Tag: សន្តិខសុខ »

ដោយ៖ គង់ហេង កំពង់ចាម៖ រថយន្តទេសចរណ៍១២ កៅអីមួយគ្រឿង បុកជាមួយរថយន្តក្រុងបានបណ្តាលឱ្យអ្នកដំណើរជិះក្នុងរថយន្តសរុបចំនួន ១៤ នាក់បានស្លាប់ម្នាក់ និងរងរបួស១៣នាក់ នៅលើកំណាត់ផ្លូវជាតិលេខ ៦ ខាងមុខវត្តបាធាយ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី ២២ ឧសភានេះ។ ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកបាធាយបានប្រាប់ឱ្យដឹងថា ជនរងទាំងអ្នកស្លាប់ និងរបួស ជាអ្នករួមដំណើរតាមរថយន្តពាក់ស្លាកលេខភ្នំពេញ 2O-2442 ម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាប់ ប្រភេទទេសចរណ៍ ១២ កៅអីទាំងអស់។ ក្នុងនោះបុរសម្នាក់បានស្លាប់, អ្នករបួសចំនួន ១៣ នាក់ ស្រីចំនួន បួន នាក់ របួសធ្ងន់ចំនួន ប្រាំពីរ នាក់ ស្រីចំនួន ពីរ នាក់ និងស្រាលចំនួន ប្រាំមួយ នាក់ ស្រីចំនួន ពីរ នាក់។ ចំណែកខាងរថយន្តក្រុងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3D-3268 អ្នកបើកបរគេចខ្លួន៕

ដោយ៖រតនា ភ្នំពេញ៖នៅទីបំផុត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធនឹងចេញសែកស្អុយ៥០ម៉ឺនដុល្លារ។ តុលាការបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានបុគ្គលពីរនាក់ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយជិត ១លានដុល្លារដុល្លារ និងរំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់។ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៣ នេះថា “សំណុំរឿងខាងលើតំណាងអយ្យការបានបើកការស៊ើបសួររួចហើយ ពីបទឆបោក  និងបទមិន បំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន”។ ក្នុងសំណុំរឿងនេះមានជនរងគ្រោះនិងជាដើមបណ្ដឹង ឈ្មោះ សុខ ស្រីនី។  ចំណែកជនត្រូវចោទឈ្មោះ គឹង វណ្ណៈ ភេទប្រុស អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានចោទពីបទ. ឆបោក និងបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។ កន្លងមក លោក គឹង វណ្ណៈ អភិបាលរងខេត្ត បានខ្ចីលុយពីជនរងគ្រោះ៥០ម៉ឺនដុល្លារ ហើយបានសន្យាសង និងចេញសែក២ ស្លឹកដោយ ១ស្លឹក២០ម៉ឺនដុល្លារ ១សន្លឹកទៀត ៣០ម៉ឺនដុល្លារតែគ្មានសាច់ប្រាក់ពិតប្រាកដ៕