សុខភាព

អាហារចំនួន៥មុខដែលមនុស្សបរិភោគហើយឆាប់ចាស់ជាងអាយុ

តើអ្នកដឹងឬទេថាការបរិភោគអាហារមួយចំនួនគឺជាបច្ច័យនាំឱ្យយើងឆាប់ចាស់ជាងអាយុផងដែរ។តួយ៉ាងដូចជាអាហារ៥មុខនេះបើអ្នកជ្រើសរើសបរិភោគច្រើន ឬបរិភោគញឹកញាប់ពេកពិតណាស់វានឹងរុញច្រានឱ្យអ្នកឆាប់ចាស់ជាងអាយុជាក់ជាពុំខាន។

១)គ្រឿងភេសជ្ជ:ដែលមានសារជាតិស្ករខ្ពស់

ក្នុងនេះដូចជាគ្រឿងភេសជ្ជ:ដែលមានសារជាតិ កាបោនអ៊ីដ្រាត( Carbohydrate)និងរួមទាំងគ្រឿងភេសជ្ជះដែលលាយផ្សំសារជាតិស្ករ ម្ល៉ោះហើយបើបរិភោគច្រើនហួសកម្រិតវានឹងនាំឱ្យចាស់ជាងអាយុជាក់ជាពុំខាន។គ្រឿងភេសជ្ជ:ដែលសម្បូរទៅដោយសារជាតិទាំងនេះរួមមានដូចជា ស្ករក្នុងទឹកតែ កាហ្វេ ជាដើម។គ្រឿងភេសជ្ជ:ទាំងនេះបើកាលណាប្រើស្ករហួសកម្រិតដូចជាប្រើស្កររហូតដល់១២ស្លាបព្រាកាហ្វេក្នុងមួយកែវជាដើមនាំឱ្យអ្នកបរិភោគងាយធ្លាក់រោគជំងឺយាយីណាស់។

២)អាហារប្រភេទក្រុមអាំង ដុត ឬចៀន

ក្រុមអាហារដែលអាំង ដុត ចៀន ក៏ជាអាហារមួយប្រភេទទៀតដែលងាយធ្វើឱ្យយើងបរិភោគចូលទៅឆាប់ចាស់មុនអាយុដូចគ្នាដែរ។

បើករណីអាហារចៀនយើងមិនត្រូវប្រើប្រេង ខ្លាញ់ដែលចៀនច្រើនលើកច្រើនសារឡើយ។ចំពោះការអាំងវិញមិនត្រូវប្រើស្លឹកចេកឬបន្ទះអាលុយមីញ៉ូមខ្ចប់សាច់អាំងនោះដែរ ពីព្រោះថាក្នុងស្លឹកចេក និងបន្ទះសន្លឹកអាលុយមីញ៉ូមមានសារជាតិងាយបង្កឱ្យកើតមហារីក។

៣)ខ្លាញ់ឆ្អែត

ការជ្រើសរើសបរិភោគអាហារខ្លាញ់ឆ្អែតច្រើនពេកតែងបង្កឱ្យអាការរលាកក្នុងរាងកាយពិសេសខ្លាញ់ពីសាច់សត្វ ប្រេងដូង ខ្ទិះ ប្រេងpalmជាដើម។

៤)គ្រឿងស្រវឹង

គ្រឿងស្រវឹងមិនបាច់ប្រាប់ក៏យើងអាចដឹងខ្លះមកហើយថាតែងមិនផ្តល់ផលល្អសម្រាប់សុខភាពស្រាប់ទៅហើយ។ហេតុនេះបើអាចចៀសវាងបានគប្បីមិនត្រូវប៉ះពាល់គ្រឿងស្រវឹងឡើយពីព្រោះថាវាងាយធ្វើឱ្យយើងឈានដល់ចាស់មុនអាយុជាងអ្នកដទៃណាស់។

៥)អាហារលាយឡំសារជាតិពុល

ក្រុមអាហារដែលលាយឡំដោយសារជាតិគីមី និងសារជាតិពុលដូចជាអាហារដែលមានលាយសារជាតិសំណ អាហារដែលបិទជុំជិត ឬសូម្បីតែអាហារជ្រក់ ត្រាំ តែងមានបាក់តេរី ដែលបង្កកើតមេរោគ។ហេតុនេះនៅពេលរាងកាយបានទទួលច្រើនចូលទៅនាំឱ្យកើតជាតិពុលដែលពេលនោះនឹងជំរុញឱ្យឆាប់ចាស់ផងដែរ៕

ប្រែសម្រួលពីឯកសារបរទេសដោយឧត្តម