សេដ្ឋកិច្ច

កំពង់ស្ពឺ៖ គម្រោងទី៤របស់ក្រុមហ៊ុន Top Land Group បានបើកសម្ពោធជាផ្លូវការហើយកាលពីថ្ងៃទី៧ខែសីហាឆ្នាំ២០២២។គម្រោងអភិវឌ្ឍដីឡូតិ៍នេះមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ៤៤ ក្នុងភូមិ សប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។គម្រោងវិនិយោគលើផ្ទៃដីជាង១០ហិកតា ដែលរួមមានរមណីយដ្ឋាន(Resort) អាហារដ្ឋាន កន្លែងកម្សាន្ត គម្រោងផ្ទះវីឡា គម្រោងដីឡូតិ៍ ព្រមទាំងមានប្រព័ន្ធទឹក ភ្លើង និងផ្លូវ។

នៅក្នុងកម្មវិធីសម្ពោធគម្រោងទី៤នេះមានការអញ្ជើញជាកិត្តិយសពីលោកអភិបាលស្រុកសំរោងទង,អនុប្រធានសភាពាណិជ្ជកម្មខេត្ត កំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំ សមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជានិងអគ្គនាយក ,ប្រធាន,ស្ថាបនិកនៃក្រុមហ៊ុនអចលនទ្រព្យជាច្រើនរូបបានចូលរួម។

លោក ជុន សេរី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនថប់លែនគ្រុបបានឲ្យដឹងថា៖ថ្ងៃទី៧ខែសីហាគឺជាថ្ងៃសម្ពោធបើកគម្រោងទី៤របស់ក្រុមហ៊ុនបន្ទាប់ពីមាន ការលក់អស់នូវគម្រោងទីមួយទី២និងទី៣ រួចមក។ក្រៅពីសម្ពោធគម្រោងទី៤ ក៏មានមានការសម្ពោធហាង កាហ្វេផងដែរនៅក្នុងតំបន់អភិវឌ្ឍន៍គម្រោងដីឡូតិ៍នេះ។

លោកបានឱ្យដឹងថា៖អតិថិជនបានចូលរួមយ៉ាងច្រើនកុះករហើយការលក់កំពុងមានសន្ទុះខ្លាំង។លោករំពឹងថានឹងមានអតិថិជនមកកក់និងទិញចន្លោះពី ១០០ ទៅ ២០០នាក់។ក្នុងថ្ងៃសម្ពោធនេះមានប្រម៉ូសិនច្រើនមែនទែន។បើអតិថិជនកក់ប្រាក់ប៉ុណ្ណានឹងមានការឌីសខោនប៉ុណ្ណឹង។បើកក់១០០ដុល្លារបញ្ចុះ ១០០ដុល្លារ បើកក់២០០ដុល្លារចុះតម្លៃឲ្យ២០០ដុល្លារហើយបើកក់១០០០ដុល្លារបញ្ចុះតម្លៃ១០០០ដុល្លារ។ការទិញដីឡូត៍នេះមានជម្រើសច្រើនដែលក្នុងនៅមានការបង់រំលស់គ្មានការប្រាក់ដែលជាជម្រសើល្អសម្រាប់អ្នកមានជីវភាពមធ្យម កម្មកររោងចក្រ អ្នកធ្វើការ។ទីតាំងគម្រោងទី៤ មានទំហំជាង១០ ហិកតាក្នុងចំណោមគម្រោងទាំងមូល ៤០ហិកតាហើយនិងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ដែលក្នុងនោះមានរីសតហាងកាហ្វេអាហារដ្ឋានផ្ទះលំហែគម្រោងផ្ទះវីឡាព្រមទាំងមានកន្លែងកម្សាន្តកន្លែងជិះទូកកាយ៉ាកចំណែកដើមត្នោតដែលមាននៅក្នុងទីតាំងអភិវឌ្ឍនេះគឺមិនកាប់ចោលនោះទេដោយយើងនឹងធ្វើខ្ចូសកោះបេះដូងសម្រាប់កំសាន្តលំហែកាយ។លោកកំពុងព្យាយាម   ទាក់ ទាញការវិនិយោគធ្វើជាតំបន់រោងចក្រដើម្បីឲ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចទេសចរណ៍ ចំណែកហេដ្ឋារចនាសម្ព័ន្ធវិញមានប្រព័ន្ធភ្លើងប្រព័ន្ធទឹក។

ថ្លែងក្នុងពិធីបើកសម្ពោធគម្រោងទី៤ របស់ក្រុមហ៊ុនថប់លែន លោកស៊ឹម រតនៈ អភិបាលស្រុងសំរោងទងខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា៖ពីមុនតំបន់នេះ ជាតំបន់ដីព្រៃជាកន្លែងប្រទាញប្រទង់និងប្រយុទ្ធគ្នា។តែឥឡូវនេះមានការអភិវឌ្ឍគួរឲ្យភ្ញាក់ផ្អើលដោយសារមានសន្តិភាព។ពេលនេះមានសន្តិភាពហើយយើងត្រូវចេះរួបរួមគ្នាថែរក្សា។នៅទីនេះប្រជាពលរដ្ឋអាចមានជម្រើសទិញដីឡូត៍បានតាមរយៈការបង់រំលស់នេះគឺពិតជាល្អណាស់ព្រោះប្រជាពលរដ្ឋមិនមានលុយដុលតែគាត់មានការងារធ្វើ  គាត់អាចបង់រំលោះដីបានដើម្បីយកទៅសាងសង់ផ្ទះ។នេះជាការល្អប្រសើរណាស់។

ទន្ទឹមនឹងនេះលោកក៏បានស្នើទៅដល់ក្រុមហ៊ុនបំពេញបែបបទលក្ខខណ្ឌបទដ្ឋានផ្សេងៗទៅតាមច្បាប់តម្រូវ។ការអនុវត្តតាមច្បាប់និងស្របច្បាប់ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើក្រុមហ៊ុន។លោកបានឲ្យដឹងទៀតថានៅក្នុងស្រុកសំរោងទងនេះមានរោងចក្រជាច្រើនគឺរហូតទៅដល់៥១រោងចក្រហើយមានកម្មករជាង៣ម៉ឺននាក់។លោកបានអំពាវនាវឲ្យក្រុមហ៊ុនបន្តការអភិវឌ្ឍបន្ថែមទៀតដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជានៅខេត្តកំពង់ស្ពឺ។

លោក មឿង សុវណ្ណ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺបានមានប្រសាសន៍ថា ៖ក្រុមហ៊ុនថប់លែនមានបុគ្គលិកជាច្រើនដែលនេះជាការបង្កើតការងារមួយ ជួយកាត់បន្ថយចំណាកស្រុកនិងរួមចំណែកសំខាន់បំផុតជួយអភិវឌ្ឍខេត្តកំពង់ស្ពឺ។លោកបានបញ្ជាក់ទៀតថាខេត្តកំពង់ស្ពឺជាខេត្តមួយមានសក្តានុពលមានរោងចក្រជាង៣០០ មានកម្មករជាង១០ម៉ឺននាក់ហើយជាខេត្តស្ថិតនៅជិតរាជធានីភ្នំពេញជាបណ្ដុំក្រុមហ៊ុនរោងចក្រនិងអាជីវកម្មផ្សេងៗ ខេត្តកំពង់ស្ពឺប្រៀបដូចជាកូនក្រមុំមួយ ដ៏ស្រស់ស្អា អ៊ីចឹង ដែលទាក់ទាញវិនិយោគទុនទាំងក្នុង ស្រុកនិងក្រៅប្រទេស។

កញ្ញាឈៀង ឈីនណា  ប្រធានទីផ្សារជាន់ខ្ពស់នៃTop Land Groupបានឱ្យដឹងថា៖ក្រុមហ៊ុនមានយុទ្ធសាស្ត្រទីផ្សារ«រក្សាអតិថិជ ចាស់បង្កើនអតិថិជនថ្មី»។អតិថ ជន ចាស់ពេលឃើញគម្រោងស្អាតគាត់ចង់បានបន្តទៀត។ក្រុមហ៊ុនមានរថយន្តជូនភ្ញៀវពីភ្នំពេញមកមើលគម្រោងដោយមិនគិតថ្លៃ។គោលបំណងរបស់ពួកយើងសំខាន់គឺចង់ឲ្យពួកគាត់បានមកមើលគំរោងផ្ទាល់ភ្នែកថាតើដូចគម្រោងដែលយើងបានផ្សព្វផ្សាយឬទេ។ក្រុមហ៊ុននឹងនៅតែបន្តអភិវឌ្ឍគម្រោងទៅមុខតែជាប់ឈរមិនទុកអតិថិជនចោលឡើយ។កញ្ញាបានបញ្ជាក់ថា៖ក្រុមហ៊ុនថប់លែនគ្រុបជាក្រុមហ៊ុនស្របច្បាប់ ១០០% បង់ពន្ធជូនរដ្ឋហើយ អ្នកទិញដីបានប្លង់ពិតប្រាកដ។

កញ្ញា ឯក ទិតស្រីនួន រស់នៅទីក្រុងភ្នំពេញបានឱ្យដឹងថាគាត់៖ បានទិញគម្រោងទីបីរួចហើយនិងមកចង់មើលគម្រោងទី៤ទៀត។មូលហេតុដែលកញ្ញាមកមើលតំបន់ដីឡូ  នេះដោយសារមានការអភិវឌ្ឍ ច្រើនហើយឃើញមានអតិថិជនទិញច្រើន។ជាពិសេសទីនេះជាតំបន់មួយដែលមានសក្កានុពល   នៅក្បែរទីប្រជុំជន មានរោងចក្រ សាលារៀន វត្តអារាម មន្ទីរពេទ្យ។

គួរជម្រាបផងដែរថា៖នៅក្នុងកម្មវិធីសម្ពោធគម្រោងទី៤ក្រុមហ៊ុនបានផ្ដល់បណ្ណសរសើរជូនបុគ្គលិកឆ្នើមប្រចាំក្រុមហ៊ុនព្រមទាំងមានកម្មវិធីពិសារបាយសាមគ្គីនិងចាប់រង្វាន់ជូនអតិថិជនដែលរង្វាន់ទាំងនោះមានមួកសុវត្ថិភាពមានឆ្នាំងដាំបាយ កង្ហាហាត់តារិ លុយសុទ្ធ២០ ម៉ឺនចំនួន២០ រង្វាន់ លុយសុទ្ធ៥០ម៉ឺនរៀល ៨រង្វាន់ ទូរសព្ទដៃ iphone 13 pro ចំនួនមួយរង្វាន់ ម៉ូតូ zoomer-x ចំនួន ១ រង្វាន់និងដីឡូតិ៍ចំនួន២រង្វាន់។ជាងនេះទៅទៀតក៏មានការចាប់រង្វាន់ជូនបុគ្គលិករបស់ក្រុមហ៊ុ ដែល មាន រង្វាន់ទីមួយមានលុយសុទ្ធ២០ ម៉ឺនចំនួន២០រង្វាន់ លុយសុទ្ធ ៤០ ម៉ឺនរៀលចំនួន ៩ រង្វាន់ ទូរស័ព្ទ iphone 13 pro ចំនួន ១ រង្វាន់និងម៉ូតូ zoomer x ចំនួន ១រង្វាន់៕