ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី២៥-២៨​ឧសភា ​តំបន់ខ្លះក្នុងក្រុងភ្នំពេញ​មានការរអាក់រអួលចរន្ត​អគ្គិសនី​

ភ្នំពេញ៖អគ្គិសនីកម្ពុជា​បានចេញសេចក្តីជូនដំណឹងស្តីពីការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីនៃអគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ សេចក្តីជូនដំណឹងបានបន្តថា​ ទោះជាខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗចៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន...

Read more

បញ្ហាទឹកកខ្វក់ហូរលើផ្លូវ អាជ្ញាធរមូលដ្ឋានបានចុះដោះស្រាយជាបន្ទាន់

ដោយ៖វិចិត្រ ខេត្តព្រះសីហនុ៖បន្ទាប់ពីមានការស្នើសុំឱ្យជួយដោះស្រាយបញ្ហាទឹកស្អុយហូរលើផ្លូវ តាមរយៈបណ្តាញសារព័ត៌មាននោះមក ព្រឹកថ្ងៃទី២៥ ខែឩសភានេះ មន្ត្រីអាជ្ញាធរបានចុះដោះស្រាយជាបន្ទាន់។ លោក ជួប សីហា ប្រធានការិយាល័យសណ្តាប់ធ្នាប់ និងបរិស្ថានក្រុងព្រះសីហនុ ដោយសហការជាមន្ទីរ សាធារណការខេត្តបានបញ្ជាក់ថា ចំពោះបញ្ហានេះចាំបាច់ត្រូវតែដោះស្រាយ មិនអាចបណ្តែតបណ្តោយបានទេ ដោយសារចំណុចនេះអាជ្ញាធរចុះមកពិនិត្យ៣ដងរួចហើយ។ ថ្លែងចំពោះបណ្តាញផ្សព្វផ្សាយ លោក ជួប សីហា...

Read more

ដំណឹងស្តីពីការចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម

ដោយ៖វិចិត្រ ភ្នំពេញ​៖​ព្រឹកថ្ងៃ​ទី​២៤​ ខែឧសភា​ឆ្នាំ​២០២៣នេះ​ ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះ យកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម។ នៅក្នុង​សេចក្តីជូនដំណឹងបានបញ្ជាក់ថា​ ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រព្រឹត្តនៅថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣...

Read more

សត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ

អ្នកវិទ្យាសាស្ត្របានកត់ត្រាទុកវត្តមានរបស់សត្វនេះសរុបមានចំនួន ៧១ ក្បាល ព្រមទាំងកូនសត្វរំពេរទន្លេដែលទើបនឹងញាស់មានសុខភាពល្អចំនួន ៣ក្បាល ទៀត ក្នុងឆ្នាំ២០២៣ ។ ទាំងអស់នេះយោងតាមសេចក្តីរាយការណ៍ថ្មីមួយកាលពីដើមសប្តាហ៍នេះស្តីពីការគ្រប់គ្រងសំបុក និងរាប់ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់ទីជម្រកនៃព្រៃទេសភាពទន្លេមេគង្គ ដែលដឹកនាំអនុវត្តដោយក្រុមអ្នកស្រាវជ្រាវនៃអង្គការWWF នៅចន្លោះខែកុម្ភៈដល់ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋានក្នុងសកម្មភាពការងារ។ គួរបញ្ជាក់ថា ចំនួនសត្វរំពេរទន្លេក្នុងឆ្នាំ២០២៣នេះ ជាចំនួនកើនឡើង ដល់ទៅប្រមាណជិត ១៣០ ភាគរយ...

Read more

ជប៉ុនផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណង៥៥លានដុល្លារបន្ថែមទៀត

ដោយ៖រតនា ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានិងឯកឧត្តមយូនីអូ អាដហ្សូហ្ស៊ី(UENO Atsushi)ឯកអគ្គរាជទូតជប៉ុនបានចុះហត្ថលេខាប្រគល់-ទទួលឥណទានសប្បទាននិងហិរញ្ញប្បទានឥតសំណង៥៥លានដុល្លារ។ ឯកឧត្តម ប្រាក់ សុខុនបានបញ្ជាក់ថាឥណទានទាំងនេះសម្រាប់អនុវត្តគម្រោងចំនួនពីររួមមាន៖ទី១-ឥណទានសម្បទានទឹកប្រាក់ចំនួន៧២០៥លានយ៉េន(ប្រមាណ៥២,៦លានដុល្លារអាម៉េរិក)សំរាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥(កំណាត់ផ្លូវព្រែកក្តាម-ធ្លាម្អម)ដំណាក់កាលទី៤។ ទី២-ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ចំនួន៣៦៦លានយ៉េន(ប្រមាណ២,៦៧លានដុល្លារអាមេរិក)សម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធានមនុស្ស។ ឯកឧត្តមយូនីអូ អាដហ្សូហ្ស៊ី(UENO Atsushi)ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាថ្លែងថាតាមរយៈឥណទាននិងហិរញ្ញប្បទានទាំងនេះគឺទឹកប្រាក់ចំនួន២,៦៧លានដុល្លារអាមេរិកជួយដល់ការអភិវឌ្ឍធនធានមនុស្ស(ផ្តល់អាហារូបករណ៍)ដល់និស្សិតខ្មែរគិតពីឆ្នាំ២០០១មកដល់បច្ចុប្បន្នមានចំនួន៥០០នាក់បានទៅសិក្សានៅប្រទេសជប៉ុន ។ ឯកអគ្គរាជទូតជប៉ុនបន្តថាចំណែកទឹកប្រាក់៥២,៦លានដុល្លារអាម៉េរិកសម្រាប់គម្រោងកែលម្អនិងសាងសង់ហេដ្ឋានរចនាផ្លូវជាតិលេខ៥ពីព្រែកក្តាមដល់ធ្លាម្អម)ជាផ្នែកមួយនៃការតភ្ជាប់ពីខេត្តបាត់ដំបង-ទៅប្រជុំជនស៊ីសុផុន ខេត្តបន្ទាយមានជ័យនិងតភ្ជាប់ពីប្រទេសវៀតណាម...

Read more

សត្វទន្សោង២ហ្វូងបង្ហាញខ្លួនក្នុងព្រៃរបោះនិងតំបន់ចម្ការប៉ែកខាងកើតខេត្តបាត់ដំបង

ដោយ៖ព្រះអង្គខ្មៅ បាត់ដំបង៖សត្វទន្សោង២ហ្វូងប្រមាណជាង៣០ក្បាល បានបង្ហាញខ្លួនពេលដើរឆ្លងកាត់ដីចម្ការ និងព្រៃរបោះកំពុងស្វែងរកចំណីក្នុងស្រុកគាស់ក្រឡ ប៉ែកខាងកើតខេត្តបាត់ដំបង ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី២២ ខែឧសភាថា ពលរដ្ឋដែលមានចម្ការក្នុងភូមិសាស្ត្រអូរទ្រូងអណ្តើក ឃុំឈ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានប្រទះឃើញជាលើកដំបូងនូវហ្វូងសត្វទន្សោងជាច្រើនក្បាលចាប់តាំងពីក្រោយសម័យសង្គ្រាមមក ដែលការប្រទះឃើញជាហូរហែនេះចាប់ពីដើមខែឧសភាមកទល់បច្ចុប្បន្ន។ ប្រធានមន្ទីរកសិកម្មបានបន្តថា ហ្វូងសត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនេះហាក់មិនសូវខ្លាចរអាអ្នកស្រុកឡើយ។ជាក់ស្តែងកាលពីថ្ងៃទី៥ដល់ថ្ងៃទី១៩...

Read more

ជប៉ុនផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងបន្ថែមជាង៥៥លានដុល្លារ

ដោយ៖វិចិត្រ ភ្នំពេញ៖ជប៉ុនបានផ្តល់ឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងបន្ថែមជាង៥៥លានដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងចំនួន២។ យោងតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបញ្ជាក់នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជានិងឯកឧត្តមយូនីអូ អាតហ្សូហ្ស៊ី(UENO Atsushi) ឯកអគ្គរាជទូតជប៉ុននឹងអញ្ជើញជាអធិបតីក្នុងការចុះហត្ថលេខាលើលិខិតប្តូរប្រគល់និងទទួលឥណទាននេះនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនៅទីស្តីការក្រសួងការបរទេសកម្ពុជា។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ទៀតថា ឥណទានទាំងនេះសម្រាប់អនុវត្តគម្រោងចំនួន២។ទី១-ឥណទានសម្បទានទឹកប្រាក់​ចំនួន៧២០៥លានយ៉េន ប្រមាណ៥២,៦លានដុល្លារ​សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥...

Read more

អ្នករស់នៅតំបន់តាលះសែនជ័យ២៩៥ គ្រួសារសុំសម្តេចកាត់ដីឲ្យពួកគាត់

ដោយ៖រតនា ព្រះសីហនុ៖ប្រជាពលរដ្ឋចំនួន ២៩៥ គ្រួសារ រស់នៅតំបន់តាលៈ ក្នុងភូមិស្មាច់ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានស្នើសុំដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាត់ឆ្វៀលដីចេញពីគម្របព្រៃឈើឆ្នាំ២០០២របស់ក្រសួងកសិកម្មឲ្យពួកគាត់។ តំណាងប្រជាពលររដ្ឋបានបញ្ជាក់ថា ដោយយោងតាមសេចក្តីជូនដំណឹងលេខ ២២០/២២ ចុះថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០២២ របស់សាលាខេត្តព្រះសីហនុ...

Read more

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល១០ថ្ងៃ

មន្ត្រីនៃសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ បានឱ្យដឹងថាសារមន្ទីរនេះ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍ ដែលមានរយៈពេលខ្លីចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បីតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈនិងវត្ថុមួយចំនួនផ្សេងទៀត។ វត្ថុបុរាណទាំងឡាយ ដែលសារមន្ទីរបានជ្រើសរើស យកមកដាក់តាំងពិពរណ៍បង្ហាញសាធារណជននោះ គឺសុទ្ធតែជាវត្ថុប្រវត្តិសាស្ត្រ ដែលគេទើបតែរកឃើញពីការធ្វើកំណាយស្រាវជ្រាវ នៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ ដែលមានប្រភពពីឡដុតកុលាលភាជន៍សម័យបុរាណ នៅតំបន់ភ្នំគូលែនផងដែរ។...

Read more

ម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ស្រួង ភាវី ចូលរួមផ្តល់អាហារដល់កុមារពិការ

ដោយ៖ប្រសិទ្ធ ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមភ្លាម ម្ចាស់មេដាយមាស គឺកីឡាការិនី ស្រួង ភាវី បានចូលរួមផ្តល់អាហារថ្ងៃត្រង់និងឧបត្ថម្ភថវិកាមួយចំនួនដល់កុមារពិការភាពចំនួន១០០នាក់នៅអង្គការមូលនិធីកុមារពិការដែលហៅកាត់ថា( KPF)។ កម្មវិធីមនុស្សធម៌នេះ គឺបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើបខេស៊ី(KC) ជាន់ទី៣ ជិតវត្តតាំងកសាង ក្នុងរាជធានីភ្នំពេញ។ក្នុងនោះក៏មានការចូលរួមសហការពីសំណាក់អង្គការសមាគមសប្បុរសធម៌របស់កីឡាការិនី ស្រួង ភាវីផ្ទាល់, ម្ចាស់ផ្សារ (KC)...

Read more
Page 1 of 24 1 2 24

អត្ថបទពេញនិយម

អត្ថបទថ្មី