ដោយៈសិរីមតី ភ្នំពេញ៖ ដូចរាល់ឆ្នាំដែរ ព្រះមហាក្សត្រថៃទ្រង់ព្រះរាជទានដល់ក្រសួងការបរទេសដង្ហែកឋិនទានមក ព្រះរាជាណាចក្រកម្ពុជាហើយកឋិនឆ្នាំនេះ បានដង្ហែមកវត្តស្វាយពពែ ដែលស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ។ កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឈើតកៀត អត្ថាករ (H.E. Mr. Cherdkiat ATTHAKOR) អតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានអញ្ជើញជាប្រធានក្នុងពិធីបុណ្យកឋិនព្រះរាជទាន ដោយព្រះមហាក្សត្រថៃទ្រង់ព្រះរាជទានដល់ក្រសួងការបរទេសដង្ហែមកប្រគេនវត្តស្វាយពពែ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានសម្តេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការវត្តស្វាយពពែជាប្រធានគណៈសង្ឃភាគីកម្ពុជា។ លោកស្រី អេកអន ឃុណាចារ៉ើន ភារធារីស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា មន្រ្តីរាជការថៃ ស្ថានកុងស៊ុលខេត្តសៀមរាប ព្រមទាំងក្រុមគ្រួសារ និងសហគមន៍ប្រជាជនថៃនៅកម្ពុជាបានចូលរួមកម្មវិធីបុណ្យកឋិនព្រះរាជទាន។ លើសពីនេះមានភ្ញៀវកិត្តិយសរបស់កម្ពុជាមាន ឯកឧត្តម ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម នាក់ សំបូរ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សាន […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :ក្រសួងអប់រំ យុវជននិងកីឡា ក្នុងទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៤ បានចេញមកថ្លែងថា : “(ក្រសួង) សូមចូលរួមសោកស្តាយ ចំពោះមីង ហែម ស៊ីណាត ដែលទទួលលទ្ធផលមិនល្អទៀតហើយ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ(២០២៤)” ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ក្នុងហ្វេសប៊ុកក្រសួងបានថ្លែងបន្តថា:” ខ្ញុំសូមជូនពរមីង ប្រឡងជាប់នៅឆ្នាំក្រោយ។ អ្នកមីង មានវ័យ ៥៨ឆ្នាំ គឺជាបេក្ខជនដែលមានវ័យចំណាស់ជាងគេ ក្នុងចំណោមបេក្ខជនជាង១៣ម៉ឺននាក់ ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤”។ សូមរំលឹកថា ការប្រកាសលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡងថ្ងៃទី៨ខែតុលាឆ្នាំ២០២៤ បានចេញសម្រាប់រាជធានីភ្នំពេញនិងខេត្តកណ្តាលកាលពីថ្ងៃទី៣០ខែតុលា ។ឯសម្រាប់ខេត្ត២៣ ទៀតបានចេញនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។ នៅខេត្តបន្ទាយមានជ័យមានបេក្ខជនមកប្រឡង ៦.១១៧នាក់/ស្រី៣.៥១៥នាក់ ជាប់ ៤.៨៣៩នាក់/ស្រី២.៩៤៨នាក់ ។ក្នុងនោះ បេក្ខជនចំណេះទូទៅ ៤.២៣៤នាក់ / ស្រី ២.៦១១នាក់ ,បេក្ខជនស្វ័រិនចំណេះទូទៅ (ស្វរ ចទ) ៤៩៥នាក់ /ស្រី ៣០៨នាក់ […]
ដោយ៖ គង់ហេង កំពង់ចាម៖ បុណ្យកឋិនទានសាមគ្គីដែលបានផ្តួចផ្តើមចលនា ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ទទួលបានថវិកាជាង ៧ម៉ឺន ដុល្លារ ដើម្បីចូលរួមស្ថាបនាវិហារថ្មីវត្តសុទស្សនារាម ហៅវត្តជ្រោយថ្ម ដែលមានកម្ពស់ពីរជាន់ និងគ្រោងចំណាយថវិកាប្រមាណជាង មួយលានដុល្លារអាមេរិក។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ នៅក្នុងពិធីវេរប្រគេនបច្ច័យដែលទទួលបានពីបុណ្យកឋិនទានសាមគ្គី នៅវត្តជ្រោយថ្មកាលពីព្រឹកថ្ងៃទី ២ វិច្ឆិកាថា៖ កន្លងមកព្រះជាចៅអធិការវត្តជ្រោយថ្មបានបិណ្ឌបាតដល់រដ្ឋបាលខេត្តដោយស្នើសុំឱ្យសរុបនូវពិធីបុណ្យ ក្នុងចលនានូវបច្ច័យដើម្បីកសាង គឺស្ថាបនាវិហារថ្មី។ ដោយវិហារសព្វថ្ងៃមានអាយុកាលយូរ លង់ណាស់មកហើយ បណ្តាលឱ្យមានការចាស់ទ្រុឌទ្រោម។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ទៀតថា៖ ក្នុងនោះតាមគម្រោងរូបគំនូនៃប្លង់ គឺជាវិហារត្រូវសាងសង់កម្ពស់ពីរជាន់ ដែលត្រូវការបច្ច័យជាថវិកាមួយលាន ១៨ម៉ឺន ដុល្លារអាមេរិក។ បើគិតជាមួយម៉ែត្រការ៉េតម្លៃ ៣៨០ ដុល្លារ។ ប៉ុន្តែខាងព្រះអង្គជាចៅអធិការវត្តជ្រោយថ្មមានបច្ច័យខ្លះហើយ ដូចនេះខាងរដ្ឋបាលខេត្តលោកយាយលោកតា យើងចូលរួមគ្នាម្នាក់បន្តិចៗ នឹងទទួលបានវិហារដ៏ប្រណិតខ្ពស់ត្រដែត ជាប់នឹងមាត់ទន្លេមេគង្គ ដែលជាការលើកកម្ពស់សោភណ្ឌភាពក្រុងកំពង់ចាមរបស់យើង។ ឯកឧត្តមបានបន្ថែមថា៖ […]
ដោយ៖កំចាយ កំពត៖ ផ្អែកតាមលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ គឺខេត្តកំពតទទួលបានមធ្យមភាគ៨៥,៣៥ភាគរយក្នុងចំណោមបេក្ខជន៥.១៦១នាក់។ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សិស្សឆ្នើមនិន្ទេសAបានចែករំលែកបទពិសោធដល់ប្អូនៗជំនាន់ក្រោយដើម្បីទទួលជោគជ័យសម្រាប់ជីវិតសិក្សា។ លោកស្រី គង់ សុភា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានរាយការណ៍ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៤-២៥ នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុងកាលពីថ្ងៃទី១ ខែវិច្ឆិកាថា៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នៅខេត្តកំពតមានអ្នកជាប់ជាស្ថាពរ៤.៤០៥នាក់នៃបេក្ខជនចំនួន៥.១៦១នាក់។ ក្នុងនោះសិស្សដែលទទួលបាននិន្ទេសAមានចំនួន៧៨នាក់ ពោលគឺតិចជាងឆ្នាំមុន១៣នាក់។ ថ្លែងបើកបវេសនកាលឆ្នាំសិក្សាថ្មី លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពតបានណែនាំថា៖ លោកគ្រូ អ្នកគ្រូ គណៈកម្មការសាលា ព្រមទាំងមាតាបិតាត្រូវរួមគ្នាក្នុងការជំរុញគុណភាព និងលទ្ធផលសិក្សារបស់សិស្សឲ្យកាន់តែល្អប្រសើរថែមទៀត។ ចំណែកក្មួយៗក៏ត្រូវខិតខំរៀនសូត្រដោយខ្លួនឯងដើម្បីក្រេបយកចំណេះដឹង និងទទួលបាននិទ្ទេសល្អមុនបញ្ចប់ឆ្នាំសិក្សានីមួយៗ។ យុវជន លឹម លីហ៊ាង អតីតសិស្សវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុងដែលទទួលបាននិន្ទេសAលំដាប់ពិន្ទុ៩៩,៩៦៩ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៤ បានចែករំលែកបទពិសោធថា៖ ដើម្បីសម្រេចបាននិទ្ទេសល្អ ប្អូនៗត្រូវប្រកាន់ខ្ជាប់នូវចំណុចសំខាន់ៗមួយចំនួន ដូចជា កំណត់គោលដៅថាខ្លួនចង់បាននិទ្ទេសអ្វី?, រៀបចំផែនការរៀនសូត្រឲ្យបានច្បាស់លាស់, មានវិន័យសម្រាប់ខ្លួនឯង, ព្យាយាម ហើយផ្តោតជាចម្បងលើគោលដៅ ដោយមិនត្រូវធ្វេសប្រហែសលើប្រការណាមួយឡើយ៕
ដោយ៖ គង់ហេង កំពង់ចាម៖ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងដើម្បីឱ្យស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសការអនុវត្តដំណាក់កាលទី២ នៃកំណែទម្រង់នេះ នៅសល់ប្រមាណ ៦ ឆ្នាំទៀតនឹងត្រូវបញ្ចប់ហើយ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ របស់រដ្ឋបាលខេត្តកំពង់ចាម នៅសាលាខេត្តនេះរយៈពេល ២ថ្ងៃ( ថ្ងៃទី ៣០-៣១ តុលា)កន្លងទៅ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍៖ ព្រឹត្តិការណ៍ថ្ងៃនេះដើម្បីធ្វើបច្ចុប្នន្នភាព ទំនើបកម្ម ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់យើងទាំងអស់គ្នាអនុវត្តជាក់ស្តែងនៅមូលដ្ឋាន។ជាធម្មតាការធ្វើកំណែទម្រង់ ឬការដាក់ចេញនូវគោលនយោបាយអ្វីមួយតែងតែមានការធ្វើបច្ចុប្បន្នភាព ឬទំនើបកម្ម រៀងរាល់បីឆ្នាំម្តង ឬរៀងរាល់មួយអាណត្តិម្តង របស់ក្រុមប្រឹក្សា ឬរបស់រាជរដ្ឋាភិបាល។ ដូច្នេះពីពេលអនុវត្តមកដល់ពេលបច្ចុប្បន្នពុំមានទេ ទើបមកដល់ពេលនេះនៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបហាបរវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញឱ្យមានអង្គវេទិកានេះ ក្នុងគោលបំណង គឺការធ្វើបច្ចុប្បន្នភាព ឬការធ្វើទំនើបកម្ម នូវកំណែទមម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីឱ្យស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា៖ ហេតុនេះយើងត្រូវមើលការងារបន្ថែមសំខាន់ចំនួនពីរ ចាប់ពីថ្នាក់ខេត្តរហូតដល់ថ្នាក់ឃុំសង្កាត់ ទី១/ត្រូវមើលទៅលើការងារសន្តិសុខ […]
ដោយ៖ កំចាយ កំពត÷ ទោះបីរវល់ការងារយ៉ាងណាក្តីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)គ្រប់រូបមិនត្រូវឃ្លាតឆ្ងាយពីគ្នារហូតកើតជាអារម្មណ៍ «សក់នរណា ក្បាលអ្នកហ្នឹង» នោះឡើយ។ នេះជាការក្រើនរម្លឹករបស់លោកហ៊ុន ម៉ានី ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកស.ស.យ.កស្រុកទឹកឈូ នៅសហគមន៍នេសាទត្រពាំងសង្កែ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ក្នុងពិធីនេះក៏មានការអមដំណើរដោយលោកសាយ សំអាល់ អនុប្រធាន ស.ស.យ.ក និងលោកម៉ៅ ធនិន អភិបាលខេត្តកំពតផងដែរ។ លោកហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការធ្វើដំណើរមកជួបបងប្អូននៅស្រុកទឹកឈូដោយផ្ទាល់នាពេលនេះក្នុងបំណងសំខាន់គឺដើម្បីថ្លែងអំណរគុណដល់សមាជិក ស.ស.យ.កចំពោះកិច្ចការកន្លងមក។ ការចូលរួមចំណែករបស់សមាជិកទាំងអស់បានធ្វើឲ្យស.ស.យ.ករីកលូតលាស់ និងមានកិត្តិយសរហូតត្រូវបានមជ្ឈដ្ឋានទូទៅទទួលស្គាល់ថាជាក្រុមយុវជនដែលផ្សារភ្ជាប់ខ្លួនទៅនឹងសង្គម ហើយហ៊ានលះបង់ដើម្បីប្រទេសជាតិ។ លោកប្រធានបានបន្តថា ពិតណាស់ សមាជិកម្នាក់ៗសុទ្ធតែរវល់រៀងខ្លួន ដូចជា ប្អូនៗសិស្សានុសិស្សប្រើពេលវេលាសម្រាប់ការសិក្សា មន្ត្រីរាជការផ្តោតលើការទទួលខុសត្រូវតាមតួនាទី បងប្អូនបម្រើការក្រុមហ៊ុនត្រូវបំពេញភារកិច្ចក្នុងនាមជាបុគ្គលិក ដែលជាហេតុធ្វើឲ្យសមាជិកស.ស.យ.កទាំងអស់មិនសូវបានជួបគ្នាទេ។ ប៉ុន្តែ ទោះជាបែបនេះក្តី ប្រធាន ស.ស.យ.ក គ្រប់ក្រុង-ស្រុកគួរលៃលកពេលវេលាដោយមិនត្រូវបណ្តោយឲ្យការឃ្លាតឆ្ងាយពីគ្នាអូសបន្លាយពេលយូរៗរហូតកើតជាអារម្មណ៍ដក់ជាប់ក្នុងចិត្តថា “សក់នរណា ក្បាលអ្នកហ្នឹង” នោះឡើយ។ លោកហ៊ុន ម៉ានីបានបញ្ជាក់ថា ចូលរួមជាមួយ ស.ស.យ.ក ជាការឆ្លៀតពេលដ៏មមាញឹកដើម្បីជួយបម្រើការងារសង្គមជាតិតាមរយៈកម្មវិធីដែលបានរៀបចំឡើង។ បងប្អូនជាសមាជិកនឹងទទួលបានការលត់ដំសមត្ថភាព និងកិច្ចប្រឹងប្រែងរបស់ខ្លួន ក៏ដូចជាមានឱកាសរៀនសូត្រ ធ្វើការជាក្រុម ពិសេសធ្វើខ្លួនជាយុវជនគំរូ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : លទ្ធផលប្រឡងបាក់ឌុប(សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ)នៅខេត្តបន្ទាយមានជ័យឆ្នាំ២០២៤ បេក្ខជនជាប់៧៩,១១% /ស្រី៨៣,៨៧% ។ក្នុងនោះ.និទ្ទេស A ៧៤នាក់/ស្រី ៤៦នាក់ ,B ៤១៦នាក់/ ស្រី២៤២នាក់ C ១.០០៣នាក់ ស្រី៦៥៣នាក់។ D ១.៦៣០នាក់ /ស្រី១.០៥៩នាក់ និងE ១.៧១៦នាក់ / ស្រី៩៤៨នាក់ ។ នេះបើតាមលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤ ។ យោងទិន្នន័យនោះ គឺបេក្ខជនមកប្រឡង ៦.១១៧នាក់/ស្រី៣.៥១៥នាក់ ជាប់ ៤.៨៣៩នាក់/ស្រី២.៩៤៨នាក់ ។ក្នុងនោះ បេក្ខជនចំណេះទូទៅ ៤.២៣៤នាក់ / ស្រី ២.៦១១នាក់ ,បេក្ខជនស្វ័យរិនចំណេះទូទៅ (ស្វរ ចទ) ៤៩៥នាក់ /ស្រី ៣០៨នាក់ និងបេក្ខជនបំពេញវិជ្ជា ១១០នាក់/ស្រី២៩នាក់ ។ លោកឈូ ប៊ុនរឿង បានរំលឹកថា : […]
ដោយ : បន្ទាយ ភ្នំពេញ : ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា ២០២៤ កន្លងមក។ សេចក្ដីប្រកាសព័ត៌មានក្រសួងអប់រំកាលពីថ្ងៃទី៣០ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថា : ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៨ តុលា២០២៤ បេក្ខជនប្រឡងជាប់សរុប១០៦.៣៥១នាក់ ស្មើនឹង៧៩,០០ ភាគរយនៃចំនួនបេក្ខជនមកប្រឡង។ ក្នុងនោះបេក្ខជនជាប់និទ្ទេសA ចំនួន២.២១៦ នាក់, និទ្ទេស B ចំនួន ៩.៧០១ នាក់, និទ្ទេស C ចំនួន ២២.៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦.៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥.០៧៦ នាក់។ សូមបញ្ជាក់ថា ការប្រកាសលទ្ធផលនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី៣១ […]
យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា អង្គការ WWF-កម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានបោះជំហានទៅមុខជាប្រវត្តិសាស្ត្រឆ្ពោះទៅអនាគតដ៏ល្អប្រសើរនៅថ្ងៃនេះ។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំងពីរបានយល់ព្រមធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ដោយផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ ការគ្រប់គ្រងធនធានជលផលទន្លេមេគង្គលើ ការអភិវឌ្ឍសហគមន៍នេសាទ ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកសិ-រុក្ខកម្ម។នេះជាសមិទ្ធផលដ៏សំខាន់សម្រាប់ស្ថាប័នទាំងពីរ៕ អត្ថបទ៖ WWF-កម្ពុជា
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ លោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី នាយករងឧុទ្ទកាល័យសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត អញ្ជើញចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគ មួយចំនួនជាអំណោយរបស់លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្ត និងជាប្រធានក្រុមការងារចុះជួយសង្កាត់និមិត្ត មកចែកជូនប្រជាពលរដ្ឋចំនួន ៤០គ្រួសារ ។ ក្នុងចំណោមពលរដ្ឋទាំងទាំងនោះ មានគ្រួសារមួយចំនួនបានធ្លាប់រងគ្រោះដោយទឹកជំនន់កាលពីថ្មីៗនេះ ដែលមានប្រភពពីព្រំដែនកម្ពុជា ថៃ។ នេះបើតាមមន្ត្រីក្រុមការងារបានឲ្យដឹងកាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ ។មន្ត្រីបានបន្តថា កម្មវិធីនេះបានធ្វើនៅក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះលោកបឹង គឹមសឹង ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់និមិត្ត បានឧបត្ថម្ភសម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួន រួមនិងថវិកា ១០០០០០៛ (មួយសែនរៀល)ក្នុងមួយគ្រួសារផងដែរ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ :នាឱកាសបុណ្យអុំទូកឆ្នាំ២០២៤ នៅបន្ទាយមានជ័យពិព័រណ៍ផលិតផលភូមិមួយផលិតមួយនិងទំនិញទូទៅ ព្រមទាំងភ្ញៀវចូលទស្សនា -ទិញបានថយចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយក៏បន្ថយរយ:ពេលតាំងផងដែរ ។ នៅសួនតេជោឈ្នះ ឈ្នះឬវេទិកាខេត្ត មានស្តង់តាំងពិព័រណ៍លក់ចំនួន៧៤ស្តង់ ក្នុងនោះស្តង់ភូមិមួយផលិតមួយចំនួន២៦និងទំនិញទូទៅចំនួន៤៨។ កាលពីល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ២០២៤ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងសហការី រួមទាំងលោកប៊ុក ឡាយជី ប្រធាន លោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តនិងអាជីវករ ពាណិជ្ជករបានអញ្ជើញកាត់ខ្សែបូបើកដំណើរការជូនភ្ញៀវ ដែលចាប់ពីថ្ងៃទី២៤ដល់២៨ ខែតុលា ។ប៉ុន្តែ គម្រោងនេះ បានថយ១ថ្ងៃទៀតគឺនៅថ្ងៃទី២៨ខែតុលានេះ ។ ការថយនេះមមពីកត្តាពុំសូវមានភ្ញៀវចូលមកទស្សនានិងទិញទំនិញនិង១ទៀត អាចមកពីកត្តាប្រែប្រួលអាកាសធាតុ មានភ្លៀងរលឹមផងដែរ ៕
ដោយ : បន្ទាយ បន្ទាយមានជ័យ : ខេត្តបន្ទាយមានជ័យប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២០នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានដឹកនាំពិធីនោះ និងមានការយាង និមន្ត អញ្ជើញចូលរួមពីព្រះមេគណខេត្តទាំង មន្ត្រីសង្ឃ ទាំង២គណ: មន្ត្រីរាជការស៊ីវិល កងកម្លាំងនិងមហាជនជាច្រើនបានចូលរួម ។ ក្នុងនោះ លោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យបានឡើងអានជីវប្រវត្តិសង្ខេបរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលបង្ហាញថា:ថ្ងៃនេះជាខួបលើកទី២០ឆ្នាំ(ថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤-២០២៤ )នៃព្រះរាជពិធី នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សារាជសម្បត្តិបានជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ។ គឺក្រោយពេលដែលព្រះបរមរតនកោដ្ឋបានដាក់រាជ្យកាលពីថ្ងៃទី០៧ខែតុលា ឆ្នាំ២០០៤កន្លងមកនេះ។ លោកអ៊ុំ រាត្រី និងលោកប្លែក វ៉ារី បានអានសារលិខិតថ្វាយ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ បានធ្វើពិធីចាប់ឆ្នោត(ឆ្លាក)ក្បាលដីជូនប្រជាពលរដ្ឋ៣៥គ្រួសាររស់នៅមិនរៀបរយ និងលិចទឹកអោយទៅរស់នៅស្របច្បាប់លើទីតាំងថ្មីក្បែរនោះនៃគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ស្ទឹងសិរីសោភ័ណ នាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។ លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតីភាព និងដឹកនាំលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត ទទួលជាអនុប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងសិរីសោភ័ណ លោកលៀម សុដា អភិបាលរងខេត្តទទួលបន្ទុកការរៀបចំដែនដី សំណង់និង សុរិយោដី…សហការី ក្នុងពិធីចាប់ឆ្នោត(ឆ្លាក)ក្បាលដីជូន ប្រជាពលរដ្ឋ៣៥គ្រួសារ/លើ៣៦គ្រួសារដែលជាក់ស្តែងរស់នៅអចិន្ត្រៃយ៍ មានផ្ទះសម្បែងពិតប្រាកដ ដែលរស់នៅមិនរៀបរយលើដីមាត់ស្ទឹងហើយតែងតែលិចទឹកជាប់មាត់ស្ទឹងសិរីសោភ័ណចំណុចចន្លោះស្ពានបេតុងសម្តេចតេជោហ៊ុន សែននិងស្ពានវត្តព្រះពន្លាត្រើយខាងលិចគឺស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ហើយពួកគាត់ព្រមព្រៀង ស្ម័គ្រចិត្តទៅរស់នៅលើដីឡូតិ៍បែងចែកក្បែរនោះដដែល តែស្របច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចចេញប័ណ្ណសម្គាល់អចលនវត្ថុជូននិងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ២ខ្សែ មានបណ្តាញភ្លើងអគ្គិសនី បណ្តាញទឹកស្អាត មានលូបង្ហូរកាកសំណល់កខ្វក់ ,សេវាសុខាភិបាល សន្តិសុខជាដើម…។ បើយោងលោកស្រី ឆាត សុជា ចៅសង្កាត់ព្រះពន្លា,លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណអោយដឹងថា: បងប្អូនប្រជាពលរដ្ឋទាំង៣៦គ្រួសារ(ក្នុងនោះមេគ្រួសារម្នាក់បានស្លាប់) ពួកគេស្រុះស្រួល ស្ម័គ្រចិត្តរុះរើផ្ទះ ផ្លាស់ប្តូរទីតាំង ពោលគឺបន្ទាប់ពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចសម្របសម្រួល ។ ឯទីតាំងចាស់នោះត្រូវអាជ្ញាធរយកទៅអភិវឌ្ឍន៍ជាសួនច្បារថ្មីនិងស្តូបសួនតេជោសន្តិភាពនៅមាត់ស្ទឹងសិរីសោភ័ណដែលស្ថិតនៅចន្លោះស្ពានបេតុងសម្តេចតេជោហ៊ុន សែននិងស្ពានវត្តព្រះពន្លា ត្រើយខាងលិច។ ចំណែកលោកមាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យក៏បានដឹកនាំមន្ត្រីជំនាញធ្វើការវាស់វែង […]
ដោយ ៖ សុវណ្ណ រតនគិរី៖ ឯកឧត្ដម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០៤ បានចុះទៅពិនិត្យស្ថានភាពទឹកអូរកាទឹង ដែលស្ថិតនៅចន្លោះស្រុកលំផាត់និងស្រុកកូនមុំ ខេត្តរតនគិរីនោះ រួចបានសន្យាថានឹងធ្វើជាស្ពានដែក(បាឡេ) ដើម្បីសម្រួលជូនប្រជាពលរដ្ឋនៅទីនោះ បានប្រើប្រាស់ជាបណ្ដោះអាសន្ន។ ស្ពានដែកអូរកាទឹងនោះនឹងចាប់ផ្ដើមធ្វើជាផ្លូវការនៅដើមខែមករា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ដែលមានប្រវែង៣៦ម៉ែត្រ និងទទឹង៤ម៉ែត្រ ក្បាលស្ពានសងខាងចាក់គ្រឹះពីបេតុង ។ ស្ពាននោះខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីជាអ្នកទទួលធ្វើទាំងស្រុង។ ក្រោយទទួលបានព័ត៌មានពីឯកឧត្ដមឆាយ ឫទ្ធីសែន រួច មេភូមិសាមខា និងមេភូមិនាងដី នៅស្រុកលំផាត់និងស្រុកកូនមុំ ដែលបាននាំប្រជាពលរដ្ឋច្រើនកុះករទៅចូលរួមទទួលរដ្ឋមន្ត្រីនោះ ពួកគេសុទ្ធតែមានទឹកមុខស្រស់ស្រាយ សប្បាយក្នុងចិត្តឥតឧបមា រួចងាកមកខ្សឹបខ្សៀវគ្នាថា: នេះជាប្រវត្ដិសាស្ត្រមួយដែលទើបនឹងកើតមានពិតប្រាកដនាសម័យតេជោហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែក នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
ដោយ៖ គង់ហេង កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ គឺរួមគ្នារក្សាសុខភាពសិស្សឱ្យបានល្អ ដើម្បីឱ្យក្លាយជាទំពាំងដែលមានភាពរឹងមាំ និងមានគុណភាពសម្រាប់ប្រទេសជាតិ។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានអំពាវនាវបែបនេះនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងទិវារំលឹកគុណគ្រូបង្រៀន ដែលមានអ្នកចូលរួមសរុបជាង ២.០០០ នាក់នៅបរិវេណវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាមនាព្រឹកថ្ងៃទី ២៨ តុលានេះ។ ឯកឧត្តមបានមានប្រសាសន៍ថា៖កាយសម្បទាមាំមួន គឺផ្តើមចេញពីអាហារូបត្ថម្ភ គឺជាការលូតលាស់ នៃប្រព័ន្ធប្រសាទរបស់មនុស្សយើង ធ្វើឱ្យសិស្សរៀនសូត្របានពូកែ គឺសុខភាពនេះឯង ។ប៉ុន្តែបើសុខភាពមិនល្អហើយ គឺពិបាកឱ្យសិស្សរៀនពូកែ ។ អ៊ីចឹងយើងត្រូវគិតគូរពីបញ្ហាសុខភាពរបស់សិស្ស ដោយត្រូវមើលតាំងពីការរៀបចំលក់ដូរនំចំណីនៅក្នុងសាលារៀន និងការទទួលទានរបស់សិស្សនៅតាមផ្ទះសំបែង ដោយត្រូវឱ្យអាណាព្យាបាលជួយមើល ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ហើយសាលារៀនត្រូវរៀបចំលើការលក់ឱ្យបានត្រឹមត្រូវមានអនាម័យ។ ចៀសវាងការលក់ដូរចំណីអាហារទាំងឡាយណាដែលធ្វើឱ្យសិស្សទទួលទានទៅប៉ះពាល់ដល់សុខភាពរបស់ពួកគេ(សិស្ស)។ ឯកឧត្តមបានបន្ថែមថា៖ ជាពិសេស គឺចំណីអាហារផ្អែមតែម្តងដែលបង្កឱ្យប៉ះពាល់សុខភាព ជាក់ស្តែងប៉ុន្មានខែមុននេះ ខាងមន្ទីរពេទ្យគន្ធបុប្ផាបានចេញរបាយការណ៍ថា មានក្មេងអាយុក្រោម ១២ ឆ្នាំ ប្រមាណជាង ៧០០ នាក់មានជំងឺទឹកនោមផ្អែម គឺធ្វើឱ្យប៉ះពាល់ដល់ក្រលៀនគាត់ខូចអស់ គឺជាមូលហេតុបណ្តាលមកពីទទួលទានជាតិផ្អែមលើសកម្រិត។ ក្រោយពីខាងជំនាញសិក្សាបង្ហាញថា គាត់( សិស្ស) ទទួលទាននៅខាងក្រៅផង មកដល់ចូលរៀននៅសាលាគាត់ទទួលទានបន្ថែមទៀត […]
ដោយ : បន្ទាយ បន្ទាយមានជ័យ : សមិទ្ធផលនានាដែលមានតម្លៃ១០លានបាតជាអំណោយរបស់សប្បុរសជនជនជាតិថៃនិងខ្មែរស្ថិតនៅវត្តបាលីលេយ្យស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ ក្រោមអធិបតីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ យោងគណ:កម្មការវត្តនិងអាជ្ញាធរក្រុងប៉ោយប៉ែតអោយដឹងថា: សមិទ្ធផលនានានោះកសាងពីដើមឆ្នាំ ហើយរួចរាល់នៅខែតុលាឆ្នាំ២០២៤ ដែលមាន: ១-ព្រះមេរុនិងឡបូជាសពថ្មី(ឈាបនដ្ឋាន) ១ខ្នងបំពាក់បច្ចេកវិទ្យាឌីជីថលនិងប្រព័ន្ធអគ្គិសនីទំនើបសម្រាប់បូជាសព, ២- សាលពិសិដ្ឋ(សាលាតម្កល់សព) ៣-ផ្លូវបេតុងនិងទីធ្លា ៤- បន្ទប់ទឹកនិង៥-កែលម្អទេសភាពជុំវិញវត្តដើម្បីឧទ្ទិសថ្វាយ ប្រគេនដល់ប្រយោជន៍វត្ត។ សមិទ្ធផលទាំងនេះសម្រាប់បម្រើឲ្យការជូនដំណើរចុងក្រោយអ្នកជាទីស្រឡាញ់ទៅកាន់សុគតិភពក្នុងជំនឿពុទ្ធសាសនាត្រូវផ្តើមកសាងនិងឧបត្ថម្ភដោយ លោកសំប៊ូន សុខ ចាក់រើនកៃស៊ី (លោក លី បាក់ឡេង)និងភរិយាគឺលោកស្រីរ៉ាត់តាណាក់លី សុខចាក់រើនកៃស៊ី និងបងប្អូនលោកមានលោកលី បាក់តុង , លោកលី បាក់ហ៊ុយ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត បុគ្គលិក សប្បុរសជនទាំងឡាយនៃក្រុមហ៊ុនកាស៊ីណូផ្កាយ៥ឬStar Vegas និងកាស៊ីណូហ្កាឡាក់ស៊ី(Galaxy Casino) នៅក្រុងប៉ោយប៉ែត ព្រមទាំងបុត្រា បុត្រី និងសហការី រួមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ ចំណុះជើងវត្តបាលិលេយ្យ។ សំណង់និងបរិធានបែបទំនើបនិងបច្ចេកទេសខ្ពស់បែបនេះនឹងជួយធ្វើឲ្យប្រសើរឡើងដល់កម្មវិធីបុណ្យឈាបនកិច្ច។ ព្រះតេជគុណជា សំបូរ […]
ដោយ : បន្ទាយ បន្ទាយមានជ័យ :វត្តបាលីលេយ្យស្ថិតនៅកណ្តាលក្រុងប៉ោយប៉ែតនាផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន២សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលនរណាៗក៏បានស្គាល់ជាយូរមកហើយរហូតបច្ចុប្បន្ននោះ ហាក់ដូចជាទទួលបានការធានាថា ទីតាំងវត្តនេះនឹងមិនត្រូវដោះដូរ ផ្លាស់ប្តូរទៅទីណាឡើយពោលគឺខុសពីកាលជាង១០ឆ្នាំមកនេះ ដែលដែលក្តីបារម្ភបានដក់ជាប់ ។ ហើយពុទ្ធបរិស័ទ សប្បុរសជនជាតិ និងបរទេសមានជំនឿទៅធ្វើបុណ្យនិងមានសទ្ធាកសាង អភិវឌ្ឍន៍ជាបន្តបន្ទាប់ឡើងវិញ។ នេះក៏ដោយសារកត្តាគុណសម្បត្តិ នៃសាមគ្គីភាព ឯកភាព ស្រុះស្រួលគ្នារបស់ព្រះសង្ឃ គណ:កម្មការ អាចារ្យដូចពាក្យស្លោកថា “គណ:កម្មការ អាចារ្យស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ”ផងដែរ។ បានដឹងដូច្នេះតាមរយ:ការផ្តល់ព័ត៌មាន ការស្រាវជ្រាវមួយចំនួននាពេលកន្លងមកនេះ។ និងបន្ថែមកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤ ខណ:មានអង្គបុណ្យកឋិនទានសាមគ្គីធំមួយដង្ហែចូលវត្តបាលីលេយ្យនេះ។ ក្នុងកម្មវិធីបុណ្យនោះមានការនិមន្ត -អញ្ជើញចូលរួមផងដែរពីព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាមេគណខេត្តគណៈមហានិកាយ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចសាសនាខេត្ត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងមន្ត្រីរាជការ កងកម្លាំង សមត្ថកិច្ច ប្រជាពុទ្ធបរិស័្ធ សប្បុរសជនជាតិនិងបរទេសជាច្រើន ។ អង្គកឋិនទានវត្តនេះប្រមូលបានបច្ច័យ : ជាង៣៣,៤លានរៀល ,២៣៩.០១០បាត(ថៃ)និង ៩០០ដុល្លា(សរអា ) ។ នេះបើតាមព្រះតេជគុណជា សំបូរ ព្រះគ្រូចៅអធិការវត្តបាលីលេយ្យប្រាប់អង្គពិធីនិងសារព័ត៌មាន […]
ដោយ៖ គង់ហេង កំពង់ចាម៖ ផ្លូវប្រវែងសរុប ១៣,៨០ គីឡូម៉ែត្រផ្លូវចាប់ពីក្បែរសាលាឃុំទ្រាន ឆ្ពោះទៅរង្វង់ឃុំស្រក ស្រុកកំពង់សៀម បាន និងកំពុងដំណើរការស្ថាបនា ក្រោមឥណទានធនាគារពិភពលោក និងសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្រ្តាក់សិនខូអិលធីឌី ( M.TA Construction Co.Ltd)។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្រ្តីជំនាញដែលអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវកៅស៊ូថ្មី និងផ្លូវបេតុងចាប់ពីឃុំទ្រាន ទៅដល់ឃុំស្រក ស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី ២៧ តុលានេះ។ ប្រភពព័ត៌មាននោះបានបញ្ជាក់ថា៖ ផ្លូវចាប់ពីឃុំទ្រាន ទៅដល់ រង្វង់មូល នៃឃុំស្រក ស្រុកកំពង់សៀម ដែលមានប្រវែងសរុប ១៣,៨០ គីឡូម៉ែត្រ ដែលមានទទឹងផ្លូវ ៦ ម៉ែត្រ ដោយក្រាលកៅស៊ូ ពីរជាន់ និងចិញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ក្រាលកៅស៊ូ ១ជាន់។ ចាប់ពី PK2+900 to 5+000 […]
ដោយ : បន្ទាយ បន្ទាយមានជ័យ៖កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ ដល់ ភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាពរបស់ក្រសួងមហាផ្ទៃ ឆ្នាំ ២០២៤. ២០២៨ នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ ។ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានផ្តល់នូវអនុសាសន៍មួយចំនួនដល់អភិបាលរងខេត្ត ស្នងការ មេបញ្ជាការ អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ត្រូវធ្វើការពិនិត្យពិចារណាយកទៅអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព ។ បន្តពង្រឹងនិងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នការទទួលខុស ត្រូវនិងយកប្រយោជន៍ជាតិជាធំដោយមានកិច្ចសហការល្អ ប្រទាក់ក្រឡាជាមួយអាជ្ញាធរដែនដីស្ថាប័នជំនាញពាក់ព័ន្ធក្នុងការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ លោកបានបញ្ជាក់ទៀតថា ស្រុក ក្រុង មេឃុំចៅសង្កាត់ ត្រូវខិតខំលើកកម្ពស់ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនៅទូទាំងខេត្ត ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈ ការចលនា មន្រ្តីរាជការគ្រប់ៗរូប ផ្នែកឯកជន អង្គការ សង្គមស៊ីវិល និងសាធារណជនឲ្យចូលរួមអនុវត្ត ។ លោក ផាន់ ចាន់ធុល […]
ដោយ៖ កំចាយ កំពត÷ អភិបាលខេត្តបានបញ្ជាដល់អាជ្ញាធរក្រុងកំពតចុះណែនាំអាជីវករនៅមុខមន្ទីរពេទ្យបង្អែក និងតាមបណ្តោយប្របឆ្នេរព្រែកត្រើយខាងកើតផ្លាស់ប្តូរទីតាំងលក់ដូរដើម្បីឲ្យក្រុមការងារចាប់ផ្តើមរៀបចំសោភ័ណភាពត្រៀមប្រារព្ធពិធីបុណ្យសមុទ្រ។ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ លោកអភិបាលខេត្តកំពតបានជូនដំណើរថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសមកពីក្រសួងទេសចរណ៍ចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១។ ក្រុមប្រតិភូបានពិចារណាលើទីតាំងចាប់ពីស្ពានមិត្តភាពកម្ពុជា-កូរ៉េកំពង់បាយរហូតដល់សួនច្បាររូបសំណាកព្រះបាទអង្គឌួងដែលអាចជ្រើសយកចំណុចគោលណាមួយសម្រាប់រៀបចំពិធី។ ប៉ុន្តែ ក្នុងចន្លោះនៃរយ:ចម្ងាយនេះ និងនៅចំណុចមុខបរិវេណមន្ទីរពេទ្យបង្អែកខេត្តហាក់គ្មានសណ្តាប់ធ្នាប់ព្រោះតែការលក់ដូរផ្លែឈើ ម្ហូបអាហារ ក៏ដូចជាបរិក្ខារផ្សេងៗរៀងរាល់ថ្ងៃ។ ជាមួយទិដ្ឋភាពបែបអវិជ្ជមាននេះ លោក ម៉ៅ ធនិន បានដាក់បទបញ្ជាថា អាជ្ញាធរក្រុងកំពតត្រូវចុះណែនាំអាជីវករឲ្យផ្លាស់ប្តូរទីតាំងលក់ដូរដើម្បីក្រុមការងារចាប់ផ្តើមរៀបចំសោភ័ណភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានាឆាប់បានសម្រេចរួចរាល់។ ឱកាសនៃពិធីបុណ្យសមុទ្រកាន់តែខិតជិតចូលមកដល់ហើយ។ ដូច្នេះ គ្រប់ផ្នែកពាក់ព័ន្ធមិនត្រូវព្រងើយកន្តើយ ឬអូសបន្លាយពេលវេលាទៀតឡើយ។ សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ក្នុងខេត្តកំពតនឹងប្រារព្ធនៅថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ”។ កម្មវិធីបើកជាផ្លូវការនឹងប្រព្រឹត្តឡើងនាថ្ងៃទី១៤ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕