កីឡា

ក្របខ័ណ្ឌ Premier League អង់គ្លេស នា​ចុង​សប្ដាហ៍នេះ​ នឹង​ត្រូវ​ឈាន​ដល់​សប្ដាហ៍ទី៦ ហើយ​ ដោយមាន​គូ​មួយចំនួន​​គួរ​ឱ្យ​ចាប់​អារម្មណ៍ខ្លាំង ​ដូចជា​ក្រុមដែល​​កំពុង​ឈរ​លេខ ១ គឺ​កាំភ្លើង​ធំ Arsenal ត្រូវ​ធ្វើ​ដំណើរ​ទៅតទល់​​ជាមួយ​ក្រុម​បិសាចក្រហម Manchester United ខណៈ​ហង្សក្រហម​ Liverpool ជួប​ជាមួយក្រុមម្ចាស់ផ្ទះ Everton ក្នុង​ជំនួប Merseyside Derby ហើយ​ក្រុមតោខៀវ Chelsea ប្រឈម​ជាមួយក្រុម​គូប្រជែងរួមក្រុងឡុងដ៍ West Ham United។ រីឯក្រុមមេឃខៀវ Manchester City និងមាន់ខ្នាយមាស Tottenham Hotspur ​ប៉ះ​ក្រុម​មិន​ជា​សូវខ្លាំង​ដូច​ៗ​គ្នា​។

​ដូច​សប្ដាហ៍​កន្លង​មក​ដែរ​ Cambodia Flash News (CFN) បាន​​លើក​យក​នូវ​ការ​ទស្សន៍ទាយទុក​មុននូវ​លទ្ធផលរបស់​គូ​នីមួយ​ៗពី​អ្នក​វិភាគ​​បាល់​ទាត់​ចំនួន ២​រូប ដែល​បម្រើ​ការ​ឱ្យ​អង្គភាព​ព័ត៌មានផ្សេង​គ្នា នៅ​ចក្រភពអង់គ្លេស ដោយ​ម្នាក់​គឺ​​លោក Mark Lawrenson (Lawro) ដែល​ធ្វើការ​ឱ្យ​គេហ​ទំព័រ Paddy Power News នៅ​​អៀរឡង់​ និង​ម្នាក់​ទៀត គឺលោក Chris Sutton ដែលបំពេញ​ការងារ​​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ BBC នៅ​អង់គ្លេស។

ខាង​ក្រោម​នេះ ជា​ការ​ទស្សន៍ទាយ​របស់​អ្នក​វិភាគ​ទាំង ២៖

+ការ​ទស្សន៍ទាយរបស់លោក Lawrenson​៖

*ថ្ងៃសៅរ៍ ទី៣ ខែសីហា

-Everton អាចនឹងចាញ់ Liverpool                          ០-២

-Brentford អាចនឹងឈ្នះ Leeds                              ២-១

-Chelsea អាចនឹងស្មើ West Ham                           ១-១

-Newcastle អាចនឹងឈ្នះ Crystal Palace                 ២-០

-Nottingham Forest អាចនឹងឈ្នះ Bournemouth   ២-១

-Tottenham អាចនឹងឈ្នះ Fulham                          ៣-០

-Wolverhampton អាចនឹងចាញ់ Southampton       ១-២

-Aston Villa អាចនឹងចាញ់ Man City                       ០-២

*ថ្ងៃអាទិត្យ ទី៤ ខែសីហា

-Brighton អាចនឹងឈ្នះ Leicester                           ២-០

-Man United អាចនឹងស្មើ Arsenal                          ១-១

+ការ​ទស្សទាយន៍​របស់លោក Sutton​៖

*ថ្ងៃសៅរ៍ ទី៣ ខែសីហា

-Everton អាចនឹងចាញ់ Liverpool                           ១-២

-Brentford អាចនឹងស្មើ Leeds                                ១-១

-Chelsea អាចនឹងស្មើ West Ham                           ១-១

-Newcastle អាចនឹងឈ្នះ Crystal Palace                 ២-១

-Nottingham Forest អាចនឹងឈ្នះ Bournemouth   ១-០

-Tottenham អាចនឹងឈ្នះ Fulham                          ៣-១

-Wolverhampton អាចនឹងឈ្នះ Southampton       ២-១

-Aston Villa អាចនឹងចាញ់ Man City                       ០-៥

*ថ្ងៃអាទិត្យ ទី៤ ខែសីហា

-Brighton អាចនឹងឈ្នះ Leicester                           ២-១

-Man United អាចនឹងចាញ់ Arsenal                       ២-៣៕