ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌកំបូល-នគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានចាប់ជនសង្ស័យ៣នាក់ ករណីកាប់ប្លន់ម៉ូតូនិងឆក់កាបូប។ ជនសង្ស័យបានធ្វើសកម្មភាពកាប់ វាយ ប្លន់យកម៉ូតូពីជនរងគ្រោះនៅសង្កាត់ស្នោ ខណ្ឌកំបូល កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ ក្រោយទទួលបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានស្រាវជ្រាវរហូតមកដល់ថ្ងៃទី៣០ ខែឧសភា ចាប់ជនសង្ស័យ២នាក់នៅភូមិចាក់ជ្រូកនិងភូមិគោកព្រិច ខណ្ឌពោធិ៍សែនជ័យ។ បន្ទាប់មកក៏បន្តតាមចាប់ជនសង្ស័យម្នាក់ទៀតខណៈកំពុងលេងល្បែងហ្គេមបាញ់ត្រីនៅក្នុងទីតាំងណែតមួយកន្លែងស្ថិតនៅភូមជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យ២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ចំណែកជនសង្ស័យម្នាក់ ឈ្មោះផាន...
Read moreកណ្ដាល៖កាលពីថ្ងៃទី៣០ ខែឧសភា សមត្ថកិច្ចបានចាប់បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ យកលុយពីអតិថិជនជិត៤០លានរៀល តែមិនប្រគល់ឱ្យក្រុមហ៊ុន បែរយកទៅលេងល្បែងចាញ់អស់។ករណីនេះបានកើតឡើងនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ាង ធារិទ្ធ អាយុ២៩ឆ្នាំ ជាមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅភូមិអំពិល ឃុំព្រែកដំបូក...
Read moreដោយ៖ព្រះអង្គខ្មៅ បាត់ដំបង៖សមត្ថកិច្ចបានរកឃើញអ្នកបើកបររថយន្តដឹកទំនិញ៣នាក់ មានផ្ទុកសារធាតុញៀនចំណោមអ្នកបើកបរ ១៦០នាក់ គ្រាដែលសមត្ថកិច្ចចុះពិនិត្យនៅ២ទីតាំង ក្នុងស្រុកកំរៀងខេត្តបាត់ដំបង។ មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានឱ្យដឹងថា ក្រោមកិច្ចសហការចុះចល័តត្រួតពិនិត្យ បង្ការទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់រវាងកម្លាំងប្រឆាំងគ្រឿងញៀន ជាមួយសមត្ថកិច្ចមូលដ្ឋាន។កាលពីថ្ងៃទី៣០ ខែឧសភា សមត្ថកិច្ចបានចុះត្រួតពិនិត្យលើអ្នកបើកបរ និងយានយន្តគ្រប់ប្រភេទ លើគោលដៅចំនួន ២ទីតាំងនៅក្នុងតំបន់ព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង។ យុទ្ធនាការចុះត្រួតពិនិត្យនេះកំណត់លើរថយន្តធុនតូច ធំ ពិសេសយានយន្តដឹកទំនិញឆ្លងដែនពីតំបន់ព្រំដែន...
Read moreដោយ៖វិចិត្រ ភ្នំពេញ៖រថយន្តឃ្លុបដឹកទំនិញបើកវ៉ាជែងយ៉ាងលឿន ហើយបានបត់កាត់មុខទាំងបង្ខំ ធ្វើឱ្យរថយន្តឡង់គ្រីស័រហ្វ្រាំងមិនទាន់ជ្រុលបុកពេញទំហឹងខូចខ្ទេចផ្នែកខាងមុខ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល កាលពីម៉ោង៩ព្រឹកថ្ងៃទី៣០ ខែឧសភា។ ប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុ រថយន្តឡង់គ្រីស័រ បានធ្វើដំណើរតាមផ្លូវជាតិលេខ៣ពីជើងទៅត្បូង។មកដល់កន្លែងខាងលើ មានរថយន្តឃ្លុបដឹកទំនិញបានវ៉ាជែងហើយបត់កាត់មុខរថយន្តឡង់គ្រីស័រភ្លាមៗធ្វើឱ្យម្ចាស់រថយន្តឡង់គ្រីស័រហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរថយន្តឡង់គ្រីស័រខូចខ្ទេចខាងមុខ។ ចំណែករថយន្តឃ្លុបនោះបើកចូលក្នុងឃ្លាំងហើយតៃកុងគេចខ្លួនបាត់។ បន្ទាប់មកសមត្ថកិច្ចបានចុះពិនិត្យវាស់វែងនិងយករថយន្តទាំង២គ្រឿងទៅទុកនៅអធិការដ្ឋានគរបាលខណ្ឌកំបូលដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕
Read moreដោយ: ព្រះអង្គខ្មៅ បាត់ដំបង៖នាងក្រមុំម្នាក់ដោយសារតូចចិត្តជាមួយឳពុកបង្ខំឲ្យចេញទៅធ្វើការនៅប្រទេសថៃ ក៏បានគិតខ្លីសម្រេចចិត្តចងកសម្លាប់ខ្លួននៅលើផ្ទះ។ ប្រភពនៅទីតាំងកើតហេតុបានប្រាប់ឲ្យដឹងថា នាងក្រមុំម្នាក់គិតខ្លីបានសម្រេចធ្វើអត្តឃាតដោយចងកស្លាប់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ ខែឧសភា នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ក្រមុំធ្វើអត្តឃាតឈ្មោះហ៊ិន ស្រីល័ក្ខ អាយុ ១៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ តាមការបញ្ជាក់ពីឈ្មោះចង ជាង អាយុ...
Read moreដោយ៖វិចិត្រ ភ្នំពេញ៖ព្រោះតែកូនមានជំងឺគាំងបេះដូង បុរសម្នាក់បើករថយន្ដយ៉ាងលឿនយកទៅមន្ទីរពេទ្យ ក៏ជ្រុលឡើងសួនចែកផ្លូវ ហើយបន្ដទៅបុកផ្លាកសញ្ញាឱ្យខូចខាតច្រើនដើម។ ករណីនេះនៅ ផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា។ រថយន្តបង្កម៉ាក CRV ផ្លាកលេខ ភ្នំពេញ 2I-9806 ។អ្នកបើកបរបានប្រាប់សមត្ថកិច្ចថា គាត់បានបើករថយន្ដយ៉ាងលឿនពីព្រែកលៀប ដោយសារតែកូនមានជំងឺគាំងបេះដូង ដើម្បីយកទៅមន្ទីរពេទ្យ។លុះដល់ដល់កន្លែងកើតហេតុក៏បានឡើងសួនចែកផ្លូវ...
Read moreដោយ៖វិចិត្រ ភ្នំពេញ៖រថយន្តធំដឹកថ្មបើកឆ្លងកាត់លូទ្រុឌទ្រោម បានបែកបាក់លូនោះផុងរថយន្តបណ្តាលឱ្យក្រឡាប់ផ្ងារកង់ចាក់ថ្មពេញផ្លូវ ដែលហេតុការណ៍នេះនៅភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែឧសភា។ អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ ផ្លាកលេខចង្កូតស្តាំPP 4281 ដឹកថ្មពេញបើកតាមផ្លូវលំពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែកិនលូដែលមានសភាពចាស់ទ្រុឌទ្រោម បណ្តាលឱ្យបែកបាក់លូផុងរថយន្តក្រឡាប់ផ្ងារកង់ចាក់ថ្មពេញផ្លូវតែមិនមានមនុស្សរងរបួសឡើយ។ ក្រោយកើតហេតុ ម្ចាស់រថយន្តបានទិញលូថ្មីជួសជុលឡើងវិញ ហើយបានស្ទូចយករថយន្តទៅជួសជុលខ្លួនឯង៕
Read moreដោយ៖វិចិត្រ បាត់ដំបង៖រថយន្តដឹកថ្មបានបើកបុករថយន្តខួងដីដាំបង្គោលភ្លើងចំពីក្រោយពេញទំហឹង បណ្តាលឱ្យខ្ទាតជាច្រើនម៉ែត្រធ្លាក់ចូលប្រឡាយ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅផ្លូវហាយវ៉េ ស្ថិតក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែឧសភា។ សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្ដខួងដីដាំបង្គោលអគ្គិសនីបានឈប់នៅចិញ្ចើមផ្លូវ។បន្តិចក្រោយមកស្រាប់តែមានរថយន្តដឹកថ្មម៉ាកហ៊ីយ៉ាន់ដាយ បើកក្នុងល្បឿនលឿនបានបុកពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តខួងដីខ្ទាតជាច្រើនម៉ែត្រធ្លាក់ចូលប្រឡាយ បណ្ដាលឲ្យរថយន្តទាំង២រងការខូចខាតធ្ងន់ធ្ងរ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងបានស្ទូចយករថយន្តទាំង២គ្រឿងទៅទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីរង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាយពេលក្រោយ៕
Read moreដោយ៖វិចិត្រ ព្រះសីហនុ៖កម្លាំងកងរាជអាវុធហត្ថ បាននាំបុរសជនជាតិចិន៤នាក់យកទៅសាកសួរ ក្រោយមានរូបភាពបង្ហាញពីការចាប់បង្ខំមនុស្សរុញបញ្ចូលទៅក្នុងរថយន្តទំនើបមួយគ្រឿង។ករណីនេះបានកើតឡើងនៅមុខសណ្ឋាគារមួយក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៣។ មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ក្រោយមានរូបភាពបង្ហាញពីការចាប់បង្ខំមនុស្សរុញបញ្ចូលទៅក្នុងរថយន្ត កម្លាំងជំនាញបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់យកទៅសាកសួរ។ ក្រុមនេះបានបានឆ្លើយថា បុរសដែលចាប់បញ្ចូលឡានជាដៃគូផឹកស៊ីជាមួយគ្នា។ពេលស្រវឹងពួកគេហៅទៅផ្ទះវិញ តែបុរសរូបនោះមិនព្រមទៅ ក៏បង្ខំចិត្តចាប់រុញចូលក្នុងរថយន្តតែម្ដង។ការឆ្លើយរបស់ក្រុមចិននេះជាជំហានដំបូងប៉ុណ្ណោះ។មន្ត្រីអាវុធហត្ថខេត្តបានបញ្ជាក់ថា បើទោះជាយ៉ាងណា កម្លាំងជំនាញនៅតែបន្តការស្រាវជ្រាវសាកសួរបន្ថែមទៀត។ ប្រភពដដែលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនមនុស្ស៤នាក់នោះ...
Read moreបុរីអាកាសចរណ៍ ផ្ទះលេខC50,មហាវិថីសហព័ន្ធរុស្សី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
Tel: (855) 23 911 168
H/P: 096 972 8888/012 920 264
E-mail: info@cfnnews.com
Cambodia Flash News ជាអង្គភាពសារពត៍មាន ដែលទទួលបានអាជ្ញាប័ណ្ណដែលចេញដោយក្រសួងព័ត៍មានលេខ: ០៨៩ ព.ម.ប្រ.ក ។ Cambodia Flash News ជារបស់ក្រុមហ៊ុន យូ. អេស.អ.វី គ្រុប ឯ.ក ដែលមានការទទួលស្គាល់ជាក្រុមហ៊ុនស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ Cambodia Flash News ជាស្ថាប័នឯករាជ្យ យើងអនុវត្តភារកិច្ចប្រកបដោយវិជ្ជាជីវ: នឹង ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាទូរទស្សន៍អនឡាញឈានមុខគេផ្នែកភាសាខ្មែរ នឹង ភាសាចិន។