Tag: សេដ្ឋកិច្ច »

ដោយៈសិរីមតី/ភ្នំពេញ៖ក្រុមហ៊ុន NETSTARS Co., Ltd. (“NETSTARS”)ដែលមានស្នាក់ការកណ្តាលស្ថិតនៅ Chuo-ku ទីក្រុងតូក្យូ ប្រទេសជប៉ុន ដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ថ្មីៗនេះបានប្រកាសជាផ្លូវការអំពីការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ “StarPay”។ ប្រព័ន្ធ “StarPay” នេះនឹងជួយសម្រួលដល់ “Wechat Pay” ពីក្រុមហ៊ុន Tenpay Payment Technology ដល់ធនាគារ អេស៊ីលីដា ជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា ដែលមានការិយាល័យកណ្តាលស្ថិតនៅ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ធនាគារ អេស៊ីលីដា ជាធនាគារដែលផ្តល់ និងបម្រើសេវាកម្មក្នុងការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ (QR code*1) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរបរទេស។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់កម្មវិធី “WeChat” ជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ២០២៤ហើយកម្មវិធី “WeChat”របស់ក្រុមហ៊ុន Tenpay Payment Technology​ […]

ដោយៈសិរីមតី ភ្នំពេញ៖ ធនាគា អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ដែលជាធនាគារពាណិជ្ជទីមួយបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា៖ ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងយុតិ្តធម៌ ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដើម្បីសម្រួលដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលមានតម្រូវការស្នើសុំព្រឹត្តបត្រថ្កោលទោស បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា « ជាមោទនភាពដែលធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការ យោគយល់គ្នាជាមួយក្រសួងយុត្តិធម៌និងប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកក្នុងការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស។តាមរយៈអនុស្ស រណៈ នៃការយោគយល់គ្នានេះ អតិថិជន និងសាធារណជនទាំងអស់អាចទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) តាមរយៈការស្កេនKHQR ដើម្បីសម្រួលដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋានអាចធ្វើការទូទាត់ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព ខ្ពស់»។ លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមថា៖ ក្រោមកិច្ចសហប្រតិបត្តិការនេះ ជាជំហានថ្មីមួយទៀតក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធធនាគារនៅក្នុងវិស័យយុត្តាធិការដើម្បីបំពេញតម្រូវការរបស់អតិថិជននិងបានចូលរួមចំណែកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលដែលបានដើរតួយ៉ាងសំខាន់ក្នុងសកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្រមតាមគោលនយោបាយជាតិ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល”។ […]

ភ្នំពេញ៖ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្មនិងអាហារ ឈានមុខគេនិងផ្សារម៉ាក្រូ ខេមបូឌា (មជ្ឈមណ្ឌលលក់ដុំសម្រាប់ប្រតិបត្តិការរអាជីវកម្មអាជីព) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានសហការគ្នារៀបចំកម្មវិធី «CP x Makro Food Festival 2023» ដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងសុវត្ថិភាពនិង ស្តង់ដារចំណីអាហារនៅកម្ពុជា។ លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារបានមានប្រសាស​ន៍ថា ៖« អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅរបស់យើង ការទទួលទានអាហារមានគុណភាពល្អ រួមចំណែកធ្វើឱ្យយើងមានសុខភាពល្អ និងធ្វើឱ្យជីវិតកាន់តែប្រសើរ។ដូច្នេះហើយទើបក្រុមហ៊ុន ស៊ី.ភី. និងផ្សារម៉ាក្រូ បានសហការគ្នារៀបចំកម្មវិធី «CP x Makro Food Festival 2023» នេះឡើង ដើម្បីឱ្យអតិថិជនកម្ពុជាទទួលបានអាហារដែលមានគុណភាពល្អ ជាមួយនឹងស្តង់ដារលំដាប់ពិភពលោកពីក្រុមហ៊ុន ស៊ី.ភី. ជាមួយនឹងពាក្យស្លោក«អាហារសុវត្ថិភាព ជឿជាក់លើ ស៊ី.ភី. »។ លោកវេជ្ជបណ្ឌិត Poohrich បានថ្លែងថាក្រុមហ៊ុនស៊ី.ភី. បាននាំមកនូវផលិតផលអាហារដែលមានអនាម័យខ្ពស់ដូចជា សាច់ជ្រូកអនាម័យ សាច់មាន់ ហតដក និងស៊ុតដែលមានលក់នៅផ្សារម៉ាក្រូ ។ […]

ដោយៈសិរីមតី ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ មានបរិមាណទំនិញឆ្លងកាត់ចំនួនប្រមាណជាង ៧លាន​តោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ។ ចំណែកបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ ទិន្នន័យ​បាន​បន្ថែម​ថា​ ​កំពង់ផែ​រដ្ឋ​នេះ​ ​បាន​គ្រប់គ្រង​ទំនិញ​កុងតឺន័រ​ជាង​ ​៧​ ​លាន​តោន​ក្នុង​អំឡុង​ពេល​ពី​ខែ​មករា​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ​ដែល​កើន​ឡើង​ ​១​១​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។ ​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ដំណាក់កាល​ទី​១​ ​នៅ​ឯ​កំពង់ផែ​កាលពី​ថ្ងៃសុក្រ​ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​« ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​បាន​នឹង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​គឺជា​ច្រក​អន្តរជាតិ​ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​និង​ពិភពលោក​”​។​ យើង​មានបំណង​ប្រែក្លាយ​ច្រក​ទំនិញ​នេះ​ទៅជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្នុង​តំបន់​ក្នុង​ឆ្នាំ​២​០​២​៩​»​។​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​អន្តរជាតិ​ ​និង​ពាណិជ្ជកម្ម​តែមួយ​គត់​របស់​ព្រះរាជាណាចក្រកម្ពុជា​៕ ​​

ដោយៈសិរីមតី ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ កាលពីថ្ងៃទី១៤ខែធ្នូ ដែលតាមរយៈកិច្ច​ព្រមព្រៀងនេះ​​ផលិតផល​ពោត​ក្រហម ដំឡូងមី ស្រូវ កន្ទក់ កញ្ជុងអង្ករ និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុកសម្រាប់ផលិតចំណីសត្វ របស់ប្រជាកសិករខ្មែរជាង៤០ម៉ឺនតោន នឹងត្រូវបានក្រុមហ៊ុនប្រមូលទិញ​ក្នុងមួយឆ្នាំ។ អនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌារួមមាន៖ ១). កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ២).កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ សម្រាប់ផលិតចំណីសត្វ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ៣).កិច្ចសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្គាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ការចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់នេះបានបង្ហាញ​ពីកិច្ចសហការគ្នារវាងវិស័យរដ្ឋាភិបាល និងផ្នែកឯកជន ដែលបានចូលរួមអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល​ទី១ ពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ […]

ដោយៈសិរីមតី ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា និង ធនាគាររដ្ឋវៀតណាម ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣​បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់តាមឃ្យូអរកូតឆ្លងដែន​រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសម្រួលដល់ការទូទាត់ថ្លៃទំនិញនិងសេវាកម្មផ្សេងៗនិងលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ(ប្រាក់រៀល)ឱ្យកាន់ តែទូលំទូលាយនិងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “បន្ទាប់ពីការដាក់ឱ្យ​ប្រើប្រាស់ការទូទាត់​ឆ្លងដែន​តាមឃ្យូអរកូតជាមួយនឹងព្រះរាជាណាចក្រថៃបានជោគជ័យ ធនាគារអេស៊ីលីដា បានបន្តពង្រីកបន្ថែមនូវប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ ជាមួយនឹង​ប្រទេស​សមាជិកអាស៊ានចំនួន ២ បន្ថែមទៀត រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីមានការអនុញ្ញាត​ពីធនាគារជាតិ នៃ កម្ពុជា។ លោកបណ្ឌិតបានបញ្ជាក់ថា៖ជាមួយនឹងប្រតិបត្តិការទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ធនាគារ អេស៊ីលីដា និង ធនាគារ Bank for Investment and Development of Vietnam (BIDV) ត្រូវបានជ្រើសរើស ជាធនាគារទំនាក់ទំនង (Sponsoring Bank) សម្រាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) នៅប្រទេសកម្ពុជា និងវៀតណាម ក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុង […]

ដោយ៖សុខុម ស្ទឹងត្រែង៖ ក្រុមហ៊ុនរបស់ប្រទេសចិនមួយបានមកចុះMOUនឹងនាំផ្លែម្នាស់ទឹកឃ្មុំ,ស្រាម្នាស់ទឹកឃ្មុំនិងភេសជ្ជៈដែលផលិតនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទៅកាន់ទីផ្សារប្រទេសចិនដោយសារតែម្នាស់នោះគឺមានរស់ជាតិពិសេស។ លោក សាយ ពន្លឺចិត្តៈ ករុណា អ្នកដាំម្នាស់ទឹកឃ្មុំនៅខេត្តស្ទឹងត្រែងបានឱ្យដឹងថា ថ្មីៗកន្លងនេះមានក្រុមហ៊ុនចិនឈ្មោះ Hainan Chaoqishiting Agricultural Techology Development Co. Lrd. បានមកចុះអនុស្សរណៈ(MOU)ជាមួយនឹងសិប្បកម្មទឹកម្នាស់ទឹកឃ្មុំករុណា នៅក្រុងស្ទឹងត្រែង ដើម្បីនាំចេញផ្លែម្នាស់ទឹកឃ្មុំ,ស្រាធ្វើពីផ្លែម្នាស់និងទឹកម្នាស់ទឹកឃ្មុំទៅកាន់ទីផ្សារប្រទេសចិន។ លោក សាយ ពន្លឺចិត្តៈករុណា បាននិយាយបន្ថែមទៀតថា តំណាងក្រុមហ៊ុនចិនបានសន្យាថា ក្រៅពីនាំទៅដោយខ្លួនឯង គេនឹងជួយធ្វើបទបង្ហាញទៅដល់ក្រុមហ៊ុននៅប្រទេសចិនផ្សេងៗទៀត ឱ្យគេបានស្គាល់ចាប់អារម្មណ៍ពីគុណតម្លៃនៃផ្លែម្នាស់ទឹកឃ្មុំខ្មែរ ដើម្បីពូកគេអាចនឹងនាំទៅប្រទេសចិនដែរដោយអនុវត្តទៅតាមនីតិវិធីនៃការនាំចេញរបស់កម្ពុជានិងចិន។ ម្ចាស់ចម្ការម្នាស់បាននិយាយបន្តទៀតថា នៅក្រោយការចុះ(MOU) នៃការយោគយល់គ្នានោះរួចមកលោកបានត្រៀមនឹងដាំម្នាស់ឱ្យបានដល់ទៅរាប់ម៉ឺនដើមបន្ថែមទៀត។ បច្ចុប្បន្ន ផ្ទៃដីចម្ការម្នាស់របស់លោកគឺ មានទំហំ១៥ហិកតាប៉ុណ្ណោះ ហើយដំាបន្ថែមឱ្យបាន៤០ម៉ឺនដើម។ នៅឆ្នាំ២០២៣នេះ ម្នាស់លោក បានផលជាង១០ម៉ឺនផ្លែហើយពីព្រោះទើបតែដំា។នៅឆ្នាំក្រោយវាអាចនឹងកើនបានផលដល់ទៅ៤០ម៉ឺនផ្លែក្រោយពីដាំកូនបន្ថែម។ លោក បានបានបន្ថែមទៀតថា គ្រោងនឹងដាំកូនបន្ថែម ឱ្យបាន ១លាន២សែនដើមដើម្បីប្រមូលផលនៅចុងឆ្នាំ២០២៣និង២០២៤។ ចំពោះកូនម្នាស់ នៅពេលដាំមើលថែរហូតបានផល ត្រូវចំណាយពេលយ៉ាងតិច១ឆ្នាំ២ខែ ទើបចាប់ផ្តើមប្រមូលផលបាន។ កន្លងមកនេះ ក្រៅពីលក់ផ្លៃម្នាក់នៅក្នុងប្រទេសម្ចាស់ចម្ការ ក៏បានកែច្នៃទឹកម្នាស់ឱ្យទៅជាស្រានិងផលិតផលពីផ្លែម្នាស់ផងដែរហើយមានរសជាតិឆ្ងាញ់សម្រាប់អ្នកចូលចិត្ត។ លោក ទុំ នីរ៉ូ […]

ដោយ៖កំចាយ ផ្លែសាវម៉ាវនៅតំបន់ភ្នំវល្លិ៍ពោរពេញដោយរសជាតិឆ្ងាញ់ធ្វើឱ្យអ្នកពិសាជក់ចិត្តចាប់អារម្មណ៍ និងកំពុងមានទីផ្សារល្អ។ លោក ឡោ វេងឆាយ ម្ចាស់កសិដ្ឋានមួយកន្លែងស្ថិតនៅតំបន់ភ្នំវល្លិ៍ ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរបានប្រាប់ឱ្យដឹងថា ដំណាំសាវម៉ាវរបស់លោកមានអាយុកាលជាង៧ឆ្នាំហើយ និងបានចាប់ផ្តើមប្រមូលផល៣រដូវកាលមកដល់ពេលនេះ។ ដោយសារភូមិសាស្ត្រ និងអាកាសធាតុអំណោយផលល្អបានធ្វើឱ្យដំណាំហូបផ្លែផ្សេងៗមានរសជាតិឆ្ងាញ់ពិសាខុសពីកន្លែងដទៃ។ ជាក់ស្តែងផ្លែសាវម៉ាវនៅតំបន់នេះប្រកបដោយលក្ខណៈពិសេសត្រង់សាច់ស្ងួត ស្រួយខ្ញោក មានរសជាតិជួរអែមដែលធ្វើឱ្យអ្នកពិសាជល់ចិត្តចាប់អារម្មណ៍ និងមិនធុញទ្រាន់។ ម្ចាស់ចម្ការដដែលបានបន្តថា សាវម៉ាវភ្នំវល្លិ៍មិនពិបាកលក់ទេ ឱ្យតែពេលផ្លែទុំគឺមានឈ្មួញមកទិញ និងបេះដល់ចម្ការ ហើយមួយភាគធំយកទៅលក់នៅរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តធំៗមួយចំនួនទៀត។ ក្នុងមួយថ្ងៃលោកអាចប្រមូលផ្លែសាវម៉ាវបានពី៣០កេសទៅ៥០កេសដោយ១កេសទម្ងន់៣០គីឡូក្រាម។ ចំណែកថ្ងៃបុណ្យទានសំខាន់ៗគឺបញ្ចេញលក់ច្រើនជាងនេះ។ លោក ឡោ វេងឆាយ បានបញ្ជាក់ថា ជាទូទៅ សាវម៉ាវភ្នំវល្លិ៍ប្រមូលផលចាប់ពីចុងខែមេសារហូតដល់ខែកញ្ញា។ របៀបដាំ និងថែទាំគឺធ្វើតាមបែបធម្មជាតិដោយមិនប្រើជីគីមី ហើយក៏មិនបាញ់ថ្នាំឱ្យផ្លែច្រើននោះដែរ។ ឈ្មួញដែលមកទិញ និងបេះសាវម៉ាវទៅលក់បន្តបានប្រាប់ឱ្យដឹងថា សាវម៉ាវភ្នំវល្លិ៍កំពុងមានទីផ្សារល្អជាងសាវម៉ាវនាំចូលពីក្រៅ។ ពេលនេះ ពួកគាត់លក់កាន់តែដាច់ និងមានតម្រូវការច្រើននៅលើទីផ្សារ៕

ដោយ៖សុខុម ស្ទឹងត្រែងៈអ្នករស់នៅតាមជនបទ ក្នុងខេត្តស្ទឹងត្រែងនៅតំបន់ខ្លះបាននាំគ្នាដើរដកផ្សិតដែលដុះពីធម្មជាតិនៅតាមព្រៃយកមកធ្វើម្ហូបទទួលទាននិងលក់បន្តនៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលបន្ថែមដល់ជីវភាពគ្រួសារ។ ផ្សិតដែលអ្នកខេត្តស្ទឹងត្រែងពេញនិយមដកយកមកធ្វើម្ហូបនិងលក់ភាគច្រើនគឺជាប្រភេទផ្សិតក្ងោកនិងផ្សិតអន្សោង…។ស្ត្រីអ្នកលក់ផ្សិតនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងបានប្រាប់Cambodia Flash News ឲ្យដឹងថាក្នុងពេលភ្លៀងធ្លាក់ នារដូវវស្សា តំបន់ព្រៃធម្មជាតិមួយចំនួនគឺផ្សិតក្ងោក ផ្សិតអន្សោងវាបានដុះចេញពន្លកនៅតាមព្រៃរបោះដីល្បាយខ្សាច់និងដុះចេញពីដីក្រោមស្លឹកឈើជ្រុះ។ ផ្សិតទាំងពីរប្រភេទខាងលើនេះមួយឆ្នាំគឺមានដុះតែម្ដងទេជាពិសេសគឺគេឃើញសំបូរច្រើននៅក្នុងខែមិថុនា។ ពេលវាដុះអ្នកជនបទតែងតែនាំគ្នាប្រមូលផលផ្សិតក្ងោកនិងផ្សិតអន្សោងដែលកំពុងសម្បូរខ្លាំង ដុះនៅតាមព្រៃរបោះព្រៃឈើសហគមន៍យកមកធ្វើម្ហូបទទួលទាន។ លើសពីនោះផ្សិតដែលពួកគាត់ប្រមូលផលបាន មួយចំនួនត្រូវបាននាំយកទៅលក់នៅលើទីផ្សារ ហើយនៅសេសសល់ទុកសម្រាប់បរិភោគខ្លួនឯង។ បើលក់នៅលើទីផ្សារតម្លៃ ១គីឡូក្រាមមុនដំបូង២ម៉ឺនរៀល។ ប៉ុន្តែពពួកផ្សិតទាំងអស់នោះគេមិនអាចរក្សាទុកវាបានយូរទេ វានឹងរលួយចោល។ហេតុដូចនេះទើបអ្នកផ្សារគេទិញតិចតួចល្មមទុកគ្រាន់បរិភោគនិងលក់បន្ត។ គេបានសម្គាល់តៗគ្នាមកថា ផ្សិតពណ៌លឿងគឺ ជាផ្សិតអន្សោង រីឯពណ៌សជាផ្សិតក្ងោក។វាដុះផុសចេញពីដីនៅពេលរដូវភ្លៀងធ្លាក់តាមព្រៃរបោះចេញជារូបរាងពីដំបូងរាងមូលរួច ទៅមានរាងដូចជាឆត្រដុះជាប់នឹងដី។ អ្នកខេត្តស្ទឹងត្រែងពេញនិយមយកផ្សិតទាំងនេះមកលាងទឹកសម្អាតសម្រាប់កែច្នៃធ្វើជាមុខម្ហូបផ្សេងៗមានដូចជាយកលាយជាមួយគ្រឿងនិងត្រីហើយខ្ចប់ស្លឹកចេកដុតឬអាំង ស្លម្សៅ ឆាជាមួយប្រេងខ្យងឬខ្លាំញ់ជ្រូកទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនិយមទទួលទានរៀងៗខ្លួន៕

ដោយ៖តុលា ក្រុមហ៊ុនរថយន្ត Ford របស់អាម៉េរិក បានប្រកាសថា ការលក់របស់ខ្លួនបានកើនឡើងខ្លាំង ជាង ១០ភាគរយនៅក្នុងខែឧសភា ភាគច្រើនប្រភេទរថយន្តដឹកទំនិញដែលហៅថា (Truck, ត្រាក់)។ ក្រុមហ៊ុន Ford Motor Company បានប្រកាសនៅថ្ងៃសុក្រថា ខ្លួនបានលក់រថយន្តចំនួន ១៧០,៩៣៣ នៅសហរដ្ឋអាម៉េរិកក្នុងខែឧសភា ដែលជាការកើនឡើង ១០.៧ ភាគរយពីចំនួន ចាស់១៥៤,៤៦១ ដែលបានលក់ក្នុងខែឧសភា ឆ្នាំ ២០២២ ។ ការលក់រថយន្តម៉ាស៊ីនចំហេះខាងក្នុងបានកើនឡើង ១១.១ ភាគរយនៅក្នុងខែឧសភា ការលក់រថយន្តកូនកាត់បានកើនឡើង ២០.៥ ភាគរយ ខណៈដែលការលក់រថយន្តអគ្គិសនីបានធ្លាក់ចុះ ១៣ ភាគរយ។ ចំពោះខួបមួយឆ្នាំៗ ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅទីក្រុង Dearborn រដ្ឋ Michigan នៅសហរដ្ឋអាម៉េរិកបានកើនឡើង ៨.៨ ភាគរយ។ការលក់ឡានដឹកទំនិញរបស់ក្រុមហ៊ុនផលិតរថយន្តអាម៉េរិកបានកើនឡើង ៣១.៦ ភាគរយដល់ជាង ៩៨០០០ គ្រឿងក្នុងខែឧសភា។ ស៊េរី F-Series បានប្រកាសពីការកើនឡើងការលក់ ៤២.៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ហើយការលក់ F-150 […]

ដោយ៖តុលា មហាសេដ្ឋីអាម៉េរិក លោក Elon Musk បានដំណើរទស្សនកិច្ចថ្ងៃទី២​ក្នុង​ប្រទេស​ចិន ដោយបានធ្វើដំណើរទៅកាន់​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ឧស្សាហកម្មចិននៅថ្ងៃពុធនេះ។ នាយក​ប្រតិបត្តិ Tesla Inc (TSLA.O) និងជាមហាសេដ្ឋីរូបនេះ បានចាកចេញពីសណ្ឋាគាររបស់គាត់នៅព្រឹកថ្ងៃពុធទី ៣១ ខែឧសភា ដែលជាថ្ងៃទី២នៃដំណើរទស្សនកិច្ច ហើយអមដោយអ្នកនាង Grace Tao ប្រធានកិច្ចការសាធារណៈដែលមានមូលដ្ឋាននៅប្រទេសចិន Tesla និង លោក Tom Zhu ប្រធានផ្នែកផលិតកម្មសកល។ យោងតាមសារព័ត៌មានរ៉យទ័រ នៅ​ក្រសួង​ពាណិជ្ជកម្មចិន គាត់​ ​មាន​ការ​ចាប់​ដៃជាមួយ​រដ្ឋមន្ត្រី Wang Wentaoផងដែរ។ បន្ទាប់​មក លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មាន ដែល​មាន​ការ​ត្រួតពិនិត្យ​បទប្បញ្ញត្តិ​នៃ​ឧស្សាហកម្ម​រថយន្ត។ Tesla និងក្រសួងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបញ្ជាក់លើការពិភាក្សាជាមួយ Musk ទេ។ ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Musk ទៅកាន់ប្រទេសចិនក្នុងពេលនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងពីរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន និងភាពមិនច្បាស់លាស់មួយចំនួននៃផែនការពង្រីកសម្រាប់រោងចក្រនៅសៀងហៃ៕ ប្រភព៖ REUTERS

ដោយ៖តុលា ប្រទេសជប៉ុនបញ្ចេញសាច់ដុំដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ីជុំវិញការឈ្លានពានប្រទេសអ៊ុយក្រែនមិនចេះចប់មិនចេះហើយ បន្ទាប់ពីខ្លួនបានធ្វើម្ចាស់ផ្ទះជួបប្រជុំក្រុមប្រទេស G7។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ បាននិយាយថា នៅក្នុងការសម្របសម្រួលជាមួយសមាជិក G7 ផ្សេងទៀត ប្រទេសជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមចំនួន ៧៨ និងបុគ្គលចំនួន ១៧ នាក់ រួមទាំងមន្រ្តីយោធានៅក្នុងប្រទេសរុស្ស៊ី ហើយនឹងហាមឃាត់ការនាំចេញទៅកាន់អង្គភាពចំនួន ៨០ របស់រុស្ស៊ី ដូចជាមន្ទីរពិសោធន៍ស្រាវជ្រាវពាក់ព័ន្ធនឹងយោធា។   សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មបាននិយាយថា ប្រទេសជប៉ុនក៏នឹងហាមឃាត់ការផ្តល់សេវាសំណង់ និងវិស្វកម្មដល់ប្រទេសរុស្ស៊ីផងដែរ ទោះបីជាព័ត៌មានលម្អិតនៃវិធានការនេះមិនទាន់ប្រកាសភ្លាមៗពេលនេះក៏ដោយ។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ទីក្រុងតូក្យូក៏បានថ្កោលទោសចំពោះចំណាត់ការរបស់រុស្ស៊ីក្នុងការពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុសដោយនិយាយថា វានឹងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។  “ក្នុងនាមជាប្រទេសតែមួយគត់ដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូ ក្នុងអំឡុងពេលសង្រ្គាម ប្រទេសជប៉ុនមិនដែលទទួលយកការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៊ីឡើយ ទុកឲ្យរុស្ស៊ីប្រើលើដីខ្លួនឯងចុះ”។ ក្រុម G7 បានគូសបញ្ជាក់ថា ការរឹតបន្តឹងនេះនឹងគ្របដណ្តប់លើការនាំចេញគ្រឿងចក្រឧស្សាហកម្ម ឧបករណ៍ និងបច្ចេកវិទ្យាដែលជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី។​ វានឹងកាត់ផ្តាច់ហោប៉ៅលុយរុស្ស៊ីសម្រាប់ពាណិជ្ជកម្មលោហៈ និងពេជ្រ៕ ប្រភព៖ REUTERS

ដោយ៖សុខុម ស្ទឹងត្រែង៖ អ្នកខេត្តស្ទឹងត្រែងបង្កើតសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីពីវត្ថុធាតុដើម ឱ្យទៅជាពាក់កណ្តាលសម្រេច រួចទៅលក់លើទីផ្សារក្នុងស្រុកដូចជាផ្សារទំនើបនៅទីក្រុងភ្នំពេញនិងតាមអនឡាញ  ខ្លះទៀតបញ្ចេញទៅលក់នៅទីផ្សារក្រៅប្រទេស។ លោកស្រីមុត ចរិយា    នាយិកាក្រុមហ៊ុនហែនក្រាហ្វធីតឃែ ស៊ូណាត់ ស្ទឹងត្រែង នៅឃុំស្រែក្រសាំង ស្រុកសៀមបូកបានឱ្យCambodia Flash Newsដឹងនៅថ្ងៃទី២៤ឧសភាឆ្នាំ២០២៣ថា សហគ្រាសកែច្នៃ គ្រាប់ស្វាយចន្ទីលោកស្រីមកដល់ពេលនេះមានសមត្ថភាពផលិតបាន២តោនក្នុង១ថ្ងៃ។ ចំពោះ ការផលិតកែច្នៃនោះមានដូចជា៖១.ផលិតផលពាក់កណ្តាលសម្រេច (ជាគ្រាប់ ស) , ២.ផលិតផលសម្រេច មាន៥រសជាតិ (មានចន្ទីរសជាតិហិរ,ចន្ទីរសជាតិអំបិល,រសជាតិទឹកដោះគោ,ចន្ទីរសជាតិជូអែមនិង ចន្ទីរសជាតិតុំយាំ)។ សហគ្រាសនេះបានចុះបញ្ជីរួចហើយ នៅក្រសួងពាណិជ្ជកម្មកាលពីខែកុម្ភៈឆ្នាំ២០២១។ប្រមូលទិញគ្រាប់ពីកសិករកិច្ចសន្យាផលិតកម្មកសិកម្មចំនួន១០២នាក់ផ្ទៃដី៤៥០ហិកតា។ នៅឆ្នាំ២០២២ប្រមូលទិញគ្រាប់ចន្ទីស្រស់ បាន៤៨ តោន។នៅសល់គ្រាប់ស្ងួត ដែលអាចផលិតបានពីឆ្នាំ ២០២២ ចំនួន ៤០តោន។លក់សាច់គ្រាប់ពាក់កណ្តាលសម្រេចបានចំនួន ២៩ តោន។ បច្ចុប្បន្នមានកម្មករក្នុងសិប្បកម្មគ្រាប់ចន្ទី ចំនួន ២០នាក់។   នៅពេលខាងមុខនេះគ្រោងពង្រីកកំលាំងពលកម្មបន្ថែមដល់ចំនួន ៥០នាក់។ផលិតផល ពីសហគ្រាស បានលក់ចេញទៅទីផ្សារធំៗនៅប្រទេសអាមេរិក ជប៉ុន កូរ៉េខាងត្បូង អង់់គ្លេស,សិង្ហបុរី។ លោកស្រី មុត ចរិយាបាននិយាបន្ថែមទៀតថាសហគ្រាសលោកស្រី មានតម្រូវការ ប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករបន្ថែមទៀតផងដែរ ដើម្បីបំពេញតម្រូវការទីផ្សារ។ លោក […]

ដោយ៖សុខុម ស្ទឹងត្រែងស្ថានីយផលិតទឹកស្អាតដែលមានតម្លៃជាង១៣លានដុល្លារ បានដាក់សម្ពោធ ឱ្យប្រើប្រាស់ ជាផ្លូវការហើយ មានទីតាំងនៅ ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង កាលពីព្រឹក ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តបានមានប្រសាសន៍ថានេះគឺជាសមិទ្ធផលថ្មីដែលប្រមុខរាជរដ្ឋាភិបាលផ្តល់ឱ្យប្រជាជនខេត្តស្ទឹងត្រែង។ស្ថានីយទឹកស្អាតនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០និងបានបញ្ចប់ឆ្នាំ២០២២ ក្រោមផ្តល់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយះADBក្នុងរង្វង់ទឹកប្រាក់ប្រមាណ ជាង១៣លានដុល្លារអាម៉េរិក។ ស្ថានីយនេះបានបង្កើតនូវ អនុស្ថានីយបូមទឹកមួយ។រោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែង។សាងសង់នៅលើផ្ទៃដីជាងមួយហិកតា។ អាចផលិតទឹកស្អាតបានប្រមាណ១២ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។តបណ្តាញបានចំនួន១០ឃុំក្នុងស្រុកក្រុងចំនួន៣។បច្ចុប្បន្នប្រជាពលរដ្ឋប្រើ​ប្រាស់បានជាង៤ពាន់គ្រួសារ។ លោកបណ្ឌិត ចម ប្រសិទ្ធរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ក្រោយពីបើកសម្ផោធសមទ្ធផលថ្មីមួយនេះលើទឹកដីខេត្តស្ទឹងត្រែង នៅពេលខាងមុខ នឹងមានចំណងដៃមួយសម្រាប់អ្នកស្រុកសៀមបូក។ គ្រោងនឹងចំណាយទឹកប្រមាណ ពី៣លានកន្លះ ទៅ៤លានដុល្លារបន្ថែមទៀត សម្រាប់តបណ្តាញពីស្ថានីយធំ ទៅកាន់ស្រុកសៀមបូក និងអាចសាងសង់អនុស្ថានីយមួយទៀតនៅអូរពងមាន់។ លោក ចម ប្រសិទ្ធបញ្ជាក់ថាបើចរចាលុយជាមួយADBមិនបានទេលោកនឹងស្នើសុំទៅសម្តេចតេជោដើម្បីបានថវិកា៤លានដុល្លារជួយដល់ប្រជាពលរដ្ឋស្រុកសៀមបូកបានទឹកស្អាតប្រើប្រាស់៕

ដោយ៖សុខុម ស្ទឹងត្រែង៖អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វមេគង្គលើគ្រោងសាកល្បង បង្កាត់ពូជត្រីមួយប្រភេទឱ្យឈ្មោះថាត្រីខ្យាជំនួសត្រីធម្មជាតិដើម្បីកុំឱ្យវាផុតពូជ។ លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផលដែលក្តាប់ការងារនៅ មជ្ឈមណ្ឌល ខាងលើបាននិយាយទៅកាន់លោករដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី កាលពីព្រលប់ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣ នៅឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែងថា ចាប់តាំងពីមជ្ឈមណ្ឌលសម្ផោធប្រើប្រាស់ជាផ្លូវការមកត្រីផលិតបានមានដូចជាត្រីឆ្ពិន អណ្តែង ប្រានិងត្រីទីឡាព្យាជាដើម។ លោកប៊ុន រ៉ាស៊ីបាននិយាយទៀតថានៅពេលដ៏ឆាប់ខាងមុខនឹងមាន ការចិញ្ចឹមពូជត្រីខ្យា ដែលជាត្រីកម្រមួយប្រភេទ   នៅក្នុងបំតន់ទឹកសាប    ខេត្តស្ទឹងត្រែង ផងដែរ។ជាមួយនោះលោកឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់  និងនេសាទបានលើកឡើងថាស្នើសុំដល់អភិបាលខេត្តដែលបានចូលរួមនោះ ជួយសហការរកទីផ្សារគាំត្រទិញកូនត្រី ពីកន្លែងផលិតកូនត្រីដ៏ធំមួយនេះក្រោយពីផលិតបាន។ លោករដ្ឋមន្ត្រីកសិកម្ម បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញនៅស្ថានីយស្រាវជ្រាវ និងបង្កាត់ពូជត្រីដើម្បីធ្វើការសាកល្បងចិញ្ចឹមត្រីខ្យា។ ក្រសួងកសិកម្មគាំទ្រនឹងជួយជាថវិកាទៅលើគម្រោងនេះ។ បើកាលណាចិញ្ចឹមបានជោគជ័យយើងក៏អាចផ្សព្វដល់ប្រជាជនចិញ្ចឹមបន្តបានទៀតផង។ លោកស្រី សម វិចិត្រនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងយល់ឃើញថា ជាការពិតណាស់ បើសិនជាគម្រោងចិញ្ចឹមត្រីខ្យា ដែលជាប្រភេទត្រីក្នុងស្រុកអាចផលិតបានមែន លោកយល់ឃើញថា នៅពេលគម្រោងជោគជ័យប្រជាជននឹងចាប់អារម្មណ៍ ហើយងាកមកធ្វើវារីវកម្មប្រភេទត្រីក្នុងស្រុក។ពេលនោះ ខាងជំនាញផលិតត្រីក្នុងស្រុក ក៏មានកម្លាំងផលិតត្រីក្មុងស្រុក ដែលមានតម្លៃសេដ្ឋកិច្ឋទីផ្សារខ្ពស់និងត្រីផ្សេងៗទៀត ឱ្យកាន់តែច្រើនដើម្បីបំពេញតម្រូវការទីផ្សារ។ សូមបញ្ជាក់ថាមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើបើកសម្ពោធ ដាក់ឱ្យដំណើរការ កាលពីឆ្នាំ២០២១ហើយបានចំណាយថវិកាអស់១លាន៧សែនដុល្លារលើផ្ទៃដីជាង១០ហិកតា៕

ដោយ៖តុលា ក្រុមប្រឹក្សាអឺរ៉ុបបង្ហាញពីឆន្ទៈរបស់សហភាពអឺរ៉ុប​ ក្នុងការពិចារណាដាក់ទណ្ឌកម្មលើការជួញដូរត្បូងពេជ្ររុស្ស៊ី បន្តរឹតត្បិតហោប៉ៅចំណូលរុស្ស៊ីក្នុងគ្រាសង្រ្គាម។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានបង្ហាញពីឆន្ទៈរបស់សហភាពអឺរ៉ុបក្នុងការពិចារណាលើការដាក់ទណ្ឌកម្មលើពេជ្ររុស្ស៊ីនៅក្នុងសន្និសីទសារព័ត៌មានមួយមុនពេលកិច្ចប្រជុំកំពូលG7នៅទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុននៅចុងសប្តាហ៍នេះ។ យោងតាមទូរទស្សន៍អាម៉េរិក CNBC លោកប្រធាន Charlesបានមានប្រសាសន៍ថា “ឥឡូវ​នេះ យើង​ផ្តោត​លើ​ការ​បិទ​ទ្វារ​ដោយ​មាន​ចន្លោះ​ប្រហោង និងបន្តកាត់រុស្ស៊ីចេញពីការផ្គត់ផ្គង់សំខាន់ៗ។ យើងនឹងដាក់កម្រិតលើការជួញដូរពេជ្ររុស្ស៊ី។ ពេជ្ររុស្ស៊ីនឹងលែងមានក្នុងការជួញដូរជារៀងរហូត”។ គិតមកដល់ពេលនេះ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន សហភាពអឺរ៉ុបមិនត្រឹមតែបានដាក់ទណ្ឌកម្មលើត្បូងពេជ្ររុស្ស៊ីនោះទេ តែបានអនុវត្តរលកទណ្ឌកម្មជាច្រើនលើកច្រើនសាមកហើយប្រឆាំងនឹងធនាគាររុស្ស៊ី ពាណិជ្ជកម្ម និងថាមពល។ ចក្រភពអង់គ្លេសកាលពីថ្ងៃទី ១៨ ខែឧសភា បានប្រកាសពីចេតនាហាមឃាត់ពេជ្ររុស្ស៊ី រួមជាមួយនឹងការនាំចូលទង់ដែង អាលុយមីញ៉ូម និងនីកែល ដែលមានដើមកំណើតពីរុស្ស៊ី។ ជុំវិញទណ្ឌកម្មទាំងនេះ ប្រធានាធិបតីរុស្ស៊ី វ្ល៉ា ឌឹមៀរពូទីន សង្កត់ធ្ងន់ទុកថា វានឹងមិនធ្វើឲ្យរុស្ស៊ីរលត់រលាយនោះទេ ផ្ទុយទៅវិញនឹងធ្វើឲ្យរុស្ស៊ីរួបរួមគ្នាកាន់តែខ្លាំង៕ ប្រភព៖ CNBC

ដោយ៖តុលា ប្រទេសចិនបាននិយាយថា ខ្លួនបានក្លាយជាប្រទេសនាំចេញរថយន្តដ៏ធំបំផុតរបស់ពិភពលោក បន្ទាប់ពីវ៉ាដាច់ប្រទេសជប៉ុនក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ តួលេខផ្លូវការបង្ហាញថា ប្រទេសចិនបាននាំចេញរថយន្តចំនួន ១.០៧ លានគ្រឿងក្នុងរយៈពេលនេះ កើនឡើង ៥៨% បើធៀបនឹងត្រីមាសទីមួយនៃឆ្នាំ ២០២២។ បើទោះជាខណៈពេលជាមួយគ្នានេះដែរ ការនាំចេញយានយន្តរបស់ប្រទេសជប៉ុនមានចំនួន ៩៥៤,១៨៥ កើនឡើង ៦% បើធៀបនឹងឆ្នាំមុនក៏ដោយ។ ការកើនឡើងនៃការនាំចេញរថយន្តរបស់ប្រទេសចិនត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការរថយន្តអគ្គិសនី និងការកើនឡើងនៃការលក់ទៅកាន់ប្រទេសរុស្ស៊ី។ កាលពីឆ្នាំមុន ចិនបានវ៉ាដាច់ទាំងអាល្លឺម៉ង់ ហើយក្លាយជាប្រទេសនាំចេញរថយន្តធំជាងគេទីពីររបស់ពិភពលោក។ ក្នុងនោះក៏ដោយសារតែក្រុមហ៊ុន Tesla’s China arm, SAIC – ដែលជាម្ចាស់ម៉ាក MG – និង BYD ដែលត្រូវបានគាំទ្រដោយវិនិយោគិនអាមេរិកជើងចាស់ Warren Buffett គឺស្ថិតក្នុងចំណោមអ្នកនាំចេញ NEVs កំពូលរបស់ចិន ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ Elon Musk ក៏បានដើរតួយ៉ាងសំខាន់នៅប្រទេសចិន មានរោងចក្រផលិតដ៏ធំនៅទីក្រុងសៀងហៃ ដែលនាំចេញទៅកាន់តំបន់នានា រួមទាំងប្រទេសជប៉ុន និងអឺរ៉ុប។ យោងតាមរដ្ឋបាលគយទូទៅរបស់ប្រទេសចិន ប្រទេសចិនបាននាំចេញយានយន្តចំនួន ៣.២ លានគ្រឿងក្នុងឆ្នាំ ២០២២ ធៀបនឹងការនាំចេញរថយន្តចំនួន ២.៦ […]

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ឧសភា ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលមានតម្លៃដល់ទៅប្រមាណ១,៣៥ ពាន់លានដុល្លារនោះនឹងត្រូវចាប់ផ្តើមសាងសង់នៅថ្ងៃទី៧ មិថុនា ឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា ផ្លូវនេះបានឯកភពគ្នាជាគោលការណ៍ក្រោមកិច្ចសន្យា PPPមានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង។ ផ្លូវនេះឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ផ្លូវនេះសាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាម៉េរិក ហើយរយៈពេលស្ថាបនាគឺ ០៤ឆ្នាំ ក្រោមការវិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែរ។ ក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវនេះផ្ដល់កិច្ចសន្យាសាងសង់ទៅក្រុមហ៊ុន CRBC របស់ប្រទេសចិន៕  

ដោយ៖តុលា រដ្ឋាភិបាលបាននិយាយកាលពីយប់ថ្ងៃចន្ទថានាយករដ្ឋមន្រ្តីវៀតណាមបានអនុម័តផែនការថាមពលដែលទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ទសវត្សរ៍នេះដែលត្រូវការថវិកាចំនួន១៣៤.៧ ពាន់លានដុល្លារសម្រាប់រោងចក្រថាមពលនិងបណ្តាញអគ្គិសនីថ្មី។ ផែនការនេះត្រូវបានគេស្គាល់ថាជា PDP8 មានគោលបំណងធានាសន្តិសុខថាមពលសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ខណៈពេលដែលវាចាប់ផ្តើមការផ្លាស់ប្តូរពីការពឹងផ្អែកខ្លាំងនាពេលបច្ចុប្បន្នរបស់ខ្លួនលើធ្យូងថ្មទៅជាកាបូននៅពាក់កណ្តាលសតវត្សរ៍។ ចំពេលមានជម្លោះផ្ទៃក្នុងនិងការងារលើកំណែទម្រង់ដ៏ស្មុគស្មាញ ផែនការនេះត្រូវបានពន្យារពេលជាងពីរឆ្នាំ ហើយត្រូវបានគេមើលឃើញថាមានសេចក្តីព្រាងច្បាប់ជាច្រើនមុនការអនុម័ត ដោយនាយករដ្ឋមន្ត្រី Pham Minh Chinh ដែលឥឡូវនេះត្រូវការភ្លើងខៀវជាផ្លូវការពីសភាប្រហែលជានៅខែនេះមុនពេលអនុម័តចុងក្រោយរបស់ខ្លួន។ ក្រសួងឧស្សាហកម្មដែលរៀបចំឯកសារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា នៅក្រោមផែនការនេះ ពាក់កណ្តាលនៃអគារការិយាល័យ និងផ្ទះនៅប្រទេសវៀតណាមនឹងត្រូវបានបំពាក់ដោយបន្ទះសូឡានៅលើដំបូលនៅឆ្នាំ ២០៣០។ ប្រទេសនេះក៏នឹងមានបំណងបង្កើតថាមពលបៃតងសម្រាប់ ការនាំចេញដែលមានគោលដៅពី ៥ ទៅ ១០ ជីហ្គាវ៉ាត់ (GW) នៅឆ្នាំ២០៣០ ។ សេចក្តីព្រាងនៃ PDP8 ចុះថ្ងៃទី ១០ ខែឧសភា និងឃើញដោយ Reuters បានបង្ហាញថាផែនការនេះនឹងកើនឡើងទ្វេដងនៃសមត្ថភាពផលិតថាមពលរបស់ប្រទេសដល់ ១៥៨ GW នៅឆ្នាំ២០៣០ ពី ៦៩ GW នៅចុងឆ្នាំ២០២០។ យ៉ាងណាយោងតាមសេចក្តីព្រាងច្បាប់នេះ បានឱ្យដឹងថា ធ្យូងថ្មនៅតែមានចំនួន ១៩% នៃល្បាយនៅឆ្នាំ ២០៣០ បន្ទាប់មកវារីអគ្គិសនីមាន ១៨.៥% ថាមពលខ្យល់ ១៧.៦% និងថាមពលពន្លឺព្រះអាទិត្យ ១៣%។ […]

ដោយ៖ប្រសិទ្ធ គិតចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ សម្លៀកបំពាក់កីឡាបានលក់ដាច់យ៉ាងច្រើនដែលមិនអាចនឹកស្មានដល់។ លោក ពេជ្រ សុវណ្ណ ដែលជាអ្នកគ្រប់គ្រងសម្ភារស៊ីហ្គេមសាខាមរតកតេជោបានឲ្យដឹងថា គិតមកដល់ត្រឹមល្ងាចថ្ងៃទី១៦ ឧសភានេះ គ្រាន់តែនៅសាខាគាត់មួយដែលមានទីតាំងនៅមុខពហុកីឡដ្ឋានមរតកតេជោ លក់សម្លៀកបំពាក់កីឡាសម្រាប់មហាជនទិញពាក់អបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេមបានដល់ទៅជាង១ម៉ឺនអាវឯណោះ។ ក្រៅពីសាខាមរតកតេជោ ក៏នៅមាន៣សាខាផ្សេងទៀតសម្រាប់លក់សម្លៀកបំពាក់កីឡានេះផងដែរ។ (លោក ពេជ្រ សុវណ្ណ  ជាអ្នកគ្រប់គ្រងសម្ភារស៊ីហ្គេមសាខាមរតកតេជោ) លោកបានឲ្យដឹងថា ចំពោះប្រភេទអាវកីឡាដែលលក់ដាច់នោះ គឺមានដល់ទៅ២០ម៉ូត ក្នុងនោះមានអាវធំពាក់ពីខាងក្រៅ និងអាវយឺតដែលមានតម្លៃចាប់ពី១៩ដល់ទៅ២៩ដុល្លារ។ អតិថិជនដែលទិញអាវកីឡានោះគឺភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជននិងយុវនារី ហើយក៏មានជនបរទេសទិញច្រើនគួរសមដែរ។ អ្នកគ្រប់គ្រងបានឲ្យដឹងទៀតថា ចំពោះខោអាវកីឡាដែលសម្រាប់ទិញពាក់ទុកជាអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ គឺនាំចូលផ្តាច់មុខដោយក្រុមហ៊ុនFBT sport។ លោកពេជ្រ សុវណ្ណ បានបញ្ជាក់ថា៖អ្នកខ្លះបានទិញយកទាំងកេសៗយកទៅចេកចាយបន្តដល់មិត្តភ័ក្តិ។ រីឯអ្នកខ្លះបានទិញពាក់ខ្លួនឯងសម្រាប់ចូលទស្សនាស៊ីហ្គេមនិងផ្ញើទៅឲ្យក្រុមគ្រួសារក៏មានដែរ។ សម្លៀកបំពាក់ដ៏ស្រស់ស្អាតទាំងអស់នេះមានរចនាផ្លាកសញ្ញាFBTsport , ទង់ជាតិកម្ពុជា, រូបទន្សាយ,ផ្លាកសញ្ញាស៊ីហ្គេម២០២៣ , I love Cambodia 2023 និងផ្លាកសញ្ញាផ្សេងៗដ៏ទាក់ទាញជាច្រើនទៀត។ លោកបានឲ្យដឹងទៀ់តថា អាវស៊ីហ្គេមនេះគឺពិតជាមានការគាំទ្រខ្លាំងមែន។​ ជាក់ស្តែងពីថ្ងៃ៥ ខែឧសភា រហូតមកដល់នឹងថ្ងៃទី១៤ ឧសភា ចំពោះអាវកីឡាប្រភេទធំគឺគេទិញអស់ពីស្តុក។មកដល់ថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះនៅសាខារបស់លោកគឺមានលក់តែប្រភេទអាវយឺតប៉ុណ្ណោះ។ លោកក៏បានឲ្យដឹងទៀតដែរថា […]