សេដ្ឋកិច្ច

ឆមាសទី១ ឧស្សាហកម្ម​ធនាគារ​រ​បស់​កម្ពុ​ជាមាន​កំណើន​រឹងមាំ

​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានឱ្យដឹងថា ឧស្សាហកម្ម​ធនាគារ​រ​បស់​ប្រទេស​កម្ពុជាទទួលបាន​កំណើន​ដ៏​រឹងមាំ​ទាំង​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ​២០២២​។​

​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ធនាគារជាតិ​កម្ពុជា បានឱ្យដឹងថា ប្រាក់កម្ចី​ឆ្នើម (Outstanding loans) បាន​កើនឡើង​២៣,៤​ភាគរយ ធៀប​នឹង​ឆ្នាំមុនដល់​៥១,៥​ពាន់​លាន​ដុល្លារ​ត្រឹម​ខែមិថុនា​ឆ្នាំនេះខណៈ​ប្រាក់​បញ្ញើ​របស់​អតិថិជនបាន​កើនឡើង​១៦​ភាគរយ ដល់​​៤២​ពាន់​លាន​ដុល្លារ​។​

​ប្រាក់កម្ចី​នេះ ត្រូវបាន​ផ្តល់ទៅឱ្យ​វិស័យ​សំខាន់ៗ ដូចជា វិស័យ​ពាណិជ្ជកម្ម លំនៅឋាន សំណង់ កសិកម្ម សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​វិស័យ​កា​ម្មន្ត​សាល

​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន​៥៨ ធនាគារ​ឯកទេស​ចំនួន​៩ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨៦ ដែលមាន​ការិយាល័យ​ក​ណ្តា​ល និង​សាខា​សរុប​ចំនួន ២.៦១៤ព្រមទាំង​ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន​៣.៩៩៨​គ្រឿងនៅទូទាំង​ប្រទេស​​​។​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ថែមថា បច្ចុប្បន្ន​មាន​គណនី​បញ្ញើ​ចំនួន​១៣,២​លាន និង​គណនី​ឥណទាន​ចំនួន​៣,៥​លាន នៅ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​៕​ដោយៈសិរីមតី