លោកអ្នក ជាម្ទាស់យានយន្តថ្មីដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ និងដឹកជញ្ជូន មិនចាំបាច់មកចុះបញ្ជីនិងបង់ពន្ធដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយដ្ឋានពន្ធដារទៀតទេ លោកអ្នក អាចប្រើប្រាស់មុខងារបន្ថែមយានយន្តថ្មីក្នុងកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer APP )ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបានដោយខ្លួនឯង ដោយគ្រាន់តែបញ្ចូលទិន្នន័យមួយចំនួនដែលមានក្នុងបណ្ណសម្គាល់យានយន្ត(កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗចំនួន៣ រួមមាន ៖
– បណ្ណសម្គាល់យានយន្ត
– អត្តសញ្ញាណប័ណ្ណម្ចាស់យានយន្ត
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ៕