Tag: សេដដ »

ដោយ៖សុខុម ស្ទឹងត្រែងៈអ្នករស់នៅតាមជនបទ ក្នុងខេត្តស្ទឹងត្រែងនៅតំបន់ខ្លះបាននាំគ្នាដើរដកផ្សិតដែលដុះពីធម្មជាតិនៅតាមព្រៃយកមកធ្វើម្ហូបទទួលទាននិងលក់បន្តនៅលើទីផ្សារដើម្បីបង្កើនប្រាក់ចំណូលបន្ថែមដល់ជីវភាពគ្រួសារ។ ផ្សិតដែលអ្នកខេត្តស្ទឹងត្រែងពេញនិយមដកយកមកធ្វើម្ហូបនិងលក់ភាគច្រើនគឺជាប្រភេទផ្សិតក្ងោកនិងផ្សិតអន្សោង…។ស្ត្រីអ្នកលក់ផ្សិតនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងបានប្រាប់Cambodia Flash News ឲ្យដឹងថាក្នុងពេលភ្លៀងធ្លាក់ នារដូវវស្សា តំបន់ព្រៃធម្មជាតិមួយចំនួនគឺផ្សិតក្ងោក ផ្សិតអន្សោងវាបានដុះចេញពន្លកនៅតាមព្រៃរបោះដីល្បាយខ្សាច់និងដុះចេញពីដីក្រោមស្លឹកឈើជ្រុះ។ ផ្សិតទាំងពីរប្រភេទខាងលើនេះមួយឆ្នាំគឺមានដុះតែម្ដងទេជាពិសេសគឺគេឃើញសំបូរច្រើននៅក្នុងខែមិថុនា។ ពេលវាដុះអ្នកជនបទតែងតែនាំគ្នាប្រមូលផលផ្សិតក្ងោកនិងផ្សិតអន្សោងដែលកំពុងសម្បូរខ្លាំង ដុះនៅតាមព្រៃរបោះព្រៃឈើសហគមន៍យកមកធ្វើម្ហូបទទួលទាន។ លើសពីនោះផ្សិតដែលពួកគាត់ប្រមូលផលបាន មួយចំនួនត្រូវបាននាំយកទៅលក់នៅលើទីផ្សារ ហើយនៅសេសសល់ទុកសម្រាប់បរិភោគខ្លួនឯង។ បើលក់នៅលើទីផ្សារតម្លៃ ១គីឡូក្រាមមុនដំបូង២ម៉ឺនរៀល។ ប៉ុន្តែពពួកផ្សិតទាំងអស់នោះគេមិនអាចរក្សាទុកវាបានយូរទេ វានឹងរលួយចោល។ហេតុដូចនេះទើបអ្នកផ្សារគេទិញតិចតួចល្មមទុកគ្រាន់បរិភោគនិងលក់បន្ត។ គេបានសម្គាល់តៗគ្នាមកថា ផ្សិតពណ៌លឿងគឺ ជាផ្សិតអន្សោង រីឯពណ៌សជាផ្សិតក្ងោក។វាដុះផុសចេញពីដីនៅពេលរដូវភ្លៀងធ្លាក់តាមព្រៃរបោះចេញជារូបរាងពីដំបូងរាងមូលរួច ទៅមានរាងដូចជាឆត្រដុះជាប់នឹងដី។ អ្នកខេត្តស្ទឹងត្រែងពេញនិយមយកផ្សិតទាំងនេះមកលាងទឹកសម្អាតសម្រាប់កែច្នៃធ្វើជាមុខម្ហូបផ្សេងៗមានដូចជាយកលាយជាមួយគ្រឿងនិងត្រីហើយខ្ចប់ស្លឹកចេកដុតឬអាំង ស្លម្សៅ ឆាជាមួយប្រេងខ្យងឬខ្លាំញ់ជ្រូកទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនិយមទទួលទានរៀងៗខ្លួន៕

ដោយ៖សហការី សារព័ត៍មាន ញូវយ៉កថាម បានរាយការណ៏ថាយោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួដែលបានចុះផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ថា ធនាគារកណ្តាលអាម៉េរិកកាលពីថ្ងៃពុធបានបង្កើនកំរិតគោលដៅសម្រាប់អត្រាមូលនិធិសហព័ន្ធជាមូលដ្ឋាន ២៥ ពិន្ទុ ដែលស្មើនឹង ៥-៥.២៥ ភាគរយនៃអត្រាការប្រាក់ មូលនិធិសហព័ន្ធនិយាយថា Fed រតនាគារសហព៍ន្ធ “នៅតែប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យអតិផរណា”។ ការដំឡើងអត្រាមូលនិធិលើកទីដប់ចាប់តាំងពីខែមីនាឆ្នាំ ២០២២ ការរឹតបន្តឹងជាបន្តបន្ទាប់នៃគោលនយោបាយរូបិយវត្ថុគឺអនុវត្តទៅតាមការវាយតំលៃលើចរន្តរទីផ្សារ។ មានការអំពាវនាវជាច្រើនស្នើឲ្យផ្អាកដំឡើងអត្រាការប្រាក់ក្នុងខណៈដែលអតិផរណារបស់សហរដ្ឋអាម៉េរិកមានសភាពធូរស្រាលនាពេលថ្មីៗនេះតែហានិភ័យនៃអត្រាធ្លាក់ចុះផ្នែកសេដ្ឋកិច្ចបានកើនឡើងខ្ពស់។ សមាជិកព្រឹទ្ធសភា និងសមាជិកសភាជាំន់ទាបអាមេរិកចំនួន ១០ រូបបានផ្ញើលិខិតមួយច្បាប់ទៅកាន់ប្រធាន Fed រតនាគារសហព៍ន្ធ លោក Jerome Powell នៅដើមសប្តាហ៍នេះ ដោយអំពាវនាវឱ្យមានការផ្អាកការដំឡើងអត្រាការប្រាក់នៅឯកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុរបស់ Fed រតនាគារសហព៍ន្ធដែលលបានបញ្ចប់កាលពីថ្ងៃពុធ។ លោក Jerome Powell លោកប្រធានធនាគារកណ្តាលអាមេរិកបានចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុង Washington, D.C. សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។ ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធបានបង្កើនចំណាត់ថ្នាក់ដែលជាគោលដៅសម្រាប់អត្រាមូលនិធិសហព័ន្ធដល់ទៅ ២៥ ពិន្ទុក្នុងកុំរឹតមូលដ្ឋានដែលស្មើនឹង ៥-៥.២៥ ភាគរយ។ ហើយបានថ្លែងថា Fed រតនាគារសហព័ន្ធ” នៅតែប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យអតិផរណា” ៕