កីឡា

ការ​ប្រកួត​បាល់​ទាត់​ប្រចាំ​ក្របខ័ណ្ឌ Premier League របស់​ប្រទេសអង់គ្លេស រដូវកាល​ថ្មី ២០២២-២០២៣ ចាប់ផ្ដើមការ​ប្រកួត​ដំបូង​របស់​ខ្លួន ​​នៅ​ចុង​សប្ដាហ៍នេះ​ហើយ ហើយ​ក៏មិនខុស​ពី​រដូវកាល​មុន​ដែរ ដែល​ Cambodia Flash News (CFN) តែង​តែ​លើក​យក​នូវ​ការ​ទស្សន៍ទាយទុក​មុននូវ​លទ្ធផលរបស់​គូ​នីមួយ​ៗពី​អ្នក​ជំនាញ​បាល់​ទាត់​ចំនួន ២​រូប ដែល​បម្រើ​ការ​ឱ្យ​អង្គភាព​​ព័ត៌មាន ២​ផ្សេង​គ្នា នៅ​ចក្រភពអង់គ្លេស។ ​

​​អ្នក​ទាំង​​ ២រូបនោះ គឺលោក Mark Lawrenson (Lawro) ដែល​ធ្វើការ​វិភាគ​ឱ្យ​គេហទំព័រ Paddy Power News នៅ​ប្រទេស​អៀរឡង់​ និងលោក Chris Sutton ដែល​​​ធ្វើ​តួនាទីដូចគ្នា​ឱ្យ​ប្រព័ន្ធផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ BBC នៅ​អង់គ្លេស​ ហើយ​ហ្គេម​ដំបូង​នេះ ពួក​គាត់​ទាំង ២នាក់ ​មាន​ការ​យល់​ឃើញ​ដូច​គ្នា នោះ​គឺ​​ក្រុមហង្សក្រហម Liverpool មាន​សិទ្ធិខ្ពស់​ជាង​គេ​បំផុតក្នុងការ​​ដណ្ដើម​បាន ៣ពិន្ទុ​ពេញ​។

​តែ​សម្រាប់​ក្រុម​ខ្លាំង​ផ្សេង​ទៀត ដូច​ជា​ Chelsea, Manchester United​ និង Manchester City ពួក​គាត់​បញ្ចេញ​ទស្សនៈ​មិន​ដូចគ្នា​នោះ​ឡើយ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​ការ​ប៉ាន់​ស្មានទុក​​មុន​នូវ​លទ្ធផល​នៃ​គូ​នីមួយ​ៗ​ពី​​អ្នក​វិភាគ​ទាំង ២រូប​។​ ​

​ +ការ​ទស្សន៍ទាយរបស់លោក Lawrenson​៖

*ថ្ងៃសៅរ៍ ទី៦ ខែ​សីហា

-Fulham អាចនឹង​ចាញ់ Liverpool                   ០-២

-Bournemouth អាចនឹង​ស្មើ Aston Villa         ១-១

-Leeds អាចនឹង​ឈ្នះ Wolverhampton            ២-១

-Newcastle អាច​នឹង​ឈ្នះ Nott’m Forest        ២-០

-Tottenham អាចនឹង​ឈ្នះ Southampton       ២-១

-Everton អាចនឹង​ស្មើ Chelsea                        ១-១

*ថ្ងៃអាទិត្យ ទី៧ ខែសីហា

-Leicester អាចនឹង​ឈ្នះ Brentford                 ១-០

-Man United អាចនឹង​ឈ្នះ Brighton              ២-០

-West Ham អាចនឹង​ស្មើ Man City                 ១-១

+ការ​ទស្សន៍ទាយរបស់លោក Sutton​៖

*ថ្ងៃសៅរ៍ ទី៦ ខែ​សីហា

-Fulham អាច​នឹង​ចាញ់ Liverpool                   ០-៣

-Bournemouth អាចនឹង​ចាញ់ Aston Villa      ០-១

-Leeds អាចនឹង​ស្មើ Wolverhampton             ០-០

-Newcastle អាច​នឹង​ឈ្នះ Nott’m Forest        ១-០

-Tottenham អាច​នឹង​ឈ្នះ Southampton        ២-១

-Everton អាចនឹងចាញ់ Chelsea                     ០-២

*ថ្ងៃអាទិត្យ ទី៧ ខែសីហា

-Leicester អាចនឹង​ស្មើ Brentford                   ១-១

-Man United អាចនឹង​ស្មើ Brighton               ១-១

-West Ham អាចនឹង​ចាញ់ Man City              ០-៣៕