ភ្នំពេញ៖ កម្ពុជានិងសាធារណរដ្ឋកូរ៉េ កំពុងសម្លឹងទៅរកលើកិច្ចសហប្រតិបតិ្តការលើវិស័យឧស្សាហកម្មរ៉ែ ខណៈភាគីកូរ៉េបានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យរ៉ែនៅកម្ពុជានិងបានស្នើឲ្យកម្ពុជា លើកជាគម្រោងសិក្សាលម្អិតបន្ថែម ទៅលើសក្ដានុពលរ៉ែ។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងលោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ជាមួយលោក Lee HyuKsang លេខាធិការទី១ នៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាពេលថ្មីៗនេះ ភាគីកូរ៉េ បានស្វែងយល់អំពីបច្ចុប្បន្នភាព នៃការអភិវឌ្ឍវិស័យរ៉ែ និងការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា ដែលក្រុមហ៊ុនរបស់ប្រទេសកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគ លើវិស័យរ៉ែនៅកម្ពុជា។
លោក អ៊ឹង ឌីប៉ូឡា បានឲ្យដឹងថា វិស័យរ៉ែនៅកម្ពុជា ដែលភាគីកូរ៉េ បានបង្ហាញនូវចំណាប់អារម្មណ៍ ចង់វិនិយោគរួមមាន៖រ៉ែទង់ដែង,ម៉ង់កាណែស(Manganese),លីស្យូម( Lithium) និងរ៉ែផ្សេងៗទៀត។
លោក បានបញ្ជាក់ថា៖ការសិក្សាតាំងពីសម័យបារាំងមក សព្វថ្ងៃនេះ កម្ពុជាបានរកឃើញនូវសក្ដានុពលរ៉ែមួយចំនួន បន្ទាប់មកក៏បន្ដកិច្ចសហការ ជាមួយជប៉ុន, កូរ៉េ, ចិន, ឆែក និងរុស្សី ក៏ប៉ុន្ដែការសហការគ្នានេះ មិនទាន់អាចសិក្សា ទៅបានគ្រប់ទីតាំង និងបានស៊ីជម្រៅ អំពីសក្ដានុពលរ៉ែនីមួយៗ ច្បាស់លាស់៕ដោយៈសិរីមតី