សុខភាព

តើត្រូវបរិភោគអាហារប្រភេទណាខ្លះជួយឱ្យរូបរាងស្អាតគួរឱ្យស្រឡាញ់?

មនុស្សយើងម្នាក់ៗធាត់ ស្គម ឬរូបរាងស្អាតមិនស្អាត ក៏ដោយសារផ្តើមចេញពីកត្តាជ្រើសរើសបរិភោគអាហារប្រចាំថ្ងៃតែប៉ុណ្ណោះ។ត្រូវចងចាំថាប្រភេទអាហារមួយចំនួនដែលយើង បរិភោគចូលទៅបានជំរុញឱ្យឡើងគីឡូបាត់រូបរាងដើម ហើយប្រើក្លាយជាមនុស្សធាត់ ខូចរូបរាងធ្វើឱ្យមិនទាក់ទាញភ្នែកដល់អ្នកដទៃបន្តទៀត។

Mixed fruits with apple banana orange and other on wooden background – Healthy food style

តើយើងគួរជ្រើសរើសបរិភោគអាហារបែបណាខ្លះដើម្បីឱ្យរូបរាងស្រស់ស្អាត និងមិនសូវឡើងគីឡូ?

ខាងក្រោមនេះគឺជាការណែនាំប្រភេទអាហារនីមួយៗដើម្បីឱ្យរូបរាងស្អាតសមសួន ដែលលោកអ្នកអាចជ្រើសរើសបរិភោគបានដូចជា៖

  • ផ្លែចេក

ក្នុងផ្លែចេកបើទោះជាកាឡូរី កម្រិត ខ្ពស់ពិតមែន ប៉ុន្តែបែរជាមានសារជាតិខ្លាញ់តិចដែលនៅពេលបរិភោគមិនងាយឡើងគីឡូទេ ។ក្រៅពីនេះចេកក៏សម្បូរសារជាតិកាលី (Kali) ដែលធ្វើឱ្យក្រោយបរិភោគយើងទទួលអារម្មណ៍ឆាប់ឆ្អែត ហើយពិសេសវានៅមានសារជាតិជួយកាត់បន្ថយខ្លាញ់ក្នុងរាងកាយផ្នែកខាងក្រោមផង។

ព្រោះតែលក្ខណៈពិសេសរបស់ផ្លែចេកបែបនេះហើយ ទើបធ្វើឱ្យវាក្លាយជាប្រភេទផ្លែឈើមួយអាចជួយថែរក្សារាងកាយរបស់យើងឱ្យនៅថេរ ពោលគឺទម្ងន់មិនចុះ ហើយក៏មិនឡើងដែរ។

Lifestyle beautiful beauty woman Asian cute girl feel happy enjoy eating diet food fresh salad for good health in the morning
  • សារាយសមុទ្រ

តាមការស្រាវជ្រាវបង្ហាញថាសាររាយសមុទ្រគឺមិនត្រឹមតែសម្បូរដោយវីតាមីន A1 B1 និង B2 នោះឡើយ ប៉ុន្តែវាក៏សម្បូរដោយ សារធាតុ Cellulose និង សារជាតិរ៉ែមួយចំនួនទៀត ។ព្រោះតែសារជាតិទាំងអស់នេះហើយទើបវាអាចជួយដល់ការបញ្ចេញជាតិសំណ និង ជាតិទឹកដែលសល់ក្នុងរាងកាយហើយជាបច្ច័យមួយអាចជួយធ្វើឱ្យត្រគាកមិនរីកធំនិងរក្សាភាពស្អាតសមសួនជានិច្ច។

  • គ្រាប់ល្ង

ក្នុងគ្រាប់ល្ងមានសារជាតិអាស៊ីដ linoleic ដែលអាចជួយកាត់ បន្ថយកម្រិតកូឡេស្តេរ៉ូលនៅក្នុងឈាម ជួយជំរុញ ឱ្យការផ្លាស់ប្ដូរសារជាតិក្នុងរាងកាយបានល្អ និង ជួយបន្ថយទម្ងន់របស់អ្នកបានយ៉ាងល្អថែមទៀត។

Mixed fruits isolated on white background – Healthy food style
  • ផ្លែល្ហុង

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាក្នុងផ្លែល្ហុងមានសារជាតិ MMPs ដែលអាចជួយក្នុងការកាត់បន្ថយសារជាតិខ្លាញ់ក្នុងរាងកាយដោយសារយើងបរិភោគសាច់ច្រើន។

  • ផ្លែប៉ោម

ក្នុងផ្លែប៉ោមក៏សម្បូរទៅដោយសារជាតិ Can-xi ច្រើនជាងប្រភេទផ្លែឈើដទៃទៀត។ដោយសារជាតិទាំងអស់នេះហើយទើបអាចជួយកាត់បន្ថយសារជាតិខ្លាញ់របស់រាងកាយផ្នែកខាងក្រោម និងអាចជួយឱ្យរាងកាយលេចចេញជារូបរាងស្រស់ស្អាតឡើង។

  • សណ្តែកក្រហម

អាស៊ីដក្នុងសណ្តែកក្រហមជួយដល់ពោះវៀនធំ ដែលផ្តល់ប្រយោជន៍ចំពោះអាការទល់លាមក និងផ្លូវទឹកនោម។ដោយសារតែសារជាតិអាស៊ីដនេះហើយទើបអាចជួយទប់ស្កាត់រាងកាយមិនងាយឡើងទម្ងន់បានឡើយ។

  • ផ្លែឪឡឹក

ពិតហើយផ្លែឱឡឹកផ្តល់ផលល្អក្នុងការជួយដល់តម្រងនោម  ហេតុនេះហើយទើបធ្វើឱ្យយើងបរិភោគឪឡឹកច្រើនអាចជួយបណ្តេញសារជាតិទឹកចេញពីរាងកាយ ដែលជួយឱ្យរាងកាយមិនឡើងទម្ងន់។

Young Asian woman holding dumbell and wearing sportive clother in kitchen
  • សណ្តែកដី

តាមពិតសណ្តែកដីសម្បូរទៅដោយសារជាតិ B2 និងវិតាមីន PP ដែលជួយទប់ស្កាត់សារជាតិខ្លាញ់មិនប្រមូលផ្តុំរាងកាយ។

  • ផ្លែក្រូងថ្លុង

ក្នុងផ្លែក្រូចថ្លុងមានកាឡូរីទាបទើបនៅពេលបរិភោគមិនបង្កឱ្យឡើងទម្ងន់ទេនិងក្រៅពីនេះនៅជួយកាត់បន្ថយសារជាតិខ្លាញ់ក្នុងរាងកាយបានទៀតផង៕

ប្រៃសម្រួលពីឯកសារបរទេស

ដោយ៖ឧត្តម