សេដ្ឋកិច្ច

កំពង់ស្ពឺ៖ក្រុមហ៊ុនអចលទ្រព្យដ៏ធំ ថ័បលែនគ្រុប ដែលមានការិយាល័យនៅបុរី ជារី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងបើកលក់គម្រោងធំទី៤របស់ខ្លួន នៅខេត្ត កំពង់ស្ពឺ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ជាមួយនឹងប្រ៉ូម៉ូសិនពិសេសដែលមិនធ្លាប់មានពីមុន     មក។

គម្រោងទី៤របស់ក្រុមហ៊ុនថ័បលែនគ្រុប មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤៤ឆ្ពោះទៅភ្នំឱរ៉ាល់ ក្នុងភូមិ សប់ង៉ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ គម្រោងនេះវិនិយោគលើផ្ទៃដីជាង១០ហិកតា ដែលរួមមានរមណីយដ្ឋាន អាហារដ្ឋាន កន្លែងកម្សាន្ត គម្រោងផ្ទះវីឡា គម្រោងដីឡូតិ៍ ព្រមទាំងមានប្រព័ន្ធទឹក ភ្លើងលូផ្លូវបេតុងជាច្រើនផងដែរ ។

លោក ជុន សេរី អគ្គនាយកក្រុមហ៊ុនថ័បលែនគ្រុប បានប្រាប់អ្នកយកព័ត៌មាន Cambodia Flash News នៅលើទីតាំងគម្រោងផ្ទាល់កាលពីថ្ងៃទី២ខែសីហាថា៖ នៅថ្ងៃទី ៧ ខែសីហាឆ្នាំ ២០២២ខាងមុខនេះ ,ក្រុមហ៊ុនTop Land Group នឹងរៀបចំព្រឹត្តិការណ៍ដ៍អស្ចារ្យ បើកគម្រោងទី៤របស់ខ្លួន បន្ទាប់ពីគម្រោងទី១, ទី២ និងទី៣ បានទទួលជោគជ័យ ដោយមានអ្នកគាំទ្រយ៉ាងច្រើន។

លោកបានបន្តថា៖ ជាមួយនោះក៏មានការសម្ពោធហាងកាហ្វេនិងResort ផងដែរ។ មហាព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីលោកអភិបាលស្រុកសំរោងទងនិងលោកមឿង សុវណ្ណ អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យជាច្រើនទៀត។

លោកបានបញ្ជាក់ថា៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមានការចាប់រង្វាន់ទឹកប្រាក់ ២៥.០០០ដុល្លារជូនអតិថិជនដែលបានទិញដីឡូត៍នៅក្នុងថ្ងៃសម្ពោធនេះនិងទទួលបានសន្លឹកឆ្នោតមួយសន្លឹក។ក្រៅពីនេះមានរង្វាន់ជាច្រើនទៀត ដូចជាមួកសុវត្ថិភាព កង្ហាហាត់តារិ ឆ្នាំងដាំបាយ ទូរសព្ទ 13 pro ម៉ូតូ zoomer x និងលុយសុទ្ធជាង ៣០ លានរៀល។ជាងនេះទៅទៀត មានការផ្ដល់នូវដីឡូត៍២ឡូតិ៍ជូនអតិថិជនដែលកក់ប្រាក់ចាប់ពី ៥០០ដុល្លារឡើងទៅនឹងមានឱកាសចាប់ឆ្នោតបានដី ២ឡូតិ៍។

លោកអគ្គនាយកបានឱ្យដឹងទៀតថា៖ គម្រោងទី៤នេះ អភិវឌ្ឍលើផ្ទៃដី១២ហិកតា មានផ្លូវ ១០ម៉ែត្រ ១២ម៉ែត្រនិង១៥ ម៉ែត្រ។ នៅក្នុងគម្រោងទី៤នេះមាន រីសត ដីជាងពីរហិកតា អាហារដ្ឋាននិងកន្លែងកម្សាន្តផ្សេងៗទៀតព្រមទាំងគម្រោងផ្ទះវីឡា និងដីឡូតិ៍។

ដោយមានទីតាំងតែ៨ គីឡូម៉ែត្រ ពីទីក្រុងច្បារមន គម្រោងទី៤បានចាប់ផ្ដើមលក់រយៈពេលបីខែហើយលក់បានជាង ២០០ឡូតិ៍។ គម្រោងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋាននិងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

លោក ជុន សេរីបានបញ្ជាក់ថា៖ ការអភិវឌ្ឍន៍គម្រោងដីឡូត៍របស់Top Land Group បានទទួលជោគជ័យនេះ គឺដោយសារមានការដឹកនាំប្រកបដោយភាព ឆ្លាតវៃនិងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ។

ទាក់ទងនឹងគម្រោងនេះដែរ លោកអគ្គនាយក បានឱ្យCambodia Flash News  ដឹងថា៖បន្ទាប់ពីគម្រោងទី១ ទី២ ទី៣ បានទទួលជោគជ័យ គម្រោងទី ៤ បានចាប់ផ្តើមទៀតហើយក្រុមហ៊ុនមានផែនការនឹងបង្កើតគម្រោងទី ៥ ទី ៦ និងទី៧ ជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។

ពាក់ព័ន្ធនឹងលក្ខខណ្ឌពិសេស អតិថិជនទិញដីបង់ផ្តាច់បានប្លង់រឹងភ្លាមដោយមានការបំបែកក្បាលដីរួចជាស្រេចមិនជាប់ជាមួយនឹងប្លង់រួមនោះទេ។ មានការបង់រំលស់គ្មានការប្រាក់ដែលមានចាប់ពី ៥០ ដុល្លារក្នុងមួយខែឡើងទៅ។អតិថិជនអាចបង់រំលស់ដោយមិនមានការប្រាក់ តាមរយៈបង់ ៥០% មុនក៏បាន បង់៧០% ក៏បាននិងមានសិទ្ធិសាងសង់លំនៅឋាននិងអភិវឌ្ឍទៅលើដីរបស់ខ្លួនបាន។

លោកបានគូសបញ្ជាក់ថា៖ គម្រោងអភិវឌ្ឍន៍នេះមានសក្តានុពលខ្លាំងណាស់ ស្ថិតនៅជាប់ផ្លូវជាតិលេខ ៤៤ ឆ្ពោះទៅភ្នំឪរ៉ាល់, ក្បែរពហុកីឡដ្ឋានកំពង់ស្ពឺ តំលៃ ២លានដុល្លារ, ជាតំបន់ប្រមូលផ្តុំទៅដោយរោងចក្រ ជាប់តំបន់សេដ្ឋកិច្ចពិសេសថ្នាក់ខេត្ត ក្រុមហ៊ុនចិនលើផ្ទៃដី៥០ហិកតា។

កញ្ញា ឈាង ឈីណា ប្រធានទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន Top Land Group ក៏បាននិយាយឲ្យដឹងថា៖ សន្ទុះនៃការលក់គឺកើនឡើង អតិថិជនបានគាំទ្រតាំងពីគម្រោង ទីមួយរហូតមកដល់គម្រោងទី៤។ការអភិវឌ្ឍនេះមានបួនគម្រោងដែលសរុបប្រមាណ ៤០ ហិកតា។គម្រោងទីមួយមាន ៧ហិកតា មានដីឡូតិ៍ ២៦៣ ឡូតិ៍។គម្រោងទី២  មានចំនួន ៦១៤ ឡូតិ៍ និងគម្រោងទី៣ មាន៥ហិកតា និង៣៣៣ឡូតិ៍ ។ គម្រោងទាំងបីលក់អស់ ១០០% ។ចំណែកគម្រោងទី៤ មានទំហំ ១១ហិកតាដែលមានចំនួន៤៤០ឡូតិ៍។

នៅក្នុងឱកាសសម្ពោធបើកគម្រោងទី៤ នេះមានប្រម៉ូសិនពិសេសជាច្រើន។អតិថិជនកក់ ៥០០ ដុល្លារទទួលបានការបញ្ចុះតម្លៃ ៥០០ដុល្លារនិងទទួលបានសន្លឹកឆ្នោតមួយសន្លឹក។បើកក់ ១០០០ដុល្លារ បញ្ចុះតម្លៃ ១០០០ដុល្លារនិងសន្លឹកឆ្នោតចំនួន៣ សន្លឹក។បើកក់ ១៥០០ដុល្លារ ទទួលបានការបញ្ចុះតម្លៃ ១៥០០ដុល្លារ និងសន្លឹកឆ្នោតចំនួន ១០ សន្លឹក។បើអតិថិជនបង់ផ្ដាច់មួយរយភាគរយ ទទួលបានការបញ្ចុះតម្លៃ ១៧០០ដុល្លារនិងសន្លឹកឆ្នោតចំនួន១០   សន្លឹក។

ប្រធានទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន Top Land Group រូបនេះ បានឱ្យដឹងទៀតថា៖ ហេដ្ឋារចនាសម្ព័ន្ធគម្រោងទី៤នេះ មានប្រព័ន្ធទឹក ប្រព័ន្ធភ្លើងនិងផ្លូវ ១២ម៉ែត្រនិង ១៥ម៉ែត្រ។នៅជុំវិញតំបន់ការអភិវឌ្ឍនេះមានផ្ទះប្រជាជន វត្តអារាម សាលារៀននិងមន្ទីរពេទ្យ។ក្នុងគម្រោងទី៤នេះមានរីសត អាហារដ្ឋាន ផ្ទះលំហែនិង ទីកន្លែងកម្សាន្តជាច្រើនទៀត។

ចំណែកតម្លៃវិញមានទៅតាមទំហំប្រភេទដីដូចជា ៥ គុណនឹង២០ ម៉ែត្រតម្លៃ 4999 ដុល្លារឡើងទៅ។មានឡូតិ៍ពិសេសដែលមានទំហំ ១០ x ២០ម៉ែត្រដែលមានតម្លៃចាប់ពី 12.000 ដុល្លារឡើងទៅ។រហូតមកដល់ពេលនេះគម្រោងទី៤ នេះលក់បានប្រមាណជាង ២០%។អតិថិជនគោលដៅវិញគឺភាគច្រើននៅក្នុងខេត្តកំពង់ស្ពឺ ខ្លះមកពីភ្នំពេញនិងបណ្ដាខេត្តនានាដែលរួមមានស្វាយរៀង កាកែវជាដើម។

លោក ជា ភារម្យ អ្នកទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុនTop Land Group បានឱ្យដឹងថា៖ គម្រោងអភិវឌ្ឍន៍នេះមានទីតាំងមិនឆ្ងាយពីក្រុងច្បារមន គឺចេញពីទីរួមខេត្តចំនួនតែ៨គីឡូម៉ែត្រប៉ុណ្ណោះ។ពេលមកដល់ថ្នល់កែង បត់ចូលតាមផ្លូវ ១៤៤០ ហើយមកត្រង់ប្រហែលជា ៣០០ម៉ែត្រ រួចបត់ចូលតាមខ្លោងទ្វារវត្តជម្ពូព្រឹក្ស ធ្វើដំណើរតាមផ្លូវរដ្ឋ៣០ម៉ែត្រប្រហែល 300 ម៉ែត្រនឹងបានមកដល់ទីតាំង។

នៅជុំវិញតំបន់គម្រោងនេះមានរោងចក្រស្បែកជើង រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកាបូប ផ្សារ និងបណ្តុំទីប្រជុំជន។ដីឡូនៅទីនេះគឺជាដីខ្ពស់ មិនលិចទឹកហើយមិនចាំបាច់ចាក់ដីបន្ថែមនោះទេ។អតិថិជនចូលមកឃើញក៏ស្រឡាញ់ឃើញដីល្អបរិស្ថានល្អហើយតំបន់ជុំវិញមានសក្តានុពលដូចជាផ្ទះ វត្ត សាលារៀន មន្ទីរពេទ្យ។អតិថិជនដែលមកទិញដីនៅទីនេះមកពីគ្រប់បណ្តាខេត្តដូចជាភ្នំពេញ ជាពិសេសអ្នកនៅក្នុងខេត្តកំពង់ស្ពឺតែម្ដង។អតិថិជនមានគ្រប់សមាសភាពមានតាំងពីកម្មកររោងចក្រអ្នកលក់ដូរអ្នកធ្វើការនិងអ្នកមានធនធាន។

អតិថិជនមួយរូប លោកស្រី ស ឈុន្នីបានប្រាប់Cambodia Flash Newsថា៖ ពីមុនគាត់នៅផ្ទះជួលក្នុងរាជធានីភ្នំពេញ។ឥឡូវគាត បានទិញដីឡូត៍គម្រោង១និងបានសង់ផ្ទះនៅ ទីនោះ។ដីឡូត៍ ដែលគាត់បានទិញនោះគឺតម្លៃ 4999 ដុល្លារក្នុង១ឡូតិ៍ដោយគាត់បានបង់ផ្ដាច់ពីឡូតិ៍និងបង់រំលស់២ ឡូតិ៍។

លោកស្រីបានបញ្ជាក់ពីអារម្មណ៍ផ្ទាល់ខ្លួនទៀតថា៖ រហូតមកដល់ពេលនេះគាត់បានបង់ផ្ដាច់និងបានទទួលប្លង់រឹងជាកម្មសិទ្ធិរបស់គាត់។មូលហេតុដែលគាត់បានមកទិញដីនៅទីនេះដោយសារគាត់ឃើញដីឡូល្អស្អាតហើយមានមនុស្សរស់នៅច្រើនសន្តិសុខល្អនិងមានឱកាសរកស៊ីបានដោយសារនៅទីនេះមានការអភិវឌ្ឍច្រើន មានរោងចក្រ សាលារៀន វត្ត និងផ្សារ៕