កម្សាន្ដ

បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃខេត្តព្រះវិហារទទួលភ្ញៀវជាតិនិងអន្តរជាតិប្រមាណជា១ម៉ឺននាក់

ព្រះវិហារ៖ រយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃនៅខេត្តព្រះវិហារ បានទទួលភ្ញៀវជាតិនិងអន្តរជាតិ​សរុបចំនួន១៣.៥៦៤នាក់។នេះជារបាយការណ៍នៃមន្ទីរទេសចរណ៍ខេត្តព្រះវិហារកាល​ពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

មន្ត្រីមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិដែលធ្វើដំណើរ​កម្សាន្តនៅតាមរមណីយដ្ឋានគោលដៅនៅទូទាំងខេត្តព្រះវិហារ ដោយគិតក្នុងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់២៦ ខែកញ្ញា ឆ្នាំ២០២២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ។

ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរសរុបចំនួន ១៣.៥៦៤នាក់ ធៀបនឹងឆ្នាំ២០២១ មានចំនួន ១២.៦៨៦នាក់ កើនឡើង ៦,៩២ភាគរយ។ ក្នុងនោះភ្ញៀវជាតិ ១៣.៤៦១នាក់ ធៀបនឹងឆ្នាំ២០២១ មានចំនួន ១២.៦៥៩នាក់ កើនឡើង ៦,៣៤ភាគរយ ភ្ញៀវបរទេស ១០៣នាក់ ធៀបនឹងឆ្នាំ២០២១ មានចំនួន ២៧នាក់ កើនឡើង ២៨១,៤៨ភាគរយ៕

ដោយ៖ភ្នំត្បែង