កីឡា »

ទោះបីជាទីផ្សារដោះដូរកីឡាករ បានបញ្ចប់ទៅហើយក្ដី ក៏ពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងក្លិបនីមួយៗ ក្នុងការចង់បានកីឡាករនានា នៅតែមានមិនដាច់នោះឡើយ ហើយខាងក្រោមនេះ គឺជាការផ្សាយពីបណ្ដញាសារព័ត៌មានជាច្រើន អំពីពាក្យខ្សឹបខ្សៀវនៃការផ្លាស់ប្ដូរក្លិបរបស់កីឡាករ និងការចាប់អារម្មណ៍របស់ក្លិបទាំងឡាយ។ កីឡាករ Lionel Messi នឹងមិនចុះកុងត្រាថ្មីជាមួយក្លិប Paris Saint-Germain ទេ ខណៈដែល ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនសម្លឹងរកការជួយសម្រួល ដើម្បីបានត្រឡប់ទៅក្លិបចាស់ Barcelona វិញ ក្នុងដំណាក់កាលចុងក្រោយនៃអាជីពរបស់ខ្លួន។ កិច្ចសន្យាបច្ចុប្បន្នរបស់រូបគេ ជាមួយក្លិបយក្សក្រុងប៉ារីស ត្រូវបញ្ចប់ នៅចុងរដូវកាលនេះ តែនៅតែមានជម្រើសក្នុងការបន្ត ១ឆ្នាំទៀត។ (Beteve)កីឡាករ Cristiano Ronaldo បានបើកចំហពីការផ្លាស់ទៅចូលរួមជាមួយក្រុម Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីត នារដូវក្តៅនេះ ប៉ុន្តែការផ្លាស់ប្តូរ ត្រូវបរាជ័យ ដោយសារតែបញ្ហាការចុះឈ្មោះ។ នេះបើយោងតាមប្រធានក្លិប លោក Fahad ben Nafel។ (Thamanya) ក្រុមហង្សក្រហម Liverpool កំពុងរៀបចំត្រៀម សម្រាប់លទ្ធភាព ដែលកីឡាករ Jude Bellingham អាចនឹងទៅចូលរួមជាមួយក្លិប Real Madrid នៅរដូវក្តៅក្រោយ […]

កីឡាករ Karim Benzema កំពុងមានអារម្មណ៍ល្អណាស់ ហើយបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួម ក្នុងការប្រកួតបន្ទាប់របស់ក្រុមអធិរាចស Real Madrid បន្ទាប់ពីបានត្រឡប់មកហ្វឹកហាត់វិញហើយ កាលពីថ្ងៃពុធ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានខកខានការប្រកួតចំនួន ៣លើកចុងក្រោយរបស់ក្រុម Real មុនពេលឈប់សម្រាកអន្តរជាតិ ដោយសាររបួសជង្គង់ ហើយមិនបានចូលលេង ក្នុងហ្គេម នៅ Nations League ចំនួន២ដង របស់ក្រុមជម្រើសជាតិនោះឡើយ។ តែកីឡាករ Benzema បានជាសះស្បើយពីរបួស ដែលកើតមាន ពេលប៉ះជាមួយក្រុម Celtic កាលពីថ្ងៃទី៦ ខែកញ្ញា ហើយកំពុងធ្វើការប្រជែង ដើម្បីចាប់ផ្តើមលេងជម្រើសដំបូង ក្នុងការប្រកួត នៅក្របខ័ណ្ឌ La Liga នាថ្ងៃអាទិត្យនេះ ទល់នឹងក្រុម Osasuna។ ក្រោយបានវិលមកហ្វឹកហាត់វិញ កីឡាករ Benzema បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបថា៖ «ខ្ញុំមានក្ដីរីករាយ ដែលបានត្រឡប់មកក្រុមវិញ។ ខ្ញុំមានអារម្មណ៍ល្អណាស់ ពោលគឺមានភាពសុខស្រួលក្នុងចិត្ត។ ខ្ញុំកំពុងទន្ទឹងរង់ចាំការប្រកួត នៅថ្ងៃអាទិត្យ។ ខ្ញុំបានធ្វើលំហាត់ប្រាណច្រើនណាស់ ខ្ញុំមិនបានប៉ះបាល់ទេ តែខ្ញុំបានហ្វឹកហាត់ជាលើកដំបូងនៅថ្ងៃនេះ។ ខ្ញុំបានរត់ […]

ក្លិប Inter Milan បានប្រកាស កាលពីថ្ងៃពុធថា ក្លិបបានខាតបង់នូវទឹកប្រាក់ចំនួន ១៤០លានអឺរ៉ូ (១៣៣,៩លានដុល្លារ) សម្រាប់រដូវកាល ២០២១-២០២២ ដែលជាការធ្លាក់ចុះដ៏ច្រើន ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។ ការខាតបង់ដែលក្លិប Inter បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា គឺដោយសារការរឹតបន្តឹងទប់ស្កាត់ការឆ្លងរបស់វីរុស ដែលនៅតែបន្តមាន កាលពីពាក់កណ្ដាលដើមរដូវកាលមុន គឺប្រហែល ១០៥លានអឺរ៉ូ ដែលតិចជាងការខាតបង់ នារដូវកាលមុនៗ។ ប្រាក់ចំណូលរបស់ក្លិប ក៏កើនឡើង ៧៥លានអឺរ៉ូ កាលពីរដូវកាលកន្លងទៅដល់ចំនួន ៤៣៩,៦លានអឺរ៉ូ។ ក្លិប Inter បានឱ្យដឹងថា ប្រសិនបើចុងបញ្ចប់នៃរដូវកាល ២០១៩-២០២០ (ដែលឈានដល់ឆ្នាំសារពើពន្ធ បន្ទាប់ពីជំងឺរាតត្បាតរាត កើតមាននៅទ្វីបអឺរ៉ុប) មិនត្រូវបានយកមកគិតទេនោះ ការកើនឡើងប្រាក់ចំណូលដល់ ១៤០លានអឺរ៉ូ។ តែយ៉ាងណាក៏ដោយចុះ ក្លិប Inter បានប្រាប់ថា ម្ចាស់ក្លិបក្រុមហ៊ុន Suning បានបង្ហាញជាផ្លូវការនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រក្រុម ដើម្បីធ្វើការដោះស្រាយ ចំពោះការខាតបង់នេះ។ កាលពីថ្ងៃសុក្រ ក្លិប Juventus ដែលក្រុមគូប្រជែង នៅក្របខ័ណ្ឌ Serie A […]

អនុប្រធានផ្នែកសេដ្ឋកិច្ចរបស់ក្លិប Barcelona លោក Eduard Romeu បានទទូចថា ក្លិបអាចនឹងមានលទ្ធភាពនាំយកស៊ុបភើស្តារ Lionel Messi ត្រឡប់មកកាន់ទឹកដី Camp Nou វិញ នៅឆ្នាំក្រោយ។ ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ ដឹងថា កិច្ចសន្យារបស់ខ្លួនជាមួយក្លិប Paris Saint-Germain (PSG) នឹងបញ្ចប់ នៅរដូវកាលនេះ ហើយត្រូវបានគេរាយការណ៍ថា នឹងសម្រេចចិត្តពីអនាគតរបស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា។ ប្រសិនបើកីឡាករ Messi អាចផ្ទេរដោយឥតតម្លៃខ្លួននោះ ក្លិបជាច្រើនទំនងជាត្រូវបានគេប៉ាន់ស្មានថា មានចំណាប់អារម្មណ៍លើកីឡាកររបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ហើយលោក Romeu បានបញ្ជាក់យ៉ាងច្បាស់ថា ក្លិប Barca អាចមានលទ្ធភាព ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងកើតឡើងបាន។ គាត់បានប្រាប់បណ្ដាញសារព័ត៌មាន Mundo Deportivo ថា៖ «ដោយសារវានឹងជាការផ្ទេរឥតតម្លៃខ្លួន ដូច្នេះ វាច្បាស់ណាស់ថា ជាអ្វីមួយ ដែលយើងអាចលៃលកបាន។ តែរឿងនេះ នឹងក្លាយជាការសម្រេចចិត្តផ្នែកបច្ចេកទេស»។ បើទោះបីជាកីឡាករ Messi នឹងមិនទាមទារថ្លៃនៃការផ្ទេរ […]

កីឡាករ Ronald Araujo បានធ្វើការការពារ ចំពោះការសម្រេចចិត្តរបស់ខ្លួន ដែលជ្រើសរើស ក្នុងការវះកាត់ភ្លៅ បន្ទាប់ពីមានការរិះគន់ ពីការសម្រេចបែបនេះ ដោយអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ។ ខ្សែការពារកណ្តាលរបស់ក្រុមអ្នកមានបុណ្យ Barcelona រូបនេះ គ្រោងនឹងបាត់មុខ ពីការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ FIFA World Cup នៅរដូវរងានេះ ដោយការវះកាត់នេះ ដែលមានន័យថា កីឡាករ Araujo នឹងត្រូវការពេល ៣ខែ សម្រាប់ការសម្រាក ដើម្បីជាសះស្បើយពេញបរិបូរឡើងវិញ។ ការសម្រាក ក្នុងរយៈពេលដ៏យូរនេះ បានធ្វើឱ្យប្រជាជន ក្នុងប្រទេសអ៊ុយរូហ្គាយ មានការខឹងសម្បា ខណៈដែលក្រុមជម្រើសជាតិរបស់ពួកគេ នឹងគ្មានកីឡាករជម្រើសដំបូងម្នាក់របស់ពួកគេ សម្រាប់ព្រឹត្តិការណ៍ នៅប្រទេសកាតា នាពេលខាងមុខនេះ។ ឆ្លើយតបនឹងការរិះគន់នេះ តាមរយៈបណ្ដាញសង្គម Twitter របស់ខ្លួន កីឡាករ Araujo បានឱ្យដឹងថា៖ «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ពីហេតុផល ដែលខ្ញុំបានសម្រេចចិត្ត ដើម្បីចៀសពីពាក្យពេចន៍លេចឮទាំងឡាយ។ ខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំ ហើយខ្ញុំស្រឡាញ់ក្រុមជម្រើសជាតិរបស់ខ្ញុំ»។ កីឡាករវ័យ ២៣ឆ្នាំ បានបន្តថា៖ «បន្ទាប់ពីបានពិគ្រោះបញ្ហានេះ ជាមួយអ្នកជំនាញផ្សេងៗ […]

អតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិអង់គ្លេស Fabian Delph ដែលធ្លាប់លេងជាមួយក្រុម Everton, Aston Villa, Manchester City និង Leeds United បានបញ្ជាក់ថា រូបគេនឹងបញ្ចប់អាជីព នៅ Everton ដែលជាក្លិបចុងក្រោយរបស់ខ្លួន។ កីឡាករ Delph វ័យ ៣២ឆ្នាំ បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាបាល់ទាត់ បន្ទាប់ពីកិច្ចសន្យារបស់ខ្លួន ជាមួយក្លិប Everton ផុតកំណត់ នារដូវក្តៅ ហើយដោយគួបផ្សំនឹងរយៈពេលច្រើនឆ្នាំនៃការមានបញ្ហារបួសញឹកញាប់ផងនោះ រូបគេក៏សម្រេចចិត្តបែរខ្នងដាក់អាជីពនេះយ៉ាងពិតប្រាកដ។ «ថ្ងៃនេះ ខ្ញុំចង់ប្រកាសពីការចូលនិវត្តន៍ដោយរីករាយពីអ្វីដែលកីឡាបាល់ទាត់បានផ្តល់ឱ្យខ្ញុំ។ ខ្ញុំមានសំណាងគ្រប់គ្រាន់ ក្នុងកាបានរលេងឱ្យក្លិបដ៏អស្ចារ្យមួយចំនួន។ ហើយខ្ញុំមានការគាំទ្រដ៏ល្អពីអ្នកគាំទ្រ»។ នេះជាការរៀបរាប់របស់កីឡាករ Delph ដែលបានចូលលេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ២០ដង លើបណ្ដាញសង្គម Instagram កាលពីថ្ងៃទី២៧ ខែកញ្ញា។ កីឡករ Delph បានចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន នៅក្លិប Leeds ហើយបានផ្លាស់ទៅក្រុម Villa មុនពេលត្រូវបានក្លិប Man City នាំយកទៅរួមទ័ព (ក្រុម) ជាកន្លែង […]

ខ្សែបម្រើ N’Golo Kante របស់ក្រុម Chelsea បានត្រឡប់មកហ្វឹកហាត់វិញហើយ ដែលជាកម្លាំងជំរុញដ៏ធំ សម្រាប់ក្រុមតោខៀវដ៏យ៉ាប់យ៉ឺន បន្ទាប់ពីបានបាត់មុខពីការប្រកួតចំនួន ៦ លើកចុងក្រោយរបស់ក្រុម គិតក្នុងការប្រកួត នៅគ្រប់កម្មវិធីទាំងអស់។ កីឡាករ Kante ដែលមិនបានបង្ហាញខ្លួនផងដែរ សម្រាប់ហ្គេម ក្នុងកម្មវិធី Nations League របស់ក្រុមជម្រើសជាតិបារាំង ក្នុងខែកញ្ញានេះ មិនបានចូលលេង តាំងពីពាក់កណ្តាលខែសីហាមកម្ល៉េះ ពេលក្រុម Chelsea ស្មើជាមួយក្រុម Tottenham Hotspur ២-២។ ពួកគេបានឈ្នះតែ ២ដងប៉ុណ្ណោះ ពេលអវត្តមានរបស់កីឡាកររូបនេះ ហើយបានរងបរាជ័យ ដោយមិននឹកស្មានដល់ ក្រោមដៃរបស់ក្រុម Leeds Unitded, Southampton និង Dinamo Zagreb។ កីឡាករសញ្ជាតិបារាំង បានចូលរួមជាមួយក្លិបដ៏ពិសេសនេះ ក្នុងចំណោមកីឡាករដទៃទៀត ដែលឈ្នះពានរង្វាន់របស់ក្របខ័ណ្ឌ Premier League បន្តបន្ទាប់គ្នា ក្នុងឆ្នាំ២០១៧ នៅពេលដែលគាត់បានធ្វើដំណើរមកកាន់ក្លិប Chelsea បន្ទាប់ពីបានលើកពានជាមួយក្រុមរួមលីគ Leicester នៅមុនហ្នឹង។ […]

សហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បានឱ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាការិនីចំនួន ១៥រូប មកពីក្រុមនារីអេស្ប៉ាញ បានគំរាមមិនបំពេញកាតព្វកិច្ចអន្តរជាតិ ប្រសិនបើគ្រូបង្វឹករបស់ពួកគេ លោក Jorge Vilda មិនត្រូវបានបញ្ចប់តំណែងទេនោះ។ បណ្ដាញសារព័ត៌មានក្នុងស្រុកនានា បានរាយការណ៍ថា ក្រុមនារីអេស្ប៉ាញ ស្ថិតក្នុងភាពចលាចល កាលពីខែមុន ដោយមានកីឡាការិនី ត្រៀមនឹងធ្វើការបះបោរទៀតផង ប្រសិនបើសហព័ន្ធមិនដកតួនាទីរបស់លោក Vilda ទេ។ RFEF បានឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា៖ «RFEF អាចបញ្ជាក់បានថា ពេញមួយថ្ងៃនេះ យើងបានទទួលអ៊ីមែលចំនួន ១៥ ពីកីឡាការិនី ១៥រូបនៃក្រុមបាល់ទាត់នារី ដែលក្នុងនោះពួកគេបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នប៉ះពាល់ដល់ផ្លូវអារម្មណ៍ និងសុខភាពរបស់ពួកគេយ៉ាងខ្លាំង ហើយថា ដរាបណាវាមិនត្រូវបានផ្លាស់ប្តូរទេនោះ ពួកគេនឹងលាលែងពីក្រុមជម្រើសជាតិអេស្ប៉ាញ»។ «RFEF នឹងមិនអនុញ្ញាតឱ្យកីឡាករ-កីឡាការិនី ចោទសួរអំពីការបន្តតួនាទីរបស់គ្រូបង្វឹកជម្រើសជាតិ និងបុគ្គលិកបង្ហាត់របស់គាត់នោះទេ ព្រោះការសម្រេចទាំងនោះ មិនស្ថិតក្រោមអំណាចរបស់ពួកគេឡើយ»។ នេះជាការបន្ថែម ក្នុងសេចក្ដីប្រកាសរបស់ RFEF។ យោងតាមប្រភពស្និទ្ធនឹងស្ថានភាពនេះ កីឡាការិនីមិនសប្បាយចិត្តនឹងការគ្រប់គ្រង ចំពោះអ្នកលេង ដែលមានរបួស បរិយាកាស ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ការជ្រើសរើសក្រុមរបស់លោក Vilda […]

កីឡាករ Roger Federer នឹងទាញវាំងននបិទ ចំពោះអាជីពវាយកូនបាល់ (តិន្នីស) ដ៏អស្ចារ្យរបស់ខ្លួន ក្នុងការប្រកួតដ៏ពិសេស ជាមួយគូប្រជែងដ៏យូរអង្វែង Rafael Nadal នៅឯព្រឹត្តិការណ៍ Laver Cup ក្នុងទីក្រុងឡុងដ៍ នាថ្ងៃសុក្រនេះ។ ម្ចាស់ជើងឯកពានលំដាប់ Grand Slam ២០សម័យកាល ដែលត្រូវបានរំខាន ដោយរបួសជង្គង់មិនបានធ្វើការប្រកួតនោះឡើយ ចាប់តាំងពីកម្មវិធី Wimbledon ឆ្នាំ២០២១ ហើយកាលពីសប្តាហ៍មុន បានប្រកាសចូលនិវត្តន៍ ក្នុងវ័យ ៤១ឆ្នាំ។ តែកីឡាករ Federer នឹងបង្ហាញខ្លួនជាលើកចុងក្រោយ សម្រាប់ក្រុមតំណាងឱ្យអឺរ៉ុប (Team Europe) នៅឯព្រឹត្តិការណ៍ Laver Cup ដោយចូលរួមជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ Nadal ដែលជាការចាប់ដៃគូ ក្នុងក្ដីសុបិនរបស់ពួកគេ ដើម្បីតទល់នឹងកីឡាករ Frances Tiafoe និង Jack Sock របស់ក្រុមពិភពលោក (Team World) ក្នុងទីលាន O2។ កីឡាករសញ្ជាតិស្វីសដ៏ឆ្នើមរូបនេះ បានរីករាយនឹងការប្រជែងគ្នាជាមួយកីឡាករ […]

លោក Didier Deschamps បានកោតសរសើរ ចំពោះក្រុមជម្រើសជាតិបារាំង ដែលបានឆ្លើយតបជាមួយនឹងជ័យជម្នះ ២-០ បើទោះបីជាមានពេលវេលាតិចតួច ក្នុងការរៀបចំ ដើម្បីប្រឈមនឹងក្រុមអូទ្រីស សម្រាប់ការប្រកួត ក្នុងកម្មវិធី Nations League ក៏ដោយ។ កីឡាករ Paul Pogba, N’Golo Kante និង Hugo Lloris ស្ថិតក្នុងចំណោមកីឡាករឆ្នើមៗ ដែលអវត្តមាន សម្រាប់ក្រុមជម្រើសជាតិបារាំង ដោយសាររបួស ខណៈកីឡាករ Jules Kounde ដែលជាសមាជិកថ្មីៗរបស់ក្រុមអ្នកមានបុណ្យ Barcelona បានដើរខ្ចើចៗចេញពីការប្រកួត នៅ Nations League កាលពីយប់ថ្ងៃព្រហស្បតិ៍នេះ។ តែខ្សែប្រយុទ្ធ Kylian Mbappe បានផ្តល់ថាមពលដល់ក្រុមម្ចាស់ផ្ទះ ក្នុងវគ្គទី២ ដើម្បីធ្វើឱ្យក្រុមរបស់លោក Deschamps ឆ្ពោះទៅរកជ័យជម្នះ មុនពេលកីឡាករ Olivier Giroud ដែលមានអាយុ ៣៥ឆ្នាំ និង ៣៥៧ថ្ងៃ បានក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យចំណាស់បំផុតរបស់ក្រុមបារាំង។ គ្រាប់បាល់ផ្ទួនៗ ២គ្រាប់ […]

ក្រុមជម្រើសជាតិស្កុតឡេនបានយកឈ្នះក្រុមអ៊ុយក្រែន ៣-០ សម្រាប់ការប្រកួត ក្នុងកម្មវិធី Nations League ដោយគ្រាប់បាល់ ក្នុងវគ្គទី២ ពីសំណាក់កីឡាករ John McGinn និងកីឡាករបម្រុង Lyndon Dykes ដែលធ្វើបានសម្រេច ២គ្រាប់ ដោយការតែតបញ្ចូលទី។ បន្ទាប់ពីបរាជ័យ ក្នុងការប្រកួតវគ្គជម្រុះ World Cup ក្រោមដៃរបស់គូប្រកួតដដែលនេះ កាលពី ៣ខែមុន ក្រុមរបស់លោក Steve Clarke បានគ្រប់ដណ្ដប់យ៉ាងខ្លាំងលើគូបដិបក្ខ សម្រាប់ការជួបគ្នាលើកនេះ។ យ៉ាងណាក្ដី ទម្រាំទម្លាយភាពទាល់ច្រកបាន ត្រូវរង់ចាំដល់នាទីទី៧០ នៅពេលដែលកីឡាករ McGinn បានទាត់បាល់បញ្ចូលទីពីជ្រុង ៩០ដឺក្រេខាងក្រោម បន្ទាប់ពីទទួលបានបាល់ ពីការការបញ្ជូនឡង។ ១០នាទីក្រោយមក ការទាត់បាល់ជ្រុងរបស់កីឡាករ Ryan Fraser ត្រូវបានតែតបំប៉ោងសំណាញ់ទីយ៉ាងល្អដោយកីឡាករ Dykes។ ការទម្លុះសំណាញ់ទីយ៉ាងលឿន ២ដង បានកើតឡើង ខណៈដែលគ្រាប់បាល់ទី ៣ បានមកពីប្រភពកីឡាករដដែល ដោយកីឡាករបម្រុងទាំង២ បានរួមសហការគ្នាយ៉ាងអស្ចារ្យពីការទាត់បាល់ជ្រុងម្តងទៀត ដើម្បីធ្វើឱ្យក្រុមស្កុតឡេនបិទបញ្ចប់ការប្រកួតជាមួយនឹងរាត្រីយ៉ាងស្រស់ត្រកាល។ លទ្ធផលនេះមានន័យថា ក្រុមស្កុតឡេនកំពុងឈរទីកំពូល […]

ទាំងអ្នកចាំទី Manuel Neuer និងខ្សែបម្រើ Leon Goretzka ត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅមុនការប្រកួត ២លើក ក្នុងកម្មវិធី Nations League ចំនួន ២លើកខាងមុខរបស់ពួកគេ។ កីឡាករទាំង ២រូប ដែលលេងក្នុងក្រុម Bayern Munich ជាមួយគ្នា បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃពុធ ហើយពីពេលនោះមក ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងចាកចេញពីសណ្ឋាគាររបស់ក្រុមរួចហើយដែរ។ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) បាននិយាយថា៖ «ដោយសារការធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា ចំពោះកីឡាករម្នាក់ ក្នុងរង្វង់កីឡាកររបស់យើង ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស ចំពោះក្រុមជម្រើសជាតិទាំងមូល។ សមាជិកទាំងអស់នៃបុគ្គលិកគ្រូបង្វឹក និងក្រុម តម្រូវឱ្យមានលទ្ធផលតេស្តអវិជ្ជមាន មុនពេលចេញដំណើរ។ អ្នក ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយកីឡាករទាំង២ នឹងត្រូវបានធ្វើតេស្តរាល់ថ្ងៃ»។ ក្រុមអាល្លឺម៉ង់ នឹងត្រូវប្រកួតជាមួយក្រុមហុងគ្រី នៅថ្ងៃសុក្រ និងបន្ទាប់មកប៉ះក្រុមតោកំណាចអង់គ្លេស នៅថ្ងៃចន្ទ ហើយគ្រូបង្វឹក លោក Hansi Flick នឹងមិនមានអ្វីត្រូវឆ្ងល់ ដែលថា ជួបនឹងភាពតានតឹង ក្នុងការបាត់បង់កីឡាករសំខាន់ៗបែបនេះពីក្រុមរបស់គាត់។ កីឡាករប្រធានក្រុម Neuer […]

គណៈកម្មការរៀបចំកម្មវិធី Ballon d’Or បានឱ្យដឹងកាលពីថ្ងៃពុធថា ពួកគេកំពុងបន្ថែមពានរង្វាន់មនុស្សធម៌ ក្នុងពិធីឆ្នាំនេះ ដោយដាក់ឈ្មោះថា «Socrates» តាមឈ្មោះរបស់អតីតខ្សែបម្រើសញ្ជាតិប្រេស៊ីលដ៏ស្រស់សង្ហា ដែលបានទទួលសញ្ញាបត្រវេជ្ជសាស្ត្រផងដែរ។ សេចក្តីថ្លែងការណ៍ពីទស្សនាវដ្ដី France Football ដែលផ្តល់ពានរង្វាន់ Ballon d’Or នេះ បានឱ្យដឹងថា៖ «ពានរង្វាន់ឈ្មោះ Socrates នឹងកំណត់អត្តសញ្ញាណគំនិតផ្តួចផ្តើមជួយសង្គមដ៏ល្អបំផុត ដោយម្ចាស់ជើងឯក ដែលមានការប្តេជ្ញាចិត្តខ្ពស់»។ គំនិតផ្តួចផ្តើមជួយសង្គមទាំងនោះ នឹងរួមបញ្ចូលការលើកកម្ពស់សមាហរណកម្មសង្គម ការការពារបរិស្ថាន ឬជំនួយដល់ក្រុមដែលបាត់ឱកាស ការគំរាមកំហែង ឬជនរងគ្រោះនៃជម្លោះនានា។ ទស្សនាវដ្ដី France Football បានប្រាប់ថា ពួកគេបានជ្រើសរើសឈ្មោះ Socrates ដែលបានស្លាប់នៅឆ្នាំ២០១១ ក្នុងវ័យ ៥៧ឆ្នាំ ដោយសារការប្តេជ្ញាចិត្តរបស់គាត់ ចំពោះយុទ្ធនាការ ដែលគាត់បានជួយរៀបចំនៅក្លិប Corinthians របស់គាត់ នាទីក្រុង Sao Paulo ក្នុងខណៈពេលដែលប្រទេសប្រេស៊ីលស្ថិតក្រោមរបបផ្តាច់ការយោធា ដោយឱ្យឈ្មោះថា «Corinthian Democracy»។ ពានរង្វាន់នេះ នឹងត្រូវបានផ្តល់ដោយគណៈវិនិច្ឆ័យ ក្នុងនោះរួមមានទាំងលោក Rai អតីតខ្សែបម្រើរបស់ក្រុមប្រេស៊ីល […]

សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បាន​បញ្ជាក់អះអាង​ថា ក្រុម​ជម្រើសជាតិ​រុស៊្សីនឹង​មិន​ត្រូវ​បាន​បញ្ចូលក្នុង​ការ​ចាប់​ឆ្នោត​វគ្គ​ជម្រុះ​នៅ​ខែ​ក្រោយ ​សម្រាប់​ការ​ប្រកួត​ជើងឯក​អឺរ៉ុប​ ឆ្នាំ​២០២៤ (Euro 2024) នោះ​ទេ។ ប្រទេសរុស្ស៊ីត្រូវបានដក​ដោយសហព័នបាល់ទាត់​អន្តរជាតិ (FIFA) និង UEFA បន្ទាប់ពីមាន​ការលុកលុយឈ្លានពាន​លើ​អ៊ុយក្រែន កាលពីខែកុម្ភៈ ដោយក្រុមជម្រើសជាតិ និងក្លិបរបស់ប្រទេសនេះ ត្រូវបានហាមឃាត់ក្នុង​ការ​ចូលរួមប្រកួតប្រជែងសម្រាប់កម្មវិធី​នានា ទាំង​​ក្នុង​ទ្វីប ឬអន្តរជាតិណាមួយ។ UEFA បានបញ្ជាក់មុនរដូវកាល ២០២២-២០២៣ ថា ក្លិបរបស់​រុស្ស៊ីនឹងត្រូវដកចេញពីការប្រកួតក្នុងកម្មវិធី​នានារបស់​ពួកគេនារដូវកាលនេះ បើ​ទោះបីជាព្រឹត្តិការណ៍ Euro 2024 មិនត្រូវបានលើកឡើងនៅ​ក្នុង​ការ​ផ្ដល់​បច្ចុប្បន្នភាព​ក៏​ដោយ​។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលការបញ្ជាក់ពីនីតិវិធីសម្រាប់ការចាប់ឆ្នោតវគ្គជម្រុះ ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែតុលា UEFA នាពេល​នេះបានបញ្ជាក់ថា ក្រុមរុស្ស៊ីនឹងមិនស្ថិតក្នុង​ចំណោមក្រុមទាំង ៥៣ ដែលត្រូវ​ចាប់ឆ្នោតនោះទេ។ ក្នុង​សេចក្តីថ្លែងការណ៍របស់​ខ្លួន UEFA បានឱ្យ​ដឹង​ថា៖ «ក្រុមរុស្ស៊ីទាំងអស់បច្ចុប្បន្ន ត្រូវបានផ្អាក បន្ទាប់ពីមាន​ការសម្រេចរបស់គណៈកម្មាធិការប្រតិបត្តិ UEFA នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលត្រូវបានបញ្ជាក់បន្ថែមដោយតុលាការអាជ្ញាកណ្តាលកីឡា នៅថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២២។ ដូច្នេះ ក្រុមរុស្ស៊ីមិនត្រូវបានរួម​បញ្ចូល ក្នុងការចាប់ឆ្នោតវគ្គជម្រុះ […]

កីឡាករ Ivan Toney ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់យកឱកាស ក្នុង​ក្រុម​តោកំណាចអង់គ្លេស នៅមុនព្រឹត្តិការណ៍ World Cup ដោយនិយាយថា រូប​គេកំពុងប្រឹង​ប្រែង​យ៉ាង​ខ្លាំង នៅពេលនេះ បន្ទាប់ពីទទួល​បាន​ការកោះហៅជាលើក​ដំបូងរបស់ខ្លួន។ ខ្សែប្រយុទ្ធរបស់​ក្រុម Brentford រូប​នេះ ត្រូវបានបញ្ចូលក្នុងបញ្ជី​ឈ្មោះ​ក្រុមចុងក្រោយរបស់លោក Gareth Southgate សម្រាប់ការប្រកួត ក្នុង​កម្មវិធី Nations League នាពេលខាងមុខ ទល់​នឹង​ក្រុមអ៊ីតាលី និងអាល្លឺម៉ង់។ វាតំណាងឱ្យឱកាសចុងក្រោយ សម្រាប់អ្នកខាងក្រៅ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ក្រុម ហើយក្នុងនាមជាកីឡាករតែម្នាក់ ដែលមិនធ្លាប់​បាន​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ កីឡាករ Toney មើលទៅហាក់ដូចជារូប​គេ​ជាអ្នក​ក្រៅ ដែល​អាច​នឹង​មាន​ភាព​ល្បីល្បាញបាន​។ ការតស៊ូជាមួយនឹងរបួស ឬទម្រង់លេង សម្រាប់កីឡាករ Dominic Calvert-Lewin, Ollie Watkins និង Patrick Bamford ប្រហែលជាបើក​ផ្លូវឱ្យ​ខ្សែប្រយុទ្ធរូប​នេះ ហើយកាលពីថ្ងៃអង្គារ ​បាន​និយាយថា រូប​គេ​មិនមានបំណងឱ្យពេលវេលាដ៏​ល្អ​នេះកន្លងផុតទៅនោះទេ។ កីឡាករ Toney បាន​បញ្ជាក់​ថា៖ «នេះ​ជា​ឱកាស​របស់​ខ្ញុំ នាពេល​នេះ។ ខ្ញុំត្រូវទទួល​យកវាដោយដៃទាំង២។ […]

ខ្សែប្រយុទ្ធ Robert Lewandowski នឹង​ពាក់ទាំង​ស្លាក​ប្រធាន​ក្រុមរបស់​ជម្រើសជាតិ​ប៉ូឡូញ និង​អ៊ុយក្រែន​ នៅឯ​ព្រឹត្តិការណ៍ World Cup នា​ប្រទេស​កាតា ចុង​ឆ្នាំ​នេះ។ គ្រូបង្វឹកក្រុម​អ៊ុយក្រែន លោក Andriy Shevchenko បានប្រគល់​ជា​តំណាងនូវ​ស្លាក​ពាក់​ដៃពណ៌ខៀវ និងលឿងដល់​ស៊ុប​ភើស្តារ​របស់​ក្រុម​អ្នកមានបុណ្យ Barcelona កាលពីថ្ងៃអង្គារ នៅឯពហុកីឡដ្ឋានជាតិរបស់​ប្រទេសប៉ូឡូញ ក្នុងទីក្រុង Warsaw។ លោក Shevchenko បានសរសេរលើនៅ​បណ្ដាញសង្គម Twitter ដើម្បី​អរគុណ​ដល់​កីឡាករ Lewandowski កាលពីថ្ងៃអង្គារថា​៖ «សូម​អរគុណ! វាពិតជារីករាយណាស់ ដែលបានជួបអ្នក។ វានឹងក្លាយជាកិត្តិយសសម្រាប់ខ្ញុំក្នុងការបាន​ពាក់ស្លាកប្រធានក្រុម ក្នុង​ពណ៌នៃប្រទេសអ៊ុយក្រែន ឆ្ពោះ​ទៅកាន់ព្រឹត្តិការណ៍ World Cup»។ ​ខណៈពេលដែលក្រុមប៉ូឡូញ ដណ្ដើ​មបាន​សិទ្ធិដើម្បី​​ទៅចូល​រួម​​ប្រកួតប្រជែង នៅ World Cup ដោយទម្លាក់​ក្រុមស៊ុយអែតក្នុងវគ្គជម្រុះ កាល​ពីខែមីនា ក្រុមជម្រើសជាតិអ៊ុយក្រែន បានធ្លាក់ដោយសារក្រុម​វែលស៍ ក្នុងវគ្គជម្រុះចុងក្រោយនៅអឺរ៉ុប កាល​ពីខែមិថុនា។ «ប្រទេសទាំងមូលត្រូវបានរងផលប៉ះពាល់ដោយសង្រ្គាម មនុស្សគ្រប់គ្នាស្ថិតក្នុងគ្រោះថ្នាក់ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ អ្នក​រាល់​គ្នា​កំពុង​ធ្វើ​ការងារ​ និង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន ​ដើម្បី​​រួម​ចំណែក​ជួយ​អ្នក​ដទៃ និង​ប្រទេសជាតិ។ ​កីឡាករ​បាល់ទាត់​ក៏​មិន​មាន​ករណី​លើកលែង​ដែរ»។ […]

ប្រធានក្រុម Hugo Lloris និងខ្សែការពារ Theo Hernandez ត្រូវ​បានបញ្ចូល​ឈ្មោះ ក្នុងបញ្ជីកីឡាកររង​របួស ដែលកំពុងតែកើនឡើងរបស់ក្រុម​ជម្រើស​ជាតិបារាំង នៅមុនការប្រកួត ក្នុង​កម្មវិធី Nations League នាសប្តាហ៍នេះទល់​នឹង​ក្រុមអូទ្រីស និងដាណឺម៉ាក។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) កាលពីថ្ងៃចន្ទ។ អ្នកចាំទី Alban Lafont របស់ក្រុម Nantes និងខ្សែការពារ Lucas Digne របស់ក្រុម Aston Villa ត្រូវបានកោះហៅ ដើម្បី​មក​ជំនួសកន្លែងរបស់​កីឡាករ​ទាំង២ សម្រាប់ការប្រកួត ជាមួយ​ក្រុមអូទ្រីស នៅថ្ងៃព្រហស្បតិ៍ និងក្រុមដាណឺម៉ាក នាថ្ងៃអាទិត្យ។ អ្នក​ចាំទី Lloris បានរងរបួសភ្លៅខាងស្តាំ ខណៈពេលដែល Hernandez មានការរហែកសាច់ដុំជើងខាងស្តាំ ដែលធ្វើឲ្យក្រុមម្ចាស់ជើងឯកពិភពលោក កាន់​តែ​មាន​ការបារម្ភបន្ថែមទៀតជាមួយ​នឹង​ការ​មាន​របួស​របស់​កីឡាករ​ជាបន្ត​បន្ទាប់​នេះ។ បន្ថែមពីលើអវត្តមានរបស់ខ្សែបម្រើ Paul Pogba ដែល​កំពុងជាសះស្បើយឡើងវិញបណ្ដើរ បន្ទាប់ពីការវះកាត់ជង្គង់ គ្រូបង្វឹកលោក Didier Deschamps ក៏បាត់​បង់​កីឡាករ Presnel Kimpembe, […]

ខ្សែបម្រើ Kevin De Bruyne មានអារម្មណ៍ថា ការរិះគន់ ឬ​តាម​ដាន​លើ​ជីវិតឯកជន ចំពោះ ឬ​របស់​ខ្សែបម្រើប្រយុទ្ធ Jack Grealish គឺមិនពាក់​ព័ន្ធ​នឹង​បាល់ទាត់នោះ​ទេ ហើយ​មាន​ភាព​តឹង​តែងខ្លាំងពេក ដោយសារតែ​មិត្ត​រួម​ក្រុម​រូប​នេះ​ជា​កីឡាករជម្រើស​ជាតិ​អង់គ្លេស។ កីឡាករ Grealish បានចូលរួមជាមួយក្រុម​មេឃខៀវ Manchester City ក្នុងតម្លៃ​ផ្ទេរជា​កំណត់ត្រារបស់ប្រទេសអង់គ្លេស ១០០លានផោន (១១៤,៥៤លាន​ដុល្លារ) ក្នុងឆ្នាំ២០២១ តែមិនទាន់បានផ្ដល់នូវ​សមិទ្ធផល ដូចដែលរូប​គេ​ធ្វើ​បាន​នៅក្រុម Aston Villa នោះ​ឡើយ។ បន្ទាប់ពីស៊ុតបញ្ចូល​ទីបាន ៦គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម (Assist) ១០គ្រាប់ ក្នុងចំណោម​ការ​ប្រកួត ២៦ដង នៅ​ក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Villa រដូវកាល​ ២០២០-២០២១ កីឡាករ Grealish រួមចំណែកត្រឹមតែ ៣គ្រាប់ និង Assist  ៣ដងប៉ុណ្ណោះ ក្នុងចំនួនដូចគ្នានៃការបង្ហាញខ្លួននៅ​រដូវកាលដំបូងក្នុងក្រុម Man City។ ការចាប់ផ្តើម នៅ​រដូវកាល ២០២២-២០២៣ […]

ក្លិប Leicester នឹងត្រូវបង់ប្រាក់សំណងលើសពី ១០លានផោន (១១,៤៣លានដុល្លារ) ឱ្យ​លោក Brendan Rodgers ប្រសិនបើក្លិបសម្រេចបញ្ចប់​កិច្ចសន្យាដែលនៅសល់របស់គាត់ ដោយសារពួកគេបានផ្តល់តម្លៃ នឿយហត់​ដល់​គ្រូបង្វឹក​សញ្ជាតិអៀរឡង់ខាងជើងច្រើន​ជ្រុល។ នេះបើយោងតាមកាសែត «The Sun» របស់ប្រទេស​អង់គ្លេស​។ ក្លិប Leicester City នឹង​ត្រូវ​ចំណាយ​ប្រាក់មិន​តិច​​ជាង ​១០​លាន​ផោន (១១,៤៣លានដុល្លារ) ​នោះ​ឡើយ​ ដើម្បី​​ជា​សំណង​ដល់​លោក Brendan Rodgers ប្រសិន​បើក្លិប​សម្រេច​​បញ្ចប់​​​តំណែង​អ្នក​ចាត់​ការ​ក្រុមរបស់​លោក។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន «The Sun» នៅ​ចក្រភពអង់គ្លេស។ លោក Rodgers កំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំង បន្ទាប់​ពី​រដូវ​កាល​នេះ នៅ​​មិន​អាចដឹកនាំ​ក្រុមឱ្យ​​ឈ្នះ​ការ​ប្រកួតនៅ​​លីគ បាន​ទាល់​តែ​សោះ ហើយ​ថែម​ទាំងចាញ់ដល់​ទៅ ៦លើក ក្នុង​ចំណោមការប្រកួត ៧លើក​របស់​ខ្លួនទៀត​ផង រហូត​​ធ្វើឱ្យក្រុម Leicester ពេលនេះ ឈរនៅក្រោម​គេបង្អស់ក្នុង​តារាង​ពិន្ទុ​របស់​ក្របខ័ណ្ឌ Premier League។ សម្រាប់ហេតុផលដែលធ្វើ​ឱ្យសំណងរបស់លោក Rodgers ខ្ពស់នោះ គឺដោយសារតែក្លិប Leicester បានព្រម​ព្រៀង​ផ្ដល់​ប្រាក់ឈ្នួលដល់​បុរសសញ្ជាតិអៀរឡង់ខាងជើងខ្ពស់រហូតដល់ ១០លានផោនក្នុង ១ឆ្នាំ ហើយកិច្ចសន្យារបស់គាត់ […]

ក្រុម Monza បានរកឃើញជ័យជម្នះជាលើកដំបូង ដែលមិនធ្លាប់មានរបស់ពួកគេ នៅក្របខ័ណ្ឌ Serie A ហើយ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានផ្ដល់ភាពភ្ញាក់ផ្អើលដល់ក្រុមយក្ស Juventus ដោយការយកឈ្នះ ១-០ ដែលលទ្ធផលនេះ បានដាក់សម្ពាធបន្ថែមទៀតលើលោក Massimiliano Allegri។ កីឡាករ Christian Gytkjaer រកបាននូវគ្រាប់បាល់ជាប្រវត្តិសាស្ត្រនេះ នៅ ១៥នាទី មុនការប្រកួត ក្នុងកីឡដ្ឋាន U-Power ត្រូវបញ្ចប់ ដើម្បីរំកិលក្លិប ដែលគ្រប់គ្រងដោយលោក Silvio Berlusconi ចេញពីបាតតារាង ហើយបញ្ចប់ការចាប់ផ្តើមមិនចាញ់សោះរបស់ក្រុម Juve នារដូវកាលនេះ។ ក្រុម Monza ដណ្ដើមបាន ៣ពិន្ទុដំបូងនៃរដូវកាល ក្នុងការប្រកួតដំបូងរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Raffaele Palladino ដែលទើបបានមកជំនួសតំណែងរបស់លោក Giovanni Stroppa កាលពីថ្ងៃអង្គារ។ ទោះជាយ៉ាងណាក្ដី ពួកគេនៅតែស្ថិតក្នុងតំបន់គ្រោះថ្នាក់ (ត្រូវកាត់ចោល) តែមានគម្លាតតែ ១ពិន្ទុតាមពីក្រោយក្រុមលេខ ១៧ Verona ដែលប្រកួតចាញ់ […]