ចំណេះដឹង

តើបងប្អូនស្រ្តីគួរថើបបែបណាដើម្បីធ្វើឱ្យបុរសៗឈ្លក់វង្វេង?

សូមកុំភ្លេចថាគ្រាន់តែការថើបនោះក៏អាចធ្វើឱ្យដៃគូបុរសមានការជាប់ចិត្ត និងបំភ្លេចអ្នកមិនបានដែរ។

តើអ្នកដឹងទេថាការថើបដូចម្តេចឱ្យដៃគូបុរសជាប់ចិត្តទៅលើអ្នក និងអ្នកគួរអនុវត្តវិធីដូចម្តេច?

១)បង្កើតភាពស្រស់ស្រាយ

មុនពេលជួបគ្នា ឬឡើងគ្រែអ្នកត្រូវចៀសវាងបរិភោគអាហារមានក្លិនអាក្រក់ដូចជាខ្ទឺមស ឬមាត់ក្លិនមិនល្អដែលធ្វើឱ្យដៃគូមិនចង់នៅក្បែរ។ហេតុនេះយកល្អអ្នកត្រូវរកស្ករកៅស៊ូ មកទំពារមុនមកជួបគ្នាដើម្បីបង្កើនភាពទាក់ទាញ ហើយភាគីម្ខាងទៀតចូលចិត្ត។

Silhouette of couple in love kissing in sunset. Couple in love concept.

២)រកពេលវលាសមរម្យ

ត្រូវចេះសង្កេតមើលថាទាំងអ្នក និងដៃគូមានពេលវេលាសមរម្យឬនៅក្នុងការជួបគ្នា។ការមានពេលវេលាសមរម្យ និង ការឯកភាពគ្នាដោយក្តីរីករាយនោះគឺជាកូនសោរសំខាន់ក្នុងការថើបឬការរួមភេទដ៏សមរម្យបំផុត។

៣)ប្រើក្រសែភ្នែក

នៅពេលឱនខ្លួនទៅថើប រឿងដែលចាំបាច់បំផុតគឺឱ្យអ្នកប្រើក្រសែភ្នែកផ្អែមល្ហែមនោះគឺពិតជាបានបញ្ជាក់អត្ថន័យជាងការប្រើពាក្យសម្តីទៅទៀត។

៤)ត្រូវមានទំនុកចិត្ត

អ្នកត្រូវាមានទំនុកចិត្តខ្លួនឯង ហើយមិនត្រូវបន្ទោសខ្លួនថាមានចំណុចខ្សោយ នោះឡើយ ព្រោះថាបើអ្នកធ្វើបានដូច្នេះនៅពេលការថើបចាប់ផ្តើមអ្នក និងមានភាពកក់ក្តៅ ហេតុនេះរាល់ការបញ្ចេញកាយវិការមកក៏តែងធ្វើឱ្យភាគីម្ខាងទៀតមានភាពកក់ក្តៅជានិច្ច។

Smiling brunette girl making self portrait and posing in studio on pink background. Send kiss to camera.

៥)ប្រើពេលវេលាឱ្យបានពេញទី

ការថើបបឺតមាត់ត្រូវធ្វើឱ្យបានពេញទី ហើយមិនត្រូវប្រើពេលឆក់កណ្តៀត ឬទីកន្លែងមិនសមរម្យពីព្រោះនាំឱ្យបាត់ភាពកក់ក្តៅ និងខ្វះភាពស្និទ្ធស្នាល ។

៦)ប្រើក្រែមបន្ទន់មាត់

ការធ្វើដូច្នេះចៀសវាងបបូរមាត់ស្ងួតបែកស្រការ ហេតុនេះត្រូវរកក្រែមដែលមានលក្ខណៈទន់នៅពេលមាត់ប៉ះមាត់ហើយផ្តល់ភាពកក់ក្តៅនិងពោរពេញទៅដោយភាពកក់ក្តៅ។

៧)ប្រយ័ត្នអណ្តាត

ការប្រើប្រាស់អណ្តាតលិឍមុខមាត់ត្រូវធ្វើល្មមសមរម្យបានហើយពីព្រោះថាការប្រើច្រើននាំឱ្យរំខាន និងភាគីម្ខាងទៀតមិនចូលចិត្តឡើយ។ការប្រើអណ្តាតដែលសមរម្យមានតែការថើបបែបជញ្ជក់មាត់ប៉ុណ្ណោះទើបជាវិធីល្អបំផុត។

Cute and happy couple on yellow background

៨)យកចិត្តទុកដាក់បរិយាកាស

ទីកន្លែងបង្កើតស្នេហាដោយការថើបសំខាន់បំផុតត្រូវរកកន្លែងស្រស់ស្រាយ និងប្រកបដោយភាពរ៉ូម៉ាទិចផង។

៩)ធ្វើដោយបែបធម្មជាតិ

ការថើបមិនថាបែបណាក៏ដោយគឺចាំបាច់បំផុតត្រូវបែបធម្មជាតិ និងផ្តល់ភាពកក់ក្តៅ។ហេតុនេះអ្នកត្រូវអនុវត្តដោយថ្នាក់ថ្នមនិងមិនត្រូវប្រើស្ទីល ឬក្បួនខ្នាតពេកនោះទេនាំឱ្យភាគីម្ខាងទៀតយល់ថាអ្នកចេះស្នៀតឬក្បាច់ច្រើន ហើយដែលចង់មិនចង់វាបានក្លាយជាមិនផ្តល់ក្តីកក់ក្តៅទៅវិញ។

Female lips in close-up

១០)ជាភាគីចាប់ផ្តើមឬ អាស្រ័យទៅតាមស្ថានការណ៍

អ្នកថើបដ៏ល្អត្រូវសង្កេតថាភាគីដៃគូកំពុងធ្វើអ្វី ឬពេលវេលានេះអំណោយផលឬក៏អត់ ។បើឃើញថាពេលវេលាល្អហើយអ្នកវាយលុកនោះដឹងទេថាវាជាឱកាសមាសប្រាក់ពុំខាន។

១១)ប៉ះពាល់និងស្ទាបអង្អែលគ្រប់រាងកាយផង

អំឡុងពេលថើបមិនមែននៅស្ងៀមម្យ៉ាងនោះទេត្រូវចេះប្រើប្រាស់ដៃឱ្យមានប្រយោជន៍ដោយសា្ទបអង្អែលរាងកាយដល់បុរសដៃគូពីព្រោះថាវានឹងជួយបង្កើនភាពកក់ក្តៅ និងភាពរោលរាលកាន់តែក្តៅងំខ្លាំងឡើយ។

Couple on a sky background. Silhouette of people.

១២)រកកន្លែងងាយផ្តល់សំរើប

មិនថាគុម្ពត្រចៀក ច្រមុះ ថ្ងាស ឆ្អឺងដងកំបិត និងបំពង់ក គឺសុទ្ធតែជាកន្លែងចុងសរសៃប្រសាទងាយបញ្ឆេះអារម្មណ៍បុរសដៃគូឱ្យកម្រើតណ្ហា ហើយមានអារម្មកក់ក្តៅខ្លាំងក្លា។

១៣)សរសើរគ្នាទៅវិញទៅមក

អ្នកគប្បីពោលពាក្យសរសើរ ដើម្បីឱ្យដៃគូទទួលអារម្មណ៍កក់ក្តៅ ។ត្រូវចងចាំថាមនុស្សយើងអ្នកខ្លះមិនស៊ីជោរទេ ប៉ុន្តែបើបង្អាប់នោះខឹងដែរ៕

បកប្រែពីឯកសារបរទេស

ដោយ៖ឧត្តម