ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានបានថ្លែងថាកម្ពុជាបានបាត់ដានវត្តមានសត្វខ្លាធំរយៈពេល១៥ឆ្នាំមកហើយ ដោយគេបានជួបវាលើកចុងក្រោយនៅឆ្នាំ ២០០៧ ប៉ុន្តែរយៈពេល១៥ឆ្នាំពោលគឺរហូតមកដល់ឆ្នាំ២០២២នេះគេពុំទាន់បានរកឃើញតម្រុយរបស់វាថាមានវត្តនៅកម្ពុជានោះឡើយ។

Royal bengal tiger in the nature habitat. Tiger pose during amazing light. Wildlife scene with danger animal. Hot summer in India. Dry area with beautiful indian tiger. Panthera tigris tigris.

ការបញ្ចេញឱ្យដឹងបែបនេះធ្វើឡើងដោយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួបរិស្ថានក្នុងពិធីបើក”យុទ្ធនាការអន្ទាក់សូន្យ”ដែលបានរៀបចំឡើងនៅខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ ២០២២។

ឯកឧត្តម នេត្រ ភក្រ្តា នាកន្លងមកការបាត់បង់សត្វព្រៃផ្តើមចេញមកច្រើនបំផុតពីការប្រើអន្ទាក់។ហើយអន្ទាក់គឺជាឃាតករលាក់មុខដែល ឆក់យកជីវិតសត្វព្រៃ និងកំពុងតែ បំផ្លិចបំផ្លាញ ជីវិត សត្វព្រៃ របស់ប្រទេស កម្ពុជាក៏ដូចជា សត្វព្រៃ ដែលមានការយកចិត្តទុកដាក់ ខ្ពស់ របស់ ពិភពលោក ទាំងមូល ។

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងដោយបញ្ជាក់ថា”កម្ពុជាបានបាត់បង់ពូជគោព្រៃ រមាស និងពេលនេះកំពុងសង្ស័យថាអាចបាត់បង់ខ្លាធំបន្ថែមទៀតពីព្រោះថារយៈពេល១៥ឆ្នាំហើយបានបាត់បង់ដានរបស់វាដែលគេសង្ស័យថានឹងអាចបាត់បង់ជូចគ្នាផងដែរ”។

Tiger in the nature habitat. Tiger male walking head on composition. Wildlife scene with danger animal. Hot summer in Rajasthan, India. Dry trees with beautiful indian tiger. Panthera tigris.

ឯកឧត្តមបានថ្លែងថាប្រជាពលរដ្ឋដែលចង់ចូលរួម អភិរក្ស សត្វ ខ្លាធំ គឺ សាមញ្ញ បំផុត ត្រូវ បញ្ឈប់ ការបរិភោគសាច់សត្វព្រៃ ទាំងអស់ពីព្រោះយើង ដឹងថាសត្វខ្លាំធំ ជាសត្វ នៅលើ គេ ទាំង អស់ និង ស៊ី សាច់សត្វជាអាហារ។សត្វខ្លាធំរស់នៅក្នុងព្រៃបានទាល់តែមាន សត្វ ជា អាហារ របស់ វា មាន គ្រប់គ្រាន់នៅក្នុង ព្រៃ។ប្រជាពលរដ្ឋបើចង់ចូលរួម អភិរក្ស សត្វខ្លាធំ គឺ ឈប់ ពិសា សាច់ សត្វព្រៃ គ្រប់ ប្រភេទ។ អន្ទាក់គឺធ្វើឡើងដោយ វិធីសាមញ្ញបំផុត ប៉ុន្តែ មានប្រសិទ្ធភាព ខ្ពស់ ។ អន្ទាក់ ដែល ធ្វើឡើង ដោយ ខ្សែលួស ដូចជា ហ្វ្រាំង កង់ និង ងាយស្រួលក្នុង ការដាក់ ហើយ បាន បង្កើត ជា បញ្ហា យ៉ាងច្រើន នៅក្នុង ព្រៃនៃប្រទេសកម្ពុជា ។

ឯកឧត្តម បានគូសបញ្ជាក់ថាការបាត់បង់សត្វខ្លាធំ ដោយសារតែ ប្រទេស កម្ពុជា  មាន សង្គ្រាម ដែល បង្ក ឱ្យមានសំឡេងគ្រាប់កាំភ្លើងរំខានការរស់នៅ របស់វា ទើបរត់គេច ចេញពី ទីជម្រក ទៅកាន់ កន្លែងផ្សេងដែលមានភាពស្ងប់ស្ងាត់គ្មានការរំខាន ពីព្រោះ សត្វ ខ្លាធំ ចូលចិត្ត រស់នៅ ដោយ មាន សេរីភាពគ្មានការរំខាន ពី សំឡេង ចំឡែកៗ ដែលវាមិនធ្លាប់ឮ។ទោះជា យ៉ាងណា រូបភាព សត្វ ខ្លាធំ ដែលថតបានចុងក្រោយគឺនៅ ឆ្នាំ ២០០៧ នៅ តំបន់ ទេសភាព ខ្ពង់រាប  ភាគ ខាងកើត នៃ ប្រទេស កម្ពុជា ។ ចាប់តាំងពីពេលនោះមកពុំមាន ភស្តុតាង ណាមួយ បង្ហាញថា មាន សត្វ ខ្លាធំ  នៅក្នុង ប្រទេស កម្ពុជា ទៀតទេ បើទោះជាមានកិច្ចខិតខំ ប្រឹងប្រែង ស្វែងរក វា យ៉ាងណា ក៏ដោយ ។

លោក សេង ទៀក នាយក អង្គការ មូលនិធិ សកល ដើម្បី អភិរក្ស ធនធានធម្មជាតិ ប្រចាំ ប្រទេសកម្ពុជាឬហៅថាWWFថ្លែងថាកម្ពុជា ជាប្រទេស មួយ ក្នុងចំណោម ប្រទេស ចំនួន ១៣ ដែល មាន សត្វ ខ្លាធំ ហើយ រាជរដ្ឋាភិបាល កម្ពុជា បាន ប្តេជ្ញាចិត្ត បង្កើន ទ្វេដងចំនួន សត្វ ខ្លាធំ ទូទាំង ពិភពលោក ដោយ បាន អនុម័ត លើ ផែនការ សកម្មភាព សង្គ្រោះ សត្វ ខ្លាធំ នៅ កម្ពុជា ដែល ផ្តោត លើ ការនាំយក សត្វ ខ្លាធំ ចូលទៅក្នុង តំបន់ វាលទំនាប ភាគ ខាងកើត នៃ ប្រទេស កម្ពុជា ។

លោក សេង ទៀក មានប្រសាសន៍ថា «សត្វ ខ្លាធំ  គឺជា សត្វ ដ៏ អស្ចារ្យ និង មាន ភាព ទាក់ទាញ ហើយវា ត្រូវបាន ចាត់ទុក ជា សម្បត្តិ បេតិកភណ្ឌ ជាតិ។ នេះ គឺជា ពេលវេលាដែលត្រឹមត្រូវបំផុតដែល យើងទាំងអស់គ្នា រួមគ្នា ដើម្បី អភិរក្ស សត្វ ខ្លាធំ នេះ»។

លោកអំពាវនាវឱ្យ មាន ការចូលរួ ម ពី គ្រប់ ស្រទាប់ ទាំងអស់ ដើម្បី អភិរក្ស សត្វ ខ្លាធំ ហើយ ក៏ សូម អំពាវនាវ ដល់ អតិថិជន ទាំងអស់ឱ្យ បញ្ឈប់ ការជួញដូរ សត្វ ខ្លាធំ និង សាច់ សត្វព្រៃ ជាបន្ទាន់ និង សូមឱ្យ រាជរដ្ឋាភិបាល ជួយ បង្ក្រាប ប្រកបដោយ ប្រសិទ្ធភាព លើ អ្នក ដែល ដាក់ អន្ទាក់ នៅក្នុង ព្រៃការពារ និង បង្កើន ការពិន័យ ដល់អ្នកដែលដាក់អន្ទាក់ក្នុងព្រៃការពារ ផងដែរ។

លោកបានបន្តថាយើងត្រូវធានាឱ្យបានថាសត្វខ្លាំធំមានកន្លែងនិងចំណីដែលពួកវា ត្រូវការ ការការពារ ទីជម្រកការបង្កើនចំនួនសត្វរំពាររបស់វា និងការយកពួកវាទៅដាក់កន្លែងដែលពួក វា ធ្លាប់ រស់នៅ គឺជា ការ ដែលត្រូវធ្វើ ឱ្យខាងតែបាន៕

ដោយ៖ឧត្តម