សេដ្ឋកិច្ច »

ដោយ៖ប្រសិទ្ធ ភ្នំពេញ៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ)កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាឲ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលបានសម្រេចលើវិធានការលើកទឹកចិត្តដល់សមាជិកសមាគមអ្នកអភិវឌ្ឍន៍កម្ពុជា រួមមានដូចខាងក្រោម៖ ១.មិនអនុវត្តពិន័យអន្តរការណ៍ចំពោះសមាជិកសមាគមអ្នកអភិវឌ្ឍន៍កម្ពុជារហូតដល់ការអនុគ្រោះបង់ពន្ធជាកញ្ចប់ ត្រូវបានបញ្ចប់។ ២.ពន្យារពេលការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្ម ដែលមានបច្ចេកទេសខ្ពស់ និងត្រូវការពេលសិក្សាឈ្វេងយល់ រួមមាន៖ ១).កាតព្វកិច្ចអនុវត្តស្តង់ដាគណនេយ្យជាធរមាន និង២).កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ។ ៣.ត្រូវអនុវត្តកាតព្វកិច្ចរួមមាន៖ កាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ រៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក (ន.គ.ស.) ជាកំហិត។ ៤.គួរមានឆន្ទៈ និងមានផែនការច្បាស់លាស់ក្នុងការចូលរួមសិក្សា ស្រាវជ្រាវ និងចូលរួមការបណ្តុះបណ្តាលស្តង់ដាបច្ចេកទេស ដែលរៀបចំដោយ (ន.គ.ស.) និងគ្រឹះស្ថានបណ្តុះបណ្តាលដែលមានការទទួលស្គាល់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

ដោយៈសិរីមតី ប៉ោយប៉ែត៖ ធនាគារ ហ្វីលីពដែលជាធនាគារពាណិជ្ជមានភាគទុនិកជនជាតិសិង្ហបុរីតែមួយគត់នៅកម្ពុជាកាលពីថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤ បានប្រកាស បើកសម្ពោធជាផ្លូវការនូវទីតាំងថ្មីសាខាប៉ោយប៉ែតដែលស្ថិតនៅកណ្តាលនៃតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន ជាប់ព្រំប្រទល់ជាប់ប្រទេសថៃ។ សាខាថ្មីនេះត្រូវបានធ្វើការកែលម្អ ដើម្បីបើកបម្រើជូននូវសេវាធនាគារពេញលេញក្នុងគោលបំណងបំពេញនូវតម្រូវការអតិថិជននៅក្នុងតំបន់។ សាខាប៉ោយប៉ែតបានត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការជម្រុញភាពរីកចម្រើននៅក្នុងសហគមន៍ក៏ដូចជាពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល ដែលនឹងជួយជំរុញខេត្តមួយនេះឆ្ពោះទៅរកអនាគតដ៏រុងរឿង។ សាខាថ្មីនេះ ក៏បានភ្ជាប់មកជាមួយអាគារធំទូលាយជាងមុនក៏ដូចជាការបន្ថែមនូវសេវាកម្មធនាគារជាច្រើនផ្សេងទៀត សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្មទាំងអស់ជាមួយនឹងការបម្រើសេវាកម្មពីបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈនិងបទពិសោធន៍ច្បាស់លាស់។ លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព មានប្រសាសន៍ថា៖“យើងមានសេចក្តីរំភើបរីករាយក្នុងការបើកសម្ពោធសាខាថ្មីនេះដើម្បីបម្រើទៅដល់តម្រូវការហិរញ្ញវត្ថុដែលកំពុងកើនឡើងនៅក្នុងសហគមន៍របស់យើង។យើងប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុក៏ដូចជាជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់សេវាកម្មធនាគារដែលងាយស្រួលប្រើប្រាស់ជូនទៅដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ក៏ដូចជាខេត្តផ្សេងៗទៀតផងដែរ។” សាខាប៉ោយប៉ែត ដែលមានរចនាបថថ្មីនេះ នឹងផ្តល់ជូននូវសេវាកម្ម និងផលិតផលហិរញ្ញវត្ថុធនាគារដែលទំនើបនិងសំបូរបែបជាច្រើន ទៅតាមតម្រូវការរបស់អតិថិជន រួមមានសាជីវកម្មធំៗ សហគ្រាសខា្នតតូច និងមធ្យមនិងបុគ្គល។ សេវាកម្ម និងផលិតផលហិរញ្ញវត្ថុបន្ថែមទាំងនោះរួមមាន៖ • ហិរញ្ញប្បទានពាណិជ្ជកម្ម • មូលប្បទានបត្រធនាគារ • សេវាផ្ទេរប្រាក់ក្នុង/ក្រៅប្រទេស • ផលិតផល និងសេវាផ្សេងៗ។ ដើម្បីអបអរសាទរការបើកដំណើរការនៃសាខាប៉ោយប៉ែតអតិថិជនទាំងអស់អាចរីករាយជាមួយនឹងការផ្តល់ជូនពិសេសនិងទទួលបានវត្ថុអនុស្សាវរីយ៍ពិសេសជាច្រើនទៀតនៅពេលធ្វើការបើកគណនីជាមួយធនាគារ ហ្វីលីព។ សម្រាប់ចម្ងល់ទាក់ទងនឹងការផ្តល់ជូនពិសេសនេះអតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅកាន់សេវាបម្រើអតិថិជនរបស់ធនាគារ ហ្វីលីពតាមរយៈលេខទូរសព្ទ 086 930 000 / 089 989 818 / 088 […]

ដោយ៖​ សិរីមតី កណ្តាល៖កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. បានបរិច្ចាគសម្ភារប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋនៅភូមិបាសិទ្ធ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្រុមហ៊ុន ADATA បានផ្តល់ជំនួយដល់ប្រជាពលរដ្ឋក្នុងតំបន់តាមសមត្ថភាពជាក់ស្តែង និងបំពេញទំនួលខុសត្រូវផ្នែកសង្គម ផ្នែកសាជីវកម្ម តាមលទ្ធភាពរបស់ពួកគេផងដែរ។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ រួមមានលោក Chen Libai ប្រធានក្រុមហ៊ុន ADATA Technology Co., Ltd. លោកគ្រូ Lianze , លោក សេង ហូត ប្រធានសម្ព័ន្ធយុវជនអាហារូបករណ៍( ស២) ប្រចាំប្រទេសចិន និង អភិបាលរងស្រុកអង្គស្នួលប្រចាំខេត្តកណ្តាល និងលោក ណែម ចន្នី ជំទប់ទី១នៃឃុំម្កាក់ ព្រមទាំង លោក Chen Jianwen តំណាងស្ថាប័នរបស់ ក្រុមហ៊ុន ADATA Technology Co., Ltd នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោក Chen […]

ក្រុមហ៊ុន ​​​​​​​​​​​​ស៊ី.ភី. ខេមបូឌា ចំកាត់ បានបើកសម្ពោធជាផ្លូវការអាជីវកម្មហ្រ្វេនឆាយ ស៊ីភី ហ្វ្រេសហ្សប ​(CP Fresh Shop) សាខាដំបូងគេដែលមានទីតាំងស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ ក្នុងគោលបំណងគឺដើម្បីផ្សព្វផ្សាយផលិតផលសាច់ស្រស់ប្រកបដោយអនាម័យសម្រាប់ប្រជាជនកម្ពុជានិងស្វែងរកដៃគូអាជីវកម្មដែលចាប់អារម្មណ៍ក្នុងការវិនិយោគលើអាជីវកម្មហ្វ្រេនឆាយ ស៊ីភី ហ្វ្រេសហ្សប ។ កាលពីថ្ងៃទី២២ ខែ​ មិថុនា ឆ្នាំ២០២៤ អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ដែលជាអាជីវកម្ម ហ្វ្រេនឆាយរបស់ក្រុមហ៊ុន​​​​​​​​​​​​ស៊ី.ភី. ត្រូវបានបើកសម្ពោធជាផ្លូវការដោយមាន លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ ជាភ្ញៀវកិត្តិយសក្នុងកម្មវិធី។ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ​ចំកាត់​ លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី.ភី. លោក Piyapat Wongsree ជំនួយការនាយករង​អាជីវកម្ម​លក់​ជ្រូក​បំណែក លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ព្រមទាំងថ្នាក់ដឹកនំា បុគ្គលិកក្រុមហ៊ុនជាច្រើនរូបទៀត ។ លោកវេជ្ជបណ្ឌិត […]

ដោយ៖ប្រសិទ្ធ ភ្នំពញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំដើម្បីរៀបចំបង្កើតឲ្យមានកម្មវិធីប្រលងចៀរជ័រកៅស៊ូ ដើម្បីទាក់ទាញអ្នកវិនិយោគ និងលើកទឹកចិត្តដល់កម្មករចៀរជ័រ។ កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងបណ្ដាម្ចាស់ក្រុមហ៊ុនវិនិយោគវិស័យកៅស៊ូជាច្រើននាក់ ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍លើកឡើងថា គោលដៅនៃការរៀបចំឲ្យមានកម្មវិធីប្រលងចៀរជ័រកៅស៊ូនេះ គឺដើម្បីបង្កើនការទាក់ទាញចំណាប់អារម្មណ៍ដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក ជាពិសេសលើកទឹកចិត្តដល់កម្មករចៀរជ័រ ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងការបំពេញការងារជាអ្នកចៀរជ័រកៅស៊ូ ហើយសកម្មភាពនេះក៏ជាការបណ្ដុះនូវថ្នាលគំនិតប្រជាពលរដ្ឋឲ្យចូលរួមលើការងារនេះឲ្យបានច្រើនកុះករផងដែរ។ ឯកឧត្តមបានបន្តទៀតថា កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ ឲ្យមានការរីកចម្រើនន្ថែមមួយកម្រិតទៀត និងឈានទៅធ្វើឲ្យវិស័យនេះក្លាយទៅជាដំណាំឧស្សាហកម្មដែលមានទីផ្សារខ្ពស់។ លើសពីនេះនឹងខិតខំធ្វើយ៉ាងណាអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជារបស់ប្រើប្រាស់ ស្រោមដៃ ជាដើម។ គួបញ្ជាក់ផងដែរថា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីផលិតផលកៅស៊ូសរុបចំនួន ៥៣៦ លានដុល្លារ ក្នុងនោះចំណូលពីការនាំចេញកៅស៊ូទៅទីផ្សារអន្តរជាតិ ៤៩០,៦ លានដុល្លារ, ចំណូលពីការនាំចេញទៅស៊ូ ១,៦ លានដុល្លារ និងការប្រើប្រាស់ពីជ័រកៅស៊ូក្នុងស្រុក ៤៣,៨ លានដុល្លារ។ ដោយបច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃកៅស៊ូក្នុងការផលិតធ្វើជាសម្បកកង់រថយន្តក្នុងស្រុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានជំនឿជឿជាក់ថា […]

ដោយ៖ សិរីមតី សិង្ហបុរី :លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា បានអញ្ជើញជាអធិបតីភាពជាមួយថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា ដើម្បីទទួលទានអាហារពេលព្រឹកជាភ្ញៀវកិត្តិយសនៅព្រឹកនេះ។ ពិធីនេះរៀបចំដោយអ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន WorldBridge Group និងលោកបណ្ឌិត Robert Yap ប្រធានក្រុមប្រឹក្សាភិបាល YCH Group និងជាប្រធាន SCALA ។ អាហារពេលព្រឹករបស់ថ្នាក់ដឹកនាំធុរកិច្ចសិង្ហបុរី-កម្ពុជា គឺជាវេទិកាមួយ សម្រាប់អ្នកដឹកនាំធុរកិច្ច មកពីប្រទេសទាំងពីរ ដើម្បីពិភាក្សា និងស្វែងរកកិច្ចសហការ និងឱកាសរីកចម្រើនបន្ថែមទៀពិសេស វត្តមានចូលរួមពីសំណាក់អាជីវកម្មដែលទាក់ទងនឹងវិស័យភស្តុភារ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងសិង្ហបុរី និងកម្ពុជា និងសក្តានុពល សម្រាប់ផលប្រយោជន៍ ទៅវិញទៅមក ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យភស្តុភារ។ បន្ទាប់ពីទទួលទានអាហារពេលព្រឹក ក្នុងការជំរុញច្រវាក់ផ្គត់ផ្គង់ និង វិស័យភស្តុភារក្នុងប្រទេសកម្ពុជា សាលាបណ្ដុះបណ្ដាលផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្ដភារ Supply Chain and Logistics […]

ដោយ៖ស-សម្បត្តិ ភ្នំពេញ៖ ក្រុមហ៊ុន USRV International Business Consultancy Co., Ltd. បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន RNR INVESTMENT ដើម្បីសហប្រតិបត្តិការលើការប្រកបអាជីវកម្មរួមគ្នាកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ លោក អ៊ុំ សារ៉ាវុធ អគ្គនាយកក្រុមហ៊ុនUSRV បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនUSRVនិងក្រុមហ៊ុនRNR INVESTMENT នៅពេលនេះ សបញ្ជាក់ឲ្យឃើញថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត។ លោកអគ្គនាយកក្រុមហ៊ុនUSRVបានលើកឡើងថា ផ្តើមចេញពីការចុះអនុស្សរណៈយោគយល់គ្នានេះក្រុមហ៊ុនទាំងពីរនឹងសហការធ្វើការងាររួមគ្នា ជាពិសេសគឺផ្តោតជាសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើការប្រកបអាជីវកម្មរួមគ្នា។ ជាមួយនោះក្រុមហ៊ុនទាំងពីរនឹងផ្លាស់ប្តូរនូវបទពិសោធល្អៗជាគន្លឹះជាមួយគ្នាទៅវិញទៅមកឲ្យបានជិតស្និទ្ធនិងស៊ីជម្រៅទៅលើគ្រប់ផ្នែកក្នុងការធ្វើអាជីវកម្មរបស់ផងខ្លួន ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវផលប្រយោជន៍រួមទាំងអស់គ្នា។ លោកអ៊ុំ សារ៉ាវុធ បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុនUSRV ដែលបានផ្តោតជាសំខាន់ទៅលើភ្នាក់ងារសេវាកម្មពន្ធដារគឺបានចុះបញ្ជីតាំងពីឆ្នាំ២០១៥។ ដោយការខិតខំប្រឹងប្រែងឥតឈរពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិកគ្រប់ផ្នែក រហូតមកដល់ពេលនេះបើទោះបីជាយើងបានជួបប្រទះនឹងវិបត្តិសកល(កូវីដ-19) ពេលកន្លងមកក៏ដោយ គឺយើងនៅតែអាចឈរជើងបានយ៉ាងរឹងមាំ ហើយដំណើរការអាជីវកម្មរបស់ខ្លួនបានរីកចម្រើនកាន់តែធំឡើង។ លោកបន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុនUSRV មានសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ អចលនទ្រព្យនិងសំណង់,ប្រព័ន្ធផ្សព្វផ្សាយនិងផលិតស្ប៉តពាណិជ្ជកម្ម,សេវាកម្មប្រកាសពន្ធប្រចាំខែ/ឆ្នាំ,សេវាកម្មគណនេយ្យ,សេវាកម្មសវនកម្ម ការចុះបញ្ជី ឬការបិទអាវជីវកម្មនិងការស្នើសុំអាជ្ញាបណ្ណអាជីវកម្មផ្សេងៗជាដើម។ លោក ម៉ម ដារ៉េត អគ្គនាយកក្រុមហ៊ុន RNR INVESTMENT បានបញ្ជាក់ថា មូលហេតុដែលលោកបានសម្រេចចិត្តជ្រើសរើសយកក្រុមហ៊ុនUSRVធ្វើជាដៃគូសហការ […]

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កម្មវិធីទូរសព្ទដៃសម្រាប់អតិថិជន ហ្វតតេ ឡាយហ៍្វ» ភ្ជាប់ជាមួយមុខងារពិសេសៗជាច្រើន ដើម្បីផ្តល់ជូនអតិថិជន និងសាធារណជននូវបទពិសោធន៍ដ៏ថ្មីសន្លាង ផ្តល់ជូននូវភាពងាយស្រួល រហ័ស និងសាមញ្ញជាទីបំផុត នាព្រឹកថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៤ នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អគារ The Point Community Mall,​ ជាន់ទី៣A។ ពិធីសម្ពោធដ៏អធិកអធមនេះ ប្រពឹត្តទៅក្រោមអធិបតីភាព លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) តំណាងដ៏ខ្ពង់ខ្ពង់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក., លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេគ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហ្វតតេ, លោក ព្រូ ស៊ីថន អគ្គនាយកនៃ […]

សៀមរាប ៖ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចុះប្រគល់ប្រាក់រង្វាន់ ១២៥លានរៀលដល់អតិថិជនដែលមានសំណាងជាប់ជាប្រចាំ ជាក់ស្ដែងបន្ទាប់ពីប្រគល់ទឹកប្រាក់រង្វាន់ធំដល់អ្នកនៅខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តកណ្តាល ដែលជាកម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនោះ ថ្ងៃនេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តនាំយករង្វាន់១២៥លានរៀលទៅប្រគល់ដល់ដៃកសិករដាំដំឡូងម្នាក់ទៀតដែលមានសំណាង រស់នៅភូមិរំចេក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាអ្នកមានសំណាងទី២នៅក្នុងខេត្តបេតិកភណ្ឌពិភពលោកមួយនេះ។ បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលរូបនេះមានឈ្មោះ ឃន ឃី អាយុ ៤៣ឆ្នាំ បាននិយាយប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ បើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានការខ្វះខាតខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីធ្វើស្រែចម្ការ ដាំដំឡូង ដែលក្នុងមួយឆ្នាំអាចទទួលបានចំណូលប្រមាណ ២ ទៅ ៣ លានរៀលតែប៉ុណ្ណោះ ហើយនឹងការស៊ីឈ្នួលចិញ្ច្រាំដំឡូងឱ្យគេដោយក្នុងមួយសប្ដាហ៍បានចំណូល១៦ម៉ឺនរៀល ខណៈដែលមានកូន និងក្មួយនៅក្នុងបន្ទុកចំនួន៣នាក់។ ដោយឡែក កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ពេលទៅលេងបាល់ទះនៅចុងភូមិ បានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១កំប៉ុង ទុកទទួលទានពេលលេងកីឡាហត់ ប៉ុន្តែនៅល្ងាចនោះមិនបានទទួលទានទេ និងយកមកផ្ទះ។ លុះព្រឹកឡើងយកមកគាស់ដើម្បីទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង […]

ភ្នំពេញ ៖ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងសមាជិកនៃស្ថានទូតនៃបណ្តាប្រទេសជាច្រើន បានមកទស្សនកិច្ច ស្វែងយល់តំបន់ឧស្សាហកម្ម លំនៅដ្ឋានតម្លៃសមរម្យ និង តំបន់សេដ្ឋកិច្ចនៅប្រទេសកម្ពុជា។ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានដឹកនាំដំណើរទស្សនកិច្ចការទូតពិសេសនេះ។ ដំណើរទស្សនកិច្ចការទូតនេះបង្ហាញពី ការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន WorldBridge Group ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន នៅក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ ដ៏ពោរពេញដោយសក្ដានុពល រួមមាន បណ្ដុំសហគ្រាសធុនតូច និងមធ្យម WorldBridge (WBID), លំនៅដ្ឋានតម្លៃសរម្យទីក្រុងរណបសិរីមង្គល និងតំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge Supply Chain ជាដើម ។ WorldBridge បានបង្កើតបណ្ដុំសហគ្រាសខ្នាតតូច និងមធ្យម WBID ដើម្បីគាំទ្រដល់កំណើននៃសហគ្រាសធុនតូច និងមធ្យម (SMEs) របស់កម្ពុជាហើយបានផ្តល់លទ្ធភាពដល់សហគ្រាសធុនតូច និងមធ្យម ទៅកាន់កន្លែងផលិត ដែលមានតម្លៃសមរម្យ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មគាំទ្រអាជីវកម្ម។ តួយ៉ាង តាំងនេះក៏ជាទីតាំងរបស់ក្រុមហ៊ុន Ibis […]

កណ្តាល ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់រស់នៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (អតីតក្នុងខេត្តកំពង់ស្ពឺ)មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន ១២៥លានរៀលកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។ ស្ត្រីដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលរូបនេះមានឈ្មោះ គង់ ចិន្តា អាយុ ៣៣ឆ្នាំ បាននិយាយប្រាប់ឱ្យដឹងថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មុនពេលចូលធ្វើការ អ្នកនាងបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១កំប៉ុង ទុកទទួលទានពេលធ្វើការហត់ លុះពេលអង្គុយធ្វើការ ក៏យកមកគាស់ដើម្បីទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានហៅអ្នកធ្វើការដែលនៅក្បែរគ្នាឱ្យជួយមើល ហើយក៏បានទូរសព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរសព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។ អ្នកនាង គង់ ចិន្តា បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ នឹងយកមួយចំនួនសងបំណុលគេ និងសាងសង់ផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ ហើយនៅសល់ប៉ុន្មានទុកសម្រាប់បង្កើតអាជីវកម្មលក់ដូរនៅផ្ទះដើម្បីបានចំណូលគ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ អ្នកនាង គង់ ចិន្តា ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។ សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល […]

ដោយ៖ គង់ហេង កំពង់ចាម៖ ក្រុមមេតថេក( ខេមបូឌា ) ខប លីមីធីត ប្រកាសជ្រើសរើសបុគ្គលិក កម្មករ ចំនួន ២.០០០ នាក់ នៅខេត្តកំពង់ចាម យកទៅធ្វើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេតហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមកិច្ចប្រជុំពិភាក្សារវាងក្រុមហ៊ុន មេត ថេក ខេមបូឌា ខប លីមីធីត ដែលដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងសហការី នៃរដ្ឋបាលខេត្ត នៅសាលាខេត្តនេះ នាព្រឹកថ្ងៃទី ២៨ ឧសភា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖  

រាជធានីភ្នំពេញ៖ ប្រូម៉ូសិន Mega Celebration ទើបតែបានបញ្ចប់កាលពីខែ៤កន្លងទៅនេះ និងបានរកឃើញអតិថិនដែលមានសំណាងបានក្លាយខ្លួនជាម្ចាស់រថយន្ត Mitsubishi យ៉ាងថ្មីស្រឡាងមួយគ្រឿងពុំធ្លាប់មានផ្សារទំនើបណាហ៊ានផ្ដល់ជូនពីមុន និងបានប្រគល់ជូនផ្ទាល់ក្នុងកម្មវិធីសម្ភោធប្រម៉ូសិនថ្មី Mega អស្ចារ្យ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នេះឯង។ ពីមួយឆ្នាំទៅមួយឆ្នាំ ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរមួយនេះតែងតែនាំអ្វីថ្មីជូនអតិថិជនជានិច្ច ថ្លែងកាលពីថ្ងៃទី២៦ ខែឧសភា នេះ ក្រោមវត្តមានថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបដូចជា លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ តែ សុវណ្ណី ជាអគ្គនាយិការពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង, លោកជំទាវ លី សុខឆេង […]

ដោយៈសិរីមតី ភ្នំពេញ៖ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក នៅថ្ងៃទី២៣ខែឧសភា បានអនុម័តឥណទានតម្លៃ៤០លានដុល្លារអាមេរិក សម្រាប់គម្រោងដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋកម្ពុជាប្រមាណ ៣៣ ០០០នាក់ តាមរយៈការកែលម្អការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ។ គម្រោង“ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ” រយៈពេលប្រាំឆ្នាំ នេះត្រូវបានរៀបចំឡើងដើម្បីជួយកម្ពុជាធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននៅតាមវិស័យនានា ដែលទាមទារឱ្យមានជំនាញកម្រិតមធ្យមថែមទៀត។ គម្រោងនេះនឹងអនុវត្តដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍ជំនាញ។ ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA)នេះ សំដៅលើកកម្ពស់គុណភាព និងជំនាញពាក់ព័ន្ធការងារនៅក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។ ឥណទាននេះនឹងជួយទ្រទ្រង់ដល់គម្រោង “ជំនាញសម្រាប់ទទួលបានការងារកាន់តែប្រសើរ” (Skills for Better Jobs) ដែលធ្វើការពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើការពាក់ព័ន្ធជាមួយនិយោជកឱ្យបានកាន់តែប្រសើរនៅក្នុងការរៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។ ធនាគារពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងថា៖សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការបើកចំហពាណិជ្ជកម្ម និងភាពអនុគ្រោះសម្រាប់ចូលទីផ្សារលោកខាងលិច ដែលបានជួយប្រទេសនេះក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅ។ ទោះជាយ៉ាងណាក៏ដោយ គុណភាពនៃការងារនៅតែមានកម្រិតទាប ក្នុងនោះ ៩៨%នៃការងារនៅក្នុងប្រទេសសុទ្ធតែជាការងារមានជំនាញទាប ហើយក្នុងនោះទៀត មួយផ្នែកធំគឺជាការងារក្រៅប្រព័ន្ធផ្លូវការ។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “នៅពេលកម្ពុជាខិតខំបោះជំហានឈានឡើងនៅក្នុងខ្សែចង្វាក់តម្លៃ និងធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួន ការបង្កើនជំនាញកម្លាំងពលកម្មបច្ចុប្បន្ន និងនាពេលខាងមុខនឹងក្លាយជាកិច្ចការគន្លឹះមួយ […]

ភ្នំពេញ ៖ បុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងផ្សារទំនើប AEON 3 ម្នាក់មានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន ១២៥លានរៀល ក្រោយពេលទិញមួយកំប៉ុងទទួលទានកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។ យុវជនដែលមានសំណាងបានក្លាយជាមហាសេដ្ឋីរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ជាមួយទឹកប្រាក់រង្វាន់ចំនួន ១២៥លានរៀលរូបនេះមានឈ្មោះ នួន កក្កដា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅម្តុំកួរស្រូវ៣ ។ នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលយកប្រាក់រង្វាន់ទៅប្រគល់ជូនដល់លំនៅដ្ឋាននាស្រុកកំណើតដែលមានអាសយដ្ឋានដូចបានជម្រាបជូនខាងលើនេះ យុវជន នួន កក្កដា បាននិយាយប្រាប់ឱ្យដឹងថា កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីបំពេញការងារនៅផ្សារទំនើប AEON 3 រួច ហើយមានអារម្មណ៍ថាអស់កម្លាំង ក៏ចេញទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នៅខាងមុខផ្សារចំនួន១កំប៉ុងដើម្បីទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់ធំ១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង និងបានទូរស័ព្ទប្រាប់បងប្អូន និងឪពុកម្ដាយដែលរស់នៅស្រុកកំណើតឱ្យបានដឹង ហើយក៏បានទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។ យុវជន នួន កក្កដា បានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ នឹងយកមួយចំនួនជួយសង់បំណុលរបស់គ្រួសារ និងសាងសង់ផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ ហើយនៅសល់ប៉ុន្មានទុកសម្រាប់សិក្សាជំនាញដើម្បីអាចមានលទ្ធភាពរកបានចំណូល  ផ្គត់ផ្គង់គ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ យុវជន […]

ដោយ៖ សិរីមតី ភ្នំពេញ៖ កាលពីថ្ងៃទី13 ខែឧសភា ឆ្នាំ 2024 ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅ ផ្លូវជាតិលេខ ៤ ភូមិពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សាកលវិទ្យាល័យដែលជាដៃគូ ដូចជា សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនិង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងមានការចូលរួមពីសំណាក់ គណៈប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនរូប ដោយមានការទទួល បដិសណ្ឋារកិច្ចពីគណៈគ្រប់គ្រងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់ ដឹកនាំដោយលោក Wittaya Kreangkriwitអគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករងនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ […]

ភ្នំពេញៈ ក្រុមហ៊ុនB.I.C Markets បានត្រៀមរៀបចំសិក្ខាសា​លា​ស្ដីអំពី “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់សហគ្រិនក្នុងការវិនិយោគលើទីផ្សារឌីជីថល” ដោយសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ មិថុនាខាងមុខនេះ ដែលមានគោលបំណង ដើម្បីអាចឱ្យលោក អ្នកទទួលបាននូវចំណេះដឹងវិនិយោគបែបទំនើប យុទ្ធសាស្ត្រដែលអ្នកមិនបានដឹងពីមុនមក និងការស្វែងយល់ពីឱកាស បង្កើតប្រាក់ចំណូលក្នុងយុគសម័យថ្មីមួយនេះ ជាមួយវាគ្មិនក្នុងស្រុកនឹងក្រៅស្រុក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់BIC Markets បានឲ្យដឹងថា អត្ថប្រយោជន៍ដែលទទួលបាន ពីសិក្ខាសាលានេះរួមមាន ទី១ -ទទួលបាន វិញ្ញាបនបត្រចេញដោយនិយ័តករមូលបត្រកម្ពុជា  ទី២ យល់ដឹងពីវិធានគតិយុត្ត ក្នុងការជួញដូរឧបករណ៍និស្សន្ទ ទី៣ ទទួ​លបានបទពិសោធន៍ពីវាគ្មិន ក្នុងស្រុកនឹងក្រៅស្រុក ទី៤ យល់ដឹងពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ទី៥ យល់ដឹងពីព័ត៌មានសេដ្ឋកិច្ចសកល។ ទី៦ការប្រើប្រាស់ Platform ដ៏ទំនើប តាមរយៈទូរស័ព្ទដៃ ទី៧ ឱកាសបង្កើតប្រាក់ចំណេញក្នុងរយៈពេលវែង ទី៨ ទទួលបានឱកាសឈ្នះ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ និងទី៩ មានការផ្តល់ជូនអាហារសម្រន់និងភេសជ្ជៈ។ សិក្ខាសាលានេះ នឹងចាប់ផ្តើមពីម៉ោង​៧:០០នាទីព្រឹក រហូតដល់ម៉ោង៥:០០ល្ងាច ដែលប្រារពពិធីនៅទីតាំង  មជ្ឈមណ្ឌលអភិ​វឌ្ឍន៍ធុរកិច្ចលើផ្លូវ OCIC ឬចុះឈ្មោះតាមរយៈលេខទូរស័ព្ទ: […]

ដោយ៖ សិរីមតី ទីក្រុងសេអ៊ូល ៖ស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ក្រុមហ៊ុនWorldBridge Group ដែលជាក្រុមហ៊ុនពហុពាណិជ្ជកម្មរបស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី១៧ខែឧសភាបានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា(MoU)ជាមួយក្រុមហ៊ុន Daewoo Engineering & Construction Co., Ltd. (Daewoo E&C) ដែលជាក្រុមហ៊ុនសំណង់ និងវិស្វកម្មដ៏លេចធ្លោរបស់កូរ៉េខាងត្បូង ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគលើគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងពិធីជួបជុំអាហារពេលព្រឹករបស់មេដឹកនាំធុរកិច្ចកម្ពុជា-កូរ៉េ កាលពីថ្ងៃទី១៦ ខែឧសភា មានការអញ្ជើញចូលរួមដោយឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាលេខាទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយនឹងការផ្លាស់ប្តូរលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាសាក្សី ក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ។ នៅក្នុងឱកាសនោះ លោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C និងអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group ក៏បានអញ្ចើញចូលជួបជាមួយសម្តេចមហាបវរធីបតី […]

ដោយៈសិរីមតី ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន៦ទាក់ទងនឹងហិរញ្ញប្បទាន ការវិនិយោគ កម្មសិទ្ធិបញ្ញា ការគ្រប់គ្រងគ្រឿងញៀន ជំនាញវិជ្ជាជីវៈ និងកែលម្អផ្លូវជនបទ។ ពិធីចុះហត្ថលេខាបានត្រូវធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៤ ក្រោមវត្តមានសម្តេចអគ្គមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol)ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ អនុស្សរណៈយោគយល់គ្នាទាំង ៦ មានដូចជា៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហិរញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។ ២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។ ៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។ ៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន […]

ប្រែសម្រួល៖សហការី ប៉េកាំង៖ ការនាំចេញរថយន្តរបស់ប្រទេសចិនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមេសា ទិន្នន័យបានបង្ហាញកាលពីថ្ងៃសុក្រ ទី10 ឧសភា ខណៈដែលការលក់ក្នុងស្រុកបានធ្លាក់ចុះ 5.8 ភាគរយធៀបនឹងឆ្នាំមុន ចំពេលមានការប្រកួតប្រជែងតម្លៃកាន់តែខ្លាំង និងការប្រុងប្រយ័ត្នរបស់អ្នកប្រើប្រាស់អំពីការចំណាយលើទំនិញធំ ៗ ក្នុងអំឡុងពេលសេដ្ឋកិច្ចរង្គោះរង្គើ។ សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បាននិយាយថា ការនាំចេញរថយន្តបានកើនឡើង 38 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ 417,000 គ្រឿងក្នុងខែមេសា ដោយបន្តសន្ទុះខ្លាំងពីខែមុន ដែលបានបង្ហាញពីកំណើននៃការនាំចេញ 39 ភាគរយ។ លោក Cui Dongshu អគ្គលេខាធិការសមាគមបាននិយាយថា ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនដែលកំពុងបន្តដោយសហភាពអឺរ៉ុបចំពោះក្រុមហ៊ុនផលិតរថយន្តចិនបានរំខាន និងដាក់សម្ពាធលើការនាំចេញរថយន្តទៅកាន់ប្លុក ប៉ុន្តែប្រទេសចិនបាននិងកំពុងស្វែងរកយ៉ាងសកម្មនូវទីផ្សារអាមេរិកខាងត្បូង អូស្ត្រាលី និងអាស៊ានសម្រាប់ការនាំចេញ។ លោក​បាន​និយាយ​ថា​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​នឹង​ត្រូវ​ធ្វើ​ការ​ជ្រើសរើស​រវាង​ការ​ទៅ​ក្រៅ​ប្រទេស​និង​ការ​ចាញ់​ដោយ​សារ​ការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង។ ទិន្នន័យរបស់ CPCA បានបង្ហាញថា ការលក់រថយន្តដឹកអ្នកដំណើរនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកបានធ្លាក់ចុះ 5.8 ភាគរយនៅក្នុងខែមេសាពីឆ្នាំមុនមកត្រឹម 1.55 លានគ្រឿង និងធ្លាក់ចុះ 9.6 ភាគរយពីខែមីនា៕ ប្រភព៖Reuters/ec