សេដ្ឋកិច្ច

រយៈពេល​៦​ខែ កម្ពុជា​ទទួល​ចំណូល​ជាង​៨០០​លាន​ដុល្លារ ពី​ការនាំចេញ​កាបូប និង​ផលិតផល​ធ្វើដំណើរ

​ភ្នំពេញ​៖​ចាប់ពី​ខែមករា ដល់​ខែកក្កដា កម្ពុជា រកចំណូលបាន​ជាង​៨០២​លាន​ដុល្លារ ពី​ការនាំចេញ​កាបូប និង​ផលិតផល​ធ្វើដំណើរ ទៅ​កាន់​​ទីផ្សារ​បរទេស​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក លឹម តុង ប្រធាន​សមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែក នៅ​កម្ពុជា​។​

​ការបញ្ជាក់​ឲ្យ​ដឹងដូច្នេះក្នុងឱកាស​ដែល​សមាគម​ផលិតផល​ធ្វើដំណើរនិង​ស្បែ​កនៅ​កម្ពុជាបាន​បើកសម្ពោធ​ជា​ផ្លូវការក្នុង​គោល​បំណ​ង​​​ជួយ​ជំរុញ ដល់​ការអភិវឌ្ឍ​វិស័យនេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ឡើងបន្តបន្ទាប់​ទៀត​។​

​លោក លឹម តុង បាន​បញ្ជាក់ថា «​គិត​ត្រឹម​ឆមាស​ទី​១ នៃ​ដើមឆ្នាំ​២០២២​នេះ ទិន្នន័យ​នៃ​ការនាំចេញ​កាបូប និង​ផលិតផល​ធ្វើដំណើរ ទៅកាន់​ទីផ្សារ​បរទេស មានតម្លៃ​សរុប ៨០២.៦៥​លាន​ដុល្លារ មាន​កំណើន​៥៩.៤៨% ធៀប​នឹង​ឆ្នាំ​២០២១»​។​លោក​បាន​គូសបញ្ជាក់ថា ដោយសារតែ​កំណើន នៃ​ការវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ផលិតផល​ធ្វើដំណើរ និង​កាបូប កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ទើបបាន​ផ្តួច​ផ្តើមគំនិត​រួមគ្នា បង្កើត​សមាគម​ផលិតផល​ធ្វើដំណើរ និង​ស្បែ​កនៅ​កម្ពុជា​នេះ​ឡើង​៕ដោយៈសិរីមតី