សេដ្ឋកិច្ច

CDC អនុម័ត​គម្រោងវិនិយោគ​ថ្មី​មួយ​តម្លៃ​ជិត​៦​លាន​ដុល្លារ​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី លើ​គម្រោង​វិនិយោគ ដែលមាន​ទុន​សរុប​៥,៦​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​រោងចក្រ​ចំនួន ១​កន្លែង នៅ​រាជធានី​ភ្នំពេញ​។​

​ក្រុមហ៊ុន MI QI (CAMBODIA) GARMENT CO., LTD បាន​ស្នើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​មួ​យ​កន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ​៥,៦​លាន​ដុល្លារ​អាមេរិក​។​

បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) គម្រោង​ថ្មី​មួយ​នេះ នឹង​បង្កើត​ការងារ​ចំនួន ១.៨៨៦៣​កន្លែង​ជូន​ប្រជាពលរដ្ឋ​៕​ដោយៈសិរីមតី