សេដ្ឋកិច្ច

ធនាគារជាតិ​នៃ​កម្ពុជា ជូនដំណឹង​ពី​ការដាក់​ដេញថ្លៃ​មូល​ប​ត្រ​រដ្ឋ​លើក​ទី​២ ទំហំ​ទឹកប្រាក់​ជិត​៥០​លាន​ដុល្លារ

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្ដីជូនដំណឹង​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ស្ដីពី​​ការបោះ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​លើក​ទី​២ ដែល​នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២២​។​

​ការដេញថ្លៃ​មូល​ប​ត្រ​រដ្ឋ​លើក​ទី​២​នេះ មាន​ទំហំ​ទឹកប្រាក់​សរុប ២០០ ពាន់​លាន​រៀល (​ជិត​៥០​លាន​ដុល្លារ​) តម្លៃ​ចារឹក ១​លាន​រៀល​, អត្រា​កូ​ប៉ុង ២.៤៤%​ថេរ ដោយមាន​រយៈពេល​ទូទាត់​រាល់​៦​ខែម្តង​។​

​សូមជម្រាបថា៖កាលពី​ការដេញថ្លៃ​មូល​ប​ត្រ​រដ្ឋ​លើក​ទី​១មាន​គ្រឹះស្ថាន​ចូលរួម​ចំនួន​៨ បរិមាណ​ចូលរួម​ដេញថ្លៃ​ជោគជ័យ​សរុប​មាន៤១,​៨០​០​​​​ឯក​តានិង​អត្រា​ចំណូល​ដេញថ្លៃ​ឈ្នះ​មាន ២.២​ភាគរយ​៕​ដោយៈសិរីមតី