ភ្នំពេញ៖សប្តាហ៍ទី៣នៃខែកញ្ញាគឺនៅចុងសប្តាហ៍ថ្ងៃទីទី១៧-១៨ខែកញ្ញា ឆ្នាំ២០២២នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប៣០០, ៣៨៥ នាក់ក្នុងនោះភ្ញៀវជាតិ២៤៦,៩៦០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៣,៤២៥នាក់។ នេះបើតាមប្រភពក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា៖គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញទទួបានទេសចចំនួន ៦៩,៤០៤នាក់,ខេត្តព្រះសីហនុ ២៩,៤២២នាក់,ខេត្តកណ្តាល ២៥,០៩៣នាក់,ខេត្តសៀមរាប ២៤,៥៧៧នាក់,ខេត្តកំពត ២២,៥៥៥នាក់,ខេត្តបាត់ដំបង ២០,១៩០នាក់, ខេត្តកំពង់ចាម ១៩,៩៤៩នាក់,ខេត្តកំពង់ស្ពឺ ១៣,២៩៨នាក់,ខេត្តកែប ១២,៥១៩នាក់និងខេត្តពោធិ៍សាត់ ១២,០៣៧នាក់។
តួលេខនេះមានការកើនឡើងប្រមាណ៤៧.៣%ធៀបនឹងសប្តាហ៍កន្លងមក។នាចុងសប្តាហ៍កន្លងមកមានប្រជាពលរដ្ឋជាច្រើនបានចេញ ទៅដាក់បិណ្ឌតាមវត្តអារាមនានា និងបន្តចេញទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ហើយស្ថានភាពចរាចរណ៍នៅតាមដងផ្លូវជាតិមួយចំនួនក៏មានសភាពកកកុញផងដែរ។
ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ទៅដល់មន្ទីរទេសចរណ៍ និងផ្នែកពាក់ព័ន្ធដើម្បីបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ រក្សាតម្លៃសមរម្យ បរិស្ថានអនាម័យនិងបញ្ជៀសការជួបជុំកកកុញខ្លាំងនៅតាមគោលដៅទេសចរណ៍នានាដូចដែលធ្លាប់កើតមាននាឆ្នាំកន្លងមក៕ដោយៈផាវី