សេដ្ឋកិច្ច

សភាពាណិជ្ជកម្ម​កម្ពុជា​ជំរុញ​ឱ្យ​ធុរជន​កម្ពុជា និង​អាស៊ាន ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​ឆ្នាំ​២០២២

​ភ្នំពេញ​៖ សភាពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន បានប្រកាស​ឱ្យ​ធុរជន​កម្ពុជា និង​អាស៊ាន ចូលរួម​ដាក់ ពាក្យ​ប្រកួតប្រជែង​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​ឆ្នាំ​២០២២ ដែលជា​ពានរង្វាន់​កម្រិត​អន្តរជាតិ សម្រាប់​ក្រុមហ៊ុន​ជោគជ័យ និង ឈានមុខ នៅ​អាស៊ាន ដែល​បាន​ចូលរួមចំណែក​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​និង​វិបុលភាព​អាស៊ាន​។​

​ក្រុមហ៊ុន​សហគ្រាស អាចដាក់​ពាក្យ​ប្រកួតប្រជែង​លើ​វិស័យ​សំខាន់ ដូចជា​៖១) វិស័យ​អាទិភាព​៖​ទេសចរណ៍ ភស្តុភារ អចលនទ្រព្យ កាត់ដេរ សុខាភិបាល សិប្បកម្ម បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ផលិតផល​កសិកម្ម​។​២) ឧត្តមភាព​សហគ្រាស​ធុន​តូច និង​មធ្យម ៖​ផ្នែក នវានុវត្តន៍ ការទទួលខុសត្រូវ​សង្គម និង​ការផ្តល់​ការងារ​ធ្វើ​និង​៣) ការអភិវឌ្ឍ​ជំនាញ ​។​

​ជ័យលាភី​ដែល​ទទួលបាន​ពានរង្វាន់​ធុរកិច្ច​អាស៊ាននឹងត្រូវ​ប្រកាស​នៅក្នុង​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​នៅ​ថ្ងៃទី​៩ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​។ ព្រឹត្តិការណ៍​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​និង​វិនិយោគ​អាស៊ានក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​៤០ និង​លើក​ទី​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​៕ដោយៈសិរីមតី