Author: M R »

ប្រែសម្រួល៖ រតនា គូឡាឡាំពួរ៖ អ្នកនាំពាក្យរបស់លោកបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19។ ជំនួយការរបស់គាត់គឺលោក Muhamad Mukhlis Maghribi បាននិយាយថា លោក Najib អាយុ 70 ឆ្នាំស្ថិតក្នុងស្ថានភាពមានស្ថេរភាព ហើយកំពុងស្ថិតក្រោមការដាក់ឱ្យនៅដាច់ពីគេ និងការព្យាបាលនៅមន្ទីរពេទ្យ។ លោក Najib ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​អង្គារ​ពី​ពន្ធនាគារ​បន្ទាប់​ពី​មាន​ការ​ត្អូញត្អែរ​ពី​គ្រុនក្តៅ។ អតីតនាយករដ្ឋមន្ត្រីកំពុងជាប់ពន្ធនាគាររយៈពេល 12 ឆ្នាំពីបទពុករលួយពាក់ព័ន្ធនឹងមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។ ក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក និងម៉ាឡេស៊ីប៉ាន់ស្មានថាប្រហែល 4.5 ពាន់លានដុល្លារត្រូវបានលួចពី 1MDB ដែលសហស្ថាបនិកដោយលោក Najib ក្នុងអំឡុងពេលឆ្នាំដំបូងរបស់គាត់ជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ 2009 ហើយប្រាក់ច្រើនជាង 1 ពាន់លានដុល្លារបានចូលទៅក្នុងគណនីដែលភ្ជាប់ជាមួយ Najib ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា អ្នកទទួលមូលនិធិ 1MDB ជាច្រើននាក់បានប្រើប្រាស់លុយដើម្បីទិញទ្រព្យសម្បត្តិប្រណីត និងអចលនទ្រព្យ […]

ប្រែសម្រួល៖ សហការី កាលពីថ្ងៃពុធទី ១ ខែវិច្ឆិកា សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ចិន និងអាមេរិកនឹងពិភាក្សាអំពីយន្តការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសប្តាហ៍ក្រោយ នេះគឺជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីនៅក្រោមរដ្ឋបាលលោក អូបាម៉ាកន្លងមក។ កាលពីថ្ងៃចន្ទក្រសួងការបរទេសចិនបានថ្លែងថានៅប៉ុន្មានថ្ងៃខាងមុខនេះបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រទេសទាំងពីរនឹងរៀបចំ “ការពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធ” ក៏និងមានកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាលើកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀតផងដែ។ កាលពីថ្ងៃចន្ទ Wall Street Journal បាននិយាយថាកិច្ចពិភាក្សាអាវុធទាំងនោះនឹងត្រូវដឹកនាំដោយ លោក Mallory Stewart មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរក និងលោក Sun Xiaobo ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន។ ក្រសួងការបរទេសអាមេរិក និងស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយអំពីពេលវេលា ឬទម្រង់នៃកិច្ចពិភាក្សានេះទេ។ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយកាលពីឆ្នាំ ២០២១ ថា ប្រធានាធិបតីចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នា “ដើម្បីចាប់ផ្តើមការពិភាក្សាអំពីស្ថិរភាពជាយុទ្ធសាស្រ្ត” ដោយសាមានការព្រួយបារម្ភពីសំណាក់ក្រុងវ៉ាស៊ីនតោន អំពីការកសាងអាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងមានសន្ទុះលឿនហួសពីការរំពឺងទុក។ សេតវិមានបានឆ្លើយតបភ្លាមៗនៅពេលនោះថា […]

ប្រែសម្រួល៖សហការី យុទ្ធវិធីសម្រាប់ Manchester United ដើម្បីស្តាឡើងវិញនូវកេរ្ត៍ឈ្មោះរបស់ពួកគេបច្ចុប្បន្ននោះគឺត្រូវតែរួបរួមគ្នា។ អ្នកចាត់ការ Erik ten Hag បាននិយាយនៅក្រោយពេលដែលក្រុមរបស់គាត់ធ្លាក់ចេញពី League Cup ដោយស្នាដៃ Newcastle United នៅក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយកាលពីថ្ងៃពុធ។ អ្នកចាត់ការជនជាតិហូឡង់ដែលតែងតែរងនូវសម្ពាធបន្ទាប់ពីរដូវកាលដ៏អាក្រក់បំផុតរបស់ក្លិបតោខៀវមួយនេះគឺត្រូវរៀបចំខ្លួនសម្រាប់ការចាប់ផ្តើមរដូវកាលថ្មីហើយលោកបាននិយាយថា “មធ្យោបាយតែមួយគត់នោះគឺយើងត្រូវតែរួបរួមគ្នាហើយអ្នក​ត្រូវតែ​មាន​វិន័យ ​អ្នក​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​គ្នា គ្រប់​គ្នា​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ និង ​សហការ​គ្នាឲ្យបានល្អប្រសើរ”។ Newcastle United បានសងសឹកលុបលាងការចាញ់កាលពីរដូវកាលមុនក្រោមស្នាដៃក្រុម Manchester United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ដោយបានយកឈ្នះ ៣-០ ។ ពួកគេបានលេងជាមួយនឹងទម្រង់លឿនដែលបានធ្វើឱ្យក្រុមរបស់ Ten Hag មើលទៅមានការលំបាកទប់ទល់ និងមិនសូវផ្តោតអារម្មណ៍ ចំណែកហ្វូងមនុស្សនៅ Old Trafford បានស្រែកហ៊ោគាំទ្រក្រុមម្ចាស់ផ្ទះពេញទីលាន។ លោក Ten Hag បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា ” នៅពេលណាដែលអ្នកទទួលបានលទ្ធផលត្រឹមត្រូវអ្នកនិងទទួលបានទំនុកចិត្ត ហើយយើងអាចធ្វើទៅបានលុះត្រាតែអ្នកធ្វើតាមច្បាប់ ឆ្លងកាត់ការប្រយុទ្ធ អ្នកត្រូវអនុវត្តតាមគោលការណ៍មួយចំនួន ដូចជាត្រូវដាក់ចិត្តនៅក្នុងការប្រកួត ដើម្បីបំបាក់ដៃគូប្រយុទ្ធរបស់អ្នក […]

ប្រែសម្រួល៖សហការី នៅថ្ងៃព្រហស្បតិ៍នេះតម្លៃប្រេងបានហក់ឡើងហួសពីការរំពឹងទុកនៅក្នុងការជួញដូរលើទីផ្សារខណៈដែលជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះរាលដាលកាន់តែធំឡើងៗធ្វើឲ្យអ្នកវិនិយោគដកថយដោយបារម្ភថាអាចនឹងរំខានដល់ចង្វាក់ផ្គត់ផ្គង់ប្រេង។ ប្រេងឆៅរបស់ Brent បានបុកឡើង ៣៨ សេនគឺ ៨៥.០១ ដុល្លាអាមេរិកក្នុងមួយបារ៉ែលគិតមកត្រឹមម៉ោង 0000 GMT ខណៈដែលប្រេងឆៅរបស់អាមេរិក West Texas Intermediate បានឡើងដល់ ៤៨ សេនគឺ ៨០.៩០ដុល្លាអាមេរិកក្នុងមួយបារ៉ែល។ បណ្តាញផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានអំពាវនាវឱ្យរដ្ឋមូស្លីមបញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ប្រទេសអ៊ីស្រាអែលជាការសងសឹកនិងទាមទារឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកមកលើតំបន់ហ្គាហ្សាស្ទ្រីប។ ប្រទេសអ៊ីរ៉ង់ជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេង (OPEC) ដែលផលិតប្រេងឆៅបានប្រហែល ២.៥ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យរបស់សហរដ្ឋអាមេរិក។ ប្រភពយោធាអ៊ីស្រាអែលបានរាយការណ៏មកថា កាលពីថ្ងៃពុធកន្លងមកនេះទាហានអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់ម្នាក់ទៀតនៅក្នុងការវាយប្រហារលើកទីពីររបស់ពួកគេទៅលើជំរុំជនភៀសខ្លួន Jabalia នៃតំបន់ហ្គាហ្សាអស់រយៈពេលពីរថ្ងៃ ខណៈដែលជនស៊ីវិលត្រូវបានជម្លៀសចេញពីតំបន់ឡោមព័ទ្ធហើយបានឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីរបស់អេហ្ស៊ីប។ បន្ទាប់ពីបានបើកការវាយឆ្មក់ដ៏សាហាវឆ្លងកាត់ព្រំដែននិងសម្ឆាប់មិនរើសមុខរបស់ក្រុមអ៊ិស្លាមជ្រុលនិយមហាម៉ាសនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាអ៊ីស្រាអែលបានបើកកិច្ចប្រតិបត្តិការតាមវាយកំទេចពួកសកម្មប្រយុទ្ធហាម៉ាស។ កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកម្តងទៀតទៅលើតំបន់ហ្គាហ្សាស្ទ្រីបដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះករកាវាយលុកនេះមានទាំងថ្មើរជើងនិងការវាយប្រហារចេញពីនាវាលើផ្ទៃសមុទ្រ រួមទាំងការវាយប្រហារតាមផ្លូវអាកាសដើម្បីវាយបំបាក់កងកម្លាំងហាម៉ាសក្នុងគោលដៅកំទេចចោលទាំងស្រុងនូវក្រុមសកម្មប្រយុទ្ធហាម៉ាសដែលជាក្រុមអ៊ិស្លាមជ្រុលនិយម ។ ការដេញថ្លៃនៅលើទីផ្សារជួញដូរប្រេងត្រូវជាប់គាំងដោយសារវិនិយោគិនកំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំរបស់ធនាគារអង់គ្លេសដែលគេរំពឹងថានឹងប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ។ អតិផរណាក្នុងខែតុលានៅក្នុងតំបន់អឺរ៉ូគឺស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំ  បើយោងតាម Eurostat បានបង្ហាញពីទស្សនទានថាធនាគារកណ្តាលអឺរ៉ុបទំនងជាមិនដំឡើងអត្រាការប្រាក់នៅក្នុងពេលឆាប់ៗនេះទេ៕ ប្រភព៖ Reuters  

ប្រែសម្រួល៖ សហការី កាលពីថ្ងៃពុធ លោក Elon Musk បាននិយាយថាកិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពបច្ចេកវិទ្យា AI ដែប្រព្រិត្តទៅក្នុងប្រទេសអង់គ្លេសគឺមានគោលបំណងបង្កើត “អាជ្ញាកណ្តាលភាគីទីបី” ដែលអាចត្រួតពិនិត្យក្រុមហ៊ុនដែលកំពុងអភិវឌ្ឍបញ្ញាសិប្បនិម្មិតនិងបន្លឺសញ្ញាអាសន្នចំពោះកង្វល់របស់ពួគេ។ លោកមហាសេដ្ឋីបានប្រាប់អ្នកយកព័ត៌មាននៅឯ Bletchley Park ថា”អ្វីដែលជាគោលបំណងពិតរបស់យើងគឺបង្កើតក្របខ័ណ្ឌមួយសម្រាប់ការយល់ដឹងដែលយ៉ាងហោចណាស់អាជ្ញាកណ្តាលភាគីទីបីគឺជាអាជ្ញាកណ្តាលឯករាជ្យមួយដែលអាចតាមដានមើលនូវអ្វីដែលក្រុមហ៊ុន AI ឈានមុខគេកំពុងប្រតិបត្តិការហើយយ៉ាងហោចណាស់ក៏អាចបន្លឺសញ្ញាអាសន្នប្រសិនបើពួកគេមានកង្វល់។ ។ លោក Musk បាននិយាយថា “ខ្ញុំមិនដឹងថាច្បាប់ត្រឹមត្រូវគឺជាអ្វីនោះទេ ប៉ុន្តែអ្នកត្រូវតែចាប់ផ្តើមជាមួយនឹងការស្វែងយល់ដ៏ស៊ីជម្រៅនៅមុនពេលអ្នកធ្វើការត្រួតពិនិត្យ” ។ លោក Muskធ្វើអត្ថាធិប្បាយនៅក្រោយពេលដែលចក្រភពអង់គ្លេសបានចេញសេចក្តីប្រកាសមួយដែលបានចុះហត្ថលេខាដោយប្រទេសចំនួន ២៨ និងសហភាពអឺរ៉ុបដែលកំណត់លើរបៀបវារៈពីរស្តីពីការកំណត់អត្តសញ្ញាណហានិភ័យទាក់ទងនឹងបច្ចេកវិទ្យា AI ដែលជាការព្រួយបារម្ភរួមគ្នា ដើម្បីបង្កលក្ខណៈយល់ដឹងផ្នែកវិទ្យាសាស្ត្រសម្រាប់ពួកគេ និងបង្កើតគោលនយោបាយអន្តរប្រទេសសម្រាប់កាត់បន្ថយហានិភ័យ។ លោក Musk បានបញ្ជាក់បន្ថែមថា “ខ្ញុំគិតថាមានការព្រួយបារម្ភជាច្រើនចំពោះវិស័យបច្ចេកវិទ្យា AI ដែលរដ្ឋាភិបាលនឹងបង្កើតច្បាប់សម្រាប់ត្រួតពិនិត្យនៅមុនពេលសម្រេចធ្វើអ្វីមួយ” ។ ប្រសិនបើដូច្នោះមែន “ខ្ញុំគិតថាហានិភ័យវាទំនងជាមិនអាចកើតឡើងបានទេ”៕ ប្រភព៖ Reuters  

ដោយ៖សហការី កោះកុង៖ សមត្ថកិច្ចនគរបាលនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា បានឃាត់ខ្លួនយុវជនម្នាក់ដែលបានយកដំបងវាយសម្លាប់សត្វឈ្លូសមួយក្បាល ខណៈសត្វនោះវាបានរត់ចូលទៅក្នុងទឹកសមុទ្រនៅឆ្នេរកោះស្តេច ខេត្តកោះកុង។ អាជ្ញាធរខេត្តកោះកុង ក្រោយពីមានគេបង្ហោះរូបភាពតាមបណ្តាញសង្គមមានអ្នកសម្លាប់ឈ្លូសមួយក្បាលនោះបានប្រគល់ភារកិច្ចឲ្យអភិបាលរងខេត្តមួយរូបដឹកនាំកម្លាំងចុះស្រាវជ្រាវ។ជាមួយនោះ លោកជំទាវ អភិបាលខេត្តកោះកុងបាន ប្រកាសផ្តល់រង្វាន់លើកទឹកចិត្តចំនួន ៤លានរៀល ដល់អ្នកដែលបានផ្តល់ដំណឹង ឈានទៅរកឃើញជន​ដៃដល់ ដែលវាយសម្លាប់ឈ្លូសមួយក្បាលដ៏គួរឲ្យរន្ធត់នោះ។ បន្ទាប់មកទំនងជាមិនអាចគេចរួច ក៏មានយុវជនម្នាក់ដែលជាអ្នកបានវាយសម្លាប់ឈ្លូសនោះ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកោះកុងនៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ លោកអភិបាលរង ខេត្តកោះកុងដែលដឹកនាំស្រាវជ្រាវករណីនេះបានឲ្យដឹងថា ដោយមានការឯកភាពពីព្រះរាជអាជ្ញា អាជ្ញាធរសមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យនេះ ជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីស្រាវជ្រាវ​រកអ្នកពាក់ព័ន្ធបន្ថែម​។ ចំពោះវិធានការបែបណាលើជននេះ គឺរង់ចាំមន្ត្រី​ជំនាញ ធ្វើការសិន​។ លោកអភិបាលរងខេត្តកោះកុងដដែលនោះបាន បន្តថា ជនសង្ស័យនេះ មានឈ្មោះ តាន់ អ៊ូខុង ជាសន្តិសុខរបស់ក្រុមហ៊ុនឯកជនមួយ នៅជិតកន្លែងកើតហេតុ និងជាអ្នកមកពីខេត្តផ្សេងមិនមែនជាអ្នករស់នៅក្នុងទឹកដីខេត្តកោះកុងនោះទេ៕​

ប្រែសម្រួល៖ សហការី អាជ្ញាធរសិង្ហបុរីបានរឹបអូសផលិតផលសម្រាប់បង្កើនចំណង់ផ្លូវភេទខុសច្បាប់ជាង ៦០,០០០ ប្រភេទព្រមទាំងបានលុបបញ្ជីឈ្មោះផលិតផលជាង ៤,៦០០ ចេញពីប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងអំឡុងពេលប្រតិបត្តិការអស់រយៈពេលមួយសប្តាហ៍កន្លងមក។ ផលិតផលសុខភាពផ្លូវភេទខុសច្បាប់ទាំងនោះត្រូវបានរឹបអូសនៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងនោះក្រុមហ៊ុនដែលមានឈ្មោះនៅក្នុងបញ្ជីត្រូវបានបិទនៅក្នុងអំឡុងពេលប្រតិបត្តិការក្រោមការសម្របសម្រួលរបស់ប៉ូលិសអន្តរជាតិនៅ ចន្លោះថ្ងៃទី ៣ ដល់ថ្ងៃទី ១០ ខែតុលា។ ប្រទេសចំនួន ៨៩បានចូលរួមក្នុងប្រតិបត្តិការលំដាប់អន្តរជាតិនៅឆ្នាំនេះ។ អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល (HSA) បានធ្វើការជាមួយភ្នាក់ងារប៉ូលិសអន្តរជាតិដើម្បីអនុវត្តច្បាប់ក្នុងស្រុកធ្វើការរឹបអូសផលិតផលសុខភាពផ្លូវភេទខុសច្បាប់ចំនួន ៦០,៣៧២ ប្រភេទរួមទាំងផលិតផលពង្រីកលិង្គបុរសនិង ថ្នាំសម្រើប  sedative ថ្នាំគ្រាប់ផ្សំពីរុក្ខជាតិ និងផលិតផលរម្ងាប់អារម្នណ៏បំបាត់ការឈឺចាប់។ អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA បានជូនដំណឹងអំពីការរកឃើញផលិតផលសុខភាពផ្លូវភេទខុសច្បាប់ចំនួន ៣២ ប្រអប់ដែលជា “ផលិតផលក្នុងសុ្រក” ដែលបានឆែកឆេរកឃើញនៅក្នុងមជ្ឈមណ្ឌល SingPost ដោយអាជ្ញាធរអន្តោប្រវេសន៍ និងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស។ ប្រអប់​ទាំងនោះ​ត្រូវ​បាន​ដាក់​ស្លាកសញ្ញា​ថា​មាន​ថ្នាំ​ចាក់​សម្រាប់សម្រស់ និង​ដាក់​លក់​ក្នុង​គោលបំណងរក្សា​សោភ័ណភាពនៃសម្រស់។ ផលិតផលទាំងនេះត្រូវបានគេរាយការណ៍ថាជា “ផលិតមកពីប្រទេសស្វីស” ហើយបានអះអាងថាវា “ប្រឆាំងនឹងភាពចាស់ បំបាត់ស្នាមជ្រួញ និងធ្វើឱ្យកោសិការស់ឡើងវិញ”។ អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA បានថ្លែងថា “យោងតាមការស៊ើបអង្កេតបានបង្ហាញថា ទាំងផលិតផល និងក្រុមហ៊ុនដែលផលិតវាត្រូវបានចុះបញ្ជីនៅក្នុងប្រទេសស្វីស” ករណីនេះត្រូវបានបញ្ជូនទៅកាន់ប៉ូលិសអន្តរជាតិដើម្បីស៊ើបអង្កេតជាមួយអាជ្ញាធរនៅក្រៅប្រទេសដែលពាក់ព័ន្ធ។ ផលិតផលខុសច្បាប់ដែលត្រូវបានគេផ្សព្វផ្សាយលក់តាមអនឡាញ ឬត្រូវបានគេរកឃើញនៅតាមប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស មិនត្រូវបានវាយតម្លៃ ឬអនុម័តដោយ HSA […]

ប្រែសម្រួល៖រតនា កាលពីថ្ងៃទី៣០ខែតុលា លោកLionel Messi បានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទីប្រាំបីរបស់គាត់ ខណៈដែលកីឡាករអេស្ប៉ាញ Aitana Bonmati បានឈ្នះពានរង្វាន់ស្ត្រី។ កីឡាករបាល់ទាត់អាហ្សង់ទីនដ៏អស្ចារ្យរូបនេះបានឈ្នះពានរង្វាន់សម្រាប់ការលេងដ៏ពិសេសរបស់គាត់នៅ Qatar World Cup កាលពីឆ្នាំមុន នៅពេលដែលគាត់បានដឹកនាំក្រុមអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់ជាមួយនឹងគ្រាប់បាល់ចំនួន 7 និងត្រូវបានគេដាក់ឈ្មោះថាជាកីឡាករល្អបំផុតនៃការប្រកួត។ នៅក្នុងឱកាលនោះក្រៅតែពីបានលើកពានបង្ហាញពិភពលោកដែលបានបញ្ជាក់ថារូបគេគឺជាកីឡាបាល់ទាត់ផ្នែកបុរសដែលល្អជាងគេបំផុតនៅក្នុងចក្រឡយើងនេះ Lionel Messiក៏បានលើកពានរង្វាន់ Ballon d’Orបង្ហាញទៅកូនៗជាទីស្រឡាញ់មើលនិងស្ទាបអង្អែលផងដែរ។ Messi គាត់បានឈ្នះពានរង្វាន់បាល់ទាត់បុគ្គលដ៏សំខាន់បំផុតនោះចាប់ពីឆ្នាំ 2009, 2010, 2011, 2012, 2015, 2019, 2021 និងឥឡូវនេះ 2023។ Messi បាននិយាយដោយថ្លែងអំណរគុណដល់មិត្តរួមក្រុមរបស់គាត់ថា “នេះគឺជាអំណោយដល់ក្រុមអាហ្សង់ទីនទាំងមូលសម្រាប់អ្វីដែលយើងសម្រេចបាន” ។ “ការក្លាយជាជើងឯកពិភពលោកគឺជាពានរង្វាន់ដែលយើងទទួលបាន។ ខ្ញុំចង់អរគុណអ្នកគ្រប់គ្នាដែលបានជួយធ្វើឱ្យអាហ្សង់ទីនក្លាយជាក្រុមជើងឯកពិភពលោក”៕ ប្រភព៖  Xinhua

ប្រែសម្រួល៖សហការី សិង្ហបុរី៖ ប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះក្នុងកម្រិតច្រើនបំផុតក្នុងរយៈពេល ១៥ ឆ្នាំធៀបនឹងប្រាក់អឺរ៉ូ និងរយៈពេលមួយឆ្នាំធៀបនឹងប្រាក់ដុល្លារនៅក្នុងថ្ងៃពុធប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះនៅក្នុងការដេញថ្លៃ។ គេសង្កេតឃើញថាមានការកែប្រែគោលនយោបាយលើការគ្រប់គ្រងទិន្នផលរបស់ជប៉ុនតែនៅមិនទាន់គ្រប់គ្រាន់ដើម្បីបំបាត់គម្លាតនៃអត្រាការប្រាក់ដ៏ទូលំទូលាយដែលនៅតែជាសម្ពាធដ៏ធ្ងន់ធ្ងរសម្រាប់រូបិយប័ណ្ណជាតិ។ ការផ្លាស់ប្តូរនៅក្នុងឧស្សាហពាណិជ្ជកម្មអាស៊ីដំបូងឃើញថានៅមានដំណើរការតិចតួចនៅមុនកិច្ចប្រជុំរបស់ Federal Reserve របស់សហរដ្ឋអាមេរិកសម្រាប់ជុំក្រោយដែលអត្រាការប្រាក់ត្រូវបានគេមើលឃើញថាត្រូវបានព្យួរនៅចំពេលដែលមានការចេញផ្សាយព័ត៌មានលំអិតអំពីការទូទាត់ប្រាក់ត្រឡប់មកវិញរបស់រតនាគារសហរដ្ឋអាមេរិក។ ធៀបនឹងប្រាក់ដុល្លារ ប្រាក់យ៉េនបានធ្លាក់ចុះប្រហែល ១.៧ ភាគរយពេញមួយយប់ ដោយធ្លាក់ក្នុងកម្រិតចាប់ពី ១៥១.៧៤  ដល់ ១៥១.៩៤ ដែលតម្រូវឱ្យមានអន្តរាគមន៍កាលពីឆ្នាំមុន។ ប្រាក់យ៉េនបានលោតដល់ ១៦០ ក្នុងមួយអឺរ៉ូជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៨ ។ តម្លៃចុងក្រោយចុះមកនៅត្រឹម ១៥១.២៧ ក្នុងមួយដុល្លារធ្លាក់ចុះ ១៣ ភាគរយសម្រាប់ឆ្នាំនេះ និង ៣៨ ភាគរយធ្លាក់ចុះពីកម្រិតកំពូលដោយសាជំងឺរាតត្បាតមកនៅត្រឹម ១៦០.០៥ ក្នុងមួយអឺរ៉ូ។ ការអន្តរាគមន៍លើវិស័យហិរញ្ញវត្ថុនៅមានកម្រិតបើយោងតាបញ្ជីតាមដានរបស់វិនិយោគិន អ្នកការទូតរូបិយប័ណ្ណកំពូលរបស់ប្រទេសជប៉ុនបានកត់សម្គាល់កាលពីថ្ងៃពុធថា ការប្រែប្រួលក្នុងពេលថ្មីៗនេះហាក់ដូចជាមានការរំពឹងទុកថាកំពុងរង់ចាំអន្តរាគមន៍ពីអាជ្ញាធរ។ ធនាគារកណ្តាលជប៉ុនបានបង្កើនការព្យាករណ៍សម្រាប់អត្រាអតិផរណាកាលពីថ្ងៃអង្គារ ប៉ុន្តែមិនមែនជាអត្រាក្នុងគោលនយោបាយដែលបានកំណត់ឡើងវិញត្រឹមតែ ១ ភាគរយលើទិន្នផលសញ្ញាប័ណ្ណរដ្ឋាភិបាលក្នុងរយៈពេល ១០ ឆ្នាំដែលជាអត្រាយោង ជាជាងកំណត់យកតម្លៃរឹងដើម្បីបញ្ចប់ការអនុវត្តគោលនយោបាយគ្រប់គ្រងទិន្នផលក្នុងទម្រង់ខ្សែបន្ទាត់កោងដ៏តឹងរឹង។ យោងតាមទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​ក៏​បាន​បង្ហាញ​​ថា ប្រទេស​ជប៉ុន​មិន​បាន​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​រូបិយប័ណ្ណ​រហូត​ដល់​ខែ​តុលា។ លោក Alan Ruskin អ្នកយុទ្ធសាស្រ្តម៉ាក្រូនៅធនាគារ Deutsche Bank បាននិយាយថា”មិនមានវិធីសាស្រ្តផ្លូវការថ្មីណាមួយដើម្បីដំឡើង ‘សាច់ដុំ’ […]

ប្រែសម្រួល៖ សហការី កាលពីថ្ងៃអង្គារទី ៣១ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើជាគណអធិបតីនៅក្នុងកិច្ចប្រជុំដ៏សំខាន់មួយក្នុងសប្តាហ៍នេះដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុដែលអាចបង្កឲ្យមានហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិនខណៈដែលប្រទេសសេដ្ឋកិច្ចលំដាប់លេខ ២ របស់ពិភពលោកកំពុងខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្រោយពេលជំងឺរាតត្បាត។ កិច្ចប្រជុំដ៏សំខាន់នេះបើតាមធម្មតាគឺត្រូវធ្វើឡើងពីរដងក្នុងមួយទស្សវត្សរ៍ ចំណែកការកោះប្រជុំចុងក្រោយគឺក្នុងឆ្នាំ ២០១៧កិច្ចប្រជុំនេះផ្តល់នូវការយល់ដឹងអំពីទិសដៅនៃការបង្កើតគោលនយោបាយក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន។ ទូរទស្សន៍ផ្លូវការ រដ្ឋចិន CCTV បានរាយការណ៏ថា កិច្ចប្រជុំដែលផ្តោតសំខាន់លើវិស័យហិរញ្ញវត្ថុជាតិក្នុងឆ្នាំនេះដើម្បីពង្រឹងការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថ ការពារ និងដោះស្រាយហានិភ័យ និងដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុឲ្យរឹងមាំ” ។ ទីក្រុងប៉េកាំងបានបង្ហាញពីការងើបឡើងវិញមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្រោយពេលជំងឺរាតត្បាត COVID-19 ដោយសារការចុះខ្សោយនូវតម្រូវការប្រើប្រាស់ក្នុងស្រុកនិងវិបត្តិអចលនទ្រព្យរួមទាំងដំណើរការយឺតយ៉ាវធ្វើឲ្យមានការប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រា ៤.៩ ភាគរយលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ៣ ប៉ុន្តែទីក្រុងប៉េកាំងនៅតែខិតខំតស៊ូបន្ថែមទៀតដើម្បីសម្រេចគោលដៅប្រចាំឆ្នាំដែលបានដាក់ចេញដល់ទៅ ៥ ភាគរយ។ កិច្ចប្រជុំហិរញ្ញវត្ថុរយៈពេលពីរថ្ងៃបានបញ្ចប់នៅក្នុងថ្ងៃតែមួយនៅចំពេលដែលសកម្មភាពនៅតាមរោងចក្រសហគ្រាសមានការធ្លាក់ចុះមកវិញគួឲ្យកត់សម្គាល់ ដោយសារការបញ្ជាទិញជាផ្លូវការបានដាំក្បាលចុះនៅក្នុងខែតុលានេះ។ កម្រឹតទិន្នផលរោងចក្រតាមការធ្វើសន្ទស្សន៍បានឈរនៅ ៤៩.៥ ភាគរយនៅក្នុងខែតុលាគឺក្រោម ៥០ភាគរយដែលបង្ហាញពីការធ្លាក់ចុះ។ ក្នុងចំណោមបញ្ហាប្រឈមដែលកំពុងតែកើតមាននាពេលនេះគឺវិស័យអចលនទ្រព្យដែលជាកត្តាស្នូលនៃកំណើនប៉ុន្តែថ្មីៗនេះវិស័យអចលនទ្រព្យរងការគំរាមកំហែងដោយបំណុលធ្ងន់ធ្ងររបស់ក្រុមហ៊ុនឈានមុខគេ Evergrande និង Country Garden ។ CCTV បានរាយការណ៏ថា នៅក្នុងកិច្ចប្រជុំក្រុមមន្ត្រីបានអំពាវនាវឲ្យបំពេញ “តម្រូវការហិរញ្ញប្បទានដ៏សមរម្យមួយសម្រាប់សហគ្រាសអចលនទ្រព្យដើម្បីកសាងគំរូថ្មីសម្រាប់ការអភិវឌ្ឍលើវិស័យអចលនទ្រព្យឡើងវិញ” ។ ក្រុងប៉េកាំងបាននិយាយកាលពីសប្តាហ៍មុនថាខ្លួននឹងចេញមូលបត្របំណុលអធិបតេយ្យមួយពាន់ពាន់លានយន់ស្មើនឹង ១៣៧ ពាន់លានដុល្លារ ដើម្បីជំរុញការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ […]

ប្រែសម្រួល៖ សហការី សិង្ហបុរី៖ នៅក្នុងថ្ងៃពុធនេះតម្លៃប្រេងបានបុកឡើងគួឲ្យកត់សម្គាល់នៅលើទីផ្សារក្នុងតំបន់អាស៊ី នៅមុនកិច្ចប្រជុំធនាគារកណ្តាលពិភពលោកក្នុងសប្តាហ៍នេះដែលរួមទាំងធនាគារកណ្តាលសហរដ្ឋអាមេរិកផងនេះបើយោងតាមការឃ្លាំមើលស្ថានការទាំងចរន្តពាណិជ្ជកម្មនៅលើទីផ្សារនិងការវិវត្តចុងក្រោយបំផុតនៃសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ប្រេងឆៅរបស់ Brent ត្រូវបានគណនាថានឹងហក់ឡើងនៅក្នុងខែមករាក្នុងតម្លៃ ៣៦ សេនឬ ០.៤ ភាគរយដល់ ៨៥.៣៨ ដុល្លារក្នុងមួយបារ៉ែលបើគិតមកត្រឹមម៉ោង ០០៤០ GMT បន្ទាប់ពីបានធ្លាក់ចុះមកត្រឹម ១.៣៣ ដុល្លារកាលពីថ្ងៃអង្គារកន្លងមក។ នៅក្រោយពេលផុតកំណត់កិច្ចសន្យាកាលពីថ្ងៃអង្គារ ប្រេងឆៅរបស់ Brent នាពេលអនាគតគឺក្នុងខែធ្នូនិងធ្លាក់ចុះ ៤ សេនមកនៅត្រឹមតែ៨៧.៤១ ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate នាថ្ងៃអនាគតនឹងបុកឡើង ២៨ សេន ឬ ០.៣ ភាគរយស្មើនឹង ៨១.៣០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះមកនៅត្រឹម ១.២៩ ដុល្លារនៅក្នុងវគ្គមុន។ អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ OANDA លោក Edward Moya បាននិយាយថា “តម្លៃប្រេងឆៅកំពុងមានស្ថិរភាពនៅមុនការចេញផ្សាយនូវសេចក្តីសម្រេចលើអត្រារតនាគារ និង ការរៀបចំគ្រប់គ្រងហិរញ្ញវត្ថុពិភពលោក” ។ “ការកត់សម្គាល់អំពីហានិភ័យលើកត្តាភូមិសាស្ត្រនយោបាយកំពុងឆ្លុះបញ្ចាំងអំពីកម្រឹតសក្តានុពលលទ្ធកម្មមួយចំនួនរបស់សហរដ្ឋអាមេរិក”។ ស្តុកប្រេងឆៅបានកើនឡើងប្រហែល ១.៣ លានបារ៉ែលកាលពីសប្តាហ៍មុនមានការធ្លាក់ចុះប្រហែល […]

ប្រែសម្រួល៖ រតនា ប៉េកាំង៖ ប្រទេសចិននឹងបូជាអតីតនាយករដ្ឋមន្ត្រី Li Keqiang នៅថ្ងៃព្រហស្បតិ៍  នៅពេលដែលទង់ជាតិនឹងត្រូវបង្ហូតនៅពាក់កណ្តាលដងនៅទូទាំងប្រទេស ដើម្បីកាន់ទុក្ខដល់មេដឹកនាំ “ឆ្នើម” ម្នាក់។ លោក Li ដែលជាអតីតសេដ្ឋវិទូ និងជាមេដឹកនាំគាំទ្រកំណែទម្រង់ ដែលបានបម្រើការជានាយករដ្ឋមន្ត្រីអស់រយៈពេល 10 ឆ្នាំមុនពេលចូលនិវត្តន៍ក្នុងខែមីនា បានទទួលមរណភាពដោយសារគាំងបេះដូងកាលពីថ្ងៃសុក្រ។ អដ្ឋិធាតុ​របស់​គាត់នឹង​ត្រូវ​បាន​ផ្ទេរ​ទៅ​ទីក្រុង​ប៉េកាំង​ពី​ទីក្រុង​សៀងហៃ​តាម​ជើង​ហោះ​ហើរ​ពិសេស​មួយ​នៅ​ថ្ងៃ​នោះ។ ស៊ីនហួបាននិយាយកាលពីថ្ងៃអង្គារដោយសំដៅទៅលើបក្សកុម្មុយនិស្តចិនថា “គាត់ត្រូវបានគេសរសើរថាជាសមាជិក CPC ដ៏ឆ្នើមម្នាក់ ជាទាហានកុម្មុយនិស្តដ៏ស្មោះត្រង់ម្នាក់ដែលត្រូវបានសាកល្បង និងស្មោះត្រង់ និងជាអ្នកបដិវត្តន៍និយមដ៏ឆ្នើម រដ្ឋបុរស និងជាមេដឹកនាំនៃបក្ស និងរដ្ឋ” ។ នៅ​ថ្ងៃ​បូជាសព ទង់ជាតិ​នឹងត្រូវ​បង្ហូតនៅត្រឹមពាក់​កណ្តាល​ដង​ដើម្បី​កាន់ទុក្ខ​លោក Li នៅ​ទីលាន Tiananmen នៃ​រដ្ឋធានី វិមាន​ប្រជាជន ក្រសួងការបរទេស ព្រមទាំង​កន្លែង​របស់​រដ្ឋាភិបាល​ក្នុង​តំបន់​ទូទាំង​ប្រទេស និង​បេសកកម្ម​ការទូត។ពួកគេបាននិយាយថា មរណភាពរបស់លោក Li គឺជាការខាតបង់ដ៏ធំសម្រាប់បក្សកុម្មុយនិស្ត និងប្រទេសជាតិ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីសប្តាហ៍មុន។ ប៉ុន្តែ​លោក Li ដែល​ធ្លាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គូប្រជែង​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ត្រូវ​បាន​គេ​បដិសេធ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ខណៈ​ដែល​លោក​ប្រធានាធិបតី Xi Jinping បាន​រឹតបន្តឹង​របស់​លោក​លើ​ការ​បង្កើត​គោលនយោបាយ​សេដ្ឋកិច្ច៕ Source: Reuters/ga

ប្រែសម្រួល៖សហការី អ្នកបុរាណវត្ថុវិទូនៅប្រទេសប៉ូឡូញបានរកឃើញគ្រោងឆ្អឹងរបស់កុមារនិងស្ត្រីនៅក្នុង សតវត្សរ៍ទី១៧ ត្រូវបានដាក់ខ្នោះនៅក្នុងផ្នូររបស់ពួកគេដែលគេជឿថាដើម្បីបញ្ឈប់ព្រលឹងមិនឲ្យតាមលងមនុស្ស  នេះជារបកគំហើញមួយដែលផ្តោតទៅលើជំនឿសាសនាដែលថាព្រលឹងរបស់ពួកគេនឹងក្លាយទៅជាបិសាចជញ្ជក់ឈាមនៅថ្ងៃបុណ្យ Halloween ចូលមកដល់។ គ្រោងឆ្អឹងរបស់ក្មេងអាយុ ៦ ឬ ៧ ឆ្នាំត្រូវបានគេរកឃើញនៅក្នុងទីបញ្ចុះសពមួយក្នុងភូមិ Pien ភាគខាងជើងប្រទេសប៉ូឡូញ ដែលមានអាយុកាលតាំងពីសម័យបុរាណមួយដែលគេឃើញមានខ្មោចឆៅ និងវត្ថុអរូបីផ្សេងៗទៀតក្រៅពីសម្លៀកបំពាក់ប្រណីតៗ។ សាកសពនារីម្នាក់ក៏ត្រូវបានគេប្រទះឃើញនៅក្នុងទីបញ្ចុះសពដែលជាប់ជាមួយនឹងខ្នោះនៅនិងកជើងរបស់នាងថែមទាំងមានខ្លោះនៅនឹងកដែលបង្ហាញថានាងត្រូវបានគេជឿថាជាបិសាច។ Dariusz Polinski អ្នកស្រាវជ្រាវអំពីមជ្ឈិមសម័យបាននិយាយថា “នេះគឺជាទីបញ្ចុះសពសម្រាប់មនុស្សដែលត្រូវបានគេបោះបង់ចោលដោយសាការស្លាប់របស់ពួកគេធ្វើឲ្យមានការភ័យខ្លាចហើយក៏ប្រហែលជានៅក្នុងពេលដែលពួកគេនៅរស់រានមានជីវិតប្រាកដជាធ្លាប់ធ្វើឲ្យមានការភ័យខ្លាចផងដែរការបញ្ចុះសពទាំងនេះគឺធ្វើឡើងនៅសាកលវិទ្យាល័យ Nicolaus Copernicus ក្នុងទីក្រុង Toruń។ គាត់បានបន្ថែមថា សពរបស់ក្មេងៗនេះត្រូវបានគេកប់ផ្កាប់មុខជាប់ជាមួយនឹងខ្នោះដែករាងត្រីកោណនៅនិងកជើងរបស់ពួកគេដែលគេជឿថាដើម្បីការពារមិនឲ្យវាឡើងអង្គុយបានហើយដើរចេញពីផ្នូរតាមស៊ីអ្នកដែលនៅរស់។ Polinski បាននិយាយថា “សពទាំងនេះគឺជាប្រភេទមនុស្សដ៏គួឲ្យភ័យខ្លាចម្យ៉ាងប្រសិនបើយើងទាក់ទងជាមួយមនុស្សទាំងនេះវាអាចនឹងខាំហើយបឺតឈាមរបស់យើង” ។ ផ្នូររបស់ក្មេងៗទាំងនោះរងនូវការប្រមាថនៅក្រោយពេលបញ្ចុះសពរួចហើយឆ្អឹងរបស់ពួកគេត្រូវបានពន្លាត់ចេញ។ អ្នកបុរាណវត្ថុវិទូបានរកឃើញនូវវិធីសាស្រ្តផ្សេងៗទៀតដែលប្រើដើម្បីបញ្ឈប់ព្រលឹងអ្នកស្លាប់មិនឲ្យរស់ឡើងវិញលោកPolinski បានពិពណ៌នាអំពីការអនុវត្តបែបចម្លែកៗដែលត្រូវបានរកឃើញនៅក្នុងការបញ្ចុះសពមួយចំនួន។ នៅមានផ្នូរមួយចំនួនធំទៀតដែលសាកសពត្រូវបានភ្ជាប់ជាមួយនឹងដុំថ្មដែលត្រូវបានគេសន្មត់ថាសម្រាប់ការពារអ្នកស្លាប់ដោយដាក់នៅកន្លែងផ្សេងៗគ្នា ឧទាហរណ៍នៅលើកែងដៃ នៅលើបំពង់ក ឬនៅលើកជាដើម៕  

ប្រែសម្រួល៖សហការី ជុំវិញរឿងដ៏ចម្រូងចម្រាសចាក់ស្រេះដូចបន្លាសម្រាប់ Manchester United ក៏លេចជាសំណួរថាហេតុអ្វីបានជា Manchester City មានស្នាដៃល្អជាង Manchester Unitedក្នុងករណីនេះលោក Pep Guardiola មានការប្រុងប្រយ័ត្នលើពាក្យសម្តីរបស់គាត់ដោយងាកមកសំដែងនូវការការគោរព និងការពារអ្នកចាត់ការទូទៅ របស់ Manchester គឺលោក UnitedErik ten Hag ។ ប៉ុន្តែនៅពេលដែលនិយាយដល់សាច់រឿងក្លិបរបស់គាត់លោក Guardiola គ្រាន់តែធ្វើការបំភ្លឺជាលក្ខណៈប្រយោលចំពោះស្ថានភាពបច្ចុប្បន្នអំពីគូប្រជែងរបស់គាត់។ លោកនាយកប្រតិបត្តិនិងជាអ្នកគ្រប់គ្រងកីឡាករបានបញ្ជាក់ថា “ខ្ញុំបានជម្រាបជូនជាច្រើនដងរួចមកហើយថាយើងកំពុងតែផ្តោតលើគោលដៅតែមួយ” ។ គាត់បានបន្ថែមថា “ជាការពិតណាស់ថាយើងធ្វើខុសគោលដៅ ហើយនៅពេលដែលយើងចាញ់ ឬអ្វីៗមានដំណើរការមិនបានល្អ យើងមិនឈរតែចាំបន្ទោសលើនរណាម្នាក់នោះទេ គឺយើងត្រូវតែស្វែងរកដំណោះស្រាយហើយសម្លឹងមើលអ្វីដែលល្អជាងនេះដែលយើងត្រូវធ្វើឱ្យកាន់តែប្រសើរឡើងវិញ។ “នៅក្នុងរដូវកាលដំបូង យើងមិនបានទទួលជ័យជំនះទេ។ ខ្ញុំមិនដែលឃើញអ្នកចាត់ការរបស់ខ្ញុំត្អូញត្អែរ នោះទេគឺគាត់នៅតែគាំទ្រខ្ញុំដោយឥតលក្ខខណ្ឌ។ នៅពេលដែលយើងចាញ់ការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Chelsea គឺបានបំផ្លាញទឹកចិត្តខ្ញុំយ៉ាងខ្លាំង។ អ្នកចាត់ការរបស់ខ្ញុំបាននិយាយថា “មកពួកយើងទៅ ដើម្បីឈ្នះ តើពួកយើងត្រូវធ្វើអ្វីបន្ទាប់មកទៀត? “។ “យើងមិនរំភើបអស្ចារ្យខ្លាំងពេកទេនៅពេលដែលយើងបានឈ្នះការប្រកួត ហើយនៅពេលដែលយើងចាញ់ក៏យើងមិនបាក់ទឹកចិត្តនោះដែរ។ ទាំងនេះហើយគឺជាមូលហេតុដែលខ្ញុំគិតថាក្លិបរឹងមាំហើយមានស្ថិរភាពដ៏ល្អប្រសើរ”។ បើធៀបរវាងខ្មៅ និងស វាគ្រាន់តែជារឿងដ៏សាមញ្ញមួយតែប៉ុណ្ណោះក៏ប៉ុន្តែក្រុម United […]

ប្រែសម្រួល៖សហការី តារាបាល់ទាត់ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន របស់ក្រុម Inter Miami គឺលោក Lionel Messi បានឈ្នះពាន Ballon d’Or ជាលើកទីប្រាំបី។ នៅក្នុងការប្រារពពិធីមួយក្នុងទីក្រុងប៉ារិសកីឡាករដែលមានអាយុ ៣៦ ឆ្នាំរូបនេះត្រូវបានគេទទួលស្គាល់ថាជាជើងឯកដែលបានជួយប្រទេសរបស់គាត់យកឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាកាលពីឆ្នាំមុន។ ចំណែកកីឡាករដែលជាខ្សែបម្រើជនជាតិអង់គ្លេសក្នុងក្រុម Real Madrid គឺកីឡាករ Jude Bellingham បានឈ្នះពានរង្វាន់ Kopa Trophy គាត់បានជាប់ចំណាត់ថ្នាក់ជាកីឡាករបាល់ទាត់ដ៏ល្អបំផុតរបស់ពិភពលោកដែលមានអាយុក្រោម ២១ ឆ្នាំ។ កីឡាករ Messi បានបំបែកកំណត់ត្រាសម្រាប់ការឈ្នះពានរង្វាន់ Ballon d’Or ច្រើនជាងគេរួចមកហើយគឺតាំងពីមុនពេលដែលបានបំបាក់កីឡាករ Erling Haaland មកពី Manchester City។ ខ្សែប្រយុទ្ធជនជាតិបារាំងលោក Kylian Mbappe ជាកីឡាករទី ២ ដែលអាចស៊ុតបញ្ចូលទីក្នុងទម្រង់ Hat-trick នៅក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ហើយក៏បានចាញ់ក្រុមអាហ្សង់ទីនដោយសារតែបាល់ប៉េណាល់ទី ៤-២។ Messi បាន​និយាយ​ថា៖ “ វា​ជា​ការ​ល្អ​ដែលខ្ញុំ​បាន​មកលេងនៅ​ទី​នេះ​ម្ដង​ទៀតខ្ញុំ​រីករាយក្នុងការសម្រេចក្តីសុបិនរបស់ខ្ញុំ​ដើម្បីដណ្តើមពាន World […]

ដោយ៖សហការី លោក វរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច និងមន្ត្រីកងរាជអាវុធហត្ថចំនួន៤រូបទៀតត្រូវបានអាវុធហត្ថខេត្តព្រះសីហនុចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន។ បើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់លោកឧត្តមសេនីយ៍ត្រីអេង ហ៊ី អ្នកនាំពាក្យកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើបង្ក្រាបបទល្មើសគ្រឿងញៀន និងបាន ស្រាវជ្រាវបន្តរកឃើញបុគ្គលពាក់ព័ន្ធមួយចំនួន។ កម្លាំងជំនាញ ក៏បានពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ស្ពឺតាមនីតិវិធី ដោយរាយការណ៍ជូនឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងតាមឋានានុក្រម។ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ដដែល កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនឹងបទល្មើសចំនួន០៦រូប ដែលជានាយទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធនឹងករណីទទួលផលពីបទល្មើសគ្រឿងញៀន។ តាមលទ្ធផលនៃការធ្វើតេស្តសារធាតុញៀន បុគ្គលសង្ស័យទាំង០៦រូបនេះ ពុំមានផ្ទុកសារធាតុញៀននោះទេ។ មន្ត្រីអាវុធហត្ថ រៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុចាត់ការតាមច្បាប់៕

ប្រែសម្រួល៖ រតនា ទីក្រុងប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អវកាសយានិកចិនបីនាក់បានវិលត្រឡប់មកដល់ផែនដីវិញហើយដោយសុវត្ថិភាពនៅថ្ងៃអង្គារទី៣១ តុលា បន្ទាប់ពីរយៈពេលប្រាំខែនៅក្នុងគន្លងគោចរនៅឯស្ថានីយអវកាសរបស់ប្រទេស។ Jing Haipeng, Zhu Yangzhu និង Gui Haichao បានទៅដល់ទីតាំងចុះចត Dongfeng របស់ប្រទេសចិននៅម៉ោង 8.11 ព្រឹក  នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV ។ ខ្សែ​វីដេអូ​បង្ហាញ​ពី​កន្សោម​វិល​របស់​ពួក​គេ​ដែល​លោត​ឆត្រ​យោង​ចុះ​ទៅ​ក្នុង​វាលខ្សាច់ Gobi ដោយ​បាន​គប់​ពពក​នៃ​ធូលី​ពណ៌​ទឹកក្រូច​ពេល​វា​ធ្លាក់​មក​ដី។ CCTV បាននិយាយថា “ការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ត និងបុគ្គលិកធានារ៉ាប់រងនៅនឹងកន្លែង បានបញ្ជាក់ថា អវកាសយានិក… មានសុខភាពល្អ”។”បេសកកម្មហោះហើររបស់នាវិក Shenzhou-16 គឺជាជោគជ័យទាំងស្រុង” ។ Jing, Zhu និង Gui បានធ្វើដំណើរទៅកាន់ស្ថានីយអវកាស Tiangong របស់ប្រទេសចិនកាលពីចុងខែឧសភា ហើយស្ថិតនៅក្នុងគន្លងតារាវិថីអស់រយៈពេល 154 ថ្ងៃ។ ពួកគេ​បាន​ចំណាយ​ពេល​ធ្វើ​ការ​ពិសោធន៍​វិទ្យាសាស្ត្រ និង​ធ្វើ​ការ​ដើរ​ក្នុង​លំហ​អាកាស​ជិត​ប្រាំបី​ម៉ោង។ នាវិកថ្មីបានជំនួសពួកគេកាលពីសប្តាហ៍មុនបន្ទាប់ពីបេសកកម្ម Shenzhou-17 បានផ្ទុះចេញពីកន្លែងបាញ់បង្ហោះ Jiuquan នៅភាគពាយព្យនៃប្រទេស។ Tang Hongbo, Tang […]

ប្រែសម្រួល៖សហការី ក្រុងប៉េកាំង៖ កាលពីថ្ងៃចន្ទនិយតករអ៊ីនធឺណិតរបស់ប្រទេសចិនបានពិន័យវេទិកា Quark ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alibaba ជាទឺកប្រាក់ចំនួន ៥០០,០០០ យន់ ស្មើនឹង ៦៨,៣៤២.៤២ ដុល្លាអាមេរិកសម្រាប់ការបង្ហោះនិងផ្សព្វផ្សាយមានតិកាដែលមិនសមរម្យ។ រដ្ឋបាលគ្រប់គ្រង Cyberspace របស់ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា និយតករក៏អ៊ីនធឺណិតរបស់ចិនបានបញ្ជាឲ្យ Netease CC ផ្អាកការបង្ហោះផ្សព្វផ្សាយនូវមាតិកានៃប្រភេទរាំដែលមិនសមរម្យមួយចំនួនក្នុងរយៈពេលប្រាំពីរថ្ងៃ៕ ប្រភព៖ Reuters

ប្រែសម្រួល៖សហការី តាមកំណត់ត្រាពិភពលោក Guinness បានបង្កឲ្យមានការសង្ស័យលើអាយុរបស់សត្វឆ្កែ ឈ្មោះBobbi។ ក្រុមពេទ្យសត្វបានចោទជាសំណួរឡើងថាតើវាអាចទៅរួចដែរទេសម្រាប់ជីវសាស្រ្តរបស់សត្វឆ្កែដែលអាចរស់នៅដល់ទៅ ៣១ ឆ្នាំហើយបើធៀបនឹងមនុស្សគឺប្រហែលស្មើនឹងអាយុ២០០ឆ្នាំ។ សារព័ត៌មានសិង្ហបុរីបានរាយការណ៍ថា អ្នកកាន់កាប់កំណត់ត្រាពិភពលោក Guinness កំពុងធ្វើការពិនិត្យមើលថាតើឆ្កែ Bobi ដែលជាឆ្កែដ៏ចំណាស់ជាងគេបំផុតនៅលើពិភពលោក ពិតជាអាចរស់នៅបានដល់ទៅអាយុ ៣១ ឆ្នាំមែនដែឬទេព្រោះថាបើធៀបនឹងមនុស្សគឺស្មើនឹងអាយុ ២០០ ឆ្នាំ។ សារព័ត៌មាន The Guardian បាននិយាយថា ករណីនេះបានកើតឡើងនៅចំពេលដែលមានការសង្ស័យកាន់តែខ្លាំងឡើងចំពោះអាយុរបស់សត្វឆ្កែ  Bobi ដោយក្រុមពេទ្យសត្វបានដាក់ចេញជាសំណួរថាតើវាអាចទៅរួចដែរទេដែលជីវសាស្រ្តរបស់សត្វឆ្កែអាចរស់នៅបានយូរឬអត់នោះ ។ អ្នកនាំពាក្យរបស់ Guinness World Records បានប្រាប់អ្នកយកព័ត៌មានថា “យើងបានដឹងពីសំណួរជុំវិញរឿងអាយុរបស់ឆ្កែ Bobi ហើយយើងកំពុងពិនិត្យមើលលើករណីនេះ” ។ សត្វឆ្កែ Bobi ដែលមកពីអំបូ Rafeiro គឺជាពូជឆ្កែព័រទុយហ្គាល់ ដែលជាឆ្កែរបស់ឆ្មាំបសុសត្វហើយវាបានងាប់នៅថ្ងៃទី ២១ ខែតុលា ក្នុងអាយុ ៣១ ឆ្នាំ និង ១៦៥ ថ្ងៃ។ ពូជឆ្កែព័រទុយហ្គាល់នេះមានអាយុកាលជាមធ្យមចាប់ពី ១២ ទៅ ១៤ ឆ្នាំតែប៉ណ្ណោះ។ […]