Author: Sophal Nhem »

ដោយៈសិរីមតី/ភ្នំពេញ៖ ពាណិជ្ជករជនជាតិជប៉ុន បាននាំម៉ាស៊ីនបច្ចេកវិទ្យាទំនើបសម្រាប់ឆ្លាក់លើកែវមកកាន់កម្ពុជាដើម្បីផលិតផលិតផលកែវ អាគ្រីលីក​សម្រាប់ដាក់អាហារ ទឹក ស្រា និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ឥឡូវនេះកែវ ម៉ាស់ម៉ាស់នេះ (Masmas) បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ។កែវនេះ មានរាងជាបួនជ្រុង និងមានរចនាយ៉ាងប្រណីតដោយប្រើច្ចេកវិទ្យាទំនើបរបស់ជប៉ុន។ លោកស្រី Fumi Tomonari ប្រធានក្រុមហ៊ុន TOMONARI KOGEI inc. បានមានប្រសាសន៍ឱ្យដឹងថា៖យើងបានបង្កើតទំនាក់ទំនងតភា្ជប់ជាមួយប្រទេសកម្ពុជាកាលពី១២ ឆ្នាំមុន ហើយនៅឆ្នាំ ២០១៤ យើងបានបញ្ជូនម៉ាស៊ីនអាណាឡូករបស់ជប៉ុនចំនួនពីរគ្រឿងមកកម្ពុជា។ ចាប់ផ្តើមពីពេលនោះ នៅឆ្នាំ២០១៦ យើងបានភ្ជាប់ទំនាក់ទំនងជាមួយក្រសួងការងារកម្ពុជាតាមរយៈ​JICA ហើយនៅឆ្នាំ ២០១៨ បានផ្ទេរម៉ាស៊ីនចំនួន ៤ គ្រឿងទៅសាលាបណ្តុះបណ្តាលវិជា្ជជីវៈជាតិ NPIA ក្នុងខេត្តសៀមរាប។យើងក៏បានចាប់ផ្តើមបណ្តុះបណ្តាលណែនាំបច្ចេកទេសដល់លោក គ្រូ អ្នកគ្រូនៅទីនោះ ហើយនៅចុងបញ្ចប់ ឆ្នាំ ២០២០គ្រូបង្រៀនម្នាក់នៅទីនោះ បានចាប់ផ្តើមបង្រៀនសិស្សម្នាក់ ។ឥឡូវនេះ សិស្សទទួលបានអ្វីៗគ្រប់យ៉ាងតាំងពីការថែទាំម៉ាស៊ីន របៀបដំណើរការ និងដំឡើងម៉ាស៊ីន រហូតដល់ការសំលៀងកាំបិត ហើយយុវជនម្នាក់នោះ ដែលយើងបានបណ្តុះបណ្តាលនោះឥឡូវនេះ អាចធ្វើអ្វីបានដោយខ្លួនឯងបានហើយ។ លោកស្រីបានបន្ថែមថា៖យើងកំពុងគិតថាជំហានបន្ទាប់គឺឱ្យគាត់រៀនសរសេរកម្មវិធីដើម្បីដំណើរការប្រើម៉ាស៊ីន CNC។ ម្យ៉ាងទៀត តាមរយៈការលក់ផលិតផល ខ្ញុំចង់ឱ្យគាត់ខិតខំឱ្យអស់ពីសមត្ថភាពក្នុងនាមជាអ្នកណែនាំ ដើម្បីដឹកនាំបង្រៀនបន្តដល់មនុស្សធ្វើការក្រោមគាត់បន្តបន្ទាប់ទៀត […]

ដោយៈសិរីមតី/ខេត្តព្រះសីហនុ៖ជាការបើកទំព័រថ្មីនៃកីឡាវាយកូនហ្គោលនៅកម្ពុជា គម្រោងអភិវឌ្ឍន៍ Bay of Lightsដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្ររាមនៃខេត្ត ព្រះសីហនុបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនូវទីលានវាយកូនហ្គោល Bay 19 ដែលជាទីលានវាយកូនហ្គោលជាប់មាត់ឆ្នេរសមុទ្រ     ស្តង់ ដាអន្តរជាតិ USGA រចនាបទឡើងដោយកីឡាករវាយកូនហ្គោលដ៏ល្បីល្បាញ Greg Norman ដំបូងគេបំផុតនៅកម្ពុជា។ ពិធីបើកសាងសង់ការដ្ឋានទីលានវាយកូនហ្គោលBay 19 បានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ រួមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់ភ្ញៀវកិត្តិយស ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច និង ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធា​រណ​រដ្ឋឥណ្ឌូណេស៊ី។ វត្តមានរបស់គណៈអធិបតី ក៏ដូចជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងពិធីនេះ បានសបញ្ជាក់អំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវអន្តរជាតិផងដែរ។ ទីលានវាយកូនហ្គោល Bay 19 នេះមិនត្រឹមតែមានផ្ដល់ជូនបទពិសោធន៍នៃការលេងកីឡាបែបស្តង់ដាអន្តរជាតិនោះទេ ប៉ុន្តែក៏មានអមជាមួយនូវទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រប្រទេសកម្ពុជាដែលនឹងធ្វើឲ្យទីលានវាយកូនហ្គោលBay 19មានលក្ខណៈពិសេស ខុសប្លែកពីទីលានវាយកូនហ្គោលនៅក្នុងស្រុកដទៃទៀត។ ក្នុងបរិវេណនៃទីលានវាយកូនហ្គោល Bay 19 ផងដែរក៏ នឹងមាននូវសណ្ឋាគារផ្កាយបួនចំនួនបួន […]

ដោយៈសិរីមតី/ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងបន្ថែមម៉ោងបម្រើអតិថិជន រហូតដល់ម៉ោង ៧យប់ ចំនួន៧សាខានៅក្នុងរាជធានីភ្នំពេញ ដើម្បីបំពេញទៅតាមតម្រូវការរបស់ អតិថិជនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតក៏ដូចជាផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖កន្លងមក មានសាខាធនាគារអេស៊ីលីដា ចំនួន៣រួចហើយ បាននិងកំពុងបើកផ្ដល់សេវាជូនអតិថិជនរយៈពេលវែង ដល់ម៉ោង៧យប់ ហើយចាប់ពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤តទៅ ធនាគារអេស៊ីលីដា នឹងបន្ថែមម៉ោងបម្រើ​អតិថិជនរហូតដល់ម៉ោង ៧យប់ សម្រាប់សាខាថ្មីចំនួន៤ បន្ថែមទៀតនៅរាជធានីភ្នំពេញ។ សាខាថ្មី ចំនួន៤ ដែលទើបតែត្រូវបានដាក់ឲ្យបើកដំណើរការដល់ម៉ោង ៧យប់នេះ រួមមាន៖ – ការិយាល័យកណ្តាល៖ https://maps.app.goo.gl/a5PgvmEAKngaMSNq5 – សាខាក្រុងភ្នំពេញ៖ https://maps.app.goo.gl/iMBqL2dTpzwERLft8 – សាខាច្បារអំពៅ៖ https://maps.app.goo.gl/is9mYvpkDJr7Npjw5 – សាខាស្ទឹងមានជ័យ៖ https://maps.app.goo.gl/8T2VoKwzsBmoQveM8 ចំណែកសាខារបស់ធនាគារ អេស៊ីលីដា នៅក្នុងផ្សារទំនើបអ៊ីអន ១, ២, ៣, បម្រើរៀងរាល់ថ្ងៃ (ចន្ទ […]

ដោយៈសិរីមតី/ភ្នំពេញ៖ក្រុមហ៊ុន ADATA Technology Co., Ltd.និងACE Group កាលពីថ្ងៃទី២៨ ខែធ្នូបានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នា(MOU) ស្តីពីកិច្ចសហ​ប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ។ លោក Simon Chen ប្រធានក្រុមហ៊ុន ADATA Technology Co., Ltd. និងលោកជំទាវ នឹម វណ្ណៈ អគ្គនាយិការគ្រប់គ្រង​ទូទៅនៃក្រុមហ៊ុន ACE Group និងជាទីប្រឹក្សាច្បាប់នៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ។ នៅក្នុងពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពីសំណាក់លោក Simon Chen ប្រធានក្រុមហ៊ុន ADATA Technology Co., Ltd., លោកជំទាវ នឹម វណ្ណៈ អគ្គនាយិកា​គ្រប់គ្រងទូទៅនៃក្រុមហ៊ុន ACE Group និងជាទីប្រឹក្សាច្បាប់ប្រចាំនៅប្រទេសកម្ពុជា, លោកជំទាវ ហ៊ុន ស៊ីណាត និងលោក Chen Chien Wen តំណាងក្រុមហ៊ុន ADATA Technology Co., Ltd ដែលស្នើសុំអាជ្ញាប័ណ្ណវិនិយោគកាបូននៅកម្ពុជា […]

ភ្នំពេញ៖ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនកសិ-ឧស្សាហកម្មនិងអាហារ ឈានមុខគេនិងផ្សារម៉ាក្រូ ខេមបូឌា (មជ្ឈមណ្ឌលលក់ដុំសម្រាប់ប្រតិបត្តិការរអាជីវកម្មអាជីព) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានសហការគ្នារៀបចំកម្មវិធី «CP x Makro Food Festival 2023» ដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងសុវត្ថិភាពនិង ស្តង់ដារចំណីអាហារនៅកម្ពុជា។ លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារបានមានប្រសាស​ន៍ថា ៖« អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅរបស់យើង ការទទួលទានអាហារមានគុណភាពល្អ រួមចំណែកធ្វើឱ្យយើងមានសុខភាពល្អ និងធ្វើឱ្យជីវិតកាន់តែប្រសើរ។ដូច្នេះហើយទើបក្រុមហ៊ុន ស៊ី.ភី. និងផ្សារម៉ាក្រូ បានសហការគ្នារៀបចំកម្មវិធី «CP x Makro Food Festival 2023» នេះឡើង ដើម្បីឱ្យអតិថិជនកម្ពុជាទទួលបានអាហារដែលមានគុណភាពល្អ ជាមួយនឹងស្តង់ដារលំដាប់ពិភពលោកពីក្រុមហ៊ុន ស៊ី.ភី. ជាមួយនឹងពាក្យស្លោក«អាហារសុវត្ថិភាព ជឿជាក់លើ ស៊ី.ភី. »។ លោកវេជ្ជបណ្ឌិត Poohrich បានថ្លែងថាក្រុមហ៊ុនស៊ី.ភី. បាននាំមកនូវផលិតផលអាហារដែលមានអនាម័យខ្ពស់ដូចជា សាច់ជ្រូកអនាម័យ សាច់មាន់ ហតដក និងស៊ុតដែលមានលក់នៅផ្សារម៉ាក្រូ ។ […]

ដោយៈសិរីមតី/ភ្នំពេញ៖យុទ្ធសាស្រ្តសុខភាពផ្លូវចិត្តឆ្នាំ២០២៣-២០៣២ បានត្រូវប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៣។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា«សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា ជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ហើយក៏ជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាឱ្យធនធានមនុស្សដែលមានគុណភាពផងដែរ»។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖«ក្នុងការអភិវឌ្ឍប្រទេសជាតិមួយ ត្រូវការប្រជាជនដែលមានសុខភាពល្អ រួមបញ្ចូលសុខភាព ផ្លូវចិត្តល្អផងដែរ ដែលការលើកកម្ពស់​សុខភាពផ្លូវចិត្ត ពិតជាបានរួមចំណែកក្នុងការកសាងកំណើនសេដ្ឋកិច្ចរបស់បុគ្គល គ្រួសារ និងសង្គមជាតិ»។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងនូវប្រវត្តិនៃសោកនាដកម្ម ដោយសារសង្គ្រាម ដែលបានធ្វើឱ្យប្រជាជនទូទៅទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត និងឱ្យមានការប៉ះពាល់ដល់មនុស្ស តជំនាន់ ដោយត្រូវយកចិត្តទុកដាក់ផ្នែកសុខភាពផ្លូវចិត្តថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ការដែលមានគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត នៅមិនគ្រប់គ្រាន់ទេ បើសិនជាយើងមិន​បានប្រែក្លាយ​វាឱ្យទៅជាសកម្មភាពជាក់ស្តែង មានន័យថាសកម្មភាពសំដៅឆ្លុះបញ្ចាំងជាមួយចក្ខុវិស័យច្បាស់លាស់ និងវាស់វែងបាន និងចូលរួមដោយដៃគូអភិវឌ្ឍន៍ ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រធនធាន មធ្យោបាយបន្ថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យថ្នាក់ដឹកនាំ និងប្រតិបត្តិករថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ផែនទីចង្អុលផ្លូវនេះដើម្បីកៀរគរថវិកាឱ្យមានភាពសមធម៌ ដើម្បីអនុវត្តផែនការរំកិល ៣ឆ្នាំ ផែនការប្រតិបត្តិប្រចាំឆ្នាំ និងអនុវត្តផែនការឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ច​កោណរបស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧នៃរដ្ឋសភា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តល់អនុសាសន៍មួយចំនួនជាបន្ថែម៖ -លើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយស្ថាប័ន […]

ដោយៈសិរីមតី/ភ្នំពេញ៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ជេស៊ីអាយ (JCI CAMBODIA) និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASIA-PACIFIC CONFERENCE) នៅលើទឹកដីខេត្តសៀមរាប ចាប់ពីថ្ងៃទី ០៦ ដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។ វេទិកានេះ នឹងមានការចូលរួមពីប្រតិភូជាតិនិងអន្តរជាតិជាង៤០០០នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាជប៉ុន កូរ៉េ ហុងកុង តៃវ៉ាន់ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងបណ្តាប្រទេសជាច្រើនផ្សេងទៀតក្នុងពិភពលោក។ ក្នុងឱកាសនោះ JCI និងសហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថានឹងជួយបង្កើនសេដ្ឋកិច្ចជាតិបានប្រមាណជាង៤លានដុល្លារអាមេរិក តាមរយៈការចូលមកទស្សនា និងចូលរួមកម្មវិធីសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅក្នុងខេត្តប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់កម្ពុជា។បន្ថែមពីនេះJCIកម្ពុជាក៏នឹងបង្ហាញពីសក្តានុពលនិងឱកាសវិនិយោគនៅកម្ពុជាដល់បណ្តាប្រតិភូអន្តរជាតិទាំងអស់ផង ដែរ។ បច្ចុប្បន្ននេះក្រុមការងារ ក៏បានកំពុងរៀបចំការងារស្នូលសំខាន់ៗ ដើម្បីឲ្យការរៀបចំកម្មវិធីនេះដំណើរការទៅដោយរលូន។ ការផលិតវិដេអូផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏ផូរផង់ និងការរីកចម្រើនឥតឈប់ឈរនៅកម្ពុជា ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ ដើម្បីបង្ហាញពីសក្តានុពលដ៏សំបូរបែបរបស់កម្ពុជា។ សន្និបាតអាស៊ីប៉ាស៊ីហ្វិករបស់សភាយុវពាណិជ្ជអន្តរជាតិដែលមានសមាជិកជាង១២០ប្រទេស ត្រូវបានកំណត់ឲ្យរៀបចំមួយឆ្នាំម្តង ដែលប្រទេសជាសមាជិកត្រូវបង្ហាញ​ពី​សមិទ្ធផល និងដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ។ ក្រោយការខិតខំរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិក សមាជិការបស់សភាយុវពាណិជ្ជករអន្តរជាតិ​កម្ពុជា​រយៈពេល​ជាង១០ឆ្នាំកន្លងមកនេះ កម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៃសន្និបាតអាស៊ីប៉ាស៊ី។ ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និបាតនេះនឹងអនុញ្ញាតិឲ្យកម្ពុជាមានឱកាសក្នុងការផ្សព្វផ្សាយ […]

ដោយៈសិរីមតី ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ មានបរិមាណទំនិញឆ្លងកាត់ចំនួនប្រមាណជាង ៧លាន​តោន កើនទ្បើង ១១,៣៤% និងចំណូលអាជីវកម្មសរុបមានចំនួនប្រមាណជាង ៨៥លានដុល្លាអាម៉េរិក កើនទ្បើង ២,៧១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ។ ចំណែកបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបប្រមាណជាង ៧៥ម៉ឺន TEUs ដោយមានកំណើនមធ្យម ១០,៨៣% ក្នុងរយៈពេល ១២ឆ្នាំ ចុងក្រោយ គិតចាប់តាំងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២២ ។ ទិន្នន័យ​បាន​បន្ថែម​ថា​ ​កំពង់ផែ​រដ្ឋ​នេះ​ ​បាន​គ្រប់គ្រង​ទំនិញ​កុងតឺន័រ​ជាង​ ​៧​ ​លាន​តោន​ក្នុង​អំឡុង​ពេល​ពី​ខែ​មករា​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ​ដែល​កើន​ឡើង​ ​១​១​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។ ​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ចំណត​ផែ​កុងតឺន័រ​ទឹក​ជ្រៅ​ថ្មី​ដំណាក់កាល​ទី​១​ ​នៅ​ឯ​កំពង់ផែ​កាលពី​ថ្ងៃសុក្រ​ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​« ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​បាន​នឹង​កំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​។​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​គឺជា​ច្រក​អន្តរជាតិ​ដ៏​សំខាន់​សម្រាប់​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​និង​ពិភពលោក​”​។​ យើង​មានបំណង​ប្រែក្លាយ​ច្រក​ទំនិញ​នេះ​ទៅជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្នុង​តំបន់​ក្នុង​ឆ្នាំ​២​០​២​៩​»​។​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​អន្តរជាតិ​ ​និង​ពាណិជ្ជកម្ម​តែមួយ​គត់​របស់​ព្រះរាជាណាចក្រកម្ពុជា​៕ ​​

ដោយៈសិរីមតី ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល នាព្រឹកថ្ងៃទី ២២ ខែធ្នូ បានដឹកនាំកិច្ចប្រជុំ​ក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត។នេះជាកិច្ចប្រជុំលើកដំបូងក្នុងនីតិកាលទី៧នៃរដ្ឋសភា ។​​ កិច្ចប្រជុំនេះ នឹងរួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពនៃដំណើរការរបស់ក្រុមការងារបច្ចេកទេសសុខាភិបាល (TWGH) និងក្រុមការការងារបច្ចេកទេស​សុខាភិបាល​រាជធានី-ខេត្ត (Pro-TWGH) ដែលជាយន្តការសម្របសម្រួលរួមរវាងវិស័យសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ដើម្បីពិនិត្យ កំណត់អាទិភាព ធ្វើសុខដុមនីយកម្ម​សកម្ម​ភាព ពិភាក្សា និងដោះស្រាយបញ្ហាបច្ចេកទេស ធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់កៀរគរធនធាន និងតាមដានចំពោះវឌ្ឍនភាពវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មពីគ្រប់ភាគីទាំងអស់ ទាំងក្នុងក្របខណ្ឌសហប្រតិបត្តិការ​ពហុភាគី និងទេ្វរភាគី ក្នុងបុព្វហេតុនៃការអភិវឌ្ឍ វិស័យសុខាភិបាលឱ្យកាន់តែមានភាព ជឿនលឿនទៅមុខ ដើម្បីផ្តល់សេវាថែទាំសុខភាពមាន គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាពខ្ពស់ ប្រកបដោយសមធម៌ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ គាំទ្រផែនការយុទ្ធសាស្ត្រថ្មីៗ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់​សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល​អាណត្តិ​ទី៧ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]

ដោយៈសិរីមតី ភ្នំពេញ ៖ ឆ្នាំ២០២៣​នេះ មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់ឈាម​​ មានតម្រូវការឈាម​​១៧​ម៉ឺន​ប្លោក តែទទួល​បាន​ឈាមពីការ​បរិច្ចាគ​​តែ​ជាង​១២​ម៉ឺន​ប្លោកប៉ុណ្ណោះដែលទាមទារ​ឱ្យ​មាន​ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្ថែមទៀត។ទន្ទឹមនេះ ឆ្នាំ២០២៤ រំពឹងថាតម្រូវការឈាមនឹង​កើនឡើងប្រមា​ណ​​ជិត​២០​ម៉ឺនប្លោក។នេះបើតាមប្រសាសន៍របស់លោកស្រី​វេជ្ជ​បណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងពិធីទទួល​អំណោយ​ឈា​ម​ពី​ថ្នាក់​ដឹក​នាំ​និ​ងបុគ្គលិក​ធនាគារ​លីដាភីអិលស៊ី ​នាព្រឹកថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៣​ នៅការិយាល័យ​កណ្ដាលរបស់​ធនាគារ​អេស៊ី​លីដា ។ ដោយស្ថិតក្នុងស្ថានភាពខ្វះខាតឈាមនេះ លោកស្រី​វេជ្ជ​បណ្ឌិត ​បានអំពាវនាវ​ដល់សប្បុរសជន​និងមហាជនចូល​រួម​បរិច្ចាគ​ឈាម​ឱ្យ​បាន​​ច្រើន​បន្ថែមទៀត​ដើម្បីសង្គ្រោះជីវិត​មនុស្ស​ដែលត្រូវការឈាមចាំបាច់។​សព្វថ្ងៃនេះ យើងមិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញត្រូវការឈាមប្រមាណ១៥០ប្លោកសម្រាប់ជួយសង្គ្រោះជនរងគ្រោះនិងអ្នកជំងឺហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមា​ណ​ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគ​ឈាម ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងមន្ទីរពេទ្យទាំងអស់ព្រមទាំងគ្រួសារអ្នកជំងឺពិតជាមានការ​លំបាកដោយ​សា​រ​ឈាមមានប្រភពពីក្នុងចំណោមប្រជាជនយើងដូច្នេះការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំងណាស់។ លោកស្រីវេជ្ជ​បណ្ឌិតបាន​បន្តថា ជាទូទៅ​​តម្រូវការឈាម ​គឺមានប្រមាណ​១ភាគរយ​នៃចំនួន​ប្រជាជនសរុប​ទូទៅប្រទេស ជាក់ស្ដែង​ឆ្នាំ ២០២៣​នេះប្រជាជនកម្ពុជាសរុប​មាន​ប្រ​មាណ​ជិត​១៧​លាននាក់ដូច្នេះ​តម្រូវការឈាម​គឺ​​មានប្រមាណ​១៧​ម៉ឺន​ប្លោកហើយយើងទទួ​ល​បាន​តែ​១២ម៉ឺន​ប្លោក​ទេ ពីការ​បរិច្ចាគ​នានា​​​ក្នុងនោះ ធនា​គា​រអេ​ស៊ី​លី​ដា​​ជាដៃគូ​សំខាន់​មួយរបស់មជ្ឈមណ្ឌលជាតិផ្ដល់​ឈាម​ក្នុងការ​បរិច្ចាគឈាម​ជូន​មក​មជ្ឈម​ណ្ឌ​ល​​ដោ​​យក្នុងមួយ​ឆ្នាំ គាត់រៀបចំ​ផ្ដល់ឈាម​រហូតដល់ទៅពីរ​ដង […]

ដោយៈសិរីមតី បាងកក៖អ្នកដឹកនាំនិងផ្តួចផ្តើមគំនិតក្នុងឧស្សាហកម្មទូទាំងពិភពលោកបានចូលរួមកិច្ចប្រជុំកំពូលអចលនទ្រព្យអាស៊ីឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហាអនាគតនៃទីក្រុង ។ PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍បានត្រលប់មកកាន់វេទិកាភាពជាអ្នកដឹកនាំរបស់ខ្លួន ដែលជាវេទិកាអចលនទ្រព្យ PropertyGuru Asia Real Estate Summit (ARES) លើកទី៩ កាលពីថ្ងៃទី១៥ ខែធ្នូ ជាមួយនឹងការផ្តោតទៅលើប្រធានបទ «ការលើកកម្ពស់​សហ​គមន៍» និងវិធីដែលអ្នកដឹកនាំអាចកសាងនិងកែលម្អទីក្រុងនាថ្ងៃអនាគត។ កិច្ចប្រជុំកំពូលអចលនទ្រព្យ ARES ប្រចាំឆ្នាំ ២០២៣ បានប្រមូលផ្តុំអ្នកដឹកនាំអាជីវកម្មថ្នាក់កំពូលជាង៤០០នាក់ ។ពួគគេបានជួប ជុំគ្នាក្នុងសន្និសីទ និងព្រឹត្តិការណ៍បែប​ចម្រុះ(hybrid) ដែលពោរពេញទៅដោយការយល់ដឹងនិងការបំផុសគំនិត។ វាគ្មិនជាង ៤០ នាក់បានផ្តួចផ្តើមកិច្ចសន្ទនាបំំផុសគំនិតដែលចាំបាច់បំផុតអំពីអនាគតនៃ​សហគមន៍ ធុរកិច្ច ការកម្សាន្ត និង នវានុវត្តន៍។ ប្រធានបទ នាឆ្នាំនេះគឺស្របទៅតាមចក្ខុវិស័យរបស់ PropertyGuru ក្នុងការលើកកម្ពស់សហគមន៍ក្នុងការរស់នៅធ្វើការនិងរីកចម្រើននៅទីក្រុងនាថ្ងៃអនាគត។ នាយកប្រតិបត្តិនិងនាយកគ្រប់គ្រង PropertyGuru Group លោក Hari V. Krishnan បានលើកឡើងថាវេទិកាអចលនទ្រព្យ ARES 2023 ត្រូវបានប្រារព្ធឡើងនៅមុន​ថ្ងៃគម្រប់​ខួប ១៦ ឆ្នាំនៃការបង្កើតក្រុមហ៊ុន […]

ភ្នំពេញ៖បន្ទាប់ពីបានខិតខំប្រឹងប្រែងអស់រយ:ពេល១៤ឆ្នាំក្នុងបេសកកម្មបណ្ដុះបណ្ដាលកសាងសមត្ថភាពសហគ្រិនដែលជាកម្លាំងទ័ពសេដ្ឋកិច្ចជាតិ នាថ្ងៃទី១៤ ធ្នូនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា បានផ្ដល់កិត្តិយសប្រគល់ជូនពាន​អ្នកអប់រំឆ្នើមជាផ្លូវការ​ជូន​ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ និងលោកជំទាវ សូ សេរីវឌ្ឍនា អគ្គនាយិកា CEO Master Club ក្នុងកម្មវិធីរាត្រីសមោសរ​ជួបជុំម្ចាស់​អាជីវកម្មកម្ពុជា CEO Award 2023 ដែលជាមហាព្រឹត្តិការប្រចាំឆ្នាំរបស់ វិទ្យាស្ថានស៊ីអ៊ីអូ។ ការប្រគល់ពានអ្នកអប់រំឆ្នើមគឺជាការទទួលស្គាល់ស្នាដៃដ៏ឆ្នើមក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយទៅជាមូលធនមនុស្សដ៏មានប្រយោជន៍បំផុតសម្រាប់គ្រួសារ ស្ថាប័ន សង្គមជាតិ និងពិភពលោក ប្រកបដោយភាពប៉ិនប្រសប់ ច្នៃប្រឌិតខ្ពស់ និងមាននិរន្តភាព។ កន្លងមកនេះ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ក៏ធ្លាប់ទទួលបានពាន​កិត្តិយស​ចំនួន២ប្រភេទពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួមមាន ពានកិត្តិយសលោកគ្រូធំឆ្នើម Best Guru Award នៅក្នុងឆ្នាំ២០១៩ និងពានស្ថាបនិកឆ្នើម Best Founder Award នៅក្នុងឆ្នាំ២០២២ខណៈដែលលោកជំទាវសូ សេរីវឌ្ឍនា ទទួលបាន ពាន អ្នកដឹកនាំឆ្នើម […]

ដោយៈសិរីមតី ភ្នំពេញ៖ចំនួនអ្នកជំងឺតម្រងនោមនៅប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ​នេះជាក្តីកង្វល់ដ៏ធំមួយសម្រាប់ការអភិវឌ្ឍ​សង្គម​ជាតិព្រោះអ្នកដែលកើតជំងឺតម្រងនោមគ្មានការថែទាំព្យាបាលត្រឹមត្រូវនឹងវិវត្ត​ឈា​ន​ទៅ​រកជំងឺតម្រងនោមដំណាក់កាលចុងក្រោយ។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យ លឹម វឌ្ឍនា ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា នៅក្នុងសន្និបាតសមាគមគ្រូពេទ្យតម្រងនោម​កម្ពុជានា​ថ្ងៃទី១៦​ ខែធ្នូ ​ឆ្នាំ២០២៣ ​នៅសណ្ឋាគារសុខាភ្នំពេញ។ លោកបានបញ្ជាក់ថា៖«ជំងឺតម្រងនោម ទាមទារឱ្យមានការព្យាបាលច្រើន ដូចជាការលាងឈាមរហូតដល់ការផ្សាំតម្រងនោម។ពួកគេនឹងប្រឈមមុខនឹងបញ្ហាជាច្រើនក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេសគឺបញ្ហាហិរញ្ញវត្ថុ ហើយអ្នកជំងឺ នឹងក្លាយជាបន្ទុកសម្រាប់គ្រួសារក៏ដូចជាសង្គមជាតិទាំងមូល»។ លោកសាស្ត្រាចារ្យបានមានប្រសាសន៍ទៀតថា៖«ដោយសារមូលហេតុទាំងនេះ ទើបគ្រូពេទ្យរបស់យើង ជាពិសេស គ្រូពេទ្យផ្នែកតម្រងនោម ក្រោមការដាក់ចេញនូវគោលនយោបាយ ប្រកបដោយប្រសិទ្ឋភាព និងការចង្អុលបង្ហាញដ៏ឆ្លាតវៃរបស់រាជរដ្ឋា​ភិ​បាល ក៏ដូចជាក្រសួងសុខាភិបាល យើងបានខិតខំស្វែងរកមធ្យោបាយ និងដំណោះស្រាយដ៏ត្រឹមត្រូវ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកជំងឺ និងក្រុមគ្រួសារជាពិសេស ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ហើយយើងបានទទួលការជួយជ្រោមជ្រែង ដ៏ច្រើនសន្ធឹកសន្ធាប់​ពី​ដៃគូរបស់យើងគឺមិត្តជប៉ុន»។ ទាក់ទិននឹងបញ្ហានេះផងដែរ លោកលឹម វឌ្ឍនា បានសំណូមពរដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់​ឱសថបុរាណ​និងការប្រើ​ប្រាស់ថ្នាំ​ដោយ​ខ្លួនឯង​ដែលវាគឺជាកត្តាចម្បងមួយនាំឱ្យកើតជំងឺតម្រងនោមធ្ងន់ធ្ងរ។ លោកសាស្ត្រាចារ្យបានឱ្យដឹងថា៖តាមការសង្កេតរបស់លោក​ វាបានកើតឡើងជាញឹកញាប់នាពេលបច្ចុប្បន្ននេះ។ ហេតុដូច្នេះហើយ មុននឹងប្រើប្រាស់ថ្នាំណាមួយ យើងត្រូវពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងផលប៉ះពាល់របស់ថ្នាំ ដែលអាចឈានទៅដល់ការខូចសរីរាង្គ ឬរហូតទៅដល់ការបាត់បង់ជីវិត។ សម្រាប់សន្និសីទក្រោមប្រធានបទ«ជំងឺតម្រងនោមក្នុងប្រទេសកម្ពុជាក្រោយកូវីដ១៩៖ The Nephrology in Cambodia After Covid-19 Period »នាពេលនេះ គួរឱ្យចាប់អារម្មណ៍ និងមានអត្ថប្រយោជន៍ជាច្រើន។ […]

ដោយៈសិរីមតី ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ កាលពីថ្ងៃទី១៤ខែធ្នូ ដែលតាមរយៈកិច្ច​ព្រមព្រៀងនេះ​​ផលិតផល​ពោត​ក្រហម ដំឡូងមី ស្រូវ កន្ទក់ កញ្ជុងអង្ករ និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុកសម្រាប់ផលិតចំណីសត្វ របស់ប្រជាកសិករខ្មែរជាង៤០ម៉ឺនតោន នឹងត្រូវបានក្រុមហ៊ុនប្រមូលទិញ​ក្នុងមួយឆ្នាំ។ អនុស្សរណៈនៃការយោគយល់គ្នាចំនួន៣ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌារួមមាន៖ ១). កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ រវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ២).កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលស្រូវ កន្ទក់ និងកញ្ជុងអង្ករ សម្រាប់ផលិតចំណីសត្វ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ៣).កិច្ចសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្គាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនស៊ី.ភី. ខេមបូឌា។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ការចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់នេះបានបង្ហាញ​ពីកិច្ចសហការគ្នារវាងវិស័យរដ្ឋាភិបាល និងផ្នែកឯកជន ដែលបានចូលរួមអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល​ទី១ ពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ […]

ដោយៈសិរីមតី ភ្នំពេញ៖ក្រុមហ៊ុន ADATA Technology Co., Ltd នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើសន្និសីទសារព័ត៌មាននៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ ដើម្បីប្រកាសពីផែនការ​វិនិយោគរបស់ក្រុមហ៊ុនផ្ទាល់នៅលើទឹកដីកម្ពុជា។ លោកជំទាវ នឹម វណ្ណៈ អគ្គនាយិកាគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ACE Group និងជាទីប្រឹក្សាច្បាប់នៅកម្ពុជា និងលោក Chen Chien Wen ជាតំណាងក្រុមហ៊ុន ADATA Technology Co., Ltd បានអញ្ជើញចូលរួមក្នុងសន្និសីទសារពត៌មាននេះ។ នៅក្នុងសន្និសីទសារព័ត៌មាននោះ តំណាងក្រុមហ៊ុន ADATA Technology Co., Ltd. បានបង្ហាញពីផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុននឹង​វិនិ​យោគ​ចំនួនទឹកប្រាក់ចំនួន១០០លានដុល្លារអាម៉េរិកនៅលើទឹកដីកម្ពុជាដើម្បីបង្កើតរោងចក្រកែច្នៃផលិតផលអេឡិចត្រូនិកដើម្បីផលិតប្រភេទ USB hard drive និងផលិត​ផ​ល​អេឡិចត្រូនិកផ្សេងទៀត ហើយក្រុមហ៊ុននឹងគ្រោងនាំចេញទៅកាន់អឺរ៉ុបដើម្បីពង្រីកទីផ្សារនិងបង្កើនការងារធ្វើសម្រាប់​ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនជំនាញនិងរាប់​សិប​កន្លែង​ក្នុងប្រទេសកម្ពុជា។ លើសពីនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. នឹងលើកទឹកចិត្តដល់អ្នកផ្គត់ផ្គង់ឱ្យមកបណ្តាក់ទុន និងបង្កើតរោងចក្រនៅកម្ពុជា ជំរុញសកម្មភាពសាងសង់សួន​ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញក្នុងប្រទេស កម្ពុជា […]

GUOCOLAND ឈ្នះអ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) ខណៈពេលដែលអ្នកអភិវឌ្ឍន៍មកពីប្រទេសឥណ្ឌូណេស៊ីទទួលបានជ័យលាភីក្នុងតំបន់ច្រើនបំផុត ដោយៈសិរីមតី ភ្នំពេញ៖ PropertyGuru Group (NYSE: PGRU) នាពេលថ្មីៗនេះបានប្រកាសអ្នកឈ្នះក្នុងតំបន់តំណាងឱ្យក្រុមហ៊ុនល្អបំផុតនៅអាស៊ីក្នុងកម្មវិធីពានរង្វាន់ PropertyGuru Asia Property Awards វគ្គផ្ដាច់ព្រ័ត្រ ប្រចាំឆ្នាំលើកទី១៨ ដែលប្រគល់រង្វាន់ដោយ Kohler និងគាំទ្រដោយ DOngpeng Ceramic និងSubzero Wolf។ កម្មវិធីនេះ​បាន​ប្រព្រឹត្តឡើងនៅសណ្ឋា​គា​រ Athenee ដ៏ប្រណិតនាទីក្រុងបាងកក។ អ្នកឈ្នះពីទីផ្សារអចលនទ្រព្យពីប្រទេសចំនួន ១៣ នៅទូទាំងអាស៊ីបានប្រកួតប្រជែងដើម្បីទទួលបានពិន្ទុខ្ពស់បំផុតនៃឧត្តមភាពក្នុងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម និងការរចនានៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ PropertyGuru Asia Property Awards ឆ្នាំ 2023។ ពានរង្វាន់ជាង 50 ដែលអបអរសាទរអ្នកអភិវឌ្ឍន៍ និង​គម្រោងដ៏ល្អបំផុតនៅក្នុងតំបន់ ត្រូវបានបង្ហាញនៅក្នុងពិធីពិសាអាហារពេលល្ងាច និងធ្វើបទបង្ហាញប្រគល់ពានរង្វាន់។ ក្រុមហ៊ុន GuocoLand បានឈ្នះពានរង្វាន់ដ៏ធំបំផុតប្រចាំឆ្នាំគឺ អ្នកអភិវឌ្ឍន៍ល្អបំផុត (អាស៊ី) Best Developer (Asia) ជាលើកទីបីក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះ។នេះ​គឺជាការឈ្នះពានរង្វាន់មួយក្នុងចំណោមការឈ្នះក្នុងតំបន់ចំនួនប្រាំសម្រាប់​អ្នកអភិវឌ្ឍន៍មកពីប្រទេសសិង្ហបុរីដោយ ក្រុមហ៊ុន […]

ដោយៈសិរីមតី ខេត្តព្រះសីហនុ ៖គម្រោងអភិវឌ្ឍន៍ខ្នាតធំ Bay of Lights បានបើកសម្ពោធឲ្យប្រើប្រាស់ផ្លូវមេ ដែលជាសមិទ្ធផលថ្មីចុងក្រោយបង្អស់របស់ខ្លួន។ សមិទ្ធផលនេះ ប្រៀប​បាន​ជាការបោះជំហានឆ្ពោះទៅកាន់ដំណើរអភិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់គម្រោងដែលមានគោលដៅចម្បងចូលរួមក្នុង​ការលើកកម្ពស់មុខមាត់​ខេត្តព្រះ​សីហនុ​លើ​ឆាក​អន្តរ​ជា​តិ។​ ផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងនៃគម្រោង Bay of Lights មានទំហំ៥០ហិកតាជាមួយការរំពឹងទុកថានឹងអាចបញ្ចប់ការសាងសង់ ត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះ​នឹងមានការសាងសង់ទីតាំងកម្សាន្តជាច្រើនប្រភេទ រួមមាន រីសតមាត់ឆ្នេរ, កន្លែងវាយកូនហ្គោល ទីលាន ប្រណាំងរថយន្ត Go-Kart និងអគារតាំងបង្ហាញដ៏ទំនើបផងដែរ។ផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងនេះគឺស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់កម្ពុជាដែលផ្ដោតសំខាន់លើការលើក កម្ពស់វិស័យទេសចរណ៍ ដោយក្នុងរយៈ​ពេល​៨​ខែដំបូងនៃឆ្នាំ ២០២៣ នេះ ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើង ១៨០% បញ្ជាក់ឲ្យឃើញថាកម្ពុជា ជាគោលដៅទេសចរណ៍ដែលកាន់​តែមានប្រជា​ប្រិយ​ភាពខ្លាំងឡើង។ ពិធីសម្ពោធផ្លូវមេ នាពេលថ្មីៗនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលអម​ដំណើរ​ពី​សំណាក់​មន្ត្រី​ប្រចាំនៅមន្ទីររបស់ខេត្តជាច្រើនរូបផ្សេងទៀត។ ការអញ្ជើញចូលរួមជាអធិបតីនេះ សបញ្ជាក់ឲ្យឃើញពី សារៈសំខាន់នៃគម្រោងអភិវឌ្ឍន៍ Bay of Lights ក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងលើក កម្ពស់មុខមាត់ខេត្តព្រះសីហនុឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់។ លោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖តាមការប៉ាន់ស្មានថាភ្ញៀវទេសចរនឹងកើនឡើង​ដល់ខ្ទង់ ៥លាននាក់​នៅត្រឹម​ដំណាច់ឆ្នាំ២០២៣នេះ […]

ដោយៈសិរីមតី ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង ដែលមានទុន​វិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត២ម៉ឺនកន្លែង។ CDC បានឱ្យដឹងកាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន (១) គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រកណ្ដាល អានុភាព ៧០មេហ្កាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោង សាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ (២) គម្រោង វិនិយោគ អភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុក រំដួល ខេត្តស្វាយរៀង និង (៣) គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿង​បន្សំស្បែកជើង នៅខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។ គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០០៣ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២,៩០% នទុន វិនិយោគសរុប ខណ:ដែលទុន​វិនិយោគប្រមាណ ១៧,១០% មានប្រភពមកពីប្រទេសចិន៕

ដោយៈសិរីមតី ភ្នំពេញ៖ លោកស្រី អ៊ុង សុម៉ី អ្នកវិភាគផ្នែកពាណិជ្ជកម្មនៃនាយកដ្ឋានបច្ចេកវិទ្យាពត៌មាននៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថាថា៖គិតត្រឹមខែតុលា ឆ្នាំ២០២៣ បាគង មានគណនីប្រមាណ១១លានគណនី ដែលក្នុងនោះរួមមានអ្នកប្រើប្រាស់ដោយផ្ទាល់ និងមិនផ្ទាល់។ លោកស្រី បានឱ្យដឹងទៀតថា៖គិតត្រឹមខែតុលាឆ្នាំ២០២៣ចំនួនប្រតិបត្តិការKHRសរុប ៣១.២៥លាន គិតជាទឹកប្រាក់ ៣៧.៣០ ទ្រីលានរៀលចំណែកចំនួនប្រតិបត្តិការ​USDសរុប ៦៦.៤៥លាន គិតជាទឹកប្រាក់២៩.៦៥ ប៊ីលានដុល្លារ។ ​ សូមបញ្ជាក់ថា បាគង ជាប្រព័ន្ធដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ហើយក៏ជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និង​ក្រុម​ហ៊ុន​ផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឲ្យអតិថិជនអាចធ្វើប្រតិ បត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុម​ហ៊ុនផ្តល់​សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច។ បាគង គឺជាប្រព័ន្ធទូទាត់តាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារជាតិ។ក្នុងកម្មវិធីបាគង លោកអ្នកអាចប្រើប្រាស់សេវាកម្ម ហិរញ្ញវត្ថុដូចជា៖ការផ្ញើប្រាក់ (ទៅគណនីបាគងមួយទៀត)ការទទួលប្រាក់  (ពីគណនីបាគង មួយទៀត) ការទូទាត់តាម QR (ទៅកាន់ហាងជាដៃគូរបស់បាគង) ការដាក់ប្រាក់ (ធ្វើការផ្ទេរប្រាក់ពីគណនីរបស់បាគង ទៅគណនីសមាជិកធ​នា​គា​រ / មីក្រូហិរញ្ញវត្ថុរបស់បាគង)៕  

ដោយៈសិរីមតី ភ្នំពេញ៖១០ខែឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានជិត ៣ពាន់គម្រោង ជាមួយទុន វិនិយោគប្រមាណ ៥ ពាន់លាន ដុល្លារអាមេរិក ។នេះបើតាមប្រសាសន៍របស់លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​នៅក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ កាលពីថ្ងៃទី៧ខែធ្នូ។ លោករដ្ឋលេខាធិការ បានបង្ហាញថា ក្នុងគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី​៥ជាន់ឡើងមានចំនួន ១៤៦ គម្រោង ស្មើនឹង ១៥៤ អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩ គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់​អគារពហុមុខងារមានចំនួន ១៨ គម្រោង ដោយទុន​វិនិយោគបាន​កើនឡើងទ្វេដង បើប្រៀបធៀបនិងរយៈពេលដូចគ្នា ជាមួយឆ្នាំ២០២២ ។ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា វិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការរីក​ចម្រើន​សេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ ជាពិសេសតាម​រយៈរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃរដ្ឋសភាក៏បានជួយជ្រោមជ្រែង និងជំរុញ ព្រមទាំងរក​ដំណោះ​ស្រាយ​ចំពោះសំណង់​មួយចំនួន […]