Author: M R »

ដោយៈសិរីមតី ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបពាណិជ្ជកម្មស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ជំនួបពាណិជ្ជកម្មនេះ ជាផ្នែកមួយនៃពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ ដែលបានប្រារព្ធធ្វើពីថ្ងៃទី១៥ខែធ្នូដល់១៨ខែធ្នូ នៅមជ្ឈ មណ្ឌល កោះពេជ្រ។ ឯកឧត្តម អ៊ុ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖កម្មវិធីជំនួបពាណិជ្ជកម្ម នេះមាន ការចូលរួមពីក្រុមហ៊ុនកម្ពុជា និងបរទេសចំនួនជាង ៨០ក្រុមហ៊ុន មកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា សមាគម ពាណិជ្ជករជាតិ និងអន្តរជាតិ។ ក្រុមហ៊ុនទាំងនេះបានចូលរួមតាំងបង្ហាញនូវផលិតផលជាច្រើន រួមមាន៖ ស្រូវ-អង្ករ ដំឡូងមី ម្រេច ចេកអំបូងលឿង មៀនប៉ៃលិន ស្វាយចន្ទី អំបិល ស្ករត្នោត សំបុកទឹក មាត់ត្រចៀកកាំ ដំណាប់ស្វាយ ទឹកឃ្មុំ កាហ្វេ កាកាវ គ្រឿងទេស គ្រឿងសំណង់ និងសិប្បកម្មតម្បាញ ជាដើម។ ដោយឡែក ជាផ្នែកមួយនៃពិព័រណ៍ផលិតផលខ្មែរ […]

ដោយៈសិរីមតី ភ្នំពេញ៖ អ្នកជិះម៉ូតូធំ មកពីប្រទេសកម្ពុជា វៀតណាម ថៃ និងឡាវ បានជិះម៉ូតូធុនធំគ្រប់ប្រភេទ ចំនួន៥០០គ្រឿងឆ្ពោះទៅកាន់ខេត្តសៀមរាប។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា៖ ក្បួនម៉ូតូធំចម្រុះជាតិសាសន៍នេះ គឺដើម្បីផ្សព្វផ្សាយសក្តានុពលផលិតផលទេសចរណ៍ខេត្តសៀមរាប ព្រមទាំងរឹតចំណងមិត្តភាពរវាងប្រទេសជិតខាង។ ក្បួនម៉ូតូធំទាំងនេះ មកពីក្លិប Sedarah MC Cambodia និង ក្លឹប Friendly Bikers Cambodia និងក្លឹបមកពីប្រទេសវៀតណាម ឡាវ និង ថៃ ៕

ដោយៈសិរីមតី ភ្នំពេញ៖រដ្ឋាភិបាលកម្ពុជានិងជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៧ ទាក់ទងនឹងវិស័យជាច្រើនដូចជា ការទូទាត់ឆ្លងដែនតាមរយៈQR Code គម្រោងថាមពលជីវម៉ាស ថាមពលព្រះអាទិត្យអេឡិចត្រូនិក ឌីជីថល ជាដើម។ពិធីចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន នារសៀលថ្ងៃទី១៨ខែធ្នូ នៅទីក្រុងតូក្យូ។ កិច្ចព្រមព្រៀងទាំងនោះរួមមាន៖ ១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន ៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក ៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា ៥-អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code ៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា) ៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. […]

ដោយ៖សុខុម ព្រះវិហារ៖ មន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារម្នាក់បានស្លាប់ដោយកៀបជាប់នៅក្នុងរថយន្ត។រីឯភាគីអ្នកបើកបររថយន្តសាំយ៉ុងដឹកចេកក៏រងរបួសធ្ងន់ផងដែរ។ ហេតុការណ៍នេះបានកើតឡើង នៅ ភូមិរំចេក ឃុំរមណីយ ស្រុករវៀងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣។ លោកលឹមអង់អាចអធិការនគរបាលស្រុករវៀងបានឲ្យ cambodia flash news ដឹងនៅរសៀលថ្ងៃទី១៨ធ្នូ ថាឈ្មោះសំ វិចិត្រ្តា ភេទប្រុសអាយុ៣៦ឆ្នាំមានតួនាទីជា ប្រធានការិយាល័យដឹកជញ្ចូន នៃមន្ទីរសាធា រណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានស្លាប់។មុនពេលកើតហេតុបានធ្វើដំណើរតែម្នាក់ឯងចូលក្រុងព្រះវិហារប៉ុន្តែរថយន្តដឹកចេកមានទិសដៅពីព្រះវិហារឆ្ពោះទៅកំពង់ធំ។ លោកអធិការនគរបាលស្រុករវៀងបានឲ្យដឹងទៀតថាអ្នកជិះនៅក្នុងរថយន្តដឹកចេកមានចំនួន៤នាក់ក្នុងនោះអ្នកបើកបររងរបួសធ្ងន់។ដោយឡែកអ្នករួមដំណើរបីទៀតមិនគ្រោះថ្នាក់ទេ។ លោកអធិការនគរបាលស្រុកនិយាយសន្និដ្ឋានថាគ្រោះថ្នាក់អាចបណ្ដាលមកពីកត្តាមនុស្ស។រថយន្តខូចខាតធ្ងន់ធ្ងរបុកខ្ទាតធ្លាក់ពីលើផ្លូវទាំងសងខាងបច្ចុប្បន្នយកមកទុកនៅអធិការដ្ឋាននគរបាលស្រុកហើយ៕

ដោយ៖បន្ទាយ /បន្ទាយមានជ័យ មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត (Poipet Transit and Rehabilitation Center for Victims ) នៅខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃចន្ទទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងលោកឆឺតតាក់គាត អាត់ថាករ (HE Cherdkiat ATTHAKOR ) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា និងចូលរួមដោយលោកលោកស្រីសមាជិកស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ ថ្នាក់ដឹកនាំស្ថាប័ន ខេត្ត ស្រុកក្រុង អង្គការដៃគូអភិវឌ្ឍន៍ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ សិស្ស យុវជនរាប់រយនាក់ ។ លោកជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទារបានថ្លែងថា :មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ -ប៉ោយប៉ែត ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំ […]

ដោយ៖វិចិត្រ ភ្នំពេញ៖អគ្គិភ័យឆាបឆេះ រោងចក្រផលិតអំពូលភ្លើង យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យសម្ភារបានខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់។គ្រោះអគ្គិភ័យនេះបានកើតឡើង នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ។ មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា រោងចក្រផលិតខ្សែភ្លើងដែលឆេះនោះ ប្រភេទសំណង់ប្រក់សង្ក័សី ទំហំបណ្តោយ៣០ម៉ែត្រទទឹង២០ម៉ែត្រ យីហោ“ជ័រធីប្រាយធីង” ម្ចាស់ជាជនជាតិចិន។មុនកើតហេតុរោងចក្រខាងលើត្រូវបានកម្មករ សម្រាកមិនមានធ្វើការងារទេ។លុះដល់វេលាកើតហេតុស្រាប់តែឃើញមានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោយនៃរោងចក្រ។ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ ដោយចេញរថយន្តពន្លត់អគ្គិភ័យចំនួន១៩គ្រឿងជួយបាញ់ទឹកពន្លត់។ភ្លើងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋទេ។ មូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ចំណែកទំហំនៃការខូចខាតមន្ត្រីមូលដ្ឋានកំពុងបន្តនីតិវិធី៕

ដោយ៖សុខុម ស្ទឹងត្រែង៖តុលាការខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនចាងហ្វាងកាសែតម្នាក់ដាក់ក្នុងពន្ធនាគារនៅព្រឹកថ្ងៃទី១៨ខែធ្នូ២០២៣។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាកងរាជអាវុធហត្ថបានចាប់ខ្លួនឈ្មោះគឹម ដែន ភេទប្រុសអាយុ២៨ឆ្នាំមានតួនាទីជាចាងហ្វាងការផ្សាយឌីអិនសន្តិភាពញ៉ូវបច្ចុប្បន្នរស់នៅភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។ សមត្ថកិច្ចបានឲ្យដឹងទៀតថាការចាប់ខ្លួនចាងហ្វាងកាសែតរូបនេះដោយផ្អែកទៅលើដីការបស់តុលាការចោទប្រកាន់ ពីបទ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាន់កាប់ដីព្រៃ ប្រព្រឹត្តនៅភូមិណាអួង (ចំណុចវាលប៉ារ៉ា) ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាល ពីថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០១៥ ។ តុលាការបានសម្រចដាក់ទោសអោយជាប់ពន្ធនាគារកំណត់ ០៥ (ប្រាំ) ឆ្នាំ គិតចាប់ពីសាលក្រមចូលស្ថាពរ រឹបអូសសម្បត្តិរដ្ឋនូវ ដីដែលមានទំហំ ៣២២៩ម ព្រមទាំងរោងទំហំ ៣មX៣ម ចំនួន០១ខ្នង ត្រង់ចំណុចនិយាមការUTM(624245- 1539797) ក្នុងភូមិណាអួង(វាលប៉ារ៉ា) ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕

ដោយ៖សុខុម ភ្នំពេញ៖សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនលោកផ្កាយ២ ជានាយកសាលានគរបាលភូមិភាគ៥ម្នាក់បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីចាប់ខ្លួនលោកផ្កាយពីរធ្វើឡើងនៅពេលគាត់ធ្វើដំណើរទៅដីចម្ការមួយកន្លែងនៅស្រុកសំឡូតកាលពី ថ្ងៃទី ១៧ ធ្នូ ។ សមត្ថកិច្ចបានឲ្យដឹងទៀតថាផ្កាយពីរឈ្មោះប៉ិវ៉ាន់ចាប់ខ្លួនសំអាងទៅលើដីកាបង្គាប់ ឲ្យចាប់ខ្លួន ឃុំខ្លួន របស់ប្រធាន ក្រុមប្រឹក្សាជំនុំជម្រះនៃ សាលា ឧ ទ្ធ រ ណ៍ ភ្នំពេញពី បទ « រំលោភ លើ ទំនុកចិត្ត » ។ផ្កាយ ២រូបនេះសំបូរ រឿងអាស្រូវសំណុំរឿងដីធ្លី នៅ ស្រុក សំឡូត ។ យោង ដីកាបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួនលេខ ៧ ដក ឧ /២៣ ចុះ ថ្ងៃ ទី២២ មិថុនា ឆ្នាំ ២០២៣ ចេញដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ លោក សួ ស សំអាត ថាជនជាប់ចោទ ឈ្មោះ ប៉ិ […]

ប្រែសម្រួល៖ សហការី សិង្ហបុរី៖ បុរសម្នាក់ដែលជាជនសង្ស័យត្រូវបានចោទប្រកាន់ពីបទលួចប្រាក់ពីអ្នកដំណើរបីនាក់ក្នុងអំឡុងពេលធ្វើដំណើរតាមជើងហោះហើរ Scoot ពីប្រទេសវៀតណាមទៅកាន់ប្រទេសសិង្ហបុរីចំនួន ៣១,០០០ ដុល្លារសិង្ហបុរី ស្មើនឹង២៣,២៦០ ដុល្លារអាមេរិក ។ បុរសជនជាតិចិនឈ្មោះ Zhang Xiuqiang មានអាយុ ៥២ ឆ្នាំត្រូវបានចោទប្រកាន់ពីបទលួចហើយត្រូវបានកាត់ទោសដោយតុលាការសាលាដំបូងសិង្ហបុរីលើសំណុំរឿងចំនួនបីករណីកាលពីថ្ងៃចន្ទទី ១៨ ខែធ្នូ ពាក់ព័ន្ធនឹងការប្រព្រិត្តបទល្មើសលើយន្តហោះដោយយោងតាមច្បាប់សិង្ហបុរី។ យោងតាមសាច់ប្រាក់របស់ជនសង្ស័យ Zhang បានលួចពីអ្នកដំណើរចំនួន ៣ នាក់នៅចន្លោះពីម៉ោង ៩.៣០ ព្រឹកដល់ ១២.៣០ យប់ក្នុងថ្ងៃទី ១៦ ខែធ្នូ ក្នុងខណៈដែលគាត់បាននៅលើយន្តហោះ Scoot ជើងហោះហើរ TR305 ពីប្រទេសវៀតណាមទៅកាន់ប្រទេសសិង្ហបុរី។ ជើងហោះហើរនេះកំពុងធ្វើដំណើរពីទីក្រុងហូជីមិញទៅកាន់អាកាសយានដ្ឋាន Changi ។ ជនសង្ស័យ Zhang ត្រូវបានចោទប្រកាន់ថាបានលួចលុយចំនួន ៥០ ដុល្លារសិង្ហបុរី និង ៥១០ លានដុងវៀតណាមស្មើនឹង ២៨,០០០ ដុល្លារសិង្ហបុរី ពីកាបូបស្ពាយពណ៌ខ្មៅដែលជាកម្មសិទ្ធិរបស់អ្នកដំណើរឈ្មោះ Tan Chin Kwang ។ គាត់ក៏ត្រូវបានម្ចាស់លុយផ្សេងទៀតធ្វើការចោទប្រកាន់ថាបានលួចប្រាក់ចំនួន […]

ដោយ៖វិចិត្រ ភ្នំពេញ៖ម៉ូតូបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើង នៅផ្លូវលេខ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាទៀបភ្លឺថ្ងៃទី១៨ខែធ្នូ។ សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះម៉ៅ ម៉េង អាយុ៣៣ឆ្នាំជាអ្នកលក់ដូរ ស្នាក់នៅបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតខេត្តតាកែវ។ចំណែកស្រ្តីភាគីម្ខាងទៀតរងរបួសធ្ងន់ត្រូវបាន គេជួយដឹកទៅមន្ទីរពេទ្យភ្លាម។ មុនកើតហេតុប្តីនិងប្រពន្ធ បានជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ1HN-6197 ឌុបគ្នាចេញពីបន្ទប់ជួលម្តុំផ្សារកាណាឌីយ៉ា ទៅយកត្រីនៅផ្សារច្បារអំពៅ។ម៉ូតូបានបើកតាមផ្លូវលេខ៣៧១ពីលិចទៅកើត។មកដល់កន្លែងខាងលើ ស្រាប់តែមានម៉ូតូម៉ាកស្គូបពីផ្លាកលេខ ភ្នំពេញ1IK-5507 ប្តីឌុបប្រពន្ធបើកមកពីមុខ យ៉ាងលឿនក៏បុកគ្នាពេញទំហឹង បណ្តាលឱ្យខាងម៉ូតូហុងដាឌ្រីមជាប្តីបានស្លាប់ភ្លាម។ ចំណែកប្រពន្ធខាងម៉ូតូស្គូបពីបានរងរបួសធ្ងន់។ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យ ហើយយកម៉ូតូទាំង២គ្រឿងទៅទុក រង់ចាំឱ្យតំណាងភាគីទាំង២ ចូលខ្លួនដោះស្រាយពេលក្រោយ។រីឯសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

ប្រែសម្រួល៖ សហការី សៀងហៃ៖ កាលពីថ្ងៃចន្ទ ធនាគារកណ្តាលរបស់ប្រទេសចិនបានបន្តបញ្ចូលសាច់ប្រាក់បន្ថែមជាលើកដំបូងសម្រាប់រយៈពេលខ្លីចំនួន ១៤ ថ្ងៃម្តងក្នុងទម្រង់បង្វិលត្រឡប់និងបន្តសម្រាប់រយៈពេល ៣ ខែថែមទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងជួយសម្រួលដល់ការកើនឡើងនូវតម្រូវការសាច់ប្រាក់នៅចុងឆ្នាំនេះ។ ធនាគារប្រជាជនចិន (PBOC) បានចាក់បញ្ចូលសាច់ប្រាក់សរុបទាំងអស់ចំនួន ២៤៤ ពាន់លានយន់ ស្ម់នឹង ៣៤.២៨ ពាន់លានដុល្លារ តាមរយៈ repos repos ទម្រង់បង្វិលត្រឡប់នៅក្នុងប្រតិបត្តិការទីផ្សារបើកចំហ និងមានបន្ថែមដល់ទៅ ១៨៤ ពាន់លានយន់ តាមរយៈ tenor សម្រាប់រយៈពេលចំនួន ប្រាំពីរថ្ងៃម្តង និង ៦០ ពាន់លានយន់ តាមរយៈ tenor សម្រាប់រយៈពេលចំនួន ១៤ ថ្ងៃម្តង។ ការបន្តផ្តល់សាច់ប្រាក់កម្ចីឡើងវិញតាមរយៈ ១៤ ថ្ងៃម្តង ដែលត្រូវកំណត់ជាប្រាក់បង្វិលសងទៅស្ថាប័នហិរញ្ញវត្ថុ គឺជាការចាក់បញ្ចូលសាច់ប្រាក់ជាលើកដំបូងគិតចាប់តាំងពីចុងខែកញ្ញាមក។ ធនាគារកណ្តាលចិនបាននិយាយថាកិច្ចប្រតិបត្តិការកាលពីថ្ងៃច័ន្ទគឺមានគោលបំណង “រក្សាលក្ខខណ្ឌសាច់ប្រាក់បំណាច់ឆ្នាំឲ្យបានគ្រប់គ្រាន់” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានបង្ហោះតាមអ៊ីនធឺណិត៕ ($1 = 7.1179 យន់ចិន) ប្រភព៖ Reuters

ប្រែសម្រួល៖បញ្ញា Liverpool បានធ្វើការថ្កោលទោសចំពោះការធ្វីឲ្យខូចខាតរថយន្តក្រុងរបស់ Manchester United បន្ទាប់ពីត្រូវបានគេគប់ដបនៅតាមផ្លូវទៅកាន់ទីលានប្រកួត Anfield នៅមុនបើកការប្រកួតកាលពីថ្ងៃអាទិត្យ ទី ១៧ ខែធ្នូ។ ក្រុម Juergen Klopp បានអស់ឱកាសក្នុងការដណ្តើមយកចំណាត់ថ្នាក់កំពូលក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីត្រូវបានក្រុម Manchester United តាមស្មើនៅ ទីចុងបញ្ចប់នៃការប្រកួត។ ក្លិបបាល់ទាត់ Liverpool បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា “ក្លិបបាល់ទាត់ Liverpool សូមធ្វើការថ្កោលទោសចំពោះទង្វើដែលបង្កឲ្យមានការខូចខាតដល់រថយន្តក្រុងរបស់ក្រុម Manchester United នៅក្នុងពេលមកដល់កីឡដ្ឋាន Anfield នាថ្ងៃរសៀលនេះ” ។ “យើងដឹងពីមូលហេតុនៃឧប្បត្តិហេតុនេះហើយឥឡូវនេះកំពុងមានសារបង្ហោះព្រោងព្រាតនៅលើអ៊ីនធឺណិត ហើយយើងកំពុងសហការជាមួយប៉ូលិសនៅ Merseyside ដើម្បីធ្វើការស៊ើបអង្កេតយ៉ាងពេញលេញទៅតាមនីតិវិធីដើម្បីនឹងឈានទៅកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវក្នុងឧប្បត្តិហេតុនេះ។ “បុគ្គលដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងត្រូវកំណត់ទោសកំហុសចំពោះសកម្មភាពហិង្សានេះ ហើយនឹងត្រូវប្រឈមចំពោះមុខច្បាប់ដោយឡែកក៏ត្រូវពិចារណាក្នុងការកំណត់ទោសទណ្ឌសម្រាប់ក្លិបទាំងមូលផងដែរ”។ បើយោងតាមវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថារថយន្តក្រុងរបស់ក្រុម Manchester United កំពុងធ្វើដំណើរនៅតាមបណ្តោយផ្លូវទៅកាន់កីឡដ្ឋាន Anfield ហើយនៅក្នុងពេលនោះក៏ត្រូវរងការវាយប្រហារដែលទំនងជាត្រូវនឹងអំបែងដបបណ្តាលឲ្យរថយន្តក្រុងរងការខូចខាត៕ ប្រភព៖ Reuters

ប្រែសម្រួល៖សហការី មូស្គូ៖លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានច្រានចោលការចោទប្រកាន់ដែលមិនសមហេតុផលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកថារុស្ស៊ីនឹងវាយប្រហារណាតូ ប្រសិនបើខ្លួនឈ្នះសង្គ្រាមនៅអ៊ុយក្រែន ដោយបន្ថែមថារុស្ស៊ីមិនមានផែនការវាយប្រហារយោធាណាតូនោះទេ។ ការបង្កឲ្យមានសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឲ្យមានវិបត្តិដ៏ចាក់ស្រេះដ៏ជ្រាលជ្រៅបំផុតក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូជាមួយនឹងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២។ លោក Biden បានព្រមានកាលពីឆ្នាំមុនថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ីនឹងបង្កឲ្យមានសង្គ្រាមលោកលើកទី ៣ ។ នៅក្នុងការស្នើសុំគណបក្សសាធារណរដ្ឋកុំឲ្យរារាំងជំនួយយោធានៅដើមខែនេះ លោក Biden បានធ្វើការព្រមានថា ប្រសិនបើលោក Putin ទទួលបានជ័យជម្នះលើអ៊ុយក្រែន នោះមេដឹកនាំរុស្ស៊ីនឹងមិនបញ្ឈប់ឡើយ ហើយនឹងបន្តវាយប្រហារប្រទេសណាតូជាបន្តទៀត។ លោកពូទីនបាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ថ្ងៃទី ១៧ ធ្នូ ដោយទូរទស្សន៍រដ្ឋ Rossiya ថា “វាមិនសមហេតុសមផលនោះទេតែខ្ញុំជឿថាលោក Biden ច្បាស់ជាយល់យ៉ាងដូច្នេះ” ដោយបន្ថែមថា Biden កំពុងបង្ហាញថាគាត់គិតខុសស្រឡះអំពីរុស្សីពិតជាត្រឹមត្រូវណាស់ដែលអាមេរិកតែងតែយល់ខុសលើ “គោលនយោបាយ” រុស្ស៊ី។ លោក ពូទីន បាននិយាយថាសម្រាប់ “រុស្ស៊ីមិនដែលមានបំណងកេងយកប្រាក់ ឬដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ដាក់សម្ពាធសេដ្ឋកិច្ច ខាងនយោបាយ ឬយោធាដើម្បីយកប្រៀបលើប្រទេសណាតូ”នោះទេ ។ សម្ព័ន្ធភាពណាតូដឹកនាំដោយសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ […]

ប្រែសម្រួល៖ បញ្ញា MILAN៖ ក្រុម AC Milan បានយកឈ្នះលើក្រុម Monza ក្នុងលទ្ធផល 3-0 ក្នុងផ្ទះក្នុងក្របខ័ណ្ឌ Serie A នៅថ្ងៃអាទិត្យ ដោយកីឡាករ Jan-Carlo Simic វ័យ 18 ឆ្នាំបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់។ Milan បាន​រត់​នាំ​មុខ​នៅ​នាទី​ទី​៣ ពេល Tijjani Reijnders បាន​រត់​តែ​ឯង​កាត់​កីឡាករ Monza បី​នាក់ ហើយ​ចូល​ទៅ​តំបន់​នោះ មុន​ពេល​ស៊ុត​ចូល​ជើង​អ្នក​ចាំទី Michele Di Gregorio។ ក្រុមម្ចាស់ផ្ទះបាននាំមុខពីរដងនៅនាទីទី 41 នៅពេលដែល Rafael Leao លេងបាល់កាត់បាល់ពីខាងស្តាំហើយកីឡាករបម្រុង Simic បានរអិលនាំមុខ Lorenzo Colombo ដើម្បីរកគ្រាប់បាល់។ Milan បាន​បញ្ចប់​ការ​យក​បី​ពិន្ទុ​ទាំង​អស់​នៅ​នាទី​ទី 76 ដោយ​ការ​ធ្វើ​បាន​យ៉ាង​អស្ចារ្យ​ត្រូវ​បាន​បញ្ចប់​ដោយ​កីឡាករ​ជំនួស​ម្នាក់​ទៀត​គឺ Noah Okafor។ Milan នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ប៉ុន្តែពេលនេះមាន៣២ពិន្ទុ ហើយបិទគម្លាតទៅក្រុមលេខ២ Juventus […]

ប្រែសម្រួល៖សហការី ប៉េកាំងៈកាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat របស់ខ្លួន ដោយដកស្រង់សម្តីអនុប្រធានតំបន់ទីបេ លោក Wei Xiuchang ថា ក្រុមហ៊ុនអាកាសចរណ៍ Tibet Airlines បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (COMAC) កាលពីថ្ងៃអាទិត្យដើម្បីសាកល្បងរួមគ្នាក្នុងការហោះហើរយន្តហោះពាណិជ្ជកម្មចិនប្រភេទ C919 ដែលមានរាងតូចល្មមហើយស័ក្តិសមសម្រាប់តំបន់ខ្ពង់រាប។ កិច្ចព្រមព្រៀងនេះមិន​មានកំណត់​រយៈពេល​​សម្រាប់​ការហោះហើរសាកល្បងយន្តហោះពាណិជ្ជកម្មចិនប្រភេទ C919 ​​នេះ​ទេ។ សារព័ត៌មានចិនបានចេញផ្សាយថា COMAC យន្តហោះពាណិជ្ជកម្មចិនដែលគាំទ្រដោយរដ្ឋនាពេលថ្មីៗនេះ បានបង្ហាញនូវប្រភេទ C919 ចំនួនពីរប្រភេទនៅឯ ការតាំងពិពណ៌អាកាសចរណ៍ក្នុងទីក្រុងសៀងហៃ ដែលជាម៉ូដែលតួវែង និងមូដែលតួខ្លីសម្រាប់តំបន់ខ្ពង់រាប ។ យន្តហោះ C919 ត្រូវបានគេសរសើរថាជាគូប្រជែងនឹងយន្តហោះ Airbus (AIR.PA) A320neo និង Boeing (BA.N) 737 MAX ដែលជាយន្តហោះសេរីតែមួយ៕ ប្រភព៖ Reuters  

ប្រែសម្រួល៖សហការី តូក្យូ៖ នៅថ្ងៃអាទិត្យទី ១៧ ធ្នូ មេដឹកនាំអាស៊ីអាគ្នេយ៍ និងជប៉ុនបានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការដើម្បីពង្រឹង “សន្តិសុខលំហសមុទ្រ” ក្នុងគោលបំណងប្រឆាំងនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ចិន។ ក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងស្រុងនូវដែនសមុទ្រចិនខាងត្បូង ដែលជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់ថែមទាំងមានដាក់ពង្រាយកងនាវានិងប្រើប្រាស់វិធីសាស្រ្តផ្សេងៗទៀតដើម្បីទាមទារស្ទើរតែទាំងស្រុងនូវដែនសមុទ្រចិនខាងត្បូងសម្រាប់ជារបស់ខ្លួនដែលធ្វើឲ្យតំបន់នេះក្លាយទៅជាតំបន់ជម្លោះនិងធ្វើឲ្យប្រទេសនាៗនៅទូទាំងតំបន់ក៏ដូចជាក្រុងវ៉ាស៊ីនតោនចូលរួមទប់ស្កាត់ការអះអាងរបស់ចិនផងដែរ។ ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថា អាស៊ាន បានឯកភាពគ្នាពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ដែនសមុទ្រដោយផ្អែកលើនីតិរដ្ឋ រួមទាំងសេរីភាពលំហសមុទ្រ និងសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរពាណិជ្ជកម្មដោយគ្មានការារាំង។ សេចក្តីថ្លែងការណ៍រួមនឹងត្រូវប្រកាសបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ។ ចិនបាននិយាយថា ពួកគេនឹង “បង្កើនការយល់ដឹងអំពីបញ្ហាដែនសមុទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមឆ្មាំសមុទ្រ និងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធ តាមរយ:ពង្រឹងកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពដែនសមុទ្រដើម្បីធានាដល់ការដោះស្រាយជម្លោះដោយសន្តិវិធីនិងមិនមានការគំរាមកំហែង ឬប្រើប្រាស់កម្លាំង​ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ទទួល​ស្គាល់​ជា​សាកល”។ ជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក ដែលមានជម្លោះទឹកដី និងជម្លោះផ្សេងទៀតជាមួយចិន កំពុងបង្កើនការចំណាយលើវិស័យការពារជាតិ និងបានពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយបណ្តាប្រទេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កាលពីថ្ងៃសៅរ៍ជប៉ុនបានប្រកាសថាខ្លួននឹងជម្រុញឲ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយម៉ាឡេស៊ី និងសន្យាផ្តល់មូលនិធិចំនួន ៤០០ លានយ៉េនស្មើនឹង ២.៨ លានដុល្លារអាមេរិក សម្រាប់ឧបករណ៍ “ព្រមាន និងតាមឃ្លាំមើល” ។ កាលពីខែមុនជប៉ុនបានយល់ព្រមជួយហ្វីលីពីនទិញនាវាសម្រាប់ឆ្មាំឆ្នេរសមុទ្រ និងជួយផ្គត់ផ្គង់ប្រព័ន្ធរ៉ាដា ហើយប្រទេសទាំងពីរកំពុងពិភាក្សាគ្នាអំពីការដាក់ពង្រាយកងទ័ពរួមគ្នា។ កាលពីសប្តាហ៍មុនប្រទេសជប៉ុនបានសម្តែង “ការព្រួយបារម្ភ” អំពី “សកម្មភាពប្រកបដោយគ្រោះថ្នាក់” បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងនាវាហ្វីលីពីន និងនាវាចិន នៅឯចំណុចថ្មប៉ប្រះទឹក ដែលមានការប៉ះទង្គិចគ្នាហើយកងនាវាចិនបានបាញ់ទឹកដាក់កងនាវាហ្វីលីពីន ។ […]

ដោយ : បន្ទាយ / បន្ទាយមានជ័យ រថយន្តម៉ាកToyota Highlander បុកជាមួយម៉ូតូបង្កអោយស្រីម្នាក់រងរបួសធ្ងន់បាក់ជើងកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រភពព័ត៌មានដំបូងៗពីកន្លែងកើតហេតុបានអោយដឹងថា : ក្រោយបង្ករថយន្តនោះ បានបើករត់គេចបាត់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។ ចំណែក ជនរងគ្រោះត្រូវបានក្រុមប្អូនៗជួយសង្គ្រោះបឋមនាំទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕  

ដោយ:សុខុម មណ្ឌលគិរី÷មនុស្សចំនួន២នាក់បានស្លាប់ក្នុងឧប្បត្តិរវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយក្រឡាប់លើទ្រូងផ្លូវ នៅវេលាម៉ោង០៨:២០នាទីព្រឹក ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣ ផ្លូវជាតិ៦៧ឯភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចបានអោយដឹងថាដើមហេតុគឺរថយន្តបើកចុះចំណោតបែកកង់ក្រោយទាញចង្កូតបណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ នៅក្នុងរថយន្តមានមនុស្សចំនួន០៥នាក់ប្រុសទាំងអស់។ បណ្តាលអោយស្លាប់០២នាក់និងស្រាល០៣នាក់។ ប្រភពបានអោយដឹងទៀតថារថយន្តដែលជួបគ្រោះថ្នាក់គឺគោលដៅចេញពីខេត្តស្វាយរៀងដឹកដើមដំឡូងមីមកអោយគេនៅភូមិពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ហេតុការណ៍ខាងលើអ្នកបើករថយន្តឈ្មោះនន់ ឈៀន ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិមុនីប្រឹក្សា ឃុំត្រល់ ស្រុករមាស់ហែក ខេត្តស្វាយរៀង រងរបួសស្រាល។ រថយន្តម៉ាកហ៊ីយ៉ានដាយប្រាំតោនពណ៍ទឹកប៊ិចពាក់ផ្លាកលេខភ្នំពេញ 3F.0095។ប៉ុន្តែអ្នករួមដំណើរចំនួន២នាក់បានស្លាប់។ទី១.ឈ្មោះ យ៉េន ខេន ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរ មុខរបរសិករ រស់នៅភូមិជាមួយគ្នាខាងលើស្លាប់។ទី២.ឈ្មោះញ៉ ហាក់ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែ មុខរបរកសិករ រស់នៅភូមិរមាស់ហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ស្លាប់។អ្នករួមដំណើរផ្សេងទៀតរបួសស្រាល៕

ដោយ : បន្ទាយ / បន្ទាយមានជ័យ បន្ទាប់ពីពលរដ្ឋ១០០គ្រួសារថា រស់នៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្តឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសុំដកលោកអ៊ុំ រាត្រី អភិបាលខេត្ត,លោកង៉ោ ម៉េងជ្រួនអភិបាលរងខេត្តថា អសមត្ថភាពលើការដោះស្រាយទំនាស់ដីធ្លីនោះមក  ថ្នាក់ដឹកនាំខេត្តក៏បានបញ្ចេញនូវរបាយការណ៍ស្តីពីការដោះស្រាយវិវាទដីធ្លីកន្លងមក។ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរំលឹករបាយការណ៍ស្តីពីការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាមួយសមាគមអភិវឌ្ឍន៍កសិកម្មជាតិ មានទីតាំងនៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត និងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ ការបញ្ចេញនូវរបាយការណ៍ទាំងនេះគឺ ដោយសារតែមានបណ្តឹង ,មានការតវ៉ា និងមានការចុះផ្សាយរិះគន់ធ្ងន់ៗតាមសារព័ត៌មាននិងបណ្តាញសង្គមមួយចំនួន ទើបរដ្ឋបាលខេត្តបន្ទាយមានជ័យបង្ខំចិត្តចេញលិខិតបំភ្លឺខ្លះទៅសាធារណជននិងបណ្តាញផ្សព្វផ្សាយឲ្យបានដឹងពីការពិត។ ជាពិសេសបានបញ្ចេញនូវការរំលឹក លិខិតលេខ៩៣៥/២៣ របក ចុះហត្ថលេខាដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣ កន្លងមក គោរពជូនលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ របាយការណ៍ស្តីពីការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋជាមួយសមាគមអភិវឌ្ឍន៍កសិកម្មជាតិ មានទីតាំងនៅភូមិចាន់គិរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត និងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។ លិខិតមានកម្រាស់៤ទំព័របានរៀបរាប់សង្ខេបស៊ីជម្រៅលើប្រវត្តិវិវាទដីធ្លីដ៏រ៉ាំរ៉ៃ អង្គហេតុ អង្គច្បាប់ នីតិវិធី ស្ថាប័នដោះស្រាយដោយអាជ្ញាធរ ដោយតុលាការ ភាគីដើមចោទ […]

ដោយ : បន្ទាយ /បន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត  បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរំលោភលើទំនុកចិត្ត (លួចបន្លំយកកាក់ឈីបលេងល្បែងកាស៊ីណូបន្តបន្ទាប់)ប្រព្រឹត្តកាលពីវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចកាស៊ីណូហ្គោដវើល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ឈ្មោះ គឹម ស៊ានលី ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី  នួន  នីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានឱ្យដឹងថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ថា  : ជនសង្ស័យទាំង២នាក់នោះ.១.-ឈ្មោះ  ឡូញ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរនិង  ២.-ឈ្មោះ  រុន នោរី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។ លោកវរសេនីយ៍ឯក ម៉ែន  ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ  និងបង្ក្រាបបទល្មើស បានឱ្យដឹងថា  ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី […]