កំពង់ចាម៖ ផ្លូវបេតុងជើងភ្នំហាន់ជ័យ ស្ថិតក្នុងតំបន់រមណីយដ្ឋាន ក្នុងស្រុកកំពង់សៀម បានចំណាយពេលប្រមាណ ១០ ខែរួចរាល់ជាស្ថាពរ ១០០ ភាគរយ គឺរួចមុនផែនការកំណត់។ អាជ្ញាធរបានសម្រេចបើកឱ្យអ្នកដំណើរ ឆ្លងកាត់បាននៅចំថ្ងៃដាក់បិណ្ឌទី ១ ថ្ងៃទី ១១ កញ្ញាឆ្នាំ២០២២នេះ។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
លោក លឹម សុខហៀង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ចាមដែលបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការីចុះពិនិត្យសំណង់ជាផ្លូវបេតុង សង់ជាស្ពានលើដីស្ថាបនាដោយខាងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិថា៖ ដូចអ្វីបានសន្យាកាលពីស្ពានបេតុងប្រវែង ១៤០ ម៉ែត្រ និងទទឹងប្រាំបី ម៉ែត្រសង់បានចំនួន ៨៥ភាគរយ នឹងហើយរួចរាល់ក្នុងរដូវដាក់បិណ្ឌ គឺយើងបានបើករបាំងហាមឃាត់ចេញ អនុញ្ញាតឱ្យធ្វើចរាចរណ៍ឆ្លងកាត់ចំថ្ងៃដាក់បិណ្ឌទី១ ពិតប្រាកដមែន។
សូមបញ្ជាក់ថា ស្ពានបេតុងខាងលើបានចាប់ផ្តើមសាងសង់កាលពីចុងខែតុលា ឆ្នាំ២០២១ គឺបើតាមផែនការនឹងត្រូវចំណាចពេលចំនួន ១៨ ខែ។ ប៉ុន្តែនៅពេលអនុវត្តជាក់ស្តែងខាងនាយកដ្ឋានវិស្វកម្មបានប្រើប្រាស់រយៈពេលប្រមាណ ១០ ខែប៉ុណ្ណោះ៕ ដោយ៖ គង់ហេង