កីឡា »

ប្រែសម្រួល៖ បញ្ញា ប៉ារីស៖ ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe នឹងចូលរួមជាមួយក្លិបយក្ស LaLiga ក្លិប Real Madrid នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយក្លិប Paris St Germain បានបញ្ចប់នៅចុងបញ្ចប់នៃរដូវកាលនេះ នេះបើតាមសារព័ត៌មាន Le Parisien និង ESPN បានរាយការណ៍កាលពីថ្ងៃសៅរ៍។ Mbappe បាននិយាយកាលពីឆ្នាំមុនថាគាត់នឹងមិនបន្តកិច្ចសន្យារបស់គាត់នៅក្រុម Ligue 1 នៅពេលដែលវាផុតកំណត់នៅចុងបញ្ចប់នៃយុទ្ធនាការ 2023-24 ដែលអនុញ្ញាតឱ្យគាត់ផ្លាស់ទីទៅក្លិបមួយផ្សេងទៀតដោយមិនគិតថ្លៃផ្ទេរ។ កាសែតបារាំង Le Parisien និង ESPN ដែលដកស្រង់ប្រភពបាននិយាយថា ខ្សែប្រយុទ្ធវ័យ 25 ឆ្នាំនឹងប្រកាសកិច្ចព្រមព្រៀងមុនកិច្ចសន្យាជាមួយក្រុមជើងឯកអឺរ៉ុប 14 សម័យកាលនៅសប្តាហ៍ក្រោយ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីខែកញ្ញាឆ្នាំមុនបាននិយាយថា Mbappe បានយល់ព្រមលុបចោលប្រាក់រង្វាន់ភាពស្មោះត្រង់ដែលមានតម្លៃរហូតដល់ 100 លានអឺរ៉ូ (107.84 លានដុល្លារ) ដើម្បីចាកចេញពី PSG ក្នុងនាមជាភ្នាក់ងារឥតគិតថ្លៃ។ Mbappe ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅ Real ក្នុងឆ្នាំ 2022 […]

ប្រែស​ម្រួល៖សហការី សេអ៊ូល៖ ខ្ញុំនៅតែចងចាំនូវការលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ Kenny Dalglish ដែលជាអ្នកគ្រប់គ្រងក្លឹបបាល់ទាត់របស់ខ្ញុំ។ កីឡាករសញ្ជាតិស្កុតឡេនរូបនេះបានប្រកាសថាគាត់នឹងចាកចេញពីក្រុមអ្នកគាំទ្រទាំងស្រុងហើយថាគាត់កំពុងចុះចេញពីតំណែងនៅក្រោយពេលដែលគាត់បានដឹកនាំក្រុម Blackburn Rovers ដណ្តើមបានពាន English Premier League ក្នុងឆ្នាំ ១៩៩៥ ក្នុងរយ:ពេលត្រឹមតែមួយខែក្រោយមក។ កាលពីបួនឆ្នាំមុន Dalglish បានធ្វើឲ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលជាមួយនឹងការលាលែងពីតំណែងភ្លាមៗចេញពីក្រុម Liverpool ដោយសារតែក្តីអស់សង្ឃឹមនិងសភាពតានតឹងផ្លូវចិត្តដោយសារគ្រោះមហន្តរាយធម្មជាតិ Hillsborough ។ នៅពេលនោះ ក្រុមហង្សក្រហមគឺជាជើងឯក ក៏ប៉ុន្តែនៅក្នុង ៣០ ឆ្នាំមុនពួកគេមិនដែលដណ្តើមបានពានណាមួយនៅក្នុងស្រុកនោះទេ។ លោក Jurgen Klopp ដែលត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Liverpool នៅក្នុងខែតុលា ឆ្នាំ ២០១៥ គឺមិនដែលបានទទួលពាននោះទេតែឥឡូវនេះវាគឺជាវេនរបស់គាត់ហើយសម្រាប់ការប់បែកកំណត់ត្រាមួយនេះ។ ការ​ប្រកាស​របស់​កីឡាករ​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​សុក្រ ទី២៦ មករា ថា​ការ​កាន់​តំណែង​របស់​គាត់​សម្រាប់ក្លឹបមួយនេះ​នឹង​ត្រូវ​បញ្ចប់​ជាមួយ​នឹង​រដូវ​កាល​បច្ចុប្បន្ន​នេះ​ធ្វើឲ្យមាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ មានការលើកឡើងថ្មីៗជុំវិញការងារដែលធ្វើឲ្យគាត់នឿយហត់អស់កម្លាំងមិនឈប់ឈរបង្កឲ្យមានភាពតានតឹងធ្ងន់ធ្ងរក្នុងអារម្មណ៍របស់ខ្លួនឯងជាមួយនឺងរឿងរ៉ាវនៅក្នុងគ្រួសារផងដែរ។ Klopp អាយុ ៥៦ ឆ្នាំបានពន្យល់ថា “តើខ្ញុំត្រូវនិយាយដោយរបៀបណា ខ្ញុំអស់ថាមពលហើយ ខ្ញុំដឹងថាខ្ញុំមិនអាចធ្វើការងារនេះដដែលៗម្តងទៀតហើយម្តងទៀតនោះទេ” ដោយសារកត្តាទាំងនេះហើយបានជំរុញឲ្យខ្ញុំសម្រេចចិត្តចាកចេញបន្ទាប់ពីបទពិសោធន៍ ៩ ឆ្នាំជាមួយនឺងក្លឹប។ គាត់បាន​ប្រដូច​ខ្លួនឯង​​ទៅ​នឹង​រថយន្ត​ស្ព័រ គាត់​បាន​និយាយ​ថា​៖ “ […]

ប្រែសម្រួល៖ បញ្ញា កាលពីថ្ងៃព្រហស្បតិ៍ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Joselu រកបានគ្រាប់បាល់ពីរគ្រាប់ជួយ Real Madrid ឈ្នះ ២-០ លើគូប្រជែងក្នុងស្រុក Getafe ជំរុញឲ្យពួកគេហក់ឡើងមកជំនួបកំពូល LaLiga ជាមួយនឹងពីរពិន្ទុនាំមុខក្រុម Girona ដ៏គួឲ្យភ្ញាក់ផ្អើលបំផុត។ Real បានគ្រប់គ្រងបាល់បានយ៉ាងល្អតាំងពីចាប់ផ្តើមបើកឆាកដំបូង ហើយ Joselu ក៏រកបានគ្រាប់បាល់នាំមុខដោយសារតែការបញ្ជូនបាល់របស់ Dani Carvajal នៅនាទីទី ១៤ ទៅឲ្យគាត់ស៊ុតបញ្ចូលទីធ្វើឲ្យក្រុមរបស់គាត់ដែលជាភ្ញៀវទទួលបបានគ្រាប់បាល់នាំមុខភ្លាមៗតែម្តង។ គាត់រកបានគ្រាប់បាល់ជាលើកទីពីរនៅនាទីទី ៥៥ ដោយការស៊ុតបញ្ចូលទីពីខាងក្នុងប្រអប់ ដោយសារមានជំនួយពី Vinicius Jrដែលបានបញ្ជូនបាល់ទៅឲ្យគាត់បានយ៉ាងល្អ។ Real មាន ៥៧ ពិន្ទុ នាំមុខ Girona ២ ពិន្ទុ និងនាំមុខ Atletico Madrid និង Barcelona ១០ ពិន្ទុ៕ ប្រភព៖ Reuters

ប្រែសម្រួល៖បញ្ញា កាលពីថ្ងៃពុធ កីឡាករ Conor Bradley វ័យ ២០ ឆ្នាំបានរកគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ក្រុម Liverpool និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន ២ លើកធ្វើឲ្យក្រុមរបស់លោក Juergen Klopp មាន ៥ ពិន្ទុវ៉ាដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដោយយកឈ្នះក្រុម Chelsea ៤-១ កាលពីថ្ងៃពុធ។ Diogo Jota, Dominik Szoboszlai និង Luis Diaz ក៏ជាជើងខ្លាំងសម្រាប់ Liverpool ផងដែរ ខណៈដែល Darwin Nunez មិនអាចបំប្លែងការទាត់ក្នុងតង់ទី ១ ឲ្យបានលេចធ្លោ។ ប៉ុន្តែវាជាសំណាងរបស់ក្រុមម្ចាស់ផ្ទះផងដោយសារតែChelsea មិនទទួលបានបាល់ប៉េណាល់ទី ខណៈដែល Chelsea បានខិតខំតវ៉ាខ្លាំងបានត្រឹមតែបាល់ពិន័យពីចម្ងាយចំនួនពីរដង។ លោក Klopp បានប្រាប់ BBC ថា “ខ្ញុំមិនដែលនឹកគិតថាពួកគេអាចលេងជាក្រុមដ៏ឆ្នើមដែលពីមុនសមាជិកក្រុមមិនដែលរួមគ្នាធ្វើការបានល្អបែបនេះទេ។ តាំងពីចាប់ផ្តើមបើកឆាកមកគឺអស្ចារ្យណាស់ យើងបានសម្រុកទៅលើពួកគេ” “យើងពូកែបញ្ឆោតបានល្អ”។ Liverpool ដែល​មិនស្គាល់ពាក្យថាចាញ់នៅ […]

ប្រែសម្រួល៖ បញ្ញា កាលពីថ្ងៃពុធ លោក Pep Guardiola អ្នកចាត់ការរបស់ Manchester City បានលើកសរសើរលោក Vincent Kompany របស់ Burley ក្រោយពេលដែល Manchester City បានបំបាក់ Burnley  ៣-១ នាំឲ្យ Manchester Cityទទួលបានជ័យជំនះក្នុងការប្រកួត នៅ Premier League ។ លោក Pep Guardiola លើកឡើងថានៅថ្ងៃណាមួយអ្នកចាត់ការចុងក្រោយ របស់ Burley នឹងនាំមុខគេនៅកីឡដ្ឋាន Etihad។ គ្រាប់បាល់ពីរគ្រាប់របស់ Julian Alvarez និងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Rodri បានផ្តល់ឲ្យ Man City នូវជ័យជម្នះដ៏ងាយស្រួល ខណៈដែលពួកគេបានស្វាគមន៍ Kevin De Bruyne និង John Stones ត្រឡប់មកវិញជាលើកដំបូងរួមទាំង Erling Haaland ដែលខ្សែប្រយុទ្ធនៅលើទីលានក្នុងតង់ទីពីរ […]

ប្រែសម្រួល៖ បញ្ញា ដូហា៖ លោក Petar Segrt ដែលជាគ្រូបង្វឹកជនជាតិតាហ្ស៊ីគីស្ថានទទួលបានប្រជាប្រិយភាពដោយសារភាពទាក់ទាញរបស់គាត់នៅក្នុងព្រឹត្តិការណ៍ Asian Cup ឥឡូវនេះគាត់សង្ឃឹមថាក្រុមរបស់គាត់នឹងឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ។ ក្រុមតាហ្ស៊ីគីស្ថានបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងការប្រកួតនៅប្រទេសកាតា តាហ្ស៊ីគីស្ថានគឺជាក្រុមដែលគេមើលឃើញថាលេចធ្លោជាងគេនៅក្នុងវគ្គចែកពូលមាន ២៤ក្រុមបានចាប់ផ្តើមឡើង។ ក្រោយមកពួកគេបានធ្វើឲ្យមានការភ្ញាក់ផ្អើលដោយសារតែគេអាចឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយ ដោយបានទម្លាក់អារ៉ាប់រួមជាមួយនឹងបាល់ប៉េណាល់ទីក្នុងវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃអាទិត្យ។ លោក Segrt ស្ថិតក្នុងវ័យ ៥៧ ឆ្នាំបានប្រាប់អ្នកយកព័ត៌មានថា “ឥឡូវនេះយើងប្រៀបដូចជាស្រមោលសត្វសេះនៅក្នុងការប្រកួតនេះគឺគ្មាននរណាម្នាក់អាចដឹងថាយើងអាចរត់បានឆ្ងាយប៉ុណ្ណានោះទេសម្រាប់កីឡាកររបស់យើងគឺរត់គ្មានដែនកំណត់នោះទេ ពួកគេបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាខ្លាំង” ។ គ្រូបង្វឹកដែលគ្រប់គ្រងការប្រកួតបានយ៉ាងល្អធ្លាប់បានដឹកនាំក្រុមដូចជាហ្សកហ្ស៊ី អាហ្វហ្គានីស្ថាន និងម៉ាល់ឌីវ គ្រូបង្វឹកជនជាតិក្រូអាតរូបនេះមានស្នាដៃជាវីរបុរសជាតិសម្រាប់តាជីគីស្ថានដែលបានជួយឲ្យក្រុមតាជីគីស្ថានឈ្នះកាលពីសប្តាហ៍មុន។ ​ការ​បង្ហាញអំពី​ទម្រង់​លេង​របស់​គាត់​គឺ​ជា​គំរូ​មួយ​សម្រាប់​ក្រុម​យុវជន​របស់​គាត់ហើយ​ទម្រង់នេះគឺ​លេងបានល្អខ្លាំងណាស់​។ នៅពេលដែលគាត់ត្រូវបានសួរថាតើទម្រង់លេងបែបណាដើម្បីការពារក្រុមរបស់គាត់នៅក្នុងអំឡុងវគ្គចែកពូលលោក Segrt បាននិយាយថា “យើងលេងស្របតាមពេលវេលាឲ្យបានត្រឹមត្រូវ” ។ “ឥឡូវ​នេះ​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្ពាធនេះនឹងធ្លាក់មក​លើ​ខ្ញុំ ប៉ុន្តែ​ពួក​គេក៏​ត្រូវប្រឹងប្រែង​ធ្វើការឲ្យធ្ងន់ជាងនេះ​និងខិតខំដោយ​ខ្លួន​ឯងដើម្បី​ជ័យជំនះ “។ ការ​ទាញយក​គ្រាប់​បាល់បាន​​​មួយ​គ្រាប់​ទល់​នឹង​កាតា ការ​យកឈ្នះ​លើ​លីបង់ និង​ការ​ឈ្នះ​អារ៉ាប់រួម​ក្នុង​រយៈ​ពេល ៩០ នាទី​មុន​ពេល​ទម្លាក់​ពួក​គេ​ចេញ​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី ទាំងនេះគឺជា​ភស្តុតាង​បង្ហាញថា​ក្រុម​របស់​គេ​ប្រហែល​ជា​លេងបានល្អ​។ ក្រុមរបស់លោក Segrt ត្រូវជួបជាមួយអ៊ីរ៉ាក់ ឬហ្ស៊កដានី គាត់បាននិយាយថា “យើងស្ថិតក្នុងចំណោមក្រុមល្អបំផុតទាំងប្រាំបីនៅអាស៊ី” ។ […]

ប្រែសម្រួល៖ ស-សម្បត្តិ កាលពីថ្ងៃសុក្រក្រុមហ៊ុនបាននិយាយថា Vince McMahon បានប្រកាសលាលែងពីកីឡាចំបាប់ទម្ងន់យក្ស TKO Group និងក្រុមហ៊ុនបុត្រសម្ព័ន្ធ WWE ដែលគាត់ជាអ្នកបង្កើតឡើងដោយសារតែរង       បណ្តឹងចោទប្រកាន់ពីបទរំលោភនិងជួញដូរផ្លូវភេទដែលគាត់បាននិយាយថាគាត់នឹងតស៊ូក្នុងសំណុំរឿងនេះ។ លោក McMahon បានចេញសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ TKO ថា “ខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងប្រធានប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាភិបាល TKO ចាប់ពីពេលនេះតទៅ” ។ គាត់បានរងនូវបណ្តឹងរបស់អតីតបុគ្គលិកម្នាក់ដែលបានប្តឹងកាលពីថ្ងៃព្រហស្បតិ៍ទៅកាន់តុលាការសហព័ន្ធក្នុងរដ្ឋ Connecticut ដោយបានចោទប្រកាន់ថា McMahon, WWE និងជានាយកប្រតិបត្តិពី “បទរំលោភបំពានរូបកាយនិងផ្លូវចិត្តរួមទាំងការរំលោភផ្លូវភេទនិងមានការជួញដូរផ្លូវភេទនៅ WWE” ដោយទាមទារសំណងជំងឺចិត្តនិងការខូចខាតផ្លូវភេទដែលមិនបានបញ្ជាក់ចំនួនច្បាស់លាស់នោះទេ។ McMahon បានបដិសេធការចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍ដោយនិយាយថា “ខ្ញុំមានគោលជំហរការពារខ្លួនយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការចោទប្រកាន់ដែលគ្មានមូលដ្ឋានទាំងនេះ ហើយនិងលាងកេរ្ត៏ឈ្មោះរបស់ខ្ញុំឡើងវិញ”។ ប្រធាន WWE លោក Nick Khan បានសរសេរនៅក្នុងអនុស្សរណៈមួយទៅកាន់បុគ្គលិកថា McMahon “នឹងលែងមានតួនាទីក្នុង TKO Group Holdings ឬ WWEនេះទៀតហើយ” ។ McMahon បានចូលនិវត្តន៍ពី WWE នៅក្នុងឆ្នាំ ២០២២ គឺនៅចំពេលដែលមានការចោទប្រកាន់ពីបទប្រព្រឹត្តិល្មើស និងហើយបានបង់ប្រាក់ចំនួន […]

ប្រែសម្រួល៖ បញ្ញា អ្នកចាត់ការ United លោក Erik ten Hag បានអះអាងកាលពីថ្ងៃសុក្រថា Manchester United មិនមានគម្រោងដោះដូរកីឡាករខ្សែប្រយុទ្ធ Anthony Martial នៅក្នុងខែមករានេះទេដោយសារតែការរឹតបន្តឹងផ្នែកធនធាន (FFP) ។ United ដែលបានទៅលេង Newport County ក្នុងការប្រកួត FA Cup ជុំទី ៤ កាលពីថ្ងៃអាទិត្យ បានបាត់បង់ខ្សែប្រយុទ្ធ Anthony Martial រហូតដល់ខែមេសា ដោយសារការរបួសរបស់គាត់ ដែលធ្វើឲ្យពួកគេ​មានជម្រើសក្នុងការកំណត់លើការវាយលុក។ ខ្សែប្រយុទ្ធ Rasmus Hojlund ដែលត្រូវបានចុះហត្ថលេខាក្នុងតម្លៃ ៧២ លានផោនស្មើនឺង ៩១.៤៧ លានដុល្លារនៅក្នុងអំឡុងពេលបិទរដូវកាលនេះ រកបានតែពីរគ្រាប់ប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League មកទល់ពេលនេះ ខណៈដែល Marcus Rashford មាន ៤ គ្រាប់ក្នុងដៃ។ Ten Hag បានប្រាប់អ្នកយកព័ត៌មានថា “មិនមានកន្លែងទំនេរទេ​មិនមានកន្លែងសម្រាប់ដោះដូរកីឡាករ […]

ប្រែសម្រួល៖ បញ្ញា ប្រធានក្លិប Napoli លោក Aurelio De Laurentiis បានប្រកាសថានៅចុងបញ្ចប់នៃរដូវកាលនេះ លោក Victor Osimhen នឹងចាកចេញពីក្លិបហើយលោកក៏បានច្រានចោលនូវពាក្យចចាមអារ៉ាមថាលោក Jose Mourinho នឹងឡើងមកដឹកនាំក្រុម Serie A ផងដែរ។ កីឡាករលំដាប់កំពូលលើឆាកអន្តរជាតិជនជាតិនីហ្សេរីយ៉ា Osimhen ដែលកំពុងស្ថិតនៅក្នុងប្រទេសកូតឌីវ័រសម្រាប់ការប្រកួត Africa Cup of Nations បានប្រាប់សារព័ត៌មាន CBS Sports កាលពីថ្ងៃអង្គារថាគាត់ “បានធ្វើការសម្រេចចិត្តរួចហើយអំពីជំហានបន្ទាប់ក្នុងអាជីពរបស់គាត់” ។ De Laurentiis បានប្រាប់អ្នកសារព័ត៌មាននៅចុងបញ្ចប់នៃសន្និបាតរបស់ Serie A នៅទីក្រុង Milan កាលពីថ្ងៃសុក្រថា “យើងបានដឹងពី Osimhen តាំងពីរដូវក្តៅនេះយើងដឹងយ៉ាងច្បាស់ថាគាត់នឹងចេញទៅក្លិប Real Madrid, Paris St Germain ឬទៅនៅក្នុងក្រុមរបស់អង់គ្លេស” ។ Osimhen ដែលបានផ្លាស់ទៅ Napoli កាលពីឆ្នាំ ២០២០ […]

ប្រែសម្រួល៖ បញ្ញា ក្រុងឡុងដ៍ៈ លោក Pep Guardiola អ្នកចាត់ការរបស់ City បានបរិហារអំពីការផ្លាស់ផ្តូ Berrada អតីតប្រធានក្រុមរបស់​ Manchester City ទៅកាន់​ក្រុម Manchester United ។ ​អ្នកចាត់ការរបស់​ Manchester City ​រូបនេះបានអះអាងថា United ធ្លាប់ជា​គូប្រជែង​ដ៏​ជូរចត់​ជាមួយក្លិប City របស់​គាត់។ លោក Berrada ដែលបានលាឈប់ពីតួនាទីជាប្រធានផ្នែកប្រតិបត្តិបាល់ទាត់របស់ City កាលពីចុងសប្តាហ៍មុននឹងត្រូវប្តូរមកកាន់តួនាទីជានាយកប្រតិបត្តិរបស់ United វិញម្តង។ ការតែងតាំងនេះហាក់ដូចជាការធ្វើរដ្ឋប្រហារផ្ទៃក្នុងដ៏ចម្លែកមួយសម្រាប់ក្រុម United ខណៈដែល Berrada បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងភាពជោគជ័យសម្រាប់ក្រុម City ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Guardiola ។ ក្រុម Man City បានយកឈ្នះជើងឯក Premier League ចំនួនប្រាំដងក្នុងចំណោមប្រាំមួយដងចុងក្រោយ និងបានឈ្នះពានរង្វាន់ចំនួនបីកាលពីរដូវកាលមុន។ លោក Berrada បានធ្វើការជាមួយនឹងនាយកកីឡារបស់ City លោក Txiki […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ ក្នុងការប្រកួតបាល់ទាត់ដណ្តើម”ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន “ជើងទី២ លើកទី១៧ , ២០២៣-២០២៤(ជម្រុះថ្នាក់ជាតិ) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា ក្រុមបាល់ទាត់ជម្រើសខេត្តបន្ទាយមានជ័យម្ចាស់ផ្ទះនោះ ត្រូវក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្ត​ស្វាយរៀងឈ្នះក្រុមកីឡាបាល់ទាត់ខេត្តបន្ទាយមានជ័យ  ៦ -១ ។ ការប្រកួតនោះធ្វើឡើងនៅទីលានស្មៅធម្មជាតិ សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៃសហព័ន្ធកីឡា​បាល់ទាត់កម្ពុជាដែលស្ថិតនៅក្នុងវិទ្យាល័យហ៊ុន សែនខ្លាកូន ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ ការប្រកួតនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ។ នេះបើតាមអនុប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ​ប្រាប់សារព័ត៌មាន ។ នាឱកាសនោះ ក៏មានវត្តមានចូលរួមដោយអ្នកដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រធានក្រុម ឬគ្រូបង្វឹកទាំងពីរក្រុម ព្រមទាំងប្រតិភូពាក់ព័ន្ធ។ បន្ថែមទៀតក៏មានវត្តមានលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូន និងអ្នកពាក់ព័ន្ធអញ្ជើញជាកិត្តិយសក្នុងនាមម្ចាស់ភូមិសាស្ត្រ​និងគ្រប់គ្រងទីលានប្រកួត ។ព្រមទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស យុវជន យុវនារីរាប់រយនាក់​អង្គុយទស្សនាពីលើទីបង្គុយនៃការដ្ឋានកីឡដ្ឋានកីឡាបាល់ទាត់វិទ្យាល័យហ៊ុន សែនខ្លាកូន ។ សូមរំលឹកថា កាលពីជើងទី១ នៅទីលាននាខេត្តស្វាយរៀងជាម្ចាស់ផ្ទះកាលពីថ្ងៃទី១០ខមករាឆ្នាំ២០២៤ ប្រកួតវគ្គជម្រុះ ក្រុមបាល់ទាត់ព្រះខ័នរាជ្យខេត្តស្វាយរៀង […]

ប្រែសម្រួល៖ បញ្ញា ក្លិប Manchester United បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ទី20 ខែមករា ឆ្នាំ២០២៤ថាក្លិប Manchester United បានតែងតាំង Omar Berrada ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន។ កាលបរិច្ឆេទចាប់ផ្តើមរបស់ Berrada នឹងត្រូវបានបញ្ជាក់ក្នុងពេលកំណត់ ខណៈដែលលោក Patrick Stewart នឹងបន្តជានាយកប្រតិបត្តិបណ្តោះអាសន្ន។ ក្លិបបាននិយាយថា “ក្លិបបានប្ដេជ្ញាចិត្តក្នុងការដាក់បាល់ទាត់ និងការសម្តែងនៅលើទីលានត្រឡប់មកវិញ ដែលជាបេះដូងនៃអ្វីគ្រប់យ៉ាងដែលយើងធ្វើ។ ការតែងតាំង Omar តំណាងឱ្យជំហានដំបូងក្នុងការធ្វើដំណើរនេះ” ។ “មហិច្ឆតាដែលបានបញ្ជាក់របស់យើងគឺចង់ប្រែក្លាយ Manchester United ឱ្យទៅជាក្លិបដែលឈ្នះពាន។ យើងរីករាយដែល Omar បានចូលរួមជាមួយយើង ដើម្បីជួយយើងឱ្យសម្រេចបាននូវគោលដៅនោះ ដូច្នេះហើយម្តងទៀត អ្នកគាំទ្រ United អាចឃើញនៅក្នុងពាក្យរបស់ Sir Matt Busby ។ ទង់ក្រហម​ហោះ​ខ្ពស់​នៅ​ចំណុច​កំពូល​នៃ​បាល់ទាត់​អង់គ្លេស អឺរ៉ុប និង​ពិភព​លោក»។ Berrada ដែលត្រូវបានចាត់ទុកថាជានាយកប្រតិបត្តិដែលមានបទពិសោធន៍ច្រើនបំផុតក្នុងវិស័យបាល់ទាត់អ៊ឺរ៉ុប បច្ចុប្បន្នកាន់តំណែងជានាយកប្រតិបត្តិបាល់ទាត់នៅ City Football Group […]

ប្រែសម្រួល៖ បញ្ញា អ្នកចាំទី Mike Maignan របស់ក្លិប AC Milan បាននិយាយបន្ទាប់ពីគាត់ចាកចេញពីទីលានប្រកួតយ៉ាងខ្លីក្នុងការតវ៉ាអំឡុងពេលទទួលជ័យជម្នះ 3-2 ក្នុងការប្រកួត Serie A នៅ Udinese កាលពីថ្ងៃសៅរ៍ថា ការដាក់ទណ្ឌកម្មខ្លាំងត្រូវតែអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍។ Maignan បានដាស់តឿនដល់អាជ្ញាកណ្តាល មុនពេលចាកចេញពីទីលាន ដោយសារការស្រែកជេរប្រមាថ ពីអ្នកគាំទ្រក្នុងតំបន់ នេះបើយោងតាមសារព័ត៌មានអ៊ីតាលី៕ ប្រភព: Reuters

ប្រែសម្រួល៖ បញ្ញា ក្លិប Roma បាន​ចែកផ្លូវ​ជាមួយ​អ្នក​ចាត់​ការ Jose Mourinho ដែល​ជា​ក្រុម​នៅ​ក្រប​ខ័ណ្ឌ Serie A បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ។ Roma ឈរនៅលេខរៀងទី 9 ក្នុងលីគ បន្ទាប់ពីចាញ់ AC Milan 3-1 កាលពីថ្ងៃអាទិត្យ ហើយបានព្យាយាមយកឈ្នះលើការបាត់បង់កីឡាករសំខាន់ៗដោយសារតែរបួស រួមទាំងខ្សែប្រយុទ្ធ Paulo Dybala ផងដែរ។ ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “AS Roma អាចបញ្ជាក់បានថា Jose Mourinho និងបុគ្គលិកគ្រូបង្វឹករបស់គាត់នឹងចាកចេញពីក្លិបដោយមានប្រសិទ្ធភាពភ្លាមៗ” ។ “ការបន្ថែមលើបុគ្គលិកបង្វឹកក្រុមទីមួយថ្មីនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។” Mourinho ដែលបានបង្វឹកក្លិបធំៗនៅអឺរ៉ុបរួមមាន Porto, Chelsea, Inter Milan, Real Madrid និង Manchester United ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Roma ក្នុងឆ្នាំ 2021។ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ Roma បានឈ្នះពានរង្វាន់ Europa Conference League […]

ប្រែសម្រួល៖ ស.សម្បត្តិ ក្រុងប៊ែរឡាំង៖ ក្រុម Borussia Dortmund បាន​វិល​ទៅ​រក​វិធី​ឈ្នះ​វិញ​បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ឈរ​លេខ​ក្រោយ Darmstadt ៣-០ ខណៈ​ដែល​ក្រុម​កំពូល​តារាង Bayer Leverkusen បាន​យក​ឈ្នះ​លើ​ក្រុម Augsburg ១-០ នៅ​ក្នុង​ក្រប​ខ័ណ្ឌ Bundesligaជុំទី 17 នៅថ្ងៃសៅរ៍។ ប្រភព៖ Xinhua

ប្រែសម្រួល៖ បញ្ញា NEWCASTLE៖ កីឡាករ Kevin De Bruyne បាននិយាយថាគាត់ជួយឲ្យ Manchester City ត្រឡប់មកវិញជាមួយនឹងជ័យជម្នះ៣-២ ទល់នឹង Newcastle ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ ១៣ មករា ក្រោយពីអវត្តមានក្នុងអំឡុងពេលព្យាបាលរបួសអស់រយៈពេល ៥ ខែ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានរកគ្រាប់បាល់បង្កើតស្នាដៃក្រោយពីការឈប់សម្រាករបស់ Oscar Bobb ដោយបានបង្ហាញខ្លួនជាលើកដំបូងនៅ Premier League ចាប់តាំងពីគាត់រងរបួសសរសៃពួរនៅក្នុងការប្រកួតបើកឆាកកន្លងមក។ De Bruyne បានប្រាប់ TNT Sports ថា ” និយាយដោយស្មោះត្រង់ទៅគឺខ្ញុំមានការខកខានកន្លងមកដោយសារតែខ្ញុំមានរបួសធ្ងន់ហើយខ្ញុំត្រូវការពេលវេលាសម្រាប់ការព្យាបាល។ “ខ្ញុំគិតថាក្នុងការប្រកួតក្នុងរយៈពេល ៩០ នាទីនេះខ្ញុំប្រហែលជាមិនអាចយកជ័យជំនះបាននោះទេតែខ្ញុំអាចធ្វើបានត្រឹមតែក្នុងរយៈពេល ២០ទៅ២៥នាទីតែប៉ុណ្ណោះ។ “ខ្ញុំមានអារម្មណ៍ថារំភើបព្រោះខ្ញុំតែងតែគិតថាខ្ញុំមិនអាចធ្វើឲ្យវាបានល្អប្រសើរនោះទេតែពេលនេះខ្ញុំអាចធ្វើវាបាន ខ្ញុំមានអារម្មណ៍ត្រេកអរឡើងត្រជាក់ខ្លួន”។ នេះគឺការទទួលជ័យជម្នះជាលើកទី ៦ ជាប់ៗគ្នាក្នុងការប្រកួតទាំងអស់ដែលបានធ្វើឲ្យ Man City ឡើងមកលេខកាន់ លេខ ២ នៅក្នុងតារាង Premier League និងនាំមុខ Liverpool ចំនួនពីរពិន្ទុ។ លោក […]

ប្រែសម្រួល៖ បញ្ញា បញ្ជីឈ្មោះប្រទេសដែលឈ្នះពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក (Africa Cup ) (នៅក្នុងវង់ក្រចកគឺជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកន្លងមក) ឆ្នាំ 1957 – អេហ្ស៊ីប (ស៊ូដង់) ឆ្នាំ 1959 – អេហ្ស៊ីប (អេហ្ស៊ីប) ឆ្នាំ 1962 – អេត្យូពី (អេត្យូពី) ឆ្នាំ 1963 – ហ្គាណា (ហ្គាណា) ឆ្នាំ 1965 – ហ្គាណា (ទុយនីស៊ី) ឆ្នាំ 1968 – កុងហ្គោ-គីនសាសា (អេត្យូពី) ឆ្នាំ 1970 – ស៊ូដង់ (ស៊ូដង់) ឆ្នាំ ១៩៧២ – កុងហ្គោ (កាមេរូន) ឆ្នាំ 1974 – ហ្ស៊ែរ (អេហ្ស៊ីប) ឆ្នាំ ១៩៧៦ – […]

ប្រែសម្រួល៖ បញ្ញា កីឡាករ Diogo Dalot និង Bruno Fernandes របស់ Manchester United បានស៊ុតបាល់ប៉េណាល់ទីបានយកឈ្នះ 2-0 នៅលើទឹកដីក្រុម Wigan Athletic ក្នុងការប្រកួត FA Cup ជុំទី 4 នៅឯកីឡដ្ឋាន DW កាលពីថ្ងៃចន្ទ ទី8 មករា ឆ្នាំ២០២៤។ ជ័យជម្នះលើក្រុមចំណាត់ថ្នាក់ទី 3 គឺជាការធូរស្បើយសម្រាប់ក្រុមម្ចាស់ជើងឯក FA Cup 12 សម័យ ដែលនៅក្រៅទ្វីបអឺរ៉ុប និង League Cup និងធ្លាក់ក្នុងចំណាត់ថ្នាក់លេខ 8 នៅ Premier League ។ លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ Man Utd បានប្រាប់ ITV ថា “ពានរង្វាន់ […]

ប្រែសម្រួល៖ បញ្ញា អ្នកចាត់ការ Carlo Ancelotti បាននិយាយថា Real Madrid នឹងមិនប្រញាប់ប្រញាល់ជាមួយខ្សែបម្រើប្រយុទ្ធសញ្ជាតិតួកគី Arda Guler បន្ទាប់ពីកីឡាករវ័យ 18 ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងដែលរង់ចាំជាយូរមកហើយសម្រាប់ក្រុមយក្សអេស្ប៉ាញក្នុងជ័យជម្នះ 3-1 លើ Arandina ក្នុងពានរង្វាន់ Copa del Rey កាលពីថ្ងៃសៅរ៍។ កីឡាករជម្រើសជាតិតួកគីបានបង្ហាញខ្លួនជាលើកដំបូងដ៏គួរឱ្យចាប់អារម្មណ៍នៅ Aranda de Duero ជិតប្រាំមួយខែបន្ទាប់ពីការផ្លាស់ទៅ Santiago Bernabeu ពីក្លិប Super Lig Fenerbahce ។ Guler បាន​រង​របួស​ជា​បន្តបន្ទាប់​ចាប់​តាំង​ពី​បាន​ចុះ​កិច្ច​សន្យា​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​សម្រាប់​តម្លៃ​ផ្ទេរ​ដែល​បាន​រាយការណ៍​ចំនួន 20 លាន​អឺរ៉ូ (21.88 លាន​ដុល្លារ)។ ក្រុម​កំពូល​តារាង LaLiga បាន​ឈាន​ទៅ​វគ្គ 16 ក្រុម​ចុង​ក្រោយ​ជាមួយ​នឹង​ការ​ឈ្នះ​លើ Arandina។ លោក Ancelotti បានប្រាប់អ្នកយកព័ត៌មានថា “Guler ធ្វើបានល្អក្នុងរយៈពេលមួយម៉ោង។ វាជារឿងសំខាន់សម្រាប់គាត់ក្នុងការលេងជាមួយក្រុម។ គាត់នឹងបង្កើនកម្រិតកាយសម្បទា និងកម្លាំងរបស់គាត់បន្តិចម្តងៗ” ។ […]

ដោយ៖  បន្ទាយ បន្ទាយមានជ័យ៖ ក្នុងការប្រកួតបាល់ទាត់ដណ្តើម”ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន “ជើងទី២ លើកទី១៧ ,២០២៣-២០២៤(ជម្រុះថ្នាក់ជាតិ) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមបាល់ទាត់ជម្រើសខេត្តបន្ទាយមានជ័យម្ចាស់ផ្ទះបានឈ្នះក្រុមកីឡាសន្តិភាពជម្រើសខេត្តកំពង់ធំជាភ្ញៀវ ៤-២ ។ ការប្រកួតនោះធ្វើឡើងនៅទីលានស្មៅធម្មជាតិ សាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលស្ថិតនៅក្នុងវិទ្យាល័យហ៊ុន សែនខ្លាកូនភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។ នេះបើតាមអនុប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានកាលពីល្ងាចថ្ងៃទី០៥ខែមករាឆ្នាំ២០២៤ ។ នាឱកាសនោះ ក៏មានវត្តមានចូលរួមដោយអ្នកដឹកនាំនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រធានក្រុមឬគ្រូបង្វឹកទាំងពីរក្រុម ព្រមទាំងប្រតិភូពាក់ព័ន្ធ។ បន្ថែមទៀតក៏មានវត្តមានលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកឧត្តមសេនីយ៍ត្រីបោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងជាប្រធានសាខាសហព័ន្ធកីឡាបាល់ទាត់កម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញជាកិត្តិយសក្នុងនាមម្ចាស់ភូមិសាស្ត្រនិងគ្រប់គ្រងទីលានប្រកួត ។ ព្រមទាំងលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស យុវជន យុវនារីរាប់រយនាក់អង្គុយទស្សនាពីលើទីបង្គុយនៃការដ្ឋានកីឡដ្ឋានកីឡាបាល់ទាត់វិទ្យាល័យហ៊ុន សែនខ្លាកូន ។ សូមរំលឹកថា កាលពីជើងទី១ ប្រកួតវគ្គជម្រុះ ក្រុមសន្តិភាពខេត្តកំពង់ធំឈ្នះក្រុមបន្ទាយមានជ័យ២-១  ។ លុះមកដល់ជើងទី២ នេះ ប្រធានក្រុមឬគ្រូបង្វឹកទាំងពីរខេត្តសុទ្ធតែអះអាងពីសមត្ថភាព បច្ចេកទេសនិងក្តីរំពឹងលើលទ្ធផលនាំមុខនៃការប្រកួត នៅពេលពួកគេផ្តល់សម្ភាសន៍ដល់សារព័ត៌មាន ។ ប៉ុន្តែនៅទីបំផុត បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យបានឈ្នះក្រុមកីឡាសន្តិភាពកំពង់ធំ៤-២ ។ ដែលនេះជាការឆ្លងផុតជម្រុះថ្នាក់ជាតិជើងទី២  ហើយនឹងត្រូវទៅប្រកួតជាមួយជម្រុះជាមួយក្រុមព្រះខ័នរាជខេត្តស្វាយរៀងនៅទីលាននាខេត្តនោះនាថ្ងៃទី១០ខមករាឆ្នាំ២០២៤ […]