សេដ្ឋកិច្ច »

ដោយៈសិរីមតី ភ្នំពេញ៖បេសកកម្មសារព័ត៌មានដើម្បី «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប» ដែលត្រូវបានរៀបចំ និងដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា បានបញ្ចប់ហើយ ខណៈដែល ក.អ.ក បានកត់សម្គាល់ និងវាយតម្លៃជារួមថា បេសកកម្មនេះទទួលបានជោគជ័យលើសពីការរំពឹងទុក។ អត្ថបទសារព័ត៌មាន រួមទាំងវីដេអូប្រមាណជាង១០០ ទាំងភាសាខ្មែរ អង់គ្លេស ចិន និង វៀតណាម ដែលបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប បាននិងកំពុងត្រូវ បានផ្សព្វផ្សាយតាមបណ្តាញសង្គមជាបន្តបន្ទាប់តាមរយៈស្ថាប័នសារព័ត៌មាន ដែលបានចូលរួមក្នុងបេសកកម្មខាងលើ រួមទាំងសារព័ត៌មានជាច្រើនទៀត។ បេសកកម្មដ៏មានសារសំខាន់ ដែលមានអ្នកសារព័ត៌មានចូលរួមចំនួន៤២នាក់ មកពី៣២ស្ថាប័ន ផ្សេងៗគ្នាទាំងជាតិ និងអន្តរជាតិ ត្រូវបានសម្របសម្រួលឱ្យចូលទស្សនាយកព័ត៌មាន និងផ្ដិតរូបភាពក្នុង រមណីយដ្ឋានដ៏មានសក្តានុពលរួមមាន៖ Angkor Wild Life and Aquarium, Angkor Eyes (កន្ត្រកវិល), ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, ភូមិព្រះដាក់, បារាយណ៍, ទេសចរណ៍បែបស៊ី វីល័យតាមរថយន្ត Jeep, សហគមន៍អេកូទេសចរណ៍កំពង់ភ្លុក, បុណ្យទន្លេ រួមនិងសន្និសីទសារព័ត៌មាន ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅមុខប្រាសាទអង្គរវត្ត។ តាមរយៈបេសកកម្មសារព័ត៌មាននោះ […]

ដោយ៖សិរីមតី/ភ្នំពេញ៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីជំនួប ព្រឹត្តិការណ៍នារីឯកលើកទី១ ឆ្នាំ២០២៤ នៅអគារឌីអ៊ែលីហ្សេ (The Elysee) ទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតី ពីលោក ឆាយ ស៊ីណាត ប្រធានស្ដីទីសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កញ្ញា មាន សូនីតា គណៈកម្មការនារីឯក និងភ្ញៀវកិត្តិយសជាច្រើនកុះករ។ ក្នុងឱកាសនោះ លោក ឆាយ ស៊ីណាត បានថ្លែងថា៖« ព្រឹត្តិការណ៍ជ្រើសរើសនារីឯក នាពេលនេះគឺមានសារសំខាន់ណាស់ក្នុងវិស័យគ្រឿងអលង្ការ»។ លោកបញ្ជាក់ថា លោកមានបទពិសោធន៍ច្រើន ក្នុងការទៅចូលរួមនៅក្នុងកម្មវិធីគ្រឿងអលង្ការអន្តរជាតិ ដែលគេតែងតែមាននូវការដើរបង្ហាញគ្រឿងអលង្ការ តែកម្ពុជាខ្លួនឯងដែលជាវិស័យគ្រឿងអលង្ការ គួរណាស់ក៏មានអ្នកដើរបង្ហាញម៉ូដគ្រឿងអលង្ការផ្ទាល់សម្រាប់វិស័យគ្រឿងអលង្ការនេះ។ ដោយឃើញបែបនេះ ជាគំនិតច្នៃប្រឌិតមួយរបស់ខាងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសមាគម ដែលគាត់គិតថា មានការប្រកួតនារីឯកជាច្រើន ក៏ប៉ុន្តែការឱ្យនាមករណ៍នូវនារីឯកមួយៗគឺមានភាពខុសៗគ្នា។ដូច្នេះសមាគម ក៏ចាប់ផ្ដើមបង្កើតនារីឯក គ្រឿងអលង្ការនិងត្បូងមានតម្លៃនេះឡើង។ លោកបន្ថែមថា៖ ជាសកសលោក កម្មវិធីនារីឯកគ្រឿងអលង្ការនិងត្បូងមានតម្លៃនេះគឺកម្ពុជា បានបង្កើតមុនគេ។លោករំពឹងថា សកម្មភាពនៃកម្មវិធីនេះ នឹងធ្វើឱ្យកម្ពុជាមានឈ្មោះនៅលើឆាកអន្តរជាតិផងដែរ។ ពោលបានជាលោកហ៊ានអះអាងបែបនេះ ព្រោះសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា មានបណ្ដាញសមាគមដែលជាដៃគូ […]

ពោធិ៍សាត់ ៖ បុរសជាកសិករវ័យក្មេងម្នាក់នៅខេត្តពោធិ៍សាត់ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល។បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១២៥លានរៀលខាងលើនេះ មានឈ្មោះ សាំ ចាន់រ៉ា អាយុ២៧ឆ្នាំ បច្ចុប្បន្ន មានមុខរបរជាកសិករ រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលយកប្រាក់រង្វាន់ទៅប្រគល់ជូនដល់លំនៅដ្ឋាន លោក សាំ ចាន់រ៉ា បាននិយាយប្រាប់ឱ្យដឹងថា ចំពោះកម្រិតជីវភាពសព្វថ្ងៃនេះ គឺមិនសូវធូរធានោះទេ ព្រោះមិនមានមុខរបរអ្វីក្រៅពីធ្វើស្រែដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ការឈ្នះរង្វាន់ប្រាក់លានខាងលើនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ ខណៈដែលពេលចេញទៅបាញ់ថ្នាំស្រូវនៅស្រែដូចសព្វដង ក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងទុកទទួលទាន លុះពេលទៅដល់វាលស្រែ ក្រោយពេលបាញ់ថ្នាំស្រូវរួច ក៏គាស់ក្រវិលកំប៉ុងទទួលទានដើម្បីទទួលទាន ស្រាប់តែឃើញមានរង្វាន់ធំ១២៥លានរៀលតែម្ដង។ លោកបានបន្តថា គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយបានរួសរាន់ត្រលប់មកផ្ទះវិញ ហៅឪពុកម្តាយ និងប្រពន្ធ ឱ្យជួយមើល ព្រមទាំងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។ អ្នកដែលមានសំណាងរូបនេះបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំណែកសងបំណុលគេ និងយកធ្វើបុណ្យជូនឪពុក-ម្ដាយ ហើយនៅសល់ប៉ុន្មានយកទៅទិញដីស្រែបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ […]

ដោយ:សិរីមតី សៀមរាប: ក្លឹបអ្នកកាសែតកម្ពុជា បាននាំអ្នកសារពត៌មានជាតិនិងអន្តរជាតិជាង៤០នាក់មកពី៣០ស្ថាប័នទស្សនកិច្ចតំបន់ទេសចរណ៍សំខាន់ៗដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប។ ដោយមានកិច្ចសហការជាបន្តបន្ទាប់ពីស្ថាប័នរដ្ឋនិងឯកជន អ្នកសារព័ត៌មានជិត៣០ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជានឹងផ្តិតយករូបភាពប្រហែល២០ទីតាំងនៅក្នុងទឹកដីខេត្តសៀមរាប រួមទាំងដំណើរទេសចរណ៍តាមឡាន Jeep, អាកាសយានដ្ឋានថ្មី, សួនត្រី, ដំណើរទេសចរណ៍ដោយរទេះគោក្នុងតំបន់អង្គរ, ភូមិផលិតស្ករត្នោត/នំបញ្ចុក/នំក្រឡាន និងភូមិបណ្តែតទឹកកំពង់ភ្លុក។ អ្នកសារពត៌មានមកពីស្ថាប័ន Cambodia Flash News (CFN) ក៏ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលផ្តើមពីថ្ងៃទី១៥ដល់១៧ខែមីនាឆ្នាំ២០២៤។ តាមរយ:កម្មវិធីនេះ អ្នកសារព័ត៌មាន រំពឹងថាផ្សព្វផ្សាយពីទេសចរណ៍នៅសៀមរាបបានច្រើន ក្នុងដំណើរទស្សនកិច្ចដែលរៀបចំដោយក្លិប អ្នកកាសែតកម្ពុជា។ ក្នុងដំណើរទស្សនកិច្ច នេះ ក្រុមអ្នកសារព័ត៌មាន នឹងទៅទស្សនានៅទីតាំងទេសចរណ័ថ្មីៗ និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប រួមទាំង ជីវភាពរស់នៅរបស់ពលរដ្ឋនៅភូមិព្រះដាក់ផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានសង្ឃឹមថាអាចជួយផ្សព្វផ្សាយពីសក្តានុពល​នៅសៀមរាបបានច្រើន។ បើតាមក្លិបអ្នកកាសែតកម្ពុជា បានអោយដឹងថា ក្រុមអ្នកសារពត៌មាននឹងទៅទស្សនាAngkor Wild life & Aquarium ព្រលានយន្តហោះអន្តរជាតិសៀមរាប ជិះកន្ត្រកវិល (Angkor Eyes) ទស្សនកិច្ចពិសេសនៅភូមិព្រះដាក់ ទស្សនាទីតាំងផលិតស្ករត្នោត ទីតាំងផលិតទៀន កន្លែងធ្វើស្លឹកត្នោតបត់ជារូបសត្វស្លាប ជិះរទេះគោកម្សាន្តទស្សនាអ្នកប្រកបរបរធ្វើនំបញ្ចុកខ្មែរដើម្បីយល់ដឹងពីបៀបធ្វើនំបញ្ចុកខ្មែរ ភ្លក់នំបញ្ចុកខ្មែរ ពិសាទឹកដូងធម្មជាតិ។ អ្នកសារ ពត៌មានក៏នឹងចុះទៅទស្សនាអ្នកភូមិធ្វើនំក្រឡាន នំគ្រក់ […]

ដោយៈសិរីមតី/ភ្នំពេញ៖ក្រុមហ៊ុន NETSTARS Co., Ltd. (“NETSTARS”)ដែលមានស្នាក់ការកណ្តាលស្ថិតនៅ Chuo-ku ទីក្រុងតូក្យូ ប្រទេសជប៉ុន ដឹកនាំដោយ លោក Tsuyoshi Ri តំណាងឱ្យក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ ថ្មីៗនេះបានប្រកាសជាផ្លូវការអំពីការដាក់ឱ្យដំណើរការមធ្យោបាយទូទាត់តាមប្រព័ន្ធ “StarPay”។ ប្រព័ន្ធ “StarPay” នេះនឹងជួយសម្រួលដល់ “Wechat Pay” ពីក្រុមហ៊ុន Tenpay Payment Technology ដល់ធនាគារ អេស៊ីលីដា ជាធនាគារឈានមុខនៅក្នុងប្រទេសកម្ពុជា ដែលមានការិយាល័យកណ្តាលស្ថិតនៅ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ ធនាគារ អេស៊ីលីដា ជាធនាគារដែលផ្តល់ និងបម្រើសេវាកម្មក្នុងការទូទាត់ប្រាក់ឆ្លងដែន តាមឃ្យូអរកូដ (QR code*1) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរបរទេស។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់កម្មវិធី “WeChat” ជាផ្លូវការ នៅខែកុម្ភៈ ឆ្នាំ២០២៤ហើយកម្មវិធី “WeChat”របស់ក្រុមហ៊ុន Tenpay Payment Technology​ […]

ដោយៈសិរីមតី/ភ្នំពេញ៖កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា ២០២៤ ដែលនឹងប្រារព្ធធ្វើឡើងនៅ ថ្ងៃទី ០៧ ដល់ ០៩ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ, រាជធានីភ្នំពេញ ។ពិព័រណ៍នឹងចាប់ផ្តើមពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៦ល្ងាច។ ពិព័រណ៍ ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា រៀបចំឡើងក្នុងគោលបំណង ស្វែងរកដៃគូអាជីវកម្ម/ក្រុមហ៊ុន ផ្សាភ្ជាប់ទំនងទំនាក់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសអ៊ីតាលី។ អ្នកចូលរួមទស្សនា ពិព័រណ៍ អាចធ្វើការស្វែងយល់ពីផលិតផល និងសេវាកម្មថ្មីៗ ស្ទើរគ្រប់វិស័យដូចជា វិស័យម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង សំភារៈផ្ទះបាយ សំភារៈតុបតែងផ្ទះ ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម ផ្នែកបច្ចេកវិទ្យានិងសំភារៈផ្គត់ផ្គង់រោងចក្រ ដែលសុទ្ធសឹងផលិតផលដ៏មានគុណភាពខ្ពស់ និងនាំចូលមកពីប្រទេសអ៊ីតាលី។ អ្នកចូលរួមទស្សនាក៏អាចមានឱកាស ជួបផ្ទាល់ជាមួយម្ចាស់អាជីវកម្ម/ក្រុមហ៊ុន លំដាប់ថ្នាក់អន្តរជាតិ ជាង ១០០ក្រុមហ៊ុន និង១០០ស្តង់។ ពិព័រណ៍ ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា មានការគ្រាំទ្រពី ក្រសួងពាណិជ្ជកម្ម, សភាពាណិជ្ជកម្មកម្ពុជា, ស្ថាតទូតអ៊ីតាលីប្រចាំប្រទេសថៃ និងសមាគមពាណិជ្ជកម្មអ៊ីតាលីប្រចាំប្រទេសថៃ។ លោក លោកស្រី អ្នកនាង កញ្ញាក៏ធ្វើការចុះឈ្នោះជាមុនតាមរយៈLinks ខាងក្រោម: […]

ដោយៈសិរីមតី/ភ្នំពេញ៖ថ្មីៗនេះ ស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន ដែលជា​ស្ថាប័ន​ឈានមុខ​លើ​ពិភពលោក ក្នុងការ​បញ្ជូន​សិស្ស​និស្សិត​ទៅ​សិក្សា​នៅបរទេស និង​សេវាកម្ម​អប់រំ​អន្តរជាតិបានប្រារព្ធខួបលើក ២០ នៃសន្និសីទ CamTESOL​​ ដែលជាវេទិកាដ៏ធំ និងឈានមុខគេក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្នុងនោះកម្មវិធីបើកត្រូវបានចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាលោកស្រី Bridge​tt​e ​L. Walker ភារធារីសហរដ្ឋ អាមេរិកប្រចាំកម្ពុជា លោក Marc Thayre អនុប្រធានបេសកកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន អាយ ឌី ភី អេឌ្យូខេសិន និងស្ថាបនិកសន្និសីទ CamTESOL និងលោក Ashley Irving នាយកនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE)។ កម្មវិធីបើកនៃសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី ២០ បានរំលេចនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ […]

កំពង់ស្ពឺ ៖ អាចនិយាយបានជារឿងចៃដន្យស្ទើមិននឹកស្មានដល់ និងអស្ចារ្យបំផុត ខណៈដែលបុរសម្នាក់អាចសម្រេចបាននូវក្ដីប្រាថ្នារបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារដោយការចង់បានគោយន្តមួយគ្រឿងសម្រាប់ធ្វើស្រែចំការក្រោយបានឈ្នះរង្វាន់ធំលុយសុទ្ធពីក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ចំនួន ១២៥លានរៀល។ បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១២៥លានរៀលខាងលើនេះ មានឈ្មោះ ភឺន មី អាយុ៤៣ឆ្នាំ មានមុខរបរជាកសិករ និងជាងសំណង់ បច្ចុប្បន្នមានទីលំនៅភូមិត្រពាំងអង្ក្រង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ បុរសដែលមានសំណាងបានក្លាយជាមហាសេដ្ឋីប្រាក់លានពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវក្នុងរដូវកាលថ្មីដើមឆ្នាំ២០២៤រូបនេះបានប្រាប់ឱ្យដឹថា បច្ចុប្បន្ននេះ បើនិយាយពីជីវភាពគ្រួសារគឺមានភាពខ្សត់ខ្សោយ ព្រោះក្រៅពីធ្វើស្រែបន្តិចន្តួច គឺចេញស្វែងរកចំណូលប្រចាំថ្ងៃនៅតាមការដ្ឋានសំណង់នានាក្នុងនាមជាជាងផ្នែកបៀកថ្នាំ។ ដោយឡែក សម្រាប់ការឈ្នះរង្វាន់ប្រាក់លានខាងលើនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ ខណៈដែលពេលចេញទៅធ្វើការនៅការដ្ឋានសំណង់បុរី១០០ខ្នង ស្ថិតនៅក្នុងខេត្តកណ្តាល ហើយមានអាការអស់កម្លាំង ក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងទទួលទាន លុះពេលគាស់ក៏ឃើញមានរង្វាន់ធំ១២៥លានរៀលតែម្ដង។ លោកបានបន្តថា ៖ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំង ដោយគិតថាជាការយល់សប្តិ ហើយបានហៅអ្នកជិតខាងឱ្យជួយមើល ព្រមទាំងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុង។ លោក ភឺន មី បានបញ្ជាក់ថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ លោកនឹងយកមួយចំណែកសងបំណុលធនាគារ ហើយយកមួយចំណែកទៀតទិញគោយន្តសម្រាប់ធ្វើស្រែដែលជាក្ដីស្រមៃរបស់លោកជាយូរមកហើយ ហើយនៅសល់ប៉ុន្មានទុកព្យាបាលជំងឺប្រចាំកាយ និងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ […]

ដោយ៖ កំចាយ កែប÷ ការប្រមូលផលអំបិលក្នុងខេត្តកែបសម្រាប់ឆ្នាំនេះអាចទទួលបានបរិមាណខ្ពស់ដែលមិនធ្លាប់មានកន្លងមក។ ថ្នាក់ដឹកនាំខេត្តកែបបានជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យលើកទឹកចិត្តដល់ម្ចាស់ការដ្ឋានបន្តយកចិត្តទុកដាក់ក្នុងផលិតអំបិលដើម្បីកាត់បន្ថយការនាំចូល និងផ្តល់ការងារជូនពលរដ្ឋមូលដ្ឋាន។ នារសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យសកម្មភាពផលិតអំបិលនៅការដ្ឋានមួយចំនួនក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ។ លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបបានជម្រាបជូនថ្នាក់ដឹកនាំថា ការផលិតអំបិលក្នុងខេត្តកែបទទួលបានបរិមាណខ្ពស់ដោយគិតត្រឹមមុនដំណាច់ខែកុម្ភ: ឆ្នាំ២០២៤ ផលដែលប្រមូល និងដាក់ចូលក្នុងឃ្លាំងទទួលបាន៣.៩៧០តោន។ ទិន្នផលនេះបានកើនឡើងរហូតដល់១០០ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ លោកប្រធានមន្ទីរបានបន្តថា ផ្អែកលើអាកាសធាតុអំណោយផលល្អ ដោយរដូវក្តៅអាចអូសបន្លាយរយ:ពេលយូរទៅមុខ មន្ទីរជំនាញរំពឹងថាអំបិលឆ្នាំនេះនឹងផលិតបានក្នុងបរិមាណខ្ពស់ដែលបណ្តាឆ្នាំកន្លងទៅមិនធ្លាប់ជួបប្រទះ។ នៅទូទាំងខេត្តកែបមានការដ្ឋានផលិតអំបិលចំនួន៧ទីតាំង ដោយឆ្នាំនេះផ្ទៃដីផលិតជាក់ស្តែងមាន៣៣១ហិកតា លើផ្ទៃដីសរុបទំហំ៤៩៧ ហិកតា។ ក្នុងនោះឃ្លាំងស្តុកអំបិលមានចំនួន៤៤ និងបានផ្ដល់ការងារជូនពលរដ្ឋចំនួន១៩៣នាក់។ មានប្រសាសន៍ក្នុងដំណើរចុះពិនិត្យខាងលើ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានណែនាំថា អាជ្ញាធរ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធត្រូវបន្តអនុវត្តគោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិលឲ្យបានខ្លាំងក្លាជាងមុន។ បន្ថែមលើនេះ ត្រូវលើកទឹកចិត្តដល់ម្ចាស់ការដ្ឋានបន្តផលិតអំបិលរៀងរាល់ឆ្នាំ ព្រោះនេះជាកេរដំណែលពីដូនតាដែលបានបន្សល់ទុកជាយូរលង់មកហើយ។ ម្យ៉ាងទៀត ផលិតផលអំបិលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្តដ៏ចម្បងបំផុត៕

ដោយ : បន្ទាយ បន្ទាយមានជ័យ : ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះទៅពិនិត្យដំណើរការដឹកជញ្ជូននៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីជំរុញសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿនរហ័សនិងសណ្តាប់បញ្ហារបស់អ្នកវិនិយោគក្នុងក្រុងនេះដែលកំពុងជួបប្រទះ ។ នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ លោកឧបនាយករដ្ឋ មន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ កាលពីចុងសប្តាហ៍មុននាខែកុម្ភៈ ឆ្នាំ២០២៤ បានជួបជាមួយភាគីពាក់ ព័ន្ធរួមមាន លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករតំណាងក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(ចៃកា:JICA) និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។ ការចុះមកពិនិត្យនៅច្រកស្ទឹងបត់និងជួបជជែកជាមួយអាជ្ញាធរពាក់ព័ន្ធនេះ ដើម្បីរិះរកយន្តការមួយចំនួនពន្លឿននីតិវិធីនានា់ក្នុងការដឹកជញ្ជូនទំនិញឆ្លងការព្រំដែនអន្តរជាតិស្ទឹងបត់របស់កម្ពុជា-ច្រកព្រំដែនអន្តរជាតិបានណង អៀនរបស់ថៃ។ ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់ភាគីពាក់ព័ន្ធថា ការលើកកម្ពស់បរិយាកាស វិនិយោគ កាត់បន្ថយនីតិវិធីស្មុគស្មាញសម្រាប់ការធ្វើធុរកិច្ច គឺជាកិច្ចការ ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ខ្ពស់ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល និយាយក្នុងសំដីដើមថា «សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងណាស់ក្នុងការដើរទាក់ម៉ូយ ដូច្នេះយើងគ្រប់គ្នាត្រូវតែប្រឹងប្រែងរួមគ្នាជួយរក្សានិងថែទាំម៉ូយទាំងអស់ហ្នឹងតាមរយៈការផ្តល់ ភាព […]

(ភ្នំពេញ)៖ វេទិកាសាធារណៈស្តីពី «មុខរបរ និងអាជីព» នឹងរៀបចំកម្មវិធី ក្រោមប្រធានបទ ដំណោះស្រាយការគ្រប់គ្រង ធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤ ក្រោមការចូលរួមពី លោកស្រីឧកញ៉ា កែវ មុំ ប្រធានសភាមុរបរ និងមីក្រូសហគ្រាសកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន, លោក លី ហាវ ស្ថាបនិកសាលាអាយឌាលី អន្តរជាតិ និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ចាន់ ភារី នាយិកា ក្រុមហ៊ុន Kino Cambodia និងRevlon នៅកម្ពុជា។ ទិសដៅនៃកម្មវិធី៖ ១៖ យល់ដឹងអំពីបញ្ហា និងដំណោះស្រាយការងារ គ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់ខ្លួន។ ២៖ ពង្រឹងការងារគ្រប់គ្រងធនធានមនុស្ស និងជំនាញហិរញ្ញវត្ថុ ឱ្យមានស្តង់ដារ និងគណនេយ្យភាព។ ៣៖ផ្តល់គន្លឹះនិងបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងធនធានមនុស្សនិង ហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនឈានជើងចូលក្នុងអាជីវកម្មដែលរឹងមាំ​និងមានប្រព័ន្ធការងារច្បាស់លាស់។ […]

(ភ្នំពេញ)៖ វេទិកាសាធារណៈស្តីពី «មុខរបរ និងអាជីព» នឹងរៀបចំកម្មវិធី ក្រោមប្រធានបទ ដំណោះស្រាយការគ្រប់គ្រង ធនធានមនុស្ស និងហិរញ្ញវត្ថុ ក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ២០២៤ ក្រោមការចូលរួមពី លោកស្រីឧកញ៉ា កែវ មុំ ប្រធានសភាមុរបរ និងមីក្រូសហគ្រាសកម្ពុជា។ ក្នុងនោះក៏មានការចូលរួមពីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន, លោក លី ហាវ ស្ថាបនិកសាលាអាយឌាលី អន្តរជាតិ និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ចាន់ ភារី នាយិកា ក្រុមហ៊ុន Kino Cambodia និងRevlon នៅកម្ពុជា។ ទិសដៅនៃកម្មវិធី៖ ១៖ យល់ដឹងអំពីបញ្ហា និងដំណោះស្រាយការងារ គ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុក្នុងអាជីវកម្មរបស់ខ្លួន។ ២៖ ពង្រឹងការងារគ្រប់គ្រងធនធានមនុស្ស និងជំនាញហិរញ្ញវត្ថុ ឱ្យមានស្តង់ដារ និងគណនេយ្យភាព។ ៣៖ផ្តល់គន្លឹះនិងបទពិសោធន៍ល្អៗក្នុងការគ្រប់គ្រងធនធានមនុស្សនិង ហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនឈានជើងចូលក្នុងអាជីវកម្មដែលរឹងមាំ​និងមានប្រព័ន្ធការងារច្បាស់លាស់។ […]

ដោយ៖ រតនា ភ្នំពេញ៖ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា(CTAFA) នៅព្រឹក​​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភោជនីយដ្ឋានវ័នម៉រ ទួលគោក រាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសបង្កើតនិងតែងតាំងសមាសភាព​គណៈកម្មការប្រឹក្សាយោបល់និងផ្តល់ដំណោះស្រាយដែលហៅកាត់ថា គ.ប.ផ ជាយន្តការសម្រាប់ដឹកនាំសម្របសម្រួលនិងជួយជំរុញ​ការងារសមាគម។ លោក អ៊ុំ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារ​កម្ពុជា(CTAFA) បានបញ្ជាក់នៅក្នុងពិធីប្រកាសបង្កើតនិងតែងតាំង​សមាសភាព​នោះថា គណៈកម្មការនេះមានតួនាទីសំខាន់ណាស់ ជាកម្លាំងចលករមួយដើម្បីជំរុញឲ្យការអនុវត្តការងារផ្តល់ប្រឹក្សាយោបល់​និងផ្តល់ដំណោះស្រាយស្របទៅតាមកម្មវិធីយុទ្ធសាស្រ្តរបស់សមាគម។ លោក អ៊ុំ សារ៉ាវុធ បានបញ្ជាក់ទៀតថាគណៈកម្មការនេះមាន​កាតព្វកិច្ចស្នូល​​គឺ​ផ្តល់ប្រឹក្សាយោបល់លើបញ្ហាប្រឈម​ដែលក្នុងនោះ​មានដូចជា៖ ទី១-កាន់កាប់បញ្ជីគណនេយ្យ, ទី២-រៀបចំរបាយការណ៍​ប្រកាសពន្ធ វិវាទពន្ធដារនិងទី៣-ដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យរងសវនកម្ម ជូនចំពោះសមាជិករបស់សមាគមនិងម្ចាស់អាជីវកម្ម។ លោកប្រធានសមាគមCTAFA បានឲ្យដឹងទៀតថា សមាសភាពរបស់ គ.ប.ផ ដែលត្រូវបានបង្កើតឡើងនាពេលនេះគឺរួមមានប្រធានមួយរូប, ទីប្រឹក្សាអម, អនុប្រធានមួយចំនួន និងសមាជិកជាច្រើនរូប។ គណៈកម្មការនេះនឹងត្រូវចាប់ផ្តើមអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួន​ប្រកបដោយប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។ លោក ទេព សិដ្ឋាន់ណា ប្រធានគណៈកម្មការប្រឹក្សាយោបល់និងផ្តល់​ដំណោះស្រាយ គ.ប.ផរបស់សមាគមCTAFAដែលទើបត្រូវបានតែងតាំង បានលើកឡើងថា គណៈកម្មការនេះគឺជាដួងព្រលឹង ដើម្បីជំរុញ​សកម្មភាពការងាររបស់សមាគមទាំងមូលឲ្យដើរឆ្ពោះទៅមុខប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។ លោកទេព សិដ្ឋាន់ណា បានរំលេចឲ្យឃើញថា គ.ប.ផ មានបេសកកម្ម​សំខាន់ខ្លាំងណាស់ក្នុងការផ្តល់ប្រឹក្សាយោបល់និងស្វែងរកដំណោះស្រាយទៅលើបញ្ហាប្រឈមមួយចំនួន។ ក្នុងនោះមានដូចជា៖ ការកាន់កាប់បញ្ជី​គណនេយ្យ, ការរៀបចំរបាយការណ៍ប្រកាសពន្ធ និងវិវាទពន្ធដារ , […]

ដោយ៖សិរីមតី ភ្នំពេញ ៖ ថ្លែងក្នុងសន្និបាតនាថ្ងៃទី២០-២១ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា:វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជួយ​ជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់នៅ​ក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ចរវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យ កសិ ក ម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែង​របស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា នៅឆ្នាំ២០២៣ មានរោងចក្រ​ធុនធ្ងន់បង្កើតថ្មីចំនួន២៤១ និងបិទទ្វារចំនួន៩៨ ពោលគឺកើនចំនួន១៤៣ រោងចក្រ (៧,២១%) ធៀបនឹងឆ្នាំ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រធុនធ្ងន់​កំពុងដំណើរការនៅទូទាំងប្រទេសមានចំនួន ២ ១២៥ រោងចក្រ និងផ្តល់ការងារចំនួន ១ ០៤០ ៣៣៣ […]

ដោយ៖សិរីមតី ភ្នំពេញ៖ក្រុមប្រឹក្សាជាតិភស្ដុភារកម្មនាព្រឹកថ្ងៃទី២០ខែកុម្ភៈបានបើកកិច្ចប្រជុំលើកទី៤របស់ខ្លួនដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំដែលមានការចូលរួមផងដែរពី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងផែនការ អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីបច្ចេកទេសក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងស្ថាប័នឯកជនសរុបប្រមាណ ២០០រូប។ កិច្ចប្រជុំ នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៤រួមមាន៖ ១). វឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិភស្តុភារកម្ម ២). វឌ្ឍនភាពផែនការមេគ្រប់​រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Masterplan on Intermodal Transport Connectivity and Logistics System in Cambodia 2023-2033_CITLS) ៣). វឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ៤). វឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ។ ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះមានផែនការមេចំនួន ០៧ សំយោគបញ្ចូលគ្នារួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក […]

ដោយៈសិរីមតី ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ក្នុងរយៈពេល១៥ថ្ងៃនៃខែកុម្ភៈ ឆ្នាំ២០២៤ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤លានដុល្លារអាម៉េរិក។ CDC បានឱ្យដឹងទៀតថា៖ ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន៤គម្រោង រាជធានីភ្នំពេញចំនួន៤ ខេត្តកំពង់ស្ពឺចំនួន៣ ខេត្តព្រះសីហនុ៣ ខេត្តតាកែវ២ ខេត្តស្ទឹងត្រែង២ ចំណែកខេត្តព្រះវិហារ១ ខេត្តកណ្តាល១ កំពង់ចាម ១និង កំពង់ឆ្នាំង ទទួលបានគម្រោងចំនួន១គម្រោង។ គួរបញ្ជាក់ជូនផងដែរថា ក្នុងរយៈពេល ១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤ នេះ គម្រោងវិនិយោគដលទទួលបានការអនុម័តរួមមាន៖ ១. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២. គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៣. គម្រោងវិនិយោគអាជីវកម្មរ៉ែដែក នៅស្រុករវៀង ខេត្តព្រះវិហារ។ ៤. គម្រោងវិនិយោគបង្កើតរោងចក្រផលិតកាបូប, ថង់យួរ, ស្រោមកង់រថយន្ត, គម្របសៀវភៅ, និងទ្រនាប់ គ្រប់ប្រភេទ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ ៥. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ […]

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសទទួលស្គាល់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាជាផ្លូវការ ដោយផ្ដោតលើជំនាញដែលរួមមានហិរញ្ញវត្ថុ ធនាគារនិងជំនាញបច្ចេកទេសឌីជីដល ដើម្បីចូលរួមជាមួយរដ្ឋាភិ​បាលក្នុងចក្ខុវិស័យជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាថ្នាលអប់រំធុរកិច្ចប្រកបដោយគុណភាពឈានមុខ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងថ្នាក់តំបន់។ យោងអនុក្រឹត្យលេខ ២៧ អនក្រ.បក ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដោយធ្វើការបណ្ដុះបណ្ដាលកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ។ សម្រាប់ការសិក្សាបរិញ្ញាបត្ររង មានជំនាញ ហិរញ្ញវត្ថុ និងធនាគារ ជំនាញគណនេយ្យ ជំនាញធានារ៉ាប់រង ជំនាញចលនូបត្ថម្ភជំនាញគ្រប់​គ្រង​អាហរ័ណ-នីហរ័ណ ជំនាញទីផ្សារ ជំនាញភាសាអង់គ្លេស។ ចំណែកថ្នាក់បរិញ្ញាបត្ររួមមាន ជំនាញហិរញ្ញវត្ថុ និងធនាគារ ,គណនេយ្យ,គ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង,សេដ្ឋកិច្ចពាណិជ្ជកម្ម,នីតិសាស្ត្រ,គ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ ,ពាណិជ្ជកម្មអន្តរជាតិ ទីផ្សារ,គ្រប់គ្រងធុរកិច្ច និងសហគ្រាស,បច្ចេកវិទ្យាព័ត៌មានធុរកិច្ច វិទ្យាសាស្ត្រ […]

ដោយ៖សិរីមតី ភ្នំពេញ៖សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦ ២២១ តោន គិតជាទឹកប្រាក់ចំនួន ៣២.៦២លានដុល្លារ សហរដ្ឋអាមេរិក។ ក្រុមហ៊ុនចំនួន៣២ បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៤២។ បរិមាណអង្ករចំនួន ២៥០០៥ តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារសហរដ្ឋអាមេរិក បានត្រូវនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ ។នាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១១៩៩៩តោន គិតជាទឹកប្រាក់ ៨.៣០លានដុល្លារសហរដ្ឋអាមេរិក។នាំចេញទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៥ ១៧១ តោន គិតជាទឹកប្រាក់ ២.៩៣លានដុល្លារសហរដ្ឋអាមេរិកព្រមទាំងទៅកាន់គោលដៅ១៣ផ្សេងទៀតដូចជា៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៤ ០៤៦ តោន គិតជាទឹកប្រាក់ចំនួន ២.៥៥លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៧៩.៣៣% ប្រភេទអង្ករស ធម្មតា ១៤.៨៤% អង្ករចំហុយ ៣.១៧ % និង អង្ករសរីរាង្គចំនួន […]

ដោយៈសិរីមតី ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ១៩៧,៧៨៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់​គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី៨ខែកុម្ភៈ  ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយចំនួនពីរ ។ ថវិកាចំនួន៧១,១៣៧ ដុល្លារអាមេរិកបានត្រូវផ្តល់ទៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ខេត្តសៀមរាបសម្រាប់គម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិតនិងឧបករណ៍ព្យាបាលដោយចលនា។ថវិកាជំនួយនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្ម ចំនួន១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ក្នុងខេត្ត សៀមរាប។ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា បាននិងកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា ការខូតខាតនៃឧបករណ៍ ដែលចាំបាច់សម្រាប់ផលិតជើងសិប្បនិម្មិត និងរណប ក៏ដូចជាកង្វះឧបករណ៍ស្តារលទ្ធភាពពលកម្ម។ កត្តាទាំងនេះ នាំឱ្យអ្នកជំងឺត្រូវរង់ចាំយូរ និងសេវាព្យាបាលដោយចលនាមានកម្រិត។ ជាមួយនឹងឧបករណ៍ ក៏ដូចជាសេវាកម្មដែលប្រសើរឡើង គម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺប្រហែល៩៥០នាក់ ក្នុងមួយឆ្នាំ។ ចំណែកថវិកាចំនួន ១២៦,៦៤៨ ដុល្លារអាមេរិកបានត្រូវផ្តល់ជូនទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារសម្រាប់គម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ ។ថវិកាជំនួយនេះ នឹងត្រូវប្រើប្រាស់ក្នុងការសាងសង់អគារមន្ទីរពេទ្យថ្មីមួយ ដែលមានចំនួន១៣បន្ទប់ និងបង្គន់អនាម័យចំនួន៤ នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារ។ អគារចំបងនៃមណ្ឌលសុខភាពនេះ ត្រូវបានសាងសង់ក្នុងកំឡុងឆ្នាំ១៩៦០ ហើយបាននិងកំពុងប្រឈមមុខនឹងបញ្ហាដូចជា […]

ដោយៈសិរីមតី ភ្នំពេញ៖ ធនាគា អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ដែលជាធនាគារពាណិជ្ជទីមួយបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា៖ ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងយុតិ្តធម៌ ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ អេស៊ីលីដា សម្រាប់ប្រតិបត្តិការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដើម្បីសម្រួលដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋាន ដែលមានតម្រូវការស្នើសុំព្រឹត្តបត្រថ្កោលទោស បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា « ជាមោទនភាពដែលធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការ យោគយល់គ្នាជាមួយក្រសួងយុត្តិធម៌និងប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកក្នុងការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស។តាមរយៈអនុស្ស រណៈ នៃការយោគយល់គ្នានេះ អតិថិជន និងសាធារណជនទាំងអស់អាចទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោសតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) តាមរយៈការស្កេនKHQR ដើម្បីសម្រួលដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋានអាចធ្វើការទូទាត់ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាព ខ្ពស់»។ លោកបណ្ឌិត បានមានប្រសាសន៍បន្ថែមថា៖ ក្រោមកិច្ចសហប្រតិបត្តិការនេះ ជាជំហានថ្មីមួយទៀតក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធធនាគារនៅក្នុងវិស័យយុត្តាធិការដើម្បីបំពេញតម្រូវការរបស់អតិថិជននិងបានចូលរួមចំណែកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលដែលបានដើរតួយ៉ាងសំខាន់ក្នុងសកម្ម ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ស្រមតាមគោលនយោបាយជាតិ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល”។ […]