ដោយ៖វិចិត្រ ភ្នំពេញ៖រថយន្តធំដឹកថ្មបើកឆ្លងកាត់លូទ្រុឌទ្រោម បានបែកបាក់លូនោះផុងរថយន្តបណ្តាលឱ្យក្រឡាប់ផ្ងារកង់ចាក់ថ្មពេញផ្លូវ ដែលហេតុការណ៍នេះនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែឧសភា។ អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ ផ្លាកលេខចង្កូតស្តាំPP 4281 ដឹកថ្មពេញបើកតាមផ្លូវលំពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែកិនលូដែលមានសភាពចាស់ទ្រុឌទ្រោម បណ្តាលឱ្យបែកបាក់លូផុងរថយន្តក្រឡាប់ផ្ងារកង់ចាក់ថ្មពេញផ្លូវតែមិនមានមនុស្សរងរបួសឡើយ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានទិញលូថ្មីជួសជុលឡើងវិញ ហើយបានស្ទូចយករថយន្តទៅជួសជុលខ្លួនឯង៕
Read moreដោយ៖វិចិត្រ បន្ទាយមានជ័យ៖ស្ត្រីថៃម្នាក់បានដើរបេះបន្លែតាមព្រំដែនក៏ជាន់មីនផ្ទុះបណ្តាលឱ្យដាច់ជើងម្ខាង។រីឯយោធាខ្មែរនៅជិត ទីនោះបានឆ្ការព្រៃចូលទៅជួយសង្គ្រោះ ស្រាប់តែជាន់មីនផ្ទុះមួយគ្រាប់ទៀតក៏រងរបួសធ្ងន់ទាំង២នាក់តែម្ដង។ គ្រោះអកុសលនេះបានកើតឡើងនៅត្រង់ចន្លោះបង្គោលសីមាលេខ៣៧-៣៨ ស្ថិតក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ភូមិអំពិល ឃុំតាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែឧសភា។ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឱ្យដឹងថា មុនកើតហេតុ មានស្ត្រីថៃម្នាក់ឈ្មោះ ...
Read moreដោយ៖ គង់ហេង កំពង់ចាម៖ ករណីឈួសឆាយដីព្រៃលិចទឹកទំហំជាង មួយ ហិកតា នៅតំបន់បឹងចារ ក្នុងស្រុកស្រីសន្ធរ អាជ្ញាធរខេត្តកំពង់ចាមបានស៊ើបអង្កេត និងឈានទៅកំណត់មុខសញ្ញា បី នាក់ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី ២៧ ...
Read moreដោយ៖រតនា ភ្នំពេញ ៖ តុលាការភ្នំពេញនៅថ្ងៃទី២៦ ឧសភា ២០២៣ បានសម្រេចឃុំខ្លួនជនសង្ស័យជាថៅកែរកស៊ីពុះដីឡូត៍លក់ម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធពីបទកំហែងយក និងបទគំរាមកំហែងហែកកេរ្តិ៍ ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សាយ ស្រីល័ក្ខណ៍ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ គឹម ចាន់រតនា ភេទប្រុស អាយុ៣១ ឆ្នាំ ...
Read moreដោយ៖រតនា សៀមរាប៖ បុរសម្នាក់ដែលជាថៅកែចិញ្ចឹមក្រពើមួយកន្លែងនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប បានស្លាប់ដោយសារតែសត្វក្រពើជាច្រើនដណ្ដើមគ្នាហែកស៊ី នៅពេលដែលបុរសរូបនោះបានរអិលជើងធ្លាក់ចូល អាងក្រពើរបស់គាត់។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះគឺបានកើតឡើងនៅ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណជាង៥ ព្រឹក ។ មន្រ្តីអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឱ្យដឹងថា បុរសដែលស្លាប់ដោយសារតែក្រពើដែលគាត់ចិញ្ចឹម ដណ្ដើមគ្នាខាំហែកស៊ីនោះ ឈ្មោះ លួន ...
Read moreដោយ៖រតនា ព្រះសីហនុ : កម្មករទូកនេសាទម្នាក់បានស្លាប់ និងម្នាក់ទៀតក្អួតធ្លាក់ឈាមក្រោយពីពួកគេបាននាំគ្នាផឹកស្រាសនៅវេលាម៉ោង ៧និង00 នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅកោះញ៉ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្លាប់ឈ្មោះ ឡុង ភេទប្រុស ជនជាតិខ្មែរអ៊ិស្លាម អាយុ ...
Read moreភ្នំពេញ៖គ្រោះថ្នាក់ចរាចរដោយម៉ូតូ២គ្រឿងបានបុកគ្នាដួល ត្រូវរថយន្តកុងតឺន័របើកមកពីក្រោយកិនបុរសម្នាក់អូស ជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅមុខបុរីសែនមនោរម្យ ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ប៉ែន ពិសិដ្ឋ អាយុ២៨ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្គូបពី ផ្លាកលេខភ្នំពេញ1JZ- ...
Read moreដោយ៖ គង់ហេង កំពង់ចាម៖ យ៉ាងហោចណាស់មនុស្សក្មេង ចាស់ ប្រុស ស្រី ចំនួន ប្រាំបី នាក់បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍បាក់រលំផ្ទះសង្កត់លើ ដោយខ្យល់កន្រ្តាក់នៅ ភូមិទ្រាស ឃុំខ្នារស ស្រុកស្រីសន្ធរ កាលពីល្ងាចថ្ងៃទី ២៤ ឧសភា ២០២៣។ លោក ...
Read moreដោយ៖ ព្រះអង្គខ្មៅ បាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ឧសភា បានឃាត់ខ្លួនជនជាតិចិន២នាក់ដែលកោរត្រងោលក្លែងខ្លួនធ្វើជាសង្ឃដើរលក់អង្កាំនិងចូលផ្ទះអ្នកស្រុកគ្មានការអនុញ្ញាត។ មន្ត្រីនែស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួនបានប្តឹងថា មានព្រះសង្ឃចិន២នាក់ដើរលក់អង្កាំហើយចូលទៅក្នុងផ្ទះពេលដែលម្ចាស់ផ្ទះមិនអនុញ្ញាតបង្កឲ្យមានការភ័យខ្លាច។ ក្រោយមកសមត្ថកិច្ចក៏បានចុះទៅនាំខ្លួន ព្រះសង្ឃទាំង ២នាក់ខាងលើនោះដែលកំពុងស្នាក់នៅក្នុងផ្ទះសំណាក់បាយន័ ស្ថិតនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដើម្បីយកមកសាកសួរ។ បុរសទាំង ២នាក់មានឈ្មោះ YAN FENGLONG ...
Read moreបុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com
Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។