កីឡា

ប្រាក់ឈ្នួលរបស់អ្នកចាត់ការក្រុមផ្លូវការទាំង១៨រូប នៅ Premier League

ក្លិប Chelsea របស់ក្របខ័ណ្ឌ Premier League បានបញ្ជាក់ពីការតែងតាំងលោក Graham Potter ជាគ្រូបង្វឹកថ្មីរបស់ក្រុម នៅកីឡដ្ឋាន Stamford Bridge មួយនេះ ជាផ្លូវការហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី ៨ខែកញ្ញា ដោយមានការចុះកិច្ចសន្យាដល់ឆ្នាំ២០២៧។

ហើយជាមួយគ្នានេះ សារព័ត៌មាន Telegraph នៅប្រទេសអង់គ្លេស បានធ្វើសេចក្ដីរាយការណ៍ថា លោក Potter នឹងទទួលបានថ្លៃនឿយហត់រហូតដល់ ១២លានផោន (ជិត ១៤លានដុល្លារ) ក្នុង១ឆ្នាំ ពីក្លិប Chelsea ដោយចំនួននេះ លើសកាលពីពេលនៅដឹកនាំក្រុម Brighton ដល់ទៅ ៦ដង។

 

ជាមួយនឹងតួលេខប្រាក់ឈ្នួលនេះ លោក Potter បានវ៉ាដាច់ទាំងគ្រូបង្វឹករបស់ក្រុម Manchester United លោក Erik ten Hag និងគ្រូបង្វឹករបស់ក្រុម Leicester City លោក Brendan Rodgers មកឈរលេខរៀងទី៤ នៃតារាងប្រាក់ឈ្នួលរបស់អ្នកចាត់ការក្រុម ខណៈដែលលេខ ១ នៅតែជាបៀរវត្សរ៍របស់លោក Pep Guardiola ដែលទទួលបាន ១៩លានផោន (២២លានដុល្លារ) ក្នុង ១ឆ្នាំ ពីក្លិប Manchester City។

ខាងក្រោមនេះ ជាចំណាត់ថ្នាក់ប្រាក់ឈ្នួលរបស់អ្នកចាត់ការក្រុម នៅ Premier League (ក្នុង ១ឆ្នាំ គិតជាលុយផោនរបស់អង់គ្លេស)៖

១. Pep Guardiola (Manchester City)                ១៩លានផោន

២. Jurgen Klopp (Liverpool)                            ១៦លានផោន

៣. Antonio Conte (Tottenham Hotspur)           ១៥លានផោន

៤. Graham Potter (Chelsea)                           ១២លានផោន

៥. Brendan Rodgers (Leicester City)               ១០លានផោន

៦. Erik ten Hag (Manchester United)               ៩លានផោន

៧. Mikel Arteta (Arsenal)                                ៨,៣លានផោន

៨. Ralph Hasenhuttl (Southampton)                ៧លានផោន

៩. Frank Lampard (Everton)                           ៦លានផោន

១០. David Moyes (West Ham United)              ៥លានផោន

១០. Steven Gerrard (Aston Villa)                              ៥លានផោន

១២. Patrick Vieira (Crystal Palace)                  ៤,៥លានផោន

១២. Marco Silva (Fulham)                                        ៤,៥លានផោន

១២. Steve Cooper (Nottingham Forest)           ៤,៥លានផោន

១៥. Eddie Howe (Newcastle)                         ៣,៥លានផោន

១៥. Jesse Marsh (Leeds United)                              ៣,៥លានផោន

១៧. Bruno Lage (Wolverhampton Wanderers)          ៣លានផោន

១៨. Thomas Frank (Brentford)                       ១,៥លានផោន

រីឯក្រុម Brighton និង Bournemouth មិនទាន់មានអ្នកចាត់ការអចិន្ត្រៃយ៍នៅឡើយទេ៕