Tag: សេដ្ឋកិច្ច »

ដោយ៖តុលា ឥណ្ឌាចាប់បើកដំណើរការអនុញ្ញាតដល់ក្រុមហ៊ុនមានសិទ្ធិដាក់ពាក្យស្នើសុំកញ្ចប់ថវិការហូតដល់១០ពាន់លានដុល្លារ សម្រាប់ការលើកទឹកចិត្តការផលិតបន្ទះឈីប។ ប្រទេសឥណ្ឌាគ្រោងនឹងបើកដំណើរការពាក្យសុំឡើងវិញនូវទឹកប្រាក់ចំនួន១០ ពាន់លានដុល្លារក្នុងការលើកទឹកចិត្ត និងជំនួយដើម្បីលើកទឹកចិត្តដល់ការផលិតបន្ទះឈីប ខណៈដែលគម្រោងដែលបានប្រកាសពីមុនកំពុងចំណាយពេលយូរពេក។នេះបើយោងតាមសារព័ត៌មាន Bloomberg News បាននិយាយកាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមនុស្សដែលដឹងពីបញ្ហានេះ។ របាយការណ៍នេះបាននិយាយថា ប្រទេសឥណ្ឌាកំពុងរក្សាដំណើរការនេះបើកចំហ ដោយបញ្ចប់ជាមួយនឹងតម្រូវការរយៈពេល ៤៥ ថ្ងៃមុនដើម្បីដាក់សំណើ។ របាយការណ៍បាននិយាយទៀតថាប្រទេសអាស៊ីខាងត្បូងឥឡូវនេះគ្រោងនឹងអនុញ្ញាតឱ្យក្រុមហ៊ុនដាក់ពាក្យសុំម្តងទៀតហើយត្រូវបានកំណត់ថានឹងទទួលយកពាក្យសុំរហូតដល់ថវិកាចំនួន១០ពាន់លានដុល្លារក្នុងការលើកទឹកចិត្តទាំងអស់។ ស្ថាប័នក្រុមហ៊ុនដែលដាក់ពាក្យ រួមមាន៣ក្រុមហ៊ុន ទី១គឺ Vedanta Resources Ltd និងក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ (2317.TW) និងក្រុមហ៊ុនដែលរួមមាន Tower Semiconductor Ltd (TSEM.TA) ។ កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុន Vedanta និង Foxconn ដែលមានឈ្មោះជាផ្លូវការថា Hon Hai Precision Industry Co បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដើម្បីវិនិយោគទឹកប្រាក់ ១៩.៥ ពាន់លានដុល្លារដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីប semiconductor។ មូលហេតុដែលប្រទេសឥណ្ឌាបានប្រកាសពីការលើកទឹកចិត្តនេះ គឺដើម្បីជួយធ្វើឱ្យប្រទេសនេះក្លាយជាតួអង្គសំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់បន្ទះឈីលើពិភពលោក៕ ប្រភព៖ REUTERS

ដោយ៖ សហការី គ្រួសារមានទ្រព្យដ៏ស្តុកស្តម្ភមួយបានចំណាយប្រាក់ ជាង៣០លានដុល្លារ ដើម្បីទិញកោះ Palmyra ដែលជាកោះមានសម្រស់ស្រស់ត្រកាល មានផ្កាថ្មល្អស្អាតជាងគេលើពិភពលោក។ បើតាមការចុះផ្សាយ The Guinness World Record កាលពីថ្ងៃទី ៨ ខែឧសភា បានឲ្យដឹងថា  នៅក្នុងការដេញថ្លៃដ៏មានតម្លៃបំផុត ដើម្បីទិញយកតំបន់ត្រូពិចប៉ាស៊ីហ្វិក ដែលហៅថាតំបន់ថែរក្សាសម្បត្តិធម្មជាតិនោះ គេបានដេញថ្លៃទិញយកកោះ Palmyra atoll កាលពីថ្ងៃទី២៣ ឆ្នាំមុន ក្នុងតម្លៃដ៏មហាសាល។ កោះ Palmyra Atoll គឺជាបណ្តុំកោះផ្កាថ្មដ៏អស្ចារ្យដែលស្ថិតនៅចម្ងាយ ៩៦០ម៉ាយ ស្មើនឹង ១,៤៥០ គីឡូម៉ែត្រ និងមិនមានមនុស្សរស់នៅក្បែរទីនោះទេ។ កោះនេះស្ថិតនៅភាគនិរតីនៃទីក្រុង Honolulu របស់រដ្ឋ Hawaii  វាត្រូវបានទិញក្នុងតម្លៃ ២១ លានផោន ស្មើនឹង ៣០លានដុល្លារ ពីគ្រួសារឈ្មោះ Fullard-Leos ដែលជាគ្រួសារ Honolulu បានកាន់កាប់អស់រយៈពេល ៨០ ឆ្នាំ។ ការទិញយកនេះធ្វើឲ្យ Palmyra ក្លាយជាកោះមួយមានតម្លៃថ្លៃបំផុតដែលគេមិនធ្លាប់លក់ពីមុនមក។ កោះ […]

ដោយ៖សហការី សារព័ត៍មាន ញូវយ៉កថាម បានរាយការណ៏ថាយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួដែលបានចុះផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ថា ធនាគារកណ្តាលអាម៉េរិកកាលពីថ្ងៃពុធបានបង្កើនកំរិតគោលដៅសម្រាប់អត្រាមូលនិធិសហព័ន្ធជាមូលដ្ឋាន ២៥ ពិន្ទុ ដែលស្មើនឹង ៥-៥.២៥ ភាគរយនៃអត្រាការប្រាក់ មូលនិធិសហព័ន្ធនិយាយថា Fed រតនាគារសហព៍ន្ធ “នៅតែប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យអតិផរណា”។ ការដំឡើងអត្រាមូលនិធិលើកទីដប់ចាប់តាំងពីខែមីនាឆ្នាំ ២០២២ ការរឹតបន្តឹងជាបន្តបន្ទាប់នៃគោលនយោបាយរូបិយវត្ថុគឺអនុវត្តទៅតាមការវាយតំលៃលើចរន្តរទីផ្សារ។ មានការអំពាវនាវជាច្រើនស្នើឲ្យផ្អាកដំឡើងអត្រាការប្រាក់ក្នុងខណៈដែលអតិផរណារបស់សហរដ្ឋអាម៉េរិកមានសភាពធូរស្រាលនាពេលថ្មីៗនេះតែហានិភ័យនៃអត្រាធ្លាក់ចុះផ្នែកសេដ្ឋកិច្ចបានកើនឡើងខ្ពស់។ សមាជិកព្រឹទ្ធសភា និងសមាជិកសភាជាំន់ទាបអាមេរិកចំនួន ១០ រូបបានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធាន Fed រតនាគារសហព៍ន្ធ លោក Jerome Powell នៅដើមសប្តាហ៍នេះ ដោយអំពាវនាវឱ្យមានការផ្អាកការដំឡើងអត្រាការប្រាក់នៅឯកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ Fed រតនាគារសហព៍ន្ធដែលលបានបញ្ចប់កាលពីថ្ងៃពុធ។ លោក Jerome Powell លោកប្រធានធនាគារកណ្តាលអាមេរិកបានចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុង Washington, D.C. សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។ ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធបានបង្កើនចំណាត់ថ្នាក់ដែលជាគោលដៅសម្រាប់អត្រាមូលនិធិសហព័ន្ធដល់ទៅ ២៥ ពិន្ទុក្នុងកុំរឹតមូលដ្ឋានដែលស្មើនឹង ៥-៥.២៥ ភាគរយ។ ហើយបានថ្លែងថា Fed រតនាគារសហព័ន្ធ” នៅតែប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យអតិផរណា” ៕  

​ពោធិ៍សាត់ ៖ បុគ្គលិក​បម្រើការ​ងារ​នៅ​ធនាគារ​ប្រា​សាក់​ម្នាក់​មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន​១០០​លាន​រៀល ។ ​អ្នក​ដែលមាន​សំណាង​នោះ គឺ​លោក សេង តារា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ស្ថានីយ៍ ឃុំ​កណ្តៀង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។ ​លោក សេង តារា បាន​ប្រាប់​ឱ្យដឹងថា ជា​រៀងរាល់ថ្ងៃ​លោក​តែង​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ជាប្រចាំ ជាពិសេស​ក្រោយពេល​ធ្វើការ​ងារ​ចប់​ព្រោះ​ជួយ​ឱ្យមាន​កម្លាំង និង​បំបាត់​ភាព​ងងុយដេក​។​ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​នេះ គឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះឡើយ ដោយ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះក្រោយពេល​ចេញពី​ធ្វើការ​លោក​បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំងខា​រ៉ា​បាវពី​អ្នកលក់​នៅ​ម្ដុំ​គល់ស្ពាន​ស្ទឹង​ពោធិ៍សាត់​​ចំនួន​មួយ​យួរ ៦​កំប៉ុង​យកទៅ​ផ្ទះ​ទុក​គ្រាន់​ទទួលទាន​ប្រចាំថ្ងៃ លុះ​ពេល​គាស់​មួយ​កំប៉ុង​សម្រាប់​ទទួលទាន​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល​តែម្ដង​។ ​លោក​បាន​បន្ត​ឱ្យដឹងទៀតថា នៅពេល​គាស់​ឃើញ​រង្វាន់​ភ្លាម លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ហើយក៏​ស្រែកប្រាប់​ប្រពន្ធ​និង​អ្នក​នៅ​ជិតខាង​ឱ្យបាន​ដឹង រួច​ក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ​លោក សេង តារា បានបញ្ជាក់​ប្រាប់ថា ទឹកប្រាក់​១០០​លាន​រៀល​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ក្រុមគ្រួសារ​របស់លោក​ហើយ​ក្រោយពេល​ទទួលបាន លោក​នឹង​យក​មួយចំនួន​សងបំណុល​ធនាគារឯកជន និង​ជូន​ម្ដាយ​ខ្លះ ហើយ​សល់​ប៉ុន្មាន​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​នៅ​ថ្ងៃ​អនាគត​។ ​ជា​ចុងក្រោយ លោក សេង តារា ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ជួយ​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ក្រលំបាក​ឱ្យមាន​ជីវភាព​ធូរធារ និង​មាន​លុយកាក់​ចាយ​គ្រប់គ្រាន់​៕​

ដោយៈសិរីមតី ​ព្រះសីហនុ​៖​ក្រោយពី​ពង្រីក​ខ្លួន​នៅតាម​រាជធានី​ខេត្ត​ជាច្រើន BNI Cambodia នៅ​ទីបំផុត បាន​មកដល់​ខេត្ត​ព្រះសីហនុ​។​Chapter​ថ្មី​ដែលមាន​ឈ្មោះថា​«BNI Blue Sea (​សមុទ្រ​ខៀវ​)» ប្រចាំខេត្ត​ព្រះសីហនុ បាន​ត្រូវ​ប្រកាស​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៧​ខែមេសា ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា ខេត្ត​ព្រះសីហនុ​។​ ​ពិធី​សម្ពោធ BNI Blue Sea បាន​ត្រូវ​ប្រារព្ធ​ធ្វើឡើង ក្រោម​វត្តមាន​លោក ឡុ​ក​ស្មិត សាម​ឌី ដែលជា​អ្នក​នាំ​ប្រ៊ែ​ន​នែ​ម BNI ពី​សហរដ្ឋអាមេរិក​ម​ក​កម្ពុជា ព្រមទាំង​សមាជិក​សមាជិកា​BNI មកពី​Chapter​ផ្សេង​ជាង​១០០​នាក់ ខណៈ​សមាជិក​ពេញសិទ្ធិ​របស់​BNI Blue Sea​មាន​ចំនួន​៥២​រូប​ដែល​សុទ្ធតែ​ម្ចាស់​អាជីវកម្ម​ផ្សេងៗ​គ្នា​។​ ​លោក សៅ ហុក Executive Director នៃ​BNI Blue Sea​នៅ​ខេត្ត​ព្រះសីហនុ​និង​ជា​ម្ចាស់​ភោជនីយដ្ឋាន SEA 1 នៅ​ខេត្ត​ព្រះសីហនុ​បាន​មាន​ប្រសាសន៍​ឱ្យដឹងថា​៖​បណ្តាញ​ពាណិជ្ជកម្ម​អន្តរជាតិ​(BNI) តែងតែ​ជួយ​សមាជិក​ម្ចាស់​អាជីវកម្ម ឱ្យមាន​ការរីកចម្រើន ការពង្រីក​និង​អភិវឌ្ឍ​ខ្លួន​ទទួលបាន​ឱកាស​អាជីវកម្ម​ការភ្ជាប់​ទំនាក់​ទំ​ង​និង​បណ្តាញ​និង​ការចែករម្លែក​ការងារ​ព្រមទាំង​ការជួយ​គ្នា​ទៅវិញទៅមក​។​ ​លោក​បាន​បញ្ជាក់ថា​៖​គោលបំណង​និង​មូល​ហេតុដែល​បង្កើត​ប៊ី​អិន​អាយ​នៅ​ខេត្ត​ព្រះសីហនុ​គឺ​ក្នុង​គោលបំណង​ជួយ​ម្ចាស់​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​មាន​ទំនាក់ទំនង​,​មាន​បណ្ដាញ​និង​មាន​អាជីវកម្ម​រីកចម្រើន​ក៏ដូចជា​ទទួលបាន​នូវ​ឱកាស​អាជីវកម្ម​ពីគ្នា​ទៅវិញទៅមក​។​ចំណែក​ចក្ខុវិស័យ​រប​ស់ BNI Blue Sea គឺ​ដើម្បី​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ធ្វើ​អាជីវកម្ម​។​ ​លោក ឡុ​ក​ស្មី​ត សាម​ឌី ស្ថាបនិក BNI Cambodia […]

ដោយៈសិរីមតី​ ភ្នំពេញ​៖ ចាប់ពី​ឆ្នាំ​២០២៩​តទៅ នាវា​ដឹកទំនិញ​គ្រប់​ប្រភេទ​មកពី​ជុំវិញ​ពិភពលោក អាច​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ​បាន​ដោយ​គ្មាន​ឧបសគ្គ​ជម្រៅ​ទឹក ទីតាំង​ផ្ទុក​កុង​ទី​ន័​រ ឬ​ប​ញ្ហ​ចំណត​នោះឡើយ​។​នេះ​ជាការ​បញ្ជាក់​របស់លោក លូ គឹមឈុន ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​ ​លោក​ លូ គឹមឈុន បានឱ្យដឹងថា ទន្ទឹមនឹង​សកម្មភាព​ពាណិជ្ជកម្ម ដឹកទំនិញ​ចេញចូល​រៀងរាល​ថ្ងៃនោះ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ក៏​មមាញឹក​ក្នុងការ​អភិវឌ្ឍ​ទីតាំង​ចំណត ទីតាំង​ផ្ទុក​កុង​ទី​ន័​រ បង្កើន​ជម្រៅ​ផ្លូវទឹក​ឱ្យ​កាន់តែ​ជ្រៅ ដើម្បី​ឆ្លើយតប​នឹង​ការរីកចម្រើន​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ការដឹកជញ្ជូន និង​ការសម្រេច​ឱ្យបាន​តាម​ផែនការ អនុញ្ញាតឱ្យ​នាវា​ដឹកទំនិញ​គ្រប់​ធុន​ចូល​ចត​បាន​។ លោក​បញ្ជាក់ថា មហិច្ឆតា​នេះ​នឹង​សម្រេចបាន​នៅ​ឆ្នាំ​២០២៩​តទៅ​។​ ​លោក​បានឱ្យដឹង​ផងដែ​រថា​៖ នៅ​ឆ្នាំ​២០២៤​ខាងមុខ រាជរដ្ឋាភិបាល​នឹង​អនុវត្ត​ការធ្វើ​ផែ​ចំណត​ថ្មី​មួយទៀត ដែល​ធ្វើឱ្យ​សមត្ថភាព​ផ្ទុក​កុង​ទី​ន័​រ​កើនឡើង ៣៥​ភាគរយ​បន្ថែមទៀត បើ​ធៀប​នឹង​ពេលបច្ចុប្បន្ន​។ បច្ចុប្បន្ន នាវា​ដឹកទំនិញ​ធុន​ធំ​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ បានតែ​ប្រមាណ​១៨​ភាគរយ​ប៉ុណ្ណោះ​។​ ​លោក​បាន​បន្តថា នៅ​ឆ្នាំ​២០២៦ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹងមាន​សមត្ថកិច្ច​ប្រហាក់ប្រហែល​ជាមួយ​កំពង់ផែ​ប្រទេស​ដទៃ​ក្នុង​តំបន់ និង​អាចឱ្យ​នាវា​ដឹកទំនិញ​ក្នុង​តំបន់​ប្រមាណ ៩៣​ភាគរយ​អាច​ចូល​ចត​បាន ដែល​ធ្វើឱ្យ​ថ្លៃ​ដឹកជញ្ជូន​ថយចុះ​ប្រមាណ ២០០​ដុល្លារ​ក្នុង​មួយ​កុង​ទី​ន័​រ ព្រមទាំង​ធ្វើឱ្យ​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម​ជាតិ មានការ​កើនឡើង​បន្ថែមទៀត ហើយក៏​អាច​ទាក់ទាញ​វិនិយោគ​មក​ប្រទេស​កម្ពុ​ជាច្រើន​បន្ថែម ទៀត​ដែរ​។​ ​លោក​បន្តទៀតថា នៅ​ឆ្នាំ​២០២៨ កម្ពុជា​នឹងធ្វើ​ផែ​ចំណត​មួយ​ថ្មី​ទៀត ដែលមាន​ជម្រៅ​ទឹក​១៦.៥​ម៉ែត្រ ដល់​ពេលនោះ​ទំនិញ​ដែល​ដឹក​ទៅមក​ជុំវិញ​ពិភពលោក ពិសេស​សហរដ្ឋអាមេរិក មួយចំណែក​នៃ​ទ្វីបអឺរ៉ុប ក៏ដូចជា​ទ្វីប​អា​ស៉ី នឹង​អាច​ចូល​ចត​ទៅមក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ […]

ដោយៈសិរីមតី ​ភ្នំពេញ​៖ ក្រុមហ៊ុន​ចំនួន​៥ បានសម្រេច​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ជាង​១០៣​លាន​ដុល្លារ​លើ​វិស័យ​ផ្សេងៗ​គ្នា​គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ និង​គោ​សាច់​ខ្នាត​ធំ​, គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម និង​សាងសង់​រោងចក្រ​កែច្នៃ ,​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា​, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​សម្ភារៈ​អេឡិចត្រូនិក​។​ ​គម្រោង​វិនិយោគ​ទាំងនេះ មាននៅ​រាជធានី​ភ្នំពេញ ខេត្តក្រចេះ ព្រះវិហារ ខេត្តតាកែវ និង​កំពង់ស្ពឺ និង​ន​ង្កើ​ត​ការងារ​ជាង​១៣០០​កន្លែង​។​ ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖ ១- “EASTERN RUBBER (CAMBODIA) CO., LTD” គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ និង​គោ​សាច់​ខ្នាត​ធំ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត​ស្រុក​ស្នួល ខេត្តក្រចេះ ក្នុង​ទុនវិនិយោគ​ប្រមាណ ៧៣,៤​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៩​កន្លែង​។​ ២- “RITHY RUBBER (CAMBODIA) CO., LTD” គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដើម​កៅស៊ូ​) និង​សាងសង់​រោងចក្រ​កែច្នៃ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ នៅ​ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ ក្នុង​ទុនវិនិយោគ​ប្រមាណ ១២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៨​កន្លែង​។​ ៣- “GE NEW ENERGY […]

ដោយៈសិរីមតី ​ភ្នំពេញ​៖ នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​( ADB )​លោកស្រី Jyotsana Varma មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​៤​ខែមេសា​ថា​៖​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង​ក្នុង​អត្រា ៥,៥% ក្នុង​ឆ្នាំ ២០២៣ និង ៦,០% នៅ​ឆ្នាំ ២០២៤​។​កំណើន​នេះ​ជំរុញ​ដោយ​ការ​ងើប​ឡើងវិញ ដ៏​រឹងមាំ​នៃ​វិស័យ​ទេសចរណ៍ និង​កំណើន​ខ្ពស់​ក្នុង​វិស័យ​សេវាកម្ម​។​ ​លោកស្រី បាន​គូសបញ្ជាក់ថា​«​ទោះបីជា​តម្រូវការ​ពិភពលោក​ចុះខ្សោយ​ក៏ដោយ ក៏​សេដ្ឋកិច្ចកម្ពុជា​មានដំណើ​រ​ការល្អ​នៅ​ឆ្នាំ ២០២២​ជំរុញ​ដោយ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ដែល​កំពុង​បន្ត​។ ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​ភាព​វិជ្ជមាន​ជាមួយនឹង​កំណើន​ដ៏​រឹងមាំ​ឱនភាព​គណនី​ចរន្ត​ដែល​រួម​តូច និង​កម្រិត​អតិផរណា​មធ្យម​នៅ​ឆ្នាំ​២០២៣​។​» ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅ​កាត់​ថា ADO)​ប្រចាំ ខែមេសា ២០២៣ បង្ហាញថា​វិស័យ​ទេស​ចរណ៍​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​៧,៣%​ក្នុង​ឆ្នាំ​២០២៣​មុនពេល​ថយ​បន្តិច​មក​ត្រឹម​៦,៨%​នៅ​ឆ្នាំ​២០២៤​។​សម្ពាធ​អតិផរណា​ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់​ចុះមក​អត្រា​ជា​មធ្យម ៣,0% ក្នុង​ឆ្នាំ ២០២៣ និង ៤,0% នៅ​ឆ្នាំ ២០២៤​។ របាយការណ៍​បាន​រំលេច​ថា​ទស្សន​វិស័យ​សេដ្ឋកិច្ចកម្ពុជា​ក៏​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​បន្តបន្ទាប់​របស់​ប្រទេសក្នុង​ការបង្កើន​ការវិនិយោគ​បៃតងដើម្បី​ទទួលបាន​សក្ដានុ​ព​ល​​កំ​ណើ​ន​រយៈពេល​វែង​។​ ​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី​នេះ​លើកឡើងថា​កំណើន​នៃ​ការនាំចេញ​សម្លៀកបំពាក់​ស្បែកជើង​និង​ទំនិញ​ធ្វើដំណើរ​ត្រូវបាន​ព្យាករ​ថា​នឹង​ធ្លាក់ចុះ​ដោយសារតែ​តម្រូវការ​ខាងក្រៅ​ខ្សោយ​នៅក្នុង​សហរដ្ឋអាមេរិក​និង​អឺរ៉ុប ដែលជា​ទិសដៅ​នាំចេញ​ដ៏​សំខាន់​។ ទោះជា​យ៉ាងណាក៏ដោយ​វិស័យ​ឧស្សាហកម្ម​នៅតែ​បន្ត​ទទួលបាន​អត្ថប្រយោជន៍​ពី​កំណែទម្រង់ គោលនយោបាយ​រួមទាំង​ច្បាប់​វិនិយោគ​ឆ្នាំ ២០២១​ដែល​បាន​បង្កើត​សេវាកម្ម​ច្រកចេញចូល​តែមួយ សម្រាប់​អ្នកវិនិយោគ​និង​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មីៗ​។​ ​ផលិតផល​ឧស្សាហកម្ម​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង ៥,៨% ក្នុង​ឆ្នាំ ២០២៣ មុននឹង​ហក់​ដល់ ៧,៨% នៅ​ឆ្នាំ […]

ដោយ៖ព្រះអង្គខ្មៅ មន្ត្រីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះភ្ញៀវទេសចរមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងអាចនឹងកើនឡើងខ្ពស់ជាងឆ្នាំមុន។ លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានCambodia Flash News ឲ្យដឹងថា តាមការរំពឹងទុកអ្នកមកទស្សនាកម្សាន្តក្នុងឱកាសចូលឆ្នាំខែ្មរខាងមុខនេះនឹងមានមនុស្សច្រើន។ លោកបញ្ជាក់ថា ដ្បិតចូលឆ្នាំខ្មែរនេះខេត្តបាត់ដំបង នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំនូវកម្មវិធីអបអរសាទរសង្ក្រាន្តឆ្នាំថ្មីឡើងវិញដែលមានកម្មវិធីទស្សនាកម្សាន្តធំៗ។ ដូច្នេះតាមរយៈព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកទស្សនាកម្សាន្តក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានចំនួនកើនឡើងច្រើន។ លោកបន្ថែមថា ក្រៅពីការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនថ្ងៃនៅក្នុងទីប្រជុំជនក្រុង ខេត្ត គឺយើងនៅមានការរៀបចំកែលម្អតំបន់រមណីយដ្ឋានសំខាន់ៗជាច្រើនទៀត។ក្នុងនោះមានតំបន់ប្រវត្តិសាស្រ្ត ព្រមទាំងគោលដៅទេសចរណ៍ជាច្រើនទៀតមានដូចជាទឹកហូរ ទឹកធ្លាក់ ដំណាំចម្ការទំពៃងបាយជូ ចម្ការទុរេន ចម្ការម្រេចនិងមានកន្លែងសម្រាបោះតង់ជាដើម។ លោក ហម អារុណ ក៏បានឲ្យដឹងដឹងដែរថា នៅខេត្តបាត់ដំបងគឺមានកន្លែងសម្រាប់ទស្សនាកម្សាន្តច្រើនណាស់។ ក្នុងនោះមានដូចជា: រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, រមណីយដ្ឋានស្ទឹងថ្មដាចម្ការទុរេន, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ភ្នំព្រឹក, រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក, រមណីយដ្ឋានចម្ការទុរេនអូរតង, រមណីយដ្ឋានវាលចម្បាំង ខេមសាយ, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, រមណីយដ្ឋានស្ទឹងក្រញូង, និងមណ្ឌលកម្សាន្តបែបសាសនាជាច្រើនទៀត៕

ដោយ៖ សុខុម ផ្លែស្វាយកែវរមៀតដែលប្រជាកសិករដាំនៅខេត្តស្ទឹងត្រែង គិតត្រឹមចុងខែមីនា ឆ្នាំ២០២៣នេះតម្លៃបានហក់ឡើងខ្ពស់ជាងបណ្តាឆ្នាំកន្លងមក ដោយឈ្មួញបានប្រមូលទិញក្នុងមួយគីឡូក្រាមពី៩០០ទៅ១០០០រៀល។ អ្នកមានចម្ការស្វាយកែវរមៀតបានប្រាប់ឲ្យដឹងថា នៅឆ្នាំនេះគ្រាន់តែតម្លៃលក់ចេញពីចម្ការផ្លែស្វាយកែវរមៀត ដែលគេប្រមូលទិញជាប្រភេទផ្លែស្វាយធំចាស់ល្អ អាចយកទៅបន្ទុំបានគឺឈ្មួញកណ្ដាលឲ្យតម្លៃក្នុងមួយគីឡូក្រាមពី៩០០ទៅ១០០០រៀលឯណោះ។ រីឯប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ តម្លៃផ្លែស្វាយកែវរមៀត ក្នុងមួយគីឡូក្រាមកសិករលក់បានត្រឹមតែពី៣០០ទៅ៣៥០រៀលប៉ុណ្ណោះ។ អ្នកដាំខ្លះបង្ខំចិត្តទុកឲ្យទុំជ្រុះចោលពេញចម្ការព្រោះលក់មិនដាច់ ដោយគ្មានអ្នកទិញ។ ប៉ុន្តែសម្រាប់ឆ្នាំនេះអ្វីៗវាហាក់មានការផ្លាស់ប្តូរតម្លៃស្វាយមានទីផ្សារល្អគ្រាន់បើធ្វើឲ្យអ្នកដាំសម្បាយចិត្ត។ លោកស្រី សុ ភា អ្នកប្រមូលទិញស្វាយ កែវរមៀតនៅភូមិរាជានុកូល សង្កាត់សឹ្ទងត្រែង ក្រុងសឹ្ទងត្រែង បានឲ្យដឹងថា ស្វាយកែវរមៀតមានពីរប្រភេទគឺលេខ១ និងលេខ២,មានតូច ធំ” ជាប្រភេទស្វាយដែលចាស់ល្អ ក្នុងមួយគីឡូក្រាមទិញចូល១០០០រៀលគិតត្រឹមពាក់កណ្តាលខែមីនានេះ។ ចំពោះខែខាងមុខតម្លៃ អាចនឹងហក់ឡើងទៀតក៏ថាបាន ព្រោះវាអាស្រ័យទៅលើទីផ្សារ ក្រៅប្រទេស។ អ្នកស្រីបាននិយាយបន្ថែមទៀតថា ទីផ្សារក្រៅប្រទេសនោះគឺមានដូចជានៅប្រទេសឡាវ និងប្រទេសវៀតណាម។ ប្រជាកសិករ ក៏បានសំណូមពរដល់ក្រសួងពាក់ព័ន្ធ សូមជួយរកទីផ្សារឲ្យបានថ្លៃជាងនេះបន្តិចទៀតហើយមានស្ថេរភាព ដើម្បីឲ្យកសិករដែលជាអ្នកដាំមានកម្លាំងចិត្តនិងខិតខំប្រឹងប្រែងដាំដុះដំណាំស្វាយនេះឲ្យបានច្រើនបន្ថែមទៀត។ មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានប្រាប់អ្នកយកព័ត៌មានCambodia Flash News នៅថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៣ថា ផ្ទៃដីចំការដាំស្វាយកែវរមៀតនៅទូទាំងខេត្តស្ទឹងត្រែងគឺមានប្រមាណជា ២៣៣៤ហិកតា សរុបទាំងស្វាយដាំដោយក្រុមហ៊ុននិងដាំជាលក្ខណៈគ្រួសារ។ មន្ត្រីដដែលបានឲ្យដឹងទៀតថា ការប្រមូលផលស្វាយកែវរមៀតនៅពេលនេះ គឺជាការប្រមូលផលផ្លែស្វាយតាមរដូវ។ មន្ត្រីជំនាញនឹងមានផែនការបង្កើតយុទ្ធសាស្ត្របន្ថែមទៀតពោលគឺដើម្បីធ្វើយ៉ាងណាជំរុញដល់កសិករឲ្យដាំស្វាយដែលទទួលផលបានខុសរដូវនៅពេលខាងមុខនេះ៕

ដោយៈសិរីមតី ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រួចគោលដៅ​អភិវឌ្ឍន៍​លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ​ វិស័យទាំងនេះមានការវិវឌ្ឍ​លឿន​រហ័សគួរឱ្យកត់សម្គាល់។ នៅក្នុងទិវាជាតិ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍លោកទេសរដ្ឋមន្ត្រី រំពឹង​ថាក្នុងរយៈ​ពេល៥ឆ្នាំផលិតផលផ្នែកវិទ្យា​សាស្ត្រ​បច្ចេកវិទ្យានិងនវានុវត្តន៍​នឹងកើត​មាន​​កាន់តែច្រើន ដែល​ក្នុងនោះកូនខ្មែរអាចនឹងមានសមត្ថភាពបង្កើតរ៉ូបូតមាន​សមត្ថ​ភាព​​​​កាន់​តែ​ខ្ពស់ផងដែរ។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាធាតុដ៏ចាំបាច់មួយសម្រាប់ការរស់នៅ និង​អាជីវ​កម្មរបស់មនុស្សជាតិលើពិភពលោកនាពេល​បច្ចុប្បន្ន។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ជាចំណែកដ៏សំខាន់សម្រាប់ជំរុញកិច្ចអភិវឌ្ឍន៍របស់ប្រទេស​នីមួយៗ​ផងដែរ។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រួចទិសដៅអភិវឌ្ឍន៍លើវិស័យនេះ។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា កូនខ្មែរមានភាពវ័យឆ្លាត ការច្នៃប្រឌិតមិនចាញ់ជាតិសាសន៍ដទៃនោះឡើយ គ្រាន់តែ​មិន​ទាន់មាន​ការដុសខាត់ ឬបណ្តុះបណ្តាលឱ្យជាប់ទិស។ លោកបានប្រដូចកូនខ្មែរ​ទៅនឹងមាស ដែលមិនទាន់យកចេញពីក្នុងដី៕  

ដោយ៖សិរីមតី/​ភ្នំពេញ​៖​ធនាគារ​អេស៊ីលីដា ថ្មីៗ​នេះ​បានចាប់ផ្ដើម​ពង្រីក​ប្រតិបត្តិ​ការទូទាត់​ឌីជីថល​ឆ្លងដែន តាមរយៈ​ការ​ស្កែ​ន​កូដ QR ជាមួយនឹង​ប្រទេស​វៀតណាម​ហើយ បន្ទាប់ពី​អនុវត្ត​ប្រតិបត្តិការ​នេះ​បាន​យ៉ាង​រលូន​នៅ​ប្រទេស​ថៃ នាពេល​កន្លងមក​។នាពេលអនាគត នឹងពង្រីកទៅប្រទេសឡាវ ហើយជាបន្តបន្ទាប់នឹងពង្រីកដល់បណ្តាប្រទេសអាសា៊នផ្សេងទៀត។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី សុខ សោភា​ នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ ធនាគារ អេស៊ីលីដា​។​ ​លោកស្រី សុខ សោភា បាន​មានប្រសាសន៍​ឱ្យដឹងទៀតថា​៖​ឥឡូវនេះ សម្រាប់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ជាមួយ​ការ​ប្រើ​ប្រាស់​អេស៊ីលីដា​ម៉ូ​បាល លោកអ្នក​អាចធ្វើ​ការទូទាត់​ថ្លៃទំនិញ​និង​សេវា​កម្មបាន​នៅ​គ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​វៀតណាម ដែលមាន​ស្លាក​សញ្ញា VietQR របស់​ធនាគារ​វៀតណាម Tien Phong Commercial Joint Stock Bank (TPBank) និង​ឥតគិតថ្លៃ​សេវា​។ លោកស្រីនាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារធនាគារ អេស៊ីលីដា  បាន​បន្តថា​« ទៅ​ប្រទេស​វៀតណាម ជាមួយ​អេស៊ីលីដា​ម៉ូ​បាល ពិតជា​ងាយស្រួល ដោយ​លោកអ្នក​អាច​ទូទាត់​ផ្សេងៗ តាម QR Code (Scan QR) បាន​គ្រប់​ទីកន្លែង នៅ​ទូទាំងប្រទេស​វៀតណាម ដែលមាន​ស្លាក​សញ្ញា VietQR របស់​ធនាគារ Tien Phong Commercial Joint Stock […]

កណ្តាល៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់រស់នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន១០០លានរៀល។ កម្មការិនីដែលមានសំណាងបានក្លាយជាសេដ្ឋីថ្មីរបស់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវខាងលើនេះមានឈ្មោះ ស្រ៊ាន រ៉ានី អាយុ២៣ឆ្នាំបានប្រាប់ឱ្យដឹងថា ស្ទើរតែរាល់ថ្ងៃ មុនពេលចេញទៅធ្វើការនៅរោងចក្រ អ្នកនាង ក៏ដូចជាស្វាមីផងដែរ ដែលបម្រើការងារនៅរោងចក្រដូចគ្នា តែងទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវទុកសម្រាប់ទទួលទាន ព្រោះក្រៅពីអាចជួយឱ្យមានកម្លាំង ថែមទាំងអាចបំបាត់ភាពងងុយដេកបានយ៉ាងមានប្រសិទ្ធភាព។ ដោយឡែកសម្រាប់ការឈ្នះរង្វាន់ពេលនេះ គឺជារឿងដែលភ្ញាក់ផ្អើលបំផុត ពោលគឺកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចេញទៅធ្វើការ អ្នកនាងបានទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវពីអ្នកលក់ស្ថិតនៅក្បែរស្ពានលេខ ៥២ ចំនួនមួយកំប៉ុង លុះពេលគាស់ទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ ភ្លាមនោះ អ្នកនាងក៏ស្រែកប្រាប់អ្នកលក់ និងអ្នកដែលក្បែរគ្នាឱ្យមជួយមើល ហើយក៏ទូរសព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទដែលមាននៅជាប់នឹងក្រវិលកំប៉ុងតែម្ដង។ អ្នកនាង ស្រ៊ាន រ៉ានី បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់១០០លានរៀលនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិត និងក្រុមគ្រួសាររបស់អ្នកនាង ហើយក្រោយពេលទទួលបាន អ្នកនាងនឹងយកមួយចំនួនសងបំណុលគេ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបររកស៊ីនៅផ្ទះ ដើម្បីអាចរកបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ អ្នកនាងក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ មានលុយគ្រប់គ្រាន់៕ អត្ថបទ៖ ក្រុមហ៊ុន

​ភ្នំពេញ​: សហរដ្ឋអាមេរិក នៅតែ​ជាទី​ផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​កម្ពុជា ជាមួយនឹង​ចំណែក​៣៤,៤​ភាគរយ ទោះជា​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​នេះ បាន​ធ្លាក់ចុះ​២០,២​ភាគរយ ដែលមាន​ទំហំ​ទឹកប្រាក់​១,១២​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២២​យ៉ាងណាក្តី​។​ ​សម្រាប់​រយៈពេល​២​ខែ​ដំបូង ឆ្នាំ​២០២៣​នេះ វៀតណាម​នៅតែ​ជាទី​ផ្សារ​ធំ​ទី​ពីរ​សម្រាប់​កម្ពុជា ខណៈ​ការនាំចេញ​ទៅកាន់​ប្រទេស​នេះ​ឈានដល់​៤៩១​លាន​ដុល្លារ កើនឡើង​៣៦,១​ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ បច្ចុប្បន្ននេះ វៀតណាម​មាន​ចំណែក​១៥​ភាគរយ​នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​។​ ​ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ប្រទេស​ចិន បាន​ធ្លាក់ចុះ​៥,៥​ភាគរយ​សម្រាប់​ខែមករា និង​ខែកុម្ភៈ​មក​នៅត្រឹម​១៩៨​លាន​ដុល្លារ​។​ប្រទេស​ចិន​មាន​ចំណែក​៦​ភាគរយ ក្នុង​ការនាំ​ចេញពី​កម្ពុជា ហើយ​បច្ចុប្បន្ននេះ ប្រទេស​ចិន​ជាទី​ផ្សារ​ធំ​ទី​៥ សម្រាប់​កម្ពុជា​បន្ទាប់ពី​ប្រទេស​ជប៉ុន និង​ប្រទេស​ថៃ​។​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​មានតម្លៃ​២០៦​លាន​ដុល្លារ ទៅកាន់​ប្រទេស​ជប៉ុន និង​២០៤​លាន​ដុល្លារ ទៅកាន់​ប្រទេស​ថៃ​ក្នុងអំឡុង​ខែមករា​ដល់​ខែកុម្ភៈ កើនឡើង​១,៧​ភាគរយ និង​១៣,៤​ភាគរយ​រៀងៗ​គ្នា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០២២​។​ ​ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ប្រទេស​ឥណ្ឌា សម្រាប់​រយៈពេល​នេះ បានបង្ហាញ​ពី​កំណើន គួរឱ្យកត់សម្គាល់​ចំនួន​១០៣,៩​ភាគរយ ដែល​ឈានដល់​២៧​លាន​ដុល្លារ ដោយ​កម្ពុជា​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ លោហធាតុ និង​សរសៃ​ទៅកាន់​ប្រទេស​ឥណ្ឌា​ជា​ចម្បង​។​ ​ទន្ទឹមនឹងនេះ ប្រទេស​ថៃ​គ្រោង​នឹង​រៀបចំ សកម្ម​ភាពជា​បន្តបន្ទាប់ ដើម្បី​ជំរុញ​ការនាំចេញ​នៅ​ឆ្នាំនេះ ហើយ​កម្ពុជា​គឺជា​ទីផ្សារ​គោលដៅ​មួយ ក្នុងចំណោម​ទីផ្សារ​គោលដៅ បន្ថែម​លើ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ហើយ​ប្រទេស​នេះ ក៏មាន​គោលបំណង​ពង្រីក​ទីផ្សារ​របស់ខ្លួននៅ​តំបន់​មជ្ឈិមបូព៌ា អាស៊ី​ខាងត្បូង និង​ប្រទេស​ចិន​ផងដែរ​៕ដោយៈសរិរីមតី

ភ្នំពេញ៖លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវយ៉ាងទទូចដល់​ម្ចាស់សហគ្រាសទាំងអស់ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារសូមប្រញាប់មកដាក់លិខិតប្រកាស​និងបង់ពន្ធលើប្រាក់​ចំណេញ​ប្រចាំឆ្នាំ២០២២ឲ្យបានមុនឱសានវាទដែលត្រូវបិទ​បញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ ការថ្លែងរបស់លោករដ្ឋមន្ត្រីធ្វើឡើង ក្នុងឱកាសចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពីពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២២រ​បស់​អគ្គនាយកដ្ឋាន​ពន្ធដារនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ​។ លោក គង់ វិបុល បានរំលឹកនិងអំពាវនាវដោយទទូចដល់សហគ្រាសទាំងអស់ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ សុំប្រញាប់​បរួសរាន់មកដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញរបស់ខ្លួន នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ តាមការពិនិត្យមើលតាម​ប្រព័ន្ធ​អនឡាញ នៃប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារគឺមានសហគ្រាសមួយចំនួនធំហើយ ដែលបានមកដាក់លិខិត​ប្រកាសបង់ពន្ធលើប្រាក់ចំណេញនេះ ដោយគ្រាន់តែបានដាក់លិខិតប្រកាស តែការបង់ពន្ធនៅមិនទាន់បង់នៅឡើយទេព្រោះឱសាន​វា​ទ​នៃ​ការផុតកំណត់ គឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣»។ លោករដ្ឋមន្ត្រីបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណេញ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ដាក់​ឲ្យប្រើប្រាស់នូវប្រព័ន្ធ ToI E-Filing អាចឲ្យអ្នកជាប់ពន្ធវាយបញ្ចូលទិន្នន័យរបស់ខ្លួន យ៉ាងងាយស្រួល។លោកបញ្ជាក់ថា តាម​ច្បាប់ និងបទបញ្ញត្តិអ្នកដែលមិនបានបំពេញកាតព្វកិច្ចប្រកាសនិងបង់ពន្ធលើប្រាក់ចំណេញ គឺត្រូវរងនូវទោសទណ្ឌពិន័យ ហើយ​ក៏ជាកម្មវត្ថុ នៃការធ្វើសវនកម្មផងដែរ៕ដោយៈសិរីមតី    

ដោយ៖សហការី មុនពេលគេដាក់ដាំគ្រាប់ពូជរុក្ខជាតិឲ្យដុះលូតលាស់ទៅជាដើមឈើ ផ្កា ឬរុក្ខជាតិផ្សេងៗ គេចង់បានការដាំដុះរុក្ខជាតិទាំងនោះទៅក្នុងដីប្រកបដោយជោគជ័យតាមរយៈការប្រើប្រាស់បច្ចេកទេសចម្រុះរួមជាមួយនឹងភាពដ៏ប៉ិនប្រសព្វ។ វាអាចធ្វើឲ្យគ្រាប់ពូជចាក់ឬសបានល្អបំផុត ហើយគេត្រូវការពារវាពីហ្វូងបក្សីដែលស្រេកឃ្លានចំណី និងស្របតាមស្ថានភាពបរិស្ថានផងដែ។ វិធីសាស្ត្រធ្វើឱ្យផ្កា Erodium វាមានចុងវែងនិងមានរាងកោងនៅផ្នែកខាងលើគេអាចផ្សាំវាបានដំបូងគេត្រូវសកដើមរបស់វាហើយបញ្ជូលកូនពូជដែលត្រូវផ្សាំហើយរឹតវាឲ្យណែន។ នៅពេលដែលវាចាប់ផ្តើមចាប់ឬស ឬសកែវរបស់វារចាក់ស្រេះទៅក្នុងដីធ្វើឲ្យដើមបំបៅកូនពូជលូតលាស់ត្រង់ឡើងលើ។ ទាក់ទងនឹងកាដាំដុះរុក្ខជាតិប្រភេទ Erodium នេះត្រូវបានគេបំផុសគំនិតឡើងថាគេត្រូវអនុវត្តបច្ចេកវិទ្យាមេកានិចដោយប្រើបច្ចេកទេសវិស្វកម្មដាំដុះលើលំហអាកាស។ លោក សាស្ត្រាចារ្យ Teng Zhang បានសហការជាមួយ Lining Yao មកពីសាកលវិទ្យាល័យ Carnegie Mellon (CMU) ដើម្បីបង្កើតគ្រឿងឧបករណ៍ផ្ទុកកូនពូជរុក្ខជាតិដែលអាចបំបែកដាំបានដែលគេឲ្យឈ្មោះថា E-seed (ពូជរុក្ខជាតិនិមិត) ។ គ្រឿងឧបករណ៍ផ្ទុកពូជនិមិតរបស់ពួកគេរចនាឡើងពីបន្ទះឈើ ដែលអាចធ្វើឱ្យកូនពូជរុក្ខជាតិដុះនៅលើលំហអាកាសសម្រាប់ទីតាំងដែលគេពិបាកចូលទៅដល់ ហើយគេអាចបណ្តុះពូជ ឬដាក់ជីបានច្រើនប្រភេទ វាក៏អាចសម្របខ្លួនទៅនឹងស្ថានភាពបរិស្ថានខុសៗគ្នា។ គេអាចប្រើប្រាស់ឧបករណ៍ចាប់សញ្ញាដើម្បីត្រួតពិនិត្យស្ថានភាពបរិស្ថាន។ គេក៏អាចជួយប្រមូលថាមពលដោយការផ្សាំឧបករណ៍ដែលបង្កើតចេញជាចរន្តដោយផ្អែកលើបំរែបំរួលសីតុណ្ហភាព។ “នេះគឺជាគំរូដ៏ល្អឥតខ្ចោះមួយដែលបង្ហាញពីភាពស្រស់ស្អាត និងឧត្តមភាពនៃការរចនាដែលបំផុសគំនិតជីវសាស្រ្ត ដែលយើងបានរៀនពីធម្មជាតិ ហើយនៅទីបំផុតយើងសម្រេចបាននូវការអនុវត្តដ៏ល្អលើសគេ ដោយប្រើប្រាស់ការរចនាគ្រឿងមេកានិចបច្ចេកទេសវិស្វកម្មដាំដុះខ្លួនឯងដោយសេរី” លោក Zhang ដែលបម្រើការជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃវិទ្យាស្ថាន Bioinspired បាននិយាយយ៉ាងដូច្នេះ។ ការស្រាវជ្រាវរបស់ពួគេត្រូវបានធ្វើបទបង្ហាញអំពីបញ្ហាធម្មជាតិនៅក្នុងខែកុម្ភៈ៕

​ភ្នំពេញ​៖ រយៈពេល​២​ខែ ឆ្នាំ​២០២៣ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារប្រមូលបាន​ជាក់ស្តែង តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​​ចំណូល​អន​ឡាញ ជាង​៥៣៩​លាន​ដុល្លារ ស្មើនឹង​ជាង​១៥%នៃ​ផែនការ​ច្បាប់ស្តីពី​ហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​២០២៣​។​ ​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មានស្តីពីកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កុម្ភៈនិង​សម្រាប់​រយៈពេល២​ខែឆ្នាំ​២០២៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្តរបស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ ​សេចក្ដីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា​៖​សរុប​រយៈពេល​២​ខែ ឆ្នាំ​២០២៣ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ ប្រមូលបាន​ជាក់ស្តែង​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចំនួន​២,១៨៣.៨៩ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៥៣៩.២៣ លាន​ដុល្លារ​) ស្មើនឹង​១៥.១០%នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​២០២៣ប្រៀបធៀប​នឹង​ចំណូល​​ពន្ធ​-​អាករ ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២២ ឃើញថា កើនឡើង​ចំនួន ១០៩.៣៣​ប៊ី​លាន​រៀល (​ប្រមាណ​ជា​២៧.០០​លាន​ដុល្លារ​) ស្មើនឹង​៥.២៧%»​។​ ​ចំពោះ​ខែកុម្ភៈ ឆ្នាំ​២០២៣ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន មាន​ចំនួន ៩៦៦.៣២ ប៊ី​លាន​រៀល (​ប្រមាណ​ជា ២៣៨.៦០​លាន​ដុល្លារ​) ស្មើនឹង​៦.៦៨% នៃ​ផែនការ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២៣​។ ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែកុម្ភៈ ឆ្នាំ​២០២២ ឃើញថា កើនឡើង​ចំនួន ៥៩.២៩ ប៊ី​លាន​រៀល (​ប្រមាណ​ជា​១៤.៦៤​លាន​ដុល្លារ​) ស្មើនឹង​៦.៥៤%។ ​លោក គង់ វិបុល បាន​ឲ្យ​ដឹង​ទៀតថា […]

នៅសប្តាហ៍ខាងមុខលោកប្រធានាធិបតី Biden នឹងអនុម័តគម្រោងខួងយកប្រេងដែលមានតម្លៃលៃ៨ពាន់លានដុល្លារនៅលើដីសហព័ន្ធផ្នែកខាងជើងរដ្ឋអាឡាស្កា ។ ដោយ៖ សហការី គម្រោង Willow របស់ ConocoPhillips ជាគម្រោងប្រេងដ៏ធំបំផុតដែលត្រូវបានស្នើឡើងហើយវាគឺជាការផ្លាស់ប្តូរមួយដ៏គួរឱ្យកត់សម្គាល់ដែលសហរដ្ឋអាម៉េរិកស្ថិតក្នុងអន្តរកាលចាកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ គម្រោង Willow មានគោលដៅខួងយកប្រេងលើទីតាំងចំនួន ៣ ក្នុងតំបន់បម្រុងទុកប្រេងរបស់ជាតិលើទំហំដី ២៣ លានហិកតាស្ថិតនៅចម្ងាយ ២០០ ម៉ាយនៃភាគខាងជើងតំបន់អាក់ទិក។ ការពង្រីកទឹកដីសម្រាប់គម្រោងដែលត្រូវបានគេគ្រោងទុក សម្រាប់រក្សាទុកប្រេងប្រមាណ ៦០០ លានបារ៉ែល ដែលអាចបូមយកក្នុងរយៈពេល ៣០ ឆ្នាំ ពោលគឺជិតពីរដងនៃបរិមាណធុងដែលរដ្ឋាភិបាលបានស្តុកទុកនៅក្នុងទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់អាម៉េរិក៕

​ដោយៈសិរីមតី/ភ្នំពេញ​៖​ក្នុង​កម្មវិធី​អបអរសាទរ ខួប​៣​ឆ្នាំ លេខ​ពិសេស​ផ្ទាល់ខ្លួន នា​ដើម​សប្តាហ៍​នេះ លោកស្រី កុយ សុ​ដា​នី រដ្ឋលេខា ធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រក​ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​បាន​ជាង ៥៤​លាន​ដុល្លារ​អាម៉េរិក គិត​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២​។​ ​លោកស្រី​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា​៖ រដ្ឋាភិបាល បាន​ប្រើប្រាស់​ថវិកា​ចំណូល​ពី​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​មួយចំណែក ជូនទៅ​មូលនិធិ​កាត់បន្ថយ​ភាពក្រីក្រ និង​មួយចំណែក​ទៀត​បង់​ចូល​ថវិកាជាតិ​។ ​លោកស្រី កុយ សុ​ដា​នី បាន​បន្តថា ៣​ឆ្នាំនេះ ក្រសួង​សាធារណការ បាន​អនុវត្ត​លក់​លេខ​ចុះបញ្ជី​រថយន្ត​សរុប ១១៨​ពាន់​លេខ ទទួល​បាន​ថវិកា​ជាង​៥៤​លាន​ដុល្លារ​អាម៉េរិក​។ ក្នុងនោះ​ក្រសួង លក់​លេខ​ពិសេស​បាន​ជាង ១០​ម៉ឺន​លេខ ទទួល​ថវិកា​ជិត ២៦​លាន​ដុល្លារ​អាម៉េរិក​និង​លក់​លេ​ពិសេស​ផ្ទាល់ខ្លួន​បាន​ជាង ១៦​ពាន់​លេខ ទទួល​ថវិកា​បាន​ជាង ២៨​លាន​ដុល្លារ​អាម៉េរិក​។​លោកស្រី​បន្ថែមថា នៅ​ឆ្នាំ​២០២២ លទ្ធផល​នៃ​ការប្រមូល​ចំណូល​ពី​ការលក់​ចុះបញ្ជី​រថយន្ត បាន​២១​លាន​ដុល្លារ​អាម៉េរិក ដែល​កើនឡើង ២២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២១​៕ ​

​ភ្នំពេញ​៖យោងមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​កោះ​ពេជ្រ​-​កោះនរា រហូតមកដល់​ពេលនេះ​សម្រេចបាន​ការសាងសង់​៦២​ភាគរយ​ហើយ​និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ​២០២៣​នេះ។ ​ស្ពាន​នេះ ជាការ​ភ្ជាប់​ចរាចរ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​ទៅ​ផ្លូវជាតិ​លេខ​១ ហើយនឹង​ជា​ច្រក​មួយ​ដ៏​សំខាន់​ដើម្បី​ជួយ​កាត់បន្ថយ​ការកក​ស្ទះ​ចរាចរ​លើ​ស្ពាន​ព្រះមុនីវង្ស​ទាំងពីរ​ផងដែរ​។​ ​គួរ​បញ្ជាក់ថា ស្ពាន​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្រោម​ទុនវិនិយោគ​តម្លៃ ៣៨​លាន​ដុល្លារ​អាមេរិក និង​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា (OCIC)​៕ដោយៈសិរីមតី