ដោយៈសិរីមតី ភ្នំពេញ ៖យុវជនកម្ពុជាបានបង្កើតគំនិត និងទេពកោសល្យឌីជីថលរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍របស់គម្រោង USAID Advancing Youth Leadership (AYL) ដើម្បីអបអរសាទរទិវាអន្តរជាតិសម្រាប់យុវជន។ ប្រធានបទនៃព្រឹត្តិការណ៍ “ពីការចុចឆ្ពោះទៅកាន់វឌ្ឍនភាព៖ គន្លងឌីជីថលរបស់យុវជនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” បានប្រមូលផ្តុំយុវជនជាង ២៥០នាក់ មកពីអង្គការក្នុងស្រុក ក្នុងគោលបំណងបង្ហាញពីរបៀបដែលយុវជនប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសហគមន៍របស់ពួកគេ។ អ្នកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) បានថ្លែងថា “ខ្ញុំបានរស់នៅក្នុងប្រទេសកម្ពុជាជាងមួយឆ្នាំកន្លះហើយ ហើយបានធ្វើដំណើរទៅខេត្តមួយចំនួន និងបានជួបយុវជនជាច្រើននាក់” ។ “ខ្ញុំត្រូវតែនិយាយថា ការដែលបានជួបយុវជនកាន់តែច្រើននាក់ ខ្ញុំកាន់តែស្ងើចសរសើរចំពោះភាពប៉ិនប្រសប់ ធនធាន និងស្មារតីរួមដែលបង្ហាញដោយយុវជនកម្ពុជា”។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការពិភាក្សារបស់ក្រុមយុវជនអំពីឱកាស និងបញ្ហាប្រឈមក្នុងការអនុវត្តដំណោះស្រាយឌីជីថលក្នុងសកម្មភាពអភិវឌ្ឍន៍។ ព្រឹត្តិការនេះក៏មានវគ្គបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការរក្សាសុវត្ថិភាពនៅលើអ៊ីនធឺណិត ដែលរួមមានទាំងវិធីដើម្បីចៀសវាងឧក្រិដ្ឋកម្ម និងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។ វាគ្មិនវ័យក្មេងម្នាក់ឈ្មោះ ធឿន ធី ជាយុវជនជនជាតិដើមភាគតិច តំណាងឱ្យសហគមន៍កួយបានចែករំលែកបទពិសោធរបស់គាត់ក្នុងការផ្តល់ការបណ្តុះបណ្តាលផ្នែកឌីជីថលដល់យុវជនកួយដទៃទៀត និងការបង្កើតគេហទំព័រដើម្បីផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងវប្បធម៌របស់គាត់តាមប្រព័ន្ធអ៊ីនធឺណិត។ ប៊ុនថា សុមាវត្តី យុវជនម្នាក់មកពីទីក្រុងភ្នំពេញ បានធ្វើបទបង្ហាញអំពីគម្រោងសហគមន៍ដឹកនាំដោយយុវជនមានឈ្មោះថា Tech Box ដែលគម្រោងនេះមានគោលបំណងគាំទ្រដល់សិស្សានុសិស្សវិទ្យាល័យអាចពិចារណាជម្រើសនៃជំនាញសិក្សានៅសាកលវិទ្យាល័យ។ ព្រឹត្តិការណ៍នេះសហការរៀបចំដោយអង្គការក្នុងស្រុកមួយនៅប្រទេសកម្ពុជា ដែលមានឈ្មោះថា Glean Asia […]
ដោយ៖ សិរីមតី ភ្នំពេញ៖ ការិយាល័យកយកា ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានបើកវគ្គតម្រង់ទិសមុនចេញដំណើរ សម្រាប់មន្ត្រីរាជការកម្ពុជា មកពីក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីតម្រង់ទិសនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធី KOICA Fellowship Program (CIAT) ដែលគាំទ្រក្រសួងក្រសួងបរិស្ថានលើវគ្គ “ការបណ្តុះបណ្តាល ស្តីពីការយល់ដឹងអំពីសេដ្ឋកិច្ចវិលជុំតាមរយ:ការគ្រប់គ្រងសំណល់ប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។” និងគាំទ្រក្រសួងអប់រំ យុវជន និងកីឡាលើវគ្គ “ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនលើការផ្សារភ្ជាប់កម្មវិធីសិក្សា និងរង្វាយតម្លៃឆ្លើយតបនឹងរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស”។ វគ្គតម្រង់ទិសមុនពេលចេញដំណើរត្រូវបានរៀបចំឡើងដើម្បីធានាថា មន្ត្រីរាជការត្រូវបានត្រៀមខ្លួនយ៉ាងល្អដើម្បីប្រឈមមុខនឹងភាពខុសគ្នាខាងវប្បធម៌ និងសង្គមដែលពួកគេអាចជួបប្រទះក្នុងអំឡុងពេលសិក្សា និងហ្វឹកហាត់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ តាមរយៈការផ្តល់ឱ្យពួកគេនូវចំណេះដឹង និងវប្បធម៌ ជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងការយល់ដឹងអំពីការរំពឹងទុកនៃការសិក្សា កម្មវិធីតម្រង់ទិសនេះក្លាយជាជំហានឆ្ពោះទៅរកបទពិសោធន៍ជោគជ័យ និងពង្រឹងសមត្ថភាពសម្រាប់មន្ត្រីរាជការ។ ជាមួយនឹងបេសកកម្មដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស (HRD) នៅក្នុងប្រទេសដៃគូ ទីភ្នាក់ងារកយកា បានអញ្ជើញអ្នកដែលមានទេពកោសល្យពីប្រទេសកម្ពុជា និងជួយពួកគេឱ្យទទួលបាននូវចំណេះដឹងប្រកបដោយវិជ្ជាជីវៈ ដែលនឹងដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីអាហារូបករណ៍របស់ KOICA (CIAT) គឺជាកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស (HRD) ឈានមុខគេរបស់ប្រទេសកូរ៉េ។ តាមរយៈកម្មវិធី ទីភ្នាក់ងារKOICA តែងតែអញ្ជើញមន្ត្រីរាជការ វិស្វករ អ្នកស្រាវជ្រាវ […]
ភ្នំពេញ ៖ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ តែងចុះប្រគល់ប្រាក់រង្វាន់ ១២៥លានរៀលដល់អតិថិជនដែលមានសំណាងជាប់ជាប្រចាំ ស្ទើរគ្រប់បណ្តាខេត្តក្រុង។ ជាក់ស្ដែង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនបានបន្តនាំយករង្វាន់១២៥លានរៀលទៅប្រគល់ដល់ដៃបុរសម្នាក់ទៀតជាអ្នកលក់កង្កែបបោប និងសាច់ច្រមុះជ្រូកអាំង នៅម្ដុំផ្សារតូច ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅភូមិកន្ទួតតូច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។ បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលរូបនេះមានឈ្មោះ ឆាន់ រន អាយុ ៤៥ឆ្នាំ បាននិយាយប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ដោយសារតែជីវភាពគ្រួសារមានភាពខ្សត់ខ្សោយខ្លាំង និងជាប់ជំពាក់បំណុលគេផងនោះ លោក ព្រមទាំងគ្រួសារបានសម្រេចចាក់ចេញពីស្រុកកំណើតនាខេត្តតាកែវ ហើយមកស្នាក់នៅផ្ទះជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយប្រកបមុខរបរជាអ្នកលក់កង្កែបបោប និងសាច់ច្រមុះជ្រូកអាំង នៅម្ដុំផ្សារតូច ខណ្ឌឫស្សីកែវ ដើម្បីទទួលបានចំណូលគ្រាន់ដោះស្រាយជីវភាពគ្រួសារ ជាពិសេស ព្យាបាលជំងឺប្រពន្ធដែលកំពុងកើតមានប្រចាំកាយ។ ថ្លែងប្រាប់ក្រុមការងារតំណាងក្រុមហ៊ុន ចុះប្រគល់រង្វាន់ចំនួន១២៥លានរៀលដល់លំនៅដ្ឋាននាស្រុកកំណើត ក្នុងខេត្តតាកែវ បុរសមានសំណាងរូបនេះបានប្រាប់ថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីបានរៀបចំរទេះលក់សាច់អាំងរួចរាល់ ហើយអស់កម្លាំង លោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួន១កំប៉ុង ពីអ្នកលក់នៅក្បែរគ្នាទទួលទាន លុះពេលគាស់ ក៏ស្រាប់តែឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ […]
ដោយ៖ សិរីមតី ភ្នំពេញ៖ស្ថានតំណាងពាណិជ្ជកម្មថៃនឹងរៀបចំ “ពិព័រណ៍ពាណិជ្ជកម្មថៃ BCG Thai Festive Fair 2024” នៅមជ្ឈមណ្ឌល ពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ពីម៉ោង ០៩ ព្រឹក ដល់ម៉ោង ០៩ យប់។ ពិព័រណ៍នេះនឹងដាក់បង្ហាញទំនិញម៉ាកល្បីៗ ដែលជាទំនិញមិនប៉ះពាល់ដល់បរិស្ថាន។ ក្នុងនោះមានការតាំងបង្ហាញផលិតផលថៃជាង ២៥០ ស្តង់ដូចជា ៖ ១. ផ្នែកចំណីអាហារ & ភេសជ្ជៈ ២. ផ្នែកម៉ូដ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ៣. ផលិតផលសុខភាព & សម្រស់ ៤. សម្ភារផ្ទះបាយ និងដេគ័រ នៅក្នុងឱកាសនោះ អ្នកចូលរួមអាចជ្រើសរើសទិញទំនិញថៃ ជាច្រើនប្រភេទក្នុងតម្លៃសមរម្យ។ ជាពិសេស នៅក្នុងពិព័រណ៍នេះបានបានជ្រើសរើសយកទំនិញថៃ ម៉ាកល្បីៗ ដែលជាប្រភេទទំនិញថ្មីមកដាក់បង្ហាញ និងរកតំណាងចែកចាយនៅកម្ពុជា។ ក្នុងអំឡុងពេលរៀបចំពិព័រណ៍នេះ នឹងមានរៀបចំការប្រគំតន្រ្តីដ៏ធំដែលមានតារាចម្រៀង និងតារា […]
ដោយ៖សិរីមតី ភ្នំពេញ៖ កម្ពុជានិងសិង្ហបុរី បានសហការការគ្នាលើវិស័យវេជ្ជសាស្ត្រនិងលើកកម្ពស់សេវាថែទាំសុខភាពជូនអ្នកជំងឺកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកនិងការផ្លាស់ប្តូរជំនាញផ្នែកវេជ្ជសាស្រ្តដើម្បីទទួលបានការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ SingMed Medical Center ខេមបូឌា និង Beyond Medical Group របស់ប្រទេសសិង្ហបុរី នារសៀលថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៤ បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ ។កិច្ចសហការនេះត្រូវបានកំណត់ដើម្បីបង្កើនសេវាវេជ្ជសាស្រ្ត និងគុណភាពថែទាំសុខភាពក្នុងស្រុក។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការចូលរួមពីលោកស្រី ពិន នេត្រា អគ្គនាយិកា របស់ SingMed Medical Center រួមទាំងលោកស្រី Elayne Soh អគ្គនាយិកាក្រុមហ៊ុន Beyond ប្រទេសសិង្ហបុរី និងក្រុមគ្រូពេទ្យវះកាត់ឆ្អឹងរបស់ពួកគេដែលរួមមានមាន លោកវេជ្ជបណ្ឌិត Jerry Chen វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងជាន់ខ្ពស់ Devinder Singh វេជ្ជបណ្ឌិតឯកទេសវះកាត់ថ្លើម Stephen Chang និង វេជ្ជបណ្ឌិតឯកទេសវះកាត់មហារីកក្រពះ […]
ព្រៃវែង ៖ នៅក្នុងរដូវកាលថ្មី នៃឆ្នាំ២០២៤នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ម្នាក់ទៀតហើយដែលជាអ្នកខេត្តព្រៃវែង និងមានមុខរបរជាកម្មកររោងចក្រកាត់ដេរ។ សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ សន វុដ្ថា ភេទប្រុស អាយុ ២៤ឆ្នាំ មានអាសយដ្ឋានភូមិព្រៃគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្ន បម្រើការងារជាកម្មកររោងចក្រកាត់ដេរនៅសួនកាណាឌីយ៉ា រាជធានីភ្នំពេញ។ ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាននាខេត្តព្រៃវែង លោក សន វុដ្ថា បានប្រាប់ឱ្យដឹងថា ដោយសារតែកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ លោក និងភរិយាបានសម្រេចចិត្តមកបម្រើការងារជាកម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ដើម្បីទទួលបានចំណូលគ្រាន់ទំនុកបម្រុងជីវភាពគ្រួសារ។ លោកបានបន្តឱ្យដឹងទៀតថា នៅពេលមកដល់រោងចក្រដែលជាកន្លែងធ្វើការ ជាទម្លាប់ លោកតែងទិញភេសជ្ជៈតែបៃតង អ៊ីឈីតាន់ រស់ជាតិគូលេនទទួលទានជាប្រចាំ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឱ្យមានកម្លាំង អារម្មណ៍ល្អ។ លុះកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកបាយថ្ងៃត្រង់ លោកបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិគូលេន ចំនួន១ដង សម្រាប់ទទួលទានអំឡុងពេលធ្វើការ។ លុះពេលមួលគម្របដបទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម […]
ដោយ៖ សិរីមតី ភ្នំពេញ៖ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) សហការជាមួយ អង្គការអប់រំវិទ្យាសាស្ត្រនិង វប្បធម៌ របស់អង្គការសហប្រជាជាតិ(យូណេស្កូ- UNESCO) និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចាប់ផ្តើម គម្រោង “ការអប់រំសន្តិភាព ការអភិរក្ស និងថតចម្លងបណ្ណសារ និងការអភិរក្សតំបន់ដើម្បីពង្រឹងសមត្ថភាពយុវជន(PEACE)” ដែលត្រូវបានគេស្គាល់ថាជា “គម្រោងការអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ដំណាក់កាលទី២)”។ គោលបំណងនៃគម្រោង គឺដើម្បីចូលរួមចំណែកក្នុងការការផ្សព្វផ្សាយតម្លៃនៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា(CMS) តាមរយៈការអភិរក្សកំណត់ត្រា និងវឌ្ឍនភាពនៃការថតចម្លងបណ្ណសារ,លើកកម្ពស់លក្ខខណ្ឌអភិរក្ស និងបរិស្ថានអ្នកទស្សនាសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយតម្លៃ នៃបូជនីយដ្ឋាននៃការចងចាំកម្ពុជានិង ផ្សព្វផ្សាយការយល់ដឹងអំពី បូជនីយដ្ឋាននៃការចងចាំកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនៃការតាំងពិព័រណ៍ព្រមទាំងការកែលម្អការយល់ដឹងអំពីសន្តិភាព តាមរយៈការអប់រំសន្តិភាព។ ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់នាពេលថ្មីៗនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ប្រជាជាតិទាំងពីរបានចេញ សេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ កថាខណ្ឌទី២០ នៃសេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ពីការដឹងគុណរបស់កម្ពុជាចំពោះប្រទេសកូរ៉េខាងត្បូងសម្រាប់ការគាំទ្រយ៉ាងសកម្មក្នុងការអភិរក្ស និងស្ដារឡើងវិញនូវតំបន់បេតិកភណ្ឌវប្បធម៌ ដូចជាប្រាសាទជម ស្ថិតនៅក្នុងក្រុមប្រាសាទព្រះពិធូរ និង ព្រះពន្លាជល់ដំរីនៅអង្គរធំ។ ដោយទទួលស្គាល់សារៈសំខាន់នៃការកសាងសមត្ថភាពក្នុងការអភិវឌ្ឍវប្បធម៌ ភាគីទាំងពីរបានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការដែលកំពុងបន្តក្នុងការអប់រំវប្បធម៌ […]
ភ្នំពេញ៖ ក្រុមថ្នាក់ដឹកនាំ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា(ស.ស.ស.ក) បានសម្រេចជាគោលការណ៍គាំទ្រគ្នាទៅវិញទៅមក ក្នុងបំណងជំរុញបេសកកម្ម រួមបណ្តុះបណ្តាលជំនាញសរសេរ និងផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច នៅកម្ពុជាឱ្យបានទូលំទូលាយ និងប្រកបដោយវិជ្ជាជីវៈ។ “ខ្ញុំឯកភាពជាគោលការណ៍គាំទ្រ បេសកកម្មរបស់សមាគម(CEMEA)នេះ ដោយអនុញ្ញាតឱ្យប្រើប្រាស់ការិយាល័យ ស.ស.ស.ក ដោយមិនគិតថ្លៃ សម្រាប់ការបណ្តុះបណ្តាលតូចឬធំ”។ នេះបើតាមប្រសាសន៍ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលបានបញ្ជាក់ពេលជំនួបពិភាក្សានារសៀលថ្ងៃពុធ ៧ សីហា ឆ្នាំ២០២៤។ ជាការពិតណាស់ ផែនការសកម្មភាពសំខាន់ៗ ខាងលើអាចប្រឈមកង្វះហិរញ្ញវត្ថុគាំទ្រ ប៉ុន្តែដោយមានការសហការគាំទ្រ ទាំងស្មារតី និងលទ្ធភាពពីសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា ដំណើរការជំរុញបេសកកម្ម របស់សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជាអាចទៅមុខបាន។ ឯកឧត្តម ហ៊ុយ វណ្ណៈបានបញ្ជាក់ថា “គ្រប់យ៉ាងតែងតែមានការលំបាកនៅពេលចាប់ផ្តើម ប៉ុន្តែទោះជារូងភ្នំងងឹតប៉ុនណា ក៏គង់តែមានពន្លឺបន្តិចបន្តូចដែរ”។ ទាក់ទិននឹងលទ្ធភាពរក្សាបាន នូវនិរន្តរភាពស្ថាប័ន ឯកឧត្តមហ៊ុយ វណ្ណៈ បានចែករំលែកនូវបទបទពិសោធឯកឧត្តមថា “កម្មវិធីរាត្រីសមោសរមួយ” គួររួមគ្នារៀបចំដើម្បីកៀរគរថវិកាពីសប្បុរសជន ក្នុងគោលបំណងប្រើប្រាស់សម្រាប់គោលដៅបេសកកម្មបណ្តុះបណ្តាល ធនធនមនុស្សសរសេរព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជា។ ភាគីទាំងពីរសង្ឃឹមថា នឹងពិនិត្យសិក្សាគំនិតការផ្តួចផ្តើមនេះ។ បើតាមលោក យិន លាងគង់ […]
ដោយ៖ សិរីមតី ភ្នំពេញ៖ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ហ្វីលីព វ៉ុង (Dr. Philip Wong) ដែលមានឯកទេសខាងជំងឺបេះដូងរយៈពេល៣៣ឆ្នាំនិងកំពុងបម្រើការនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី បានអញ្ជើញមកចូលរួមជាវាគ្មិននៅក្នុងសន្និសីទវេជ្ជសាស្ត្រប្រចាំឆ្នាំលើកទី៨ នៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា ក្រោមប្រធានបទ «ការព្យាបាលជំងឺបេះដូង និងសរសៃឈាមក្នុងបរិបទសុខាភិបាលឌីជីថល – Advanced Cardiovascular Management in Digital Transformation» នៅរាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុន។ នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានកម្ពុជា លោកវេជ្ជបណ្ឌិត បានចែករំលែកចំណេះដឹង បទពិសោធន៍ ទាក់ទងនឹងការការពារ និងការព្យាបាល ជំងឺបេះដូង ។ នៅក្នុងនោះដែរ លោកវេជ្ជបណ្ឌិតបានពន្យល់អំពីមូលហេតុដែលស្ទះសរសៃឈាម និងវិធីព្យាបាល។ ពាក់ព័ន្ធនឹងប្រធានបទនេះ លោកវេជ្ជបណ្ឌិត ហ្វីលីព វ៉ុង បានមានប្រសាសន៍ថា៖ ការស្ទះសរសៃឈាម មានពីរប្រភេទ។ទី១គឺគាំងបេះដូង។ នៅពេលគាំងបេះដូង ជញ្ជាំងសរសៃឈាមបេះដូង ដាច់រហែកចេញឈាម បណ្តាលឱ្យមានកំណកឈាមក្នុងសរសៃបេះដូង ។អ្នកជំងឺអត់មានរោគសញ្ញាអ្វីទេ នៅសុខៗអ្នកជំងឺស្រាប់តែមានអាការឈឺចុកដើមទ្រូង។ពេលឈឺចុកក្នុងទ្រូងខ្លាំង បណ្តាលឱ្យបែកញើសត្រជាក់ចេញមក ។ចំពោះការគាំងបេះដូងនេះជាជំងឺធ្ងន់ធ្ងរមែនទែន ហើយក្នុងស្ថានភាពនេះ សូមប្រញាប់ទៅមន្ទីរពេទ្យដោយផ្ទាល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកបានបញ្ជាក់ថា៖ […]
ដោយ៖ បូរ៉ាក់ ភ្នំពេញ៖ នៅចុងខែសីហា ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអំពីវិស័យកសិកម្ម ដោយមានអ្នកជំនួញ និងអ្នករកស៊ីចម្រុះវិស័យចំនួនប្រមាណ ១៥០ក្រុមហ៊ុន មកពីជាង១០ប្រទេស នឹងចូលរួមសេរី ដើម្បីអភិវឌ្ឍន៍ជំនួញ និងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ លោក វីននី គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ មានក្រុមហ៊ុននានាមកពីជាង១០ប្រទេសផ្សេងៗគ្នា ដូចជា បេឡារុស, កម្ពុជា, ចិន, កូរ៉េ, ម៉ាឡេស៊ី, ញ៉ូហ្សឺលែន, ប៉ូឡូញ , រុស្សី , តៃវ៉ាន់ និងអាមេរិកជាដើម នឹងដាក់បង្ហាញផលិតផលបច្ចេកវិទ្យា និងសេវាកម្មជាច្រើន ហើយពិព័រណ៍នេះ ត្រូវបានព្យាករថា នឹងមានអ្នកចូលទស្សនាចំនួន ៤,៥០០នាក់ ជាអ្នកជំនួញមកពីក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ […]
ព្រៃវែង ៖ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចុះប្រគល់ប្រាក់រង្វាន់ ១២៥លានរៀលដល់អតិថិជនដែលមានសំណាងជាប់ជាប្រចាំ។ ជាក់ស្ដែងបន្ទាប់ពីប្រគល់ទឹកប្រាក់រង្វាន់ធំដល់អ្នកនៅខេត្តសៀមរាបកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនោះ នៅព្រឹកថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានបន្តនាំយករង្វាន់១២៥លានរៀលទៅប្រគល់ដល់ដៃស្ត្រីម្នាក់ទៀតដែលមានសំណាងរស់នៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ ស្ត្រីដែលមានសំណាងបានឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលរូបនេះមានឈ្មោះ ឃាន ស្រីនាង អាយុ ៣៥ឆ្នាំ បាននិយាយប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ បើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានការខ្វះខាតខ្លាំង ព្រោះពឹងផ្អែកទាំងស្រុងទៅលើប្ដីដែលជាមេគ្រួសារ ដឹកផ្លែឈើលក់នៅតាមភូមិ តាមស្រុក ហើយមានពេលខ្លះត្រូវដឹកទៅលក់តាមខេត្ត ដែលទទួលបានប្រាក់ចំណេញបន្តិចបន្តួចតែប៉ុណ្ណោះ ខណៈដែលមានកូនតូចនៅក្នុងបន្ទុកចំនួន៣នាក់។ ស្ត្រីដែលមានសំណាងរូបនេះបានបន្តឱ្យដឹងទៀតថា សម្រាប់ការត្រូវរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់១២៥លានរៀលនេះ គឺជារឿងចៃដន្យ និងមិននឹកស្មានដល់នោះទេ។ អ្នកនាងបានបញ្ជាក់ថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលដែលរៀបចំបោសសំអាតផ្ទះរួច ក៏ទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់នៅជិតផ្ទះ លុះពេលគាស់ទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម ខ្លួនពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំងស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយក៏បានហៅអ្នកជិតខាងឱ្យជួយមើលទាំងអស់គ្នា បន្ទាប់មកក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។ អ្នកនាង ឃាន ស្រីនាង បានបញ្ជាក់ទៀតថា […]
ដោយ:សិរីមតី ភ្នំពេញ:កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ (APT JSO-10) ត្រូវបានបិទបញ្ចប់នៅថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយនឹងពិធីប្រគល់រង្វាន់ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំពីថ្ងៃទី២២-២៧ ខែកក្កដា ឆ្នាំ២០២៧ នៅក្រុងសៀមរាប បាននាំយកសិស្សអនុវិទ្យាល័យមកពីបណ្តាប្រទេសអាស៊ាន+3 ដើម្បីសិក្សាស្វែងយល់ពីវិទ្យាសាស្ត្រ និងផ្លាស់ប្តូរវប្បធម៌ក្នុងរយៈពេលពេញមួយសប្តាហ៍។ ឯកឧត្តម ហែម វណ្ណឌី បានអបអរសាទរដល់យុវជនទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលដ៏ល្អប្រសើររបស់ពួកគេក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ។ នៅក្នុងកម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ក្រោមប្រធានបទ «ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ» សិស្សានុសិស្សបានចូលរួមក្នុងសិក្ខាសាលាដែលផ្តល់បទពិសោធន៍ជាក់ស្តែង សហការបង្កើតគម្រោង ធ្វើពិសោធន៍វិទ្យាសាស្ត្រ និងចូលរួមកិច្ចពិភាក្សានានា ក្នុងគោលដៅលើកកម្ពស់ការយល់ដឹង និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធីប្រគល់រង្វាន់ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “ក្មួយៗបានបង្ហាញមិនត្រឹមតែចំណេះដឹង និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្មារតីនៃការធ្វើការងារជាក្រុម និងការសហការគ្នា ដែលជាស្នូលនៃសហគមន៍អាស៊ាន+3។” ឯកឧត្តមបានសង្កត់ធ្ងន់លើតួនាទីនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ […]
ដោយ : បន្ទាយ កណ្ដាល ៖លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកអភិបាលខេត្តកណ្ដាល លោក លោកស្រី និងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ។ ទីតាំងស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ កម្មវិធីបើកការដ្ឋានគ្រោងនឹងធ្វើនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ សូមរំលឹកថា កាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ដូចខាងលើបានចុះទៅពិនិត្យទីតាំងបើកការដ្ឋាននេះម្តងរួចមកហើយ ។ សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោគឺជាព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រដែលត្រូវបានស្នើឡើងក្នុងប្រទេសកម្ពុជាដែលតភ្ជាប់កំពង់ផែស្វ័យតភ្នំពេញនាទន្លេមេគង្គជាមួយក្រុងកែបនិងឆ្នេរសមុទ្រប្រទេសកម្ពុជានៃឈូងសមុទ្រថៃ។ ព្រែកជីកនេះនឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គកាត់តាមព្រែកតាឯកនៃទន្លេបាសាក់និងចុងក្រោយបញ្ចូលគ្នាជាមួយព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ។ ព្រែកជីកនេះនឹងតភ្ជាប់ រាជធានីភ្នំពេញដោយផ្ទាល់ជាមួយនឹងកំពង់ផែ សមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសក្នុងខេត្តព្រះសីហនុនិងកំពង់ផែថ្មី ក្នុងខេត្តកំពត។ ផែនការបច្ចុប្បន្នរួមមាន: ការសាងសង់ទំនប់ចំនួនបីដែលមានច្រកទឹកនិង ស្ពានចំនួន១១។ ប្រឡាយនេះនឹងមានទទឹង១០០ម៉ែត្រ និងជម្រៅ […]
ដោយ៖ ស-សម្បត្តិ ភ្នំពេញ៖សមាគមសហព័ន្ធ ភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជាហៅថា CTAFA បានបើកកិច្ចប្រជុំរបស់ខ្លួនដើម្បីពិនិត្យតាមដាននិងវាយតម្លៃលើវឌ្ឍនភាពការងារក្នុងឆមាសទី១ឆ្នាំ២០២៤ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចប្រជុំដ៏សំខាន់នេះគឺបានរៀបចំធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សាភិបាល ទីប្រឹក្សា និងគណៈកម្មការប្រតិបត្តិ របស់សមាគមCTAFA។ ឯកឧត្តម អ៊ុំ សារ៉ាវុធ ប្រធានសមាគម CTAFA បានបញ្ជាក់ថា សមាគមចាប់ពីពេលបានចុះបញ្ជីរហូតមកដល់ពេលនេះ គឺយើងបានរៀបចំរចនាសម្ព័ន្ធដឹកនាំ និងប្រមែប្រមូលនូវធនធានមនុស្ស ហើយបានបង្កើតគណៈកម្មការប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយហៅថា (គ.ប.ផ) ដែលជាឆ្អឹងខ្នងរបស់សមាគម ហើយគណៈកម្មការនេះ បានបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនយ៉ាងសកម្មបំផុតនៅក្នុងឆមាសទី១ឆ្នាំ២០២៤។ ឯកឧត្តមបានបញ្ជាក់ទៀតថា កិច្ចប្រជុំដែលមានការអញ្ជើចូលរួមពីថ្នាក់ដឹកនាំសមាគម ក្រុមប្រឹក្សាភិបាល និងជាពិសេស ទីប្រឹក្សាសមាគមនៅថ្ងៃនេះគឺដើម្បីទទួលយកនូវមតិយោបល់ល្អៗបន្ថែមទៀតដើម្បីជួយជំរុញឲ្យសមាគមបោះជំហានទៅមុខប្រកបដោយជោគជ័យ ស្របទៅតាមចក្ខុវិស័យនិងបេសកកម្មរបស់សមាគមដែលផ្តោតជាសំខាន់ទៅលើផ្នែកពន្ធដារ គណនេយ្យ និងសវនកម្ម។ លោកជឹម ប៊ុនតិច អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសមាគម CTAFA បានលើកឡើងលម្អិតពីវឌ្ឍនភាពការងារសំខាន់ៗ ដែលសមាគមរួមគ្នាខិតខំសម្រេចបាននៅក្នុងឆមាសទី១ឆ្នាំ២០២៤។ ក្នុងនោះសមាគមបានដាក់ចេញនូវទិសដៅក៏ដូចជាផែនការសកម្មភាពជាក់លាក់ដើម្បីអនុវត្ត។លោកអគ្គលេខាធិការក៏បានលើកឡើងពីអ្វីដែលកន្លងមកការអនុវត្តមិនទាន់បានពេញលេញឆ្លើយតបទៅនឹងផែនការដែលបានដាក់ចេញផងដែរ។ លោក ទេព សិដ្ឋាន់ណា អនុប្រធានសមាគម CTAFAនិងជាប្រធានគណៈកម្មការប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយហៅថា៖ (គ.ប.ផ) ដែលជាបុគ្គលដ៏សកម្មនៅក្នុងសមាគម បានលើកឡើងថា សមាគម CTAFA គឺមានសកម្មភាពធំៗជាច្រើន។ […]
ដោយៈសិរីមតី ភ្នំពេញ៖ក្រុមហ៊ុនកម្ពុជារី ប៊្លូវេនឈ័រ ឯ.ក (CRBV) គឺជាក្រុមហ៊ុនចម្រុះរវាងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា(កម្ពុជា រី)និងក្រុមហ៊ុន BlueVenture Group Public Company Limited (BVG) ដែលផ្តល់សេវាគាំទ្រលើការគ្រប់គ្រងសំណងធានារ៉ាប់រង សុខភាព និងធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ស្ថាប័នស្វ័យធានារ៉ាប់រង (self-insured organizations) បានប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ដើម្បីផ្ដល់ជូនដល់អតិថិជនដែលមានធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បុគ្គល ក្នុងការទទួលបានសេវាថែទាំនិងព្យាបាលសុខភាព ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីចុះអត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីភាពជាដៃគូអាជីវកម្ម នារសៀលថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក Suthon Chutiniyomkarn អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនកម្ពុជារីប៊្លូវេនឈ័រ ឯ.កនិងលោកសាស្រ្ដាចារ្យ Attapoom Susupausជានាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ។ លោក Suthon Chutiniyomkarn ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនកម្ពុជារី ប៊្លូវេនឈ័រ ឯ.ក បានលើកឡើងពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវដោះស្រាយសំណងធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់បុគ្គល និងការលើកកម្ពស់សុខមាលភាពរបស់អតិថិជនជាមួយពិសោធន៍ថ្មី ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលនិងបច្ចេកវិទ្យាចុងក្រោយ សម្រាប់ការស្នើទាមទារសំណងធានារ៉ាប់រងសុខភាពនិងគ្រោះថ្នាក់បុគ្គល។ លោក បានបន្ថែមថា […]
ដោយ៖ សិរីមតី ភ្នំពេញ៖ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG ប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមន្ទីរ ពេទ្យរ៉ូយ៉ាល់ ភ្នំពេញ ដើម្បីផ្ដល់ជូនដល់អតិថិជន ក្នុងការទទួលបានសេវាថែទាំសុខភាព សម្រាប់ប្រជាជនកម្ពុជា ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះត្រូវបានធ្វើឡើងជាផ្លូវការក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីភាពជាដៃគូអាជីវកម្ម នាព្រឹកថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងលោកសាស្រ្ដាចារ្យ Attapoom Susupaus ជានាយកមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ។ លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានលើកឡើងពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍លើសពីសេវាធនាគារ និងការលើកកម្ពស់សុខុមាលភាពរបស់អតិថិជន។ លោក បានបន្ថែមថា ធនាគារ ហត្ថា មិនត្រឹមតែមានជំនាញក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនតែអតិថិជនរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណងលើកកម្ពស់សុខុមាលភាពសង្គមរបស់ប្រជាជនកម្ពុជាតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រផ្សេងៗ ។ បើតាម លោក មិន សុផា បានឱ្យដឹងទៀតថា […]
ដោយ៖សិរីមតី ភ្នំពេញ៖ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលីនិងណូវែលហ្សេឡង់ដ៏ធំជាងគេត្រូវបានរៀបចំឡើងដោយស្ថាប័នIDP Education ក្រោមការគាំទ្រនិងចូលរួមបើកដោយលោកAndreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានិងលោកម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE នាព្រឹកចុងសប្តាហ៍ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ។ សិស្ស និស្សិត និងអាណាព្យាបាលសរុបប្រមាណជាង ១២០០ នាក់បានជួបប្រឹក្សាផ្ទាល់ជាមួយអ្នកតំណាងនៃស្ថាប័នលំដាប់ពិភពលោកប្រមាណជាង ៥០ ស្ថាប័នមកពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ដើម្បីស្វែងយល់លម្អិតនូវព័ត៌មានអំពីជម្រើសសិក្សា លក្ខខណ្ឌចូលរៀន ការដាក់ពាក្យ និងស្នើរសុំទិដ្ឋាការដើម្បីទៅសិក្សា ព្រមទាំងព័ត៌មានអាហារូបករណ៍នានាជាច្រើន នាពិព័រណ៍រយៈពេល ២ថ្ងៃនេះដែលធ្វើឡើងក្នុងថ្ងៃទី ១៣ និង ១៤ កក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលអង្គរ និងភ្នំពេញ។ ក្រោមការឆ្លុះបញ្ចាំងលើឥទ្ធិពលនៃការអប់រំអន្តរជាតិ លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE បានបញ្ជាក់ថា៖ “ការអប់រំអន្តរជាតិផ្តល់ផលវិជ្ចមានគួរឲ្យកត់សម្គាល់សម្រាប់សិស្សានុសិស្សលើចំណេះដឹង និងជំនាញ ព្រមទាំងចក្ខុវិស័យដែលជម្រុញបន្ថែមដល់ការអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពសម្រាប់ភាពជាអ្នកដឹកនាំ។” លោកក៏បានបន្ថែមទៀតថា៖ […]
ដោយ៖ ស-សម្បត្តិ ភ្នំពេញ៖ ក្រុមហ៊ុន U.S.R.V GROUP Co., Ltd បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន ប៊ីហ្សខ្មែរ ឌីជីថល មេឌា Co., Ltd. ដើម្បីរួមគ្នាចាប់ជាដៃគូគាំទ្រនិងជំរុញការអភិវឌ្ឍអាជីវកម្មឲ្យគ្នាទៅវិញទៅមកឲ្យកាន់តែរីកចម្រើនបានឆាប់រហ័ស។ ពិធីនេះគឺបានធ្វើឡើងនៅក្រុមហ៊ុនU.S.R.V GROUP នៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ុំ សារ៉ាវុធ ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន U.S.R.V GROUP បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនUSRV Group និងក្រុមហ៊ុន BizKhmer Digital Media នៅពេលនេះ គឺអាចចាត់ទុកបានថា ជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្រ្តមួយសម្រាប់ក្រុមហ៊ុនទាំងពីរ។ ផ្តើមចេញលើមូលដ្ឋាននៃការចុះអនុស្សរណៈនេះ ក្រុមហ៊ុនទាំងពីរនឹងបានប្រែក្លាយជាដៃគូយុទ្ធសាស្រ្តយូរអង្វែងក្នុងកិច្ចសហការដ៏ល្អនិងរិះរកគ្រប់វិធីជំរុញការអភិវឌ្ឍអាជីវកម្មឲ្យគ្នាទៅវិញទៅមកឲ្យមានការរីកចម្រើលឿនទៅមុខ។ ជាពិសេសលើការផ្តល់សេវារបស់ក្រុមហ៊ុន BizKhmer Digital Media ដែលជាក្រុមហ៊ុនបម្រើទីផ្សារឌីជីថល និងអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា។ ឯកឧត្តមបានបន្តថា លើសពីនេះក្រុមហ៊ុននឹងផ្លាស់ប្តូរបទពិសោធល្អៗជាគន្លឹះជាមួយគ្នាទៅវិញទៅមកធ្វើយ៉ាងណាឲ្យបានជិតស្និទ្ធនិងស៊ីជម្រៅទៅលើគ្រប់ផ្នែកក្នុងការធ្វើអាជីវកម្មដែលយើងកំពុងមានស្រាប់និងផែនការបង្កើតអាជីវកម្មថ្មីៗបន្ថែមទៀតរបស់ក្រុមហ៊ុនទាំងពីរដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាននូវប្រសិទ្ធភាពនិងផលប្រយោជន៍រួមទាំងអស់គ្នា។ ឯកឧត្តម អ៊ុំ សារ៉ាវុធ បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមហ៊ុន U.S.R.V GROUP […]
ដោយ៖ប្រសិទ្ធ ភ្នំពេញ៖និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) សូមជម្រាបជូនម្ចាស់សហគ្រាស និងប្រធានអង្គភាពមិនស្វែងរកប្រាក់ចំណេញ (អង្គភាព) ឱ្យបានជា្របថា៖ សម្រាប់សហគ្រាស និងអង្គភាពរងសវនកម្មឯករាជ្យ កាលបរិច្ឆេទនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក ន.គ.ស. នឹងត្រូវផុតកំណត់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ ដើម្បីសម្រួលដល់សហគ្រាស និងអង្គភាព ដែលរងសវនកម្មឯករាជ្យមួយចំនួន ដែលមិនទាន់បញ្ចប់នីតិវិធីជាស្ថាពរ ន.គ.ស. បានសម្រេចផ្តល់ពេលបន្ថែមចំនួន ៣០ (សាមសិប) ថ្ងៃ ក្នុងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក ន.គ.ស. តាមប្រព័ន្ធអនឡាញ (E-Filing System) និងអនុញ្ញាតឱ្យដាក់លិខិតពន្យារពេលដូចខាងក្រោម៖ ១. សហគ្រាស និងអង្គភាព រងសវនកម្មឯករាជ្យ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក គ.ន.ស. មិនឱ្យហួសថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ សហគ្រាស និងអង្គភាព រងសវនកម្មឯករាជ្យ ដែលបានអនុញ្ញាតឱ្យបិទបញ្ជីគណនេយ្យខុសពីថ្ងៃទី៣១ ខែធ្នូ ត្រូវដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ មក ន.គ.ស. ហួសរយៈពេល ៧ខែ បូក […]
កំពង់ឆ្នាំង ៖ សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ដែលជាអ្នកខេត្តកំពង់ឆ្នាំង និងបានចុះប្រគល់រង្វាន់ជូនដល់លំនៅដ្ឋានផ្ទាល់តែម្ដង។ សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ ឈុំ ចាន់ថា ភេទស្រី អាយុ ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន បម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅម្ដុំផ្សារព្រៃទា ជិតអាកាសយានដ្ឋានភ្នំពេញ-អន្តរជាតិ ពោធិ៍ចិនតុង រាជធានីភ្នំពេញ ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាននាស្រុកកំណើត អ្នកនាង ឈុំ ចាន់ថា បានប្រាប់ឱ្យដឹងថា ដោយសារតែខ្លួនជាស្ត្រីម៉េម៉ាយ ហើយកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ អ្នកនាងបានសម្រេចចិត្តទុកកូនប្រុសអាយុ១០ឆ្នាំម្នាក់ឱ្យរស់នៅជាមួយម្តាយនាស្រុកកំណើត ហើយខ្លួនបានមកបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ។ អ្នកនាង ឈុំ ចាន់ថា បានបន្តឱ្យដឹងទៀតថា នៅពេលមកដល់រោងចក្រដែលជាកន្លែងធ្វើការ អ្នកនាងតែងទិញភេសជ្ជៈតែបៃតង អ៊ីឈីតាន់ រស់ជាតិក្រូចឆ្មារទឹកឃ្មុំទទួលទានជាប្រចាំ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឱ្យមានកម្លាំង អារម្មណ៍ល្អ។ លុះកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកបាយថ្ងៃត្រង់ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិក្រូចឆ្មារទឹកឃ្មុំ ចំនួន១ដង […]