បច្ចេកវិទ្យា

បន្ទាន់៖យានអង្គការណាសារកឃើញម៉ូលេគុលសរីរាង្គជីវិត សង្ស័យមានមនុស្សធ្លាប់រស់នៅភពព្រះអង្គារ

យានរុករកភពព្រះអង្គាររបស់អង្គការណាសាអាម៉េរិកនៅថ្ងៃសុក្រទី១៦កញ្ញានេះ បានប្រទះឃើញនឹងសារធាតុម៉ូលេគុលសរីរាង្គសំខាន់ៗនៅលើផ្ទៃបឹងបុរាណរបស់ភព ដោយដាក់ការសន្និដ្ឋានថាមានជីវិតមនុស្សធ្លាប់រស់នៅពីអតីតកាល។

យោងតាមគេហទំព័ររបស់ទីភ្នាក់ងារវិទ្យាសាស្រ្តណាសាសហរដ្ឋអាម៉េរិក ចុះផ្សាយនៅថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា យានរុករកឈ្មោះ Perseverance rover ពិតជាបានប្រមូលសំណាកសំខាន់ៗមួយចំនួននៅក្នុងបឹងបុរាណ Jezero របស់ភពព្រះអង្គារមែន។ សំណាកដែលប្រមូលបានសរុបមានចំនួន ១២ដុំនៃស្នូលថ្ម ដែលចាប់ផ្តើមប្រមូលដំបូងតាំងពី ខែកក្កដាមកម្ល៉េះ។ ការវិភាគរបស់ឧបករណ៍នៃយានខាងលើបានបង្ហាញថា សារធាតុរ៉ែសរីរាង្គដែលរកឃើញហាក់មានក្លិនក្រអូប និងស្ថិតជាសភាពម៉ូលេគុលកាបូន និងអ៊ីដ្រូសែន ជាប់គ្នានឹងស៊ុលហ្វាត ខណៈដែលសារធាតុរ៉ែស៊ុលហ្វាតត្រូវបានគេធ្លាប់រកឃើញជាញឹកញាប់ នៅក្នុងស្រទាប់នៃថ្ម sedimentary ដែលបង្កើតបានជាទម្រង់នៃទឹក។

លោក Ken Farley អ្នកវិទ្យាសាស្ត្រនៃគម្រោងនេះមកពីវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ា ក្នុងទីក្រុង Pasadena បាននិយាយថា “ថ្មដែលយើងបានកំពុងតែសិក្សាលើកនេះ គឺហាក់ដូចជាមានទំនោរខ្លាំង ទៅលើសារធាតុសរីរាង្គដែលយើងមិនដែលប្រទះក្នុងបេសកកម្មមុនៗ”។ តម្រុយដែលរកឃើញតាម រយៈបឹងបុរាណ Jezero ប្រវែង ៤៥គីឡូម៉ែត្រ គឺបង្ហាញថា ជីវិតទំនងជាធ្លាប់កកើតរស់នៅលើ ភពព្រះអង្គារនេះ កាលពី៣៥០០លានឆ្នាំមុន៕

ប្រភព៖ NASA

ប្រភពរូប៖NASA
ប្រែសម្រួល៖សុខ តុលា