សេដ្ឋកិច្ច

​ឈ្នះប្រាក់សុទ្ធ​ ១០០​លាន​រៀលពី​ភេសជ្ជៈ​ប៉ូវ​កម្លាំងខា​រ៉ា​បាវ

ឧ​ត្ត​រ​មានជ័យ ៖ ជាមួយនឹង​កម្មវិធី​​ឈ្នះ​រង្វាន់​​ប្រា​ក់​លាន និង​ក្លាយជា​សេដ្ឋី​ភ្លាមៗ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ពេលនេះ​ក្រុមហ៊ុន​បាន​បន្ត​រកឃើញ​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន ១០០​លាន​រៀល​ម្នាក់​ទៀតហើយ ដែលជា​អ្នករស់នៅ​ខេត្ត   ​ឧ​ត្ត​រ​មានជ័យ​។

សម្រាប់​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​ទឹកប្រាក់​សុទ្ធ​ចំនួន ១០០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ រូបនេះ​មានឈ្មោះ ទីង ហឿង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មានមុខរ​បរជាកសិក​រ និង​មានកូន​៣​នាក់​នៅក្នុង​បន្ទុក រស់នៅ​នៅ​ភូមិ​ត្នោត សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​លោក ទីង ហឿង បាន​ប្រាប់​ឱ្យដឹងថា​ជា​រៀងរាល់ថ្ងៃ​លោក​តែងតែ​ទទួលទាន​ភេសជ្ជៈ​ខា​រ៉ា​បាវ ១ ឬ ២ កំប៉ុង ជាប្រចាំ​ព្រោះ​វា​ជួយ​ឱ្យមាន​កម្លាំង ជាពិសេស​ក្រោយពេល​មាន​អារម្មណ៍​ថា​ហត់នឿយ​បន្ទាប់ពី​ធ្វើការ​ងារ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​នេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះឡើយ ដោយ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ នៅពេល​ត្រឡប់​ពី​ធ្វើស្រែ​វិញ ខ្ញុំ​បាន​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ ពី​អ្នកលក់​ដែល​នៅ​ជិត​ផ្ទះ​ចំនួន​១​កំប៉ុង​មក​ទទួលទាន លុះ​ពេល​គាស់​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល​តែម្ដង​។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង ហើយ​ស្រែកប្រាប់​អ្នក​ដែល​នៅក្បែរ​មកជួយ​ពិនិត្យមើល ហើយក៏​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​ក្រវិល​កំប៉ុង​ស្រាប់​តែម្ដង​»​។

លោក​បាន​បន្ថែមទៀតថា​៖«​តាំងពីដើម​មក នៅពេលដែល​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​ធំ និង​ផ្សព្វផ្សាយ​នៅតាម​ស្ថានីយ៍ទូរទស្សន៍ ខ្ញុំ​តែង​នឹក​ស្រមៃ​ថា ថ្ងៃ​ណាមួយ ខ្ញុំ​នឹងមាន​វាសនា​ត្រូវ​រង្វាន់​ដូច​គេ​ដែរ ហើយ​ថ្ងៃនេះ ក្ដី​ស្រមៃ​របស់ខ្ញុំ​បានក្លាយ​ជាការ​ពិតមែន​»​។

លោក ទីង ហឿង បាន​និយាយថា​៖​ទឹកប្រាក់​១០០​លាន​រៀល​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ជីវិត និង​ក្រុមគ្រួសារ​របស់​លោក​។​ក្រោយពេល​ទទួលបាន​ប្រាក់​នេះ លោក នឹង​យក​មួយចំនួន​សងបំណុល​ធនាគារឯកជន ហើយ​ទិញ​ម៉ូតូ​ឱ្យ​កូន ទុកឱ្យ​កូន​សិក្សា​រៀនសូត្រ​ខ្លះ ហើយនឹង​ទុក​បង្កើត​មុខរបរ សម្រាប់​បង្កើន​កម្រិតជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។

ជា​ចុងក្រោយ លោក ទីង ហឿង បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ជួយ​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ក្រលំបាក​ឱ្យមាន​ជីវភាព​ធូរធារ មាន​លុយ​គ្រប់គ្រាន់​ហ្នឹង​គេ​៕