ព័ត៌មានជាតិ

ព្រះសមណាភិរ័ត ប៉ោ សុខខឿន ទទួលការតែងតាំងពេញសិទ្ធិជាព្រះអនុគណក្រុងប៉ោយប៉ែត

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ព្រះសមណាភិរ័ត ប៉ោ សុខខឿន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូបច្ចិមសីមាវាសី ព្រះអនុគណក្រុងប៉ោយប៉ែត ដែលត្រូវបានទទួលព្រះរាជក្រមប្រកាស នីយ បត្រសេចក្ដីសម្រេចតែងតាំងជាព្រះអនុគណក្រុងប៉ោយប៉ែត ពោលគឺពេញសិទ្ធិ បន្ទាប់ពីត្រូវតែងតាំងស្តីទីដោយមេគណខេត្តនិងប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាកន្លងមកនោះ  ពោលគឺមានព្រះពិធីកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្រោមព្រះអធិបតីភាព សម្តេចព្រះឧត្ដមបញ្ញាដួង ផង់ ព្រះអគ្គាធិការរងនៃអគ្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមដោយលោកជំទាវឧកញ៉ាសេរីករុណាបុទុមរតន៍មហាឧបាសិកាពុទ្ធសាសន៍នូបត្ថមន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងលោកជំទាវ សិរីកានញ្ចនពង្សធីមុត្តរា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម កែសួនសុភី ស សុខា ។

ព្រះសមណាភិរ័ត ប៉ោ សុខខឿន បានសង្ឃដីកាប្ដេជ្ញាចិត្តជំរុញនិងផ្សព្វផ្សាយអភិក្រមស៣ សម្រាប់វត្តអារាមអនុវត្តរបស់ក្រសួងធម្មការ និងសាសនា ប្ដេជ្ញារក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងនិងធ្វើការទំនាក់ទំនងល្អ ជាមួយ គណៈសង្ឃគ្រប់លំដាប់ថ្នាក់ មន្ទីរធម្មការនិងសាសនារួម ទាំង អជ្ញាធរពាក់ព័ន្ធ នឹងប្ដេជ្ញាបន្តការងារមនុស្សធម៌ដោយរួមសុខរួមទុក្ខជាមួយពុទ្ធបរិស័ទគ្រប់កាលៈទេសៈ ។

សង្ឃដីកា ប្ដេជ្ញាចិត្ត របស់ព្រះអង្គក្នុងពិធីប្រគេនទទួលព្រះរាជក្រមប្រកាស សនីយ បត្រសេចក្ដីសម្រេចតែងតាំង ពេញសិទ្ធិនិងព្រះមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែតស្រោចស្រពសុគន្ធវារីស្ថិតនៅក្នុងវត្តនិមិត្តសុធីរាមកូនដំរី សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាព តាមរយៈការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិមានឯកភាពជាតិឯកភាពទឹកដីទាំងស្រុងនិងមានស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ត្រូវថែរក្សាបានយ៉ាងមុតគត់ នេះកណ្តាលនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិង ធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងនោះពិសេសសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងបរិមាណនិងគុណភាព។

ព្រះឧត្ដមបញ្ញាដួង ផង់ បានមានសង្ឃដីកាថា : ដើម្បីឲ្យស័ក្ដិសមនឹងខ្លឹមសារដែលមានចែងក្នុងរដ្ឋធម្មនុញ្ញថាព្រះពុទ្ធសាសនាគឺជា រដ្ឋយើងត្រូវខិតខំបន្តទៀតដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាឲ្យបានរីកចម្រើនខ្ពង់ខ្ពស់ឡើងមួយកម្រិតថែមទៀត តាមរយៈការពង្រឹងតួនាទីភារកិច្ចដឹកនាំ ការគ្រប់គ្រងលើការពង្រឹងពង្រីកចំណេះរបស់ពុទ្ធសាសនិក នៅក្នុងវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត ឲ្យបានរឹងមាំ។

ចុងក្រោយគណៈអធិបតីបានបំពាក់នូវ គ្រឿងឥស្សរិយយសមេដាយមាស បណ្ណថ្លែងអំណរគុណ ស្រោចសពសុគន្ធវារីប្រគេនព្រះមន្ត្រីសង្ឃទាំង៥ អង្គក្នុងក្រុងប៉ោយប៉ែតគឺព្រះអនុគណ និងសមជិកគណ:អនុគណមានព្រះវិន័យធរ ព្រះធម្មធរ ព្រះសមុហ៍និងលេខាធិការ ដែលជាចៅអធិការ គ្រូសូត្រស្តាំ ឆ្វេងនៃវត្តមួយចំនួនទៀត ៕