ចំណេះដឹង

តើសុបិនសើមខោគឺជាអ្វី? អាចកើតមានទាំងយុវជន និងនារីពិតមែនទេ?

សុបិនសើមខោឬភាសានិយាយលេងសើចមួយចំនួនហៅថាចាញ់បោកសុបិនគឺជារឿងរ៉ាវតែងកើតមានទៅលើយុវជនវ័យក្មេងដែលសំដៅទៅលើការហៀរទឹកកាមនៅពេលយប់ដោយមិនបានរួមភេទ។

Young guy sleeping in bed next to alarm clock in the morning at home. Man asleep wearing smart wristband or sleep tracker for the purpose not to oversleep on weekdays and wake up simple and easy

ជាទូទៅការបញ្ចេញទឹកកាមច្រើនកើតតែទៅលើបុរសច្រើនជាងស្រ្តី ហើយអាការនេះវាបានបង្ហា្ពញពីសុបិនរួមភេទ ហើយឈានដល់ចំណុចកំពូលដែលធ្វើឱ្យកើតមានទាំងអារម្មណ៍ស្រើបស្រាលនិងស្រណុកសុខស្រួល។

Lovely young caucasian couple on white blanket on white bed in room beds, looking into each other’s eyes in an embrace. Lovely couple romantic concept

ការកើតនូវរឿងរ៉ាវបញ្ចេញទឹកកាមក្នុងខណៈពេលដេកលង់លក់នេះ ច្រើនតែទៅលើយុវជន  វ័យក្មេងដោយសារអំឡុងពេលនេះអ៊័រម៉ូនក្នុងរាងកាយមានការផ្លាស់ប្តូរច្រើន។រាងកាយបាន ផលិតនូវអ៊័រម៉ូនតេសស្ទើរ៉ូន(Testosteron) និងបានបង្កើតទឹកកាមដើម្បីរួមភេទតាមអាយុកាល។អ្នកខ្លះអាចមិនធ្លាប់កើតសុបិនសើមខោនេះទេ ប៉ុន្តែអ្នកខ្លះទៀតតែងកើតនូវរឿងរាវនេះញឹកញាប់ផង។

Man is asleep in cozy white bed at night, handsome young guy sleeping at home with wearable electronic device smart watch on his wrist for sleep tracking, monitoring heart rate for healthcare

យុវជនវ័យក្មេងតែងកើតញឹកញាប់អ្នកខ្លះអាចកើតរហូត២-៣ដងក្នុងមួយសប្តាហ៍ ហើយអាការបង្ហា្ញញនោះគេតែងសុបិនថាបានរួមភេទជាមួយនរណាម្នាក់ នៅពេលភ្ញាក់ឡើងមកទើបដឹងនេះជាការចាញ់បោកសុបិនសោះ ហើយតែងក្រោកទៅបោកគក់ឬផ្លាស់ប្តូរខោក្នុងចេញដោយការប្រយ័ត្នប្រយែងខ្លាចអ្នកដទៃដឹង។

យុវជននៅពេលសុបិនថាខ្លួនឯងបានរួមភេទតែងភ្ញាក់ឡើងមកសើមខោជោក ប៉ុន្តែសម្រាប់ស្រ្តីវិញតែងមានសំណើមក្នុងទ្វារមាស ហើយក៏មានអារម្មណ៍ពីកាមតម្រេកនិងភាពស្រណុកសុខស្រួលដូចគ្នា។

ដោយឡែកតាមរយៈការសិក្សាចំពោះស្រ្តីវិញការសុបិនថាបានរួមភេទរហូតបញ្ចេញទឹករំអិលជាទឹកចំណង់ផ្លូវភេទនេះច្រើនស្ថិតអំឡុងពេលដេកលក់ស្កប់ ។ជាទូទៅ ស្ដ្រីរមែងភ្ញាក់ដឹងខ្លួនពេលមានចំណង់ផ្លូវភេទ ឬឈានដល់ចំណុចកំពូលមួយនេះ។ការសិក្សាក៏បង្ហាញដែរថាមាន ស្ត្រីប្រមាណ ៨៥ ភាគរយ តែងកើតសុបិនសើមខោនេះ មុនអាយុ ២១ ឆ្នាំ៕

ប្រែសម្រួលចេញពីឯកសារបរទេស

ដោយ៖ឧត្តម