតែងតាំង​សម្រាប់​ពានរង្វាន់ “​តារា​សម្ដែង​ល្អ​បំផុត​” នៅ​មហោស្រព​ភាពយន្ត​តៃវ៉ាន់ Golden Cane លើក​ទី​១២​។ ក្នុង​ឆ្នាំ ២០១៨ កញ្ញា Jocelyn បាន​សហការ​ជាមួយ តារា​ល្បីៗ​មួយចំនួន​ក្នុង​រឿង“ Home with a view ” ដែល​ក៏បាន​សម្ដែង​ជាមួយLouis Koo, Francis Ng, Anita Yuen, និង Cheung Tat Mingផងដែរ​៕