Author: M R »

ដោយ:សុខុម ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៦មេសា២០២៤បានបង្ហាញ ពីលទ្ធផល បង្ក្រាបគ្រឿងញៀន នៅក្លិបកម្សាន្ត ថាំងហ៊ួយក្លិប-KTVរកឃេីញថ្នាំញៀនជិត៧គីឡូក្រាម។ ផេកផ្លូវការរបស់ មន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថាមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបករណីករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្លិបកម្សាន្ត ថាំងហ៊ួយក្លិប-KTV រកឃើញថ្នាំញៀនប្រមាណ៧គីឡូក្រាម។ ជាមួយនោះផងដែរក៏បានបញ្ជូនជនសង្ស័យ ១៥នាក់ទៅតុលាការ។ ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ម៉ោង២៖០៥នាទី មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច៖ ក្លឹបកម្សាន្ត ថាំងហ៊ួយក្លឹប-KTV […]

ប្រែសម្រួល៖ ស-សម្បត្តិ ទីភ្នាក់ងារប៉ូលិសក្រុងញូវយ៉កបានឲ្យដឹងថាកាលពីល្ងាចថ្ងៃសៅរ៍មានស្ត្រី​អាយុ​៤១​ឆ្នាំម្នាក់ត្រូវបានឃាតក​ចាក់​សម្លាប់ចំ​កញ្ចឹង​ក​និងបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅ​ក្នុងឧប្បត្តិហេតុវាយតប់គ្នាដ៏ច្របូកច្របល់មួយនៅក្នុងហាងស្រាអៀរឡង់ឈ្មោះថា The Ceili House នៅលើផ្លូវ Grand Avenue សង្កាត់ Maspeth ក្រុង Queens រដ្ឋ ញូវយ៉ក,សហរដ្ឋសអាមេរិក។ កម្លាំងប៉ូលិសបានអន្តរាគមន៏ឆ្លើយតបភ្លាមៗទៅនឹងការហៅទូរសព្ទលេខ ៩១១ រាយការណ៏អំពីការវាយតប់គ្នាដែលកំពុងកើតឡើងនៅក្នុងហាងស្រា The Ceili House នៅលើ Grand Avenue ក្នុង Maspeth ប្រហែលម៉ោង ៦:៣០ នាទីល្ងាច។ សមត្ថកិច្ច​បាន​ថ្លែង​ថា នៅ​ក្នុង​បារផឹកស៊ីនេះ​គេ​បានប្រទះ​ឃើញ​ស្ត្រី​អាយុ​៤១​ឆ្នាំ​ម្នាក់​មាន​របួស​ត្រង់​ក និង​បុរស​ម្នាក់​មាន​ស្នាម​ចាក់​ចំ​ខ្នងចំណែកជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល។អត្តសញ្ញាណ​របស់ជនរងគ្រោះ​មិនត្រូវ​បានគេប្រាប់ឲ្យដឹងនោះទេ។ ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Elmhurst ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតដើម្បីសង្គ្រោះបន្ទាន់។ ប៉ូលិស​បាន​ធ្វើការគូសបញ្ជាក់​ថា ស្ត្រី​នោះ​បាន​ស្លាប់នៅឯមន្ទីរពេទ្យ​ដោយសារ​រងរបួសធ្ងន់ធ្ងរពេក ។ អត្តសញ្ញាណ​របស់​នាង​​មិនត្រូវ​បានគេឲ្យដឹងនោះទេ​ រង់ចាំ​ការ​ជូន​ដំណឹង​ពី​ក្រុម​គ្រួសារ។ សមត្ថកិច្ចប៉ូលិសនៅមិនទាន់ដឹងច្បាស់អំពីមួលហេតុដែលបង្កឲ្យមានអំពើហិង្សាវាយតប់គ្នាដែលបណ្តាលឲ្យស្រ្តីរងគ្រោះបាត់បង់ជីវិតនឹងបុរសម្នាក់រងរបួសយ៉ាងធ្ន់ន់ធ្ងរកំពុងសម្រាកនៅក្នុងមន្តីរពេទ្យនៅឡើយនោះទេ។ ទីភ្នាក់ងារប៉ូលិសបានថ្លែងថា មិនមានការចាប់ខ្លួននៅនឹងកន្លែងកើតហេតុនោះទេសមត្ថកិច្ចប៉ូលិសកំពុងតាមប្រមាញ់ស្វែងរកចាប់ខ្លួនជនល្មើសចំណែកការស៊ើបអង្កេតក្នុងឧប្បត្តិហេតុវាយតប់គ្នាដ៏ច្របូកច្របល់មួយនេះកំពុងតែបន្ត៕  

ប្រែសម្រួល៖ ស-សម្បត្តិ កាលពីថ្ងៃពុធលោក Gregory Bovino ប្រធានភ្នាក់ងារល្បាតព្រំដែនអង្គភាព El Centro បានឲ្យដឹងថាជនចំណាកស្រុកសញ្ជាតិចិនម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបានបើកឡានចូលទៅក្នុងមូលដ្ឋានទ័ពជើងទឹកអាមេរិកដោយគ្មានការអនុញ្ញាត និងមិនស្តាប់ការបញ្ជាឲ្យចាកចេញ។ នកនាំពាក្យសម្រាប់បញ្ជាការបណ្តុះបណ្តាល និងអប់រំរបស់កងម៉ារីនអាមេរិកបានប្រាប់ភ្នាក់ងារ Fox News Digital ថាបុគ្គលជាជនជាំតិចិនរូបនោះបានព្យាយាមចូលទៅក្នុងមូលដ្ឋានទ័ពការពារដែនអាកាសរបស់ទ័ពជើងទឹកអាមេរិ Marine Corps នៅ Twentynine Palms រដ្ឋកាលីហ្វ័រញ៉ា ដោយគ្មានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ។ “ទោះបីជាត្រូវបានបញ្ជាឲ្យចាកចេញនៅច្រកទ្វារ Condor ដែលជាចំណុចសន្តិសុខឆែកឆេរក៏បុគ្គលនោះនៅបន្តធ្វើដំណើរដោយគ្មានការអនុញ្ញាត។ មន្ត្រី​អនុវត្ត​ច្បាប់ផ្នែក​យោធា​ត្រូវ​បាន​ជូន​ដំណឹង​ភ្លាមៗ និង​ចាប់​ឃុំ​ខ្លួន​ជនជាំតិចិន​នោះភ្លាមៗតែម្តង”។ បន្ទាប់មក មូលដ្ឋានទ័ពជើងទឹកបានទាក់ទងមកកាន់ឆ្មាំការពារព្រំដែន (CBP)។  មន្រ្តីCBP បាននិយាយថា ភ្នាក់ងារល្បាតព្រំដែនបានឆ្លើយតបភ្លាមៗទៅនឹងរបាយការណ៍ស្តីពីជនសង្ស័យជនជាតិចិនម្នាក់ ដែលបានបើកឡានចូលមូលដ្ឋានទ័ពជើងទឹកអាមេរិ ដោយគ្មានការអនុញ្ញាត។ ភ្នាក់ងារការពារព្រំដែន (CBP)បានមកដល់ ហើយបានកំណត់អត្តសញ្ញាណថា បុរសម្នាក់នោះគឺជាជនជាតិចិនចំណាកស្រុករស់នៅដោយខុសច្បាប់ក្នងទឹកដីអាមេរិក ។ លោក Gregory Bovino ប្រធានភ្នាក់ងារល្បាតព្រំដែនBovino បាននិយាយនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter  “គោលដៅនិងចេតនារបស់ជនជាតិចិនចំណាកស្រុកគឺនៅពីក្រោយសកម្មភាពរបស់គាត់ដែលយើងត្រូវតែធ្វើការស៊ើបអង្កេត”។ មានជនជាតិចិនច្រើនជាង ២២,០០០ នាក់នៅតាមព្រំដែនភាគខាងត្បូង ចាប់តាំងពីថ្ងៃទី […]

ប្រែសម្រួល៖ស-សម្បត្តិ កាលពីថ្ងៃពុធ ទី២០ មីនាកន្លងមកនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចលើការលាលែងចេញពីតំណែងរបស់ប្រធានាធិបតី Vo Van Thuong ទាំងក្នុងរដ្ឋាភិបាល និងក្នុងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមជាផ្លូវការរួចរាល់ហើយ។ រដ្ឋសភា​វៀតណាមបាន​បើក​សម័យ​ប្រជុំ​វិសាមញ្ញ​បិទទ្វារមួយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​បោះឆ្នោត​កំបាំងមុខជា​ផ្លូវ​ការ​លើ​ការ​លាលែង​ពី​តំណែង​របស់​លោក​ Vo Van Thuong ដែល​បានកាន់អំណាចក្នុង​រយៈពេលត្រឹម​តែ​មួយ​ឆ្នាំ​ជា​ប្រធានាធិបតី​។ លោកThuong ត្រូវ​បាន​ជាប់សង្ស័យថា​មាន​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​ជាមួយ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលន​ទ្រព្យ​ក្នុង​ស្រុកហៅថា Phuc Son ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បានតុលាការ​កាត់​ទោសក្រោមការចោទ​ប្រកាន់លើបទ​​ពុក​រលួយ​ផ្សេង​ៗ​គ្នា។ យោងតាមប្រភពក្រៅផ្លូវការដែលទុកចិត្តបានឲ្យដឹងថាក្នុងអំឡុងពេលដែលគាត់នៅជាលេខាបក្សខេត្ត Quang Ngai ចាប់ពីឆ្នាំ២០១១ ដល់ ២០១៤ សាច់ញាតិម្នាក់ក្នុងចំណោមសាច់ញាតិរបស់លោក Thuong បានទទួលប្រាក់សំណូកចំនួន ៦០ ពាន់លានដុងស្មើនឹង ២.៤ លានដុល្លារអាមេរិក ពីក្រុមហ៊ុន Phuc Son ដែលគេសង្ស័យថាសម្រាប់សូកប៉ាន់លោក Thuong ដើម្បីជាសាគុណ។ ការចាកចេញពីតំណែងរបស់លោក Thuong ក្នុងលក្ខណ្ឌមួយមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេសវៀតណាម។ គិតចាប់តាំងពីសមាជជាតិលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនៅដើមឆ្នាំ ២០២១ មានការបណ្តេញចេញ និងការកាត់ទោសមន្ត្រីថ្នាក់ខ្ពស់ជាច្រើន រួមទាំងសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមចំនួនបួនរូបដែលរួមមទាំងលោក Thuong ដែលជាអ្នកស្នងតំណែងបន្តពីលោក Nguyen Xuan […]

ដោយ៖ គង់ហេង កំពង់ចាម៖ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាបានថ្លែងឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាមានអ្នកស្លាប់ ដោយសារជំងឺមិនឆ្លងក្នុងមួយថ្ងៃប្រមាណ ២០០ នាក់ ប៉ុន្តែគ្មានការភ្ញាក់ផ្អើលដូចជនរងគ្រោះស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងមួយថ្ងៃពី ប្រាំ ទៅប្រាំមួយ នាក់នោះទេ។ លោកស្រីប្រធានគណៈកម្មការទី ៨ នៃរដ្ឋសភាបានថ្លែងយ៉ាងដូច្នេះ នៅក្នុងសាលាខេត្តកំពង់ចាមនៅរសៀលថ្ងៃទី ១៩ មីនា ក្នុងការដែលលោកស្រីបានដឹកនាំគណៈប្រតិភូ នៃរដ្ឋសភាចុះមកបំពេញបេសកកម្ម សិក្សាឈ្វេងយល់អំពីវិស័យនានា លើទឹកដីខេត្តកំពង់ចាម។ លោកស្រីបានថ្លែងថា៖ បញ្ហាជំងឺមិនឆ្លងមានដូចជា ជំងឺមហារីក, ជំងឺឡើងសម្ពាតឈាមដាច់សសៃកស្លាប់, ជំងឺទឹកនាមផ្អែម ,គាំងបេះដូងជាដើម…ដែលភាគច្រើនបង្កឡើងដោយការទទួលទានស្រាប៊ៀរ គ្រឿងស្រវឹងនានា ភេជ្ជៈផ្អែម បណ្តាលឱ្យស្លាប់គ្មានការផ្សព្វផ្សាយព័ត៌មាន គ្មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ព្រោះការស្លាប់ពីជំងឺនេះកើតឡើងនៅមន្ទីរពេទ្យ និងតាមផ្ទះ។ លោកស្រីបានថ្លែងទៀតថា៖ ប៉ុន្តែការស្លាប់ដោយស្ងាត់ស្ងៀមពីជំងឺមិនឆ្លង ក្នុងមួយថ្ងៃប្រមាណ ២០០ នាក់ មិនមានការចាប់អារម្មណ៍ ដូចអ្នកស្លាប់តាមដងផ្លូវក្នុងមួយថ្ងៃពី ប្រាំ ទៅ ប្រាំមួយ នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍នោះទេ។ លើសពីនេះជំងឺមិនឆ្លង គឺគ្មានអង្គការដៃគូគេជួយជាដាច់ខាត […]

ដោយៈសិរីមតី សៀមរាប៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្រ្ត« បង្កើន ៥ និងអភិវឌ្ឍន៍៣» ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ»។ យុទ្ធសាស្រ្តថ្មីនេះ សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាពនិងភាពធន់របស់កម្ពុជា។ យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានកំណត់រួមមាន៖ ភាពប្រកួតប្រជែងទេសចរណ៍, ចីរភាពទេសចរណ៍, និងបរិយាបន្នទេសចរណ៍។ ឯកឧត្តម សុខ សូកេន បានលើកឡើងដូច្នេះនៅក្នុងសន្និសីទសារពត៌មានដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជាកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤នៅក្នុងបរិវេណប្រាសាទអង្គរវត្ត។ ឯកឧត្តមរដ្ឋមន្រ្តីជឿជាក់ថា៖ ចរន្តទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នឹងអាចវិលទៅរកស្ថានភាពដូចមុនការរាតត្បាតជំងឺកូវីដ-១៩ឡើងវិញ គ្រាដែលរាជរដ្ឋាភិបាល វិស័យឯកជន ភាគីពាក់ព័ន្ធ ព្រមទាំងអ្នកសារព័ត៌មាន ខិតខំរួមគ្នា ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ។ ឯកឧត្តម សុខ សូកេន បញ្ជាក់ថា លំហូរទេសចរបរទេស ដែលនឹងជួយជំរុញកំណើនមកកាន់កម្ពុជា គឺមកពីទីផ្សារប្រទេសចិន និងឥណ្ឌា បន្ថែមលើទេសចរមកពីអឺរ៉ុប អាមេរិក និងប្រទេសក្នុងតំបន់អាស៊ាន ដោយសាររាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជា-ចិន […]

ដោយ៖ គង់ហេង កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់បងប្អូនប្រកបមុខរបរល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ សូមផ្អាកជាបណ្តោះអាសន្ន ដើម្បីទុកលទ្ធភាព ឱ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក) របស់អន្តរក្រសួងដាក់ចេញគោលការណ៍ថ្មី។ លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ តាមគោលការណ៍ថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល គឺសំដៅលើល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ ទោះមានច្បាប់អនុញ្ញាត ឬមិនមានច្បាប់អនុញ្ញាតក្តី សុំឱ្យផ្អាតជាបណ្តោះអាសន្នសិន រង់ចាំទទួលលិខិតណែនាំជាថ្មី។ លោកបានមានប្រសាសន៍បន្តថា៖ ជាពិសេសបើមានលិខិតអនុញ្ញាតមុនបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល ដែលបានចេញកាលពីខែមុន ត្រូវបិទទាំងអស់ លើកលែងតែលិខិតអនុញ្ញាតចេញក្រោយបទបញ្ជាមួយនេះ ទើបអនុញ្ញាត។ ការស្នើឱ្យបងប្អូនប្រកបមុខរបរល្បែងពាណិជ្ជកម្ម និងល្បែងផ្សងសំណាងគ្រប់ប្រភេទរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមនេះ បានលើកឡើងនៅក្នុងមតិស្វាគមន៍ នៃកិច្ចប្រជុំ ពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយពិធីនេះបានរៀបចំនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៩ មីនា ម្សិលមិញនេះ៕  

កែប÷ សំណង់កំពង់ផែទេសចរណ៍លើកោះទន្សាយខេត្តកែបដែលគ្រោងចំណាយថវិកាប្រហែល១លាន៦សែនដុល្លារក្រោមកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីបានលេចចេញជារូបរាងប្រមាណ៩០ភាគរយហើយ។ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ អភិបាលខេត្តកែបបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍នលើកោះទន្សាយដែលមានចម្ងាយប្រហែក៤គីឡូម៉ែត្រដីគោក។ ប្រាប់ឲ្យដឹងក្នុងដំណើរចុះពិនិត្យនោះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ថា ដំណើរការសាងសង់កំពង់ផែទេសចរណ៍លើកោះទន្សាយកំពុងប្រព្រឹត្តទៅតាមផែនការ និងពេលវេលាដែលបានកំណត់។ គិតមកដល់ពេលនេះ លទ្ធផលសាងសង់សម្រាប់គម្រោងទាំងមូលសម្រេចបានប្រមាណ៩០ភាគរយហើយ។ លោកអភិបាលខេត្តបានបញ្ជាក់ថា កំពង់ផែទេសចរណ៍ជាប្រវត្ថិសាស្រ្តនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ខេត្តកែប ពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ តែម្តង។ សមិទ្ធផលថ្មីលើដែនដីខេត្តតូចច្រឡឹងនេះនឹងប្រែក្លាយ ខេត្តកែបជាគោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់នាពេលខាងមុខ។ ម្យ៉ាងទៀត ការកកើតឡើងនូវកំពង់ផែលើកោះទន្សាយជាការពង្រីកសក្តានុពលសម្រាប់វិស័យសេដ្ឋកិច្ចរបស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេភាគីជាមួយប្រទេសក្នុងតំបន់៕    

ដោយ: ព្រះអង្គខ្មៅ បាត់ដំបង៖ កំពុងកាយបកដីស្រែ សង្ស័យអេស្កាវ៉ាទ័រឆ្លងប្រព័ន្ធភ្លើងបានឆាបឆេះអស់ស្ទើរតែទាំងស្រុងក្នុងក្រុងបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថា÷ អគ្គិភ័យនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ២:០០នាទីរសៀល ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ នៅត្រង់ចំណុចដីស្រែក្បែរអាងពោធិ៍ ឋិតក្នុងភូមិបឹងរាំង សង្កាត់ អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ម្ចាស់គ្រឿងចក្រនិងជាម្ចាស់ដីស្រែមានឈ្មោះរ៉េត សារ៉ូន ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ជនរងគ្រោះពេលកំពុងបើកបរកាយបកដីស្រែរបស់ខ្លួនក៏ស្រាប់តែគ្រឿងចក្រឆ្លងចរន្តហើយបានផ្ទុះនិងឆាបឆេះជាអណ្តាតភ្លើងយ៉ាងពេញទំហឹងតែម្តង ភ្លាមៗជនរងគ្រោះបានប្រមូលអារម្មណ៍ហើយលោតចេញអេស្កាវ៉ាទ័រដើម្បីរកទីមានសុវត្ថិភាព។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យឆ្លងប្រព័ន្ធភ្លើងខាងលើនេះដែរមិនបង្កការគ្រោះថ្នាក់ដល់មនុស្សឡើយ ចំណែកគ្រឿងចក្រអេស្កាវ៉ាទ័រខូចខាតអស់ប្រមាណជាង ៧០%៕  

ដោយ : បន្ទាយ បន្ទាយមានជ័យ :គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយជ័យនៅព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤ បានរៀបចំពិធីចាប់ឆ្នោតកំណត់យកលេខរៀង គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតអសាកលជ្រើសតាំងក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ សម្រាប់ខេត្តបន្ទាយមានជ័យ ។គឺការបោះឆ្នោតនោះនឹងប្រព្រឹត្តទៅនៅម៉ោង៧ព្រឹកដល់ម៉ោង ៣រសៀលថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤នៅតាមការិយាល័យបោះឆ្នោតនៅទីរួមខេត្ត ។ លោក យ៉ង់ សក្កិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា: មានគណបក្សនយោបាយចំនួន៥ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោតដូចខាងលើចូលរួមប្រកួតប្រជែងក្នុងខេត្តបន្ទាយមានជ័យរួមមាន :១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សឆន្ទៈខ្មែរ ៣-គណបក្យកម្លាំងជាតិ ៤-គណបក្សហ្វ៊ុនស៊ិនប៉ិច និង៥-គណបក្សខ្មែររួបរួមជាតិ។ លោក យ៉ង់ សក្កិបានបន្តថា ការចុះឈ្មោះអ្នកបោះឆ្នោតនិងអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងមុខតំណែងសរុបចំនួន៥៣៣នាក់ ។ផ្អែកតាមប្រតិទិននៃការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)និងធ្វើ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី២០ ខែមេសាឆ្នាំ ២០២៤ ក្នុងគោលបំណង បម្រើឲ្យការប្ដឹងតវ៉ាឬប្ដឹងជំទាស់។ បន្ទាប់មក (គជប) និងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការនៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៤ ខាងមុខនេះ ។ តមក ព្រះឧត្តមសីលញ្ញាណ ធុល សុធាព្រះមេគណខេត្តបន្ទាយមានជ័យ គណមហានិកាយបាននិមន្តនិងធ្វើការចាប់លេខរៀងរបស់គណបក្សនយោបាយនីមួយៗ ។ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា :នីតិវិធីនៃការចាប់ឆ្នោតយករៀងរបស់គណបក្សនយោបាយនីមួយៗនាឱកាសនេះ ពិតជាមានភាពត្រឹមត្រូវច្បាស់លាស់ យុត្តិធម៌ […]

ដោយ : បន្ទាយ បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណបានដាក់បទបញ្ជានិងអនុវត្តវិធានការទៅលើម្ចាស់និងអ្មកបើកបររថយន្តធំៗ រួមទាំងរថយន្តដឹកដីទាំងឡាយណា ដែលបានបើកជាន់លើ ហើយធ្វើអោយខូចខាតឬបំផ្លាញកម្រាលក្រាលការ៉ូទ្បា សាប លូ គម្របលូ រីហ្គាឬសំណង់ផ្សេងទៀតតាមចញ្ចើមផ្លូវនិងតួផ្លូវក្នុងក្រុងត្រូវតែជួសជុលឡើងវិញហើយជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ។នេះបើតាមលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានថ្លែងប្រាប់សារព័ត៌មានកាលពីថ្មីៗនេះ។ លោកបានបន្តថា:ការ៉ូទ្បានិងសំណង់ផ្សេងៗទៀតដូចខាងលើដែលបានរៀបចំនៅតាមចញ្ចើមផ្លូវជាតិលេខ៥៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវខេត្តនិងផ្លូវផ្សេងទៀតនៅក្នុងក្រុងគឺសម្រាប់ភ្ញៀវ.ប្រជាពលរដ្ឋដើរថ្មើរជើងឬដើម្បីហាត់ប្រាណ ឬម្ចាស់ដីនិងផ្ទះ សំណង់នានាចេញ ចូល។ ឬជាទ្រព្យសម្បត្តិសាធារណ:ផង ទ្រព្យសម្បត្តិឯកជនផង។ហេតុនេះ ត្រូវចូលរួមថែរក្សាការពារ ហើយបើមានការប៉ះពាល់ឬបង្កខូចខាតតំណាងនីតិបុគ្គលនិងរូបវ័ន្តបុគ្គល មានសិទ្ធិការពារ តវ៉ាឬប្តឹងទារសំណង បើសិនជាមានជនណាបង្កខូចខាត។ លោកបានកត់សម្គាល់ថា : ជាក់ស្តែងកន្លងមកនេះ រថយន្ត យានយន្តដឹកធ្ងន់បានបើកកិនឬជាន់ដោយចេតនា អចេតនាបង្កឲ្យរងការខូចខាតទ្រព្យសម្បត្តិឯកជននិងរដ្ឋនេះ ជាបន្តបន្ទាប់ ហើយគ្មាននណារចេញមុខទទួលខុសត្រូវលើការជួសជុលសងឡើយ ។ ហេតុនេះ នៅពេល រដ្ឋបាលក្រុងបានហៅម្ចាស់ឬអ្នកបើកបររថយន្តនិងម្ចាស់ដីដែលបានត្រូវចាក់ដីក៏ត្រូវចូលរួមរៀបចំជួសជុលការ៉ូឡានិងសំណង់ដូចប្រភេទខាងលើតាមចញ្ចើមផ្លូវឡើងវិញ ។ មន្ត្រីរាជការនិងប្រជាពលរដ្ឋដែលមានការប៉ះពាល់ ពាក់ព័ន្ធក្នុងករណី ហើយមានលំនៅឬរបររកស៊ី ធ្វើការក្នុងសិរីសោភ័ណ បានគាំទ្រសារទរនឹងថ្លែងអំណរគុណចំពោះបទបញ្ជាវិធានការនៃចំណាត់ការនេះ ។ ដោយឡែក.ករណីការ៉ូឡានិងសាបចិញ្ចើមផ្លូវដែលរងការខូចខាតមួយកន្លែងនេះ មានរយៈពេលជិត ១ខែមកហើយ ដោយរថយន្តដឹកដីចេញ-ចូលចាក់ដីនៅផ្នែកខាងក្រោយជិតមាត់ស្ទឹងក្រុងសិរីសោភ័ណ។ ទាក់ទិនករណីនេះ លោក […]

ដោយៈសិរីមតី ភ្នំពេញ៖បេសកកម្មសារព័ត៌មានដើម្បី «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប» ដែលត្រូវបានរៀបចំ និងដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា បានបញ្ចប់ហើយ ខណៈដែល ក.អ.ក បានកត់សម្គាល់ និងវាយតម្លៃជារួមថា បេសកកម្មនេះទទួលបានជោគជ័យលើសពីការរំពឹងទុក។ អត្ថបទសារព័ត៌មាន រួមទាំងវីដេអូប្រមាណជាង១០០ ទាំងភាសាខ្មែរ អង់គ្លេស ចិន និង វៀតណាម ដែលបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប បាននិងកំពុងត្រូវ បានផ្សព្វផ្សាយតាមបណ្តាញសង្គមជាបន្តបន្ទាប់តាមរយៈស្ថាប័នសារព័ត៌មាន ដែលបានចូលរួមក្នុងបេសកកម្មខាងលើ រួមទាំងសារព័ត៌មានជាច្រើនទៀត។ បេសកកម្មដ៏មានសារសំខាន់ ដែលមានអ្នកសារព័ត៌មានចូលរួមចំនួន៤២នាក់ មកពី៣២ស្ថាប័ន ផ្សេងៗគ្នាទាំងជាតិ និងអន្តរជាតិ ត្រូវបានសម្របសម្រួលឱ្យចូលទស្សនាយកព័ត៌មាន និងផ្ដិតរូបភាពក្នុង រមណីយដ្ឋានដ៏មានសក្តានុពលរួមមាន៖ Angkor Wild Life and Aquarium, Angkor Eyes (កន្ត្រកវិល), ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ, ភូមិព្រះដាក់, បារាយណ៍, ទេសចរណ៍បែបស៊ី វីល័យតាមរថយន្ត Jeep, សហគមន៍អេកូទេសចរណ៍កំពង់ភ្លុក, បុណ្យទន្លេ រួមនិងសន្និសីទសារព័ត៌មាន ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅមុខប្រាសាទអង្គរវត្ត។ តាមរយៈបេសកកម្មសារព័ត៌មាននោះ […]

ប្រែសម្រួល៖ ស-សម្បត្តិ អ្នកស្រី Lettia James អគ្គរដ្ឋអាជ្ញាទីក្រុងញូវយ៉កនឹងចាប់ផ្តើមបង្កកទ្រព្យសម្បត្តិដ៏មានតម្លៃរបស់លោក Donald Trump ប្រសិនបើអតីតប្រធានាធិបតីរូបនេះខកខានមិនបានកំណត់កាលបរិច្ឆេទក្នុងការប្រកាសប័ណ្ណបំណុលចំនួន ៤៥៤ លានដុល្លារដើម្បីទូទាត់ការផាកពិន័យក្នុងសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីរបស់គាត់។ កាលពីថ្ងៃចន្ទលោក Trump ដែលមានអាយុ ៧៧ ឆ្នាំ បានដាក់ឯកសារទៅសាលាឧទ្ធរណ៍ដើម្បីស្វែងរកវិធីគេចចេញពីការប្រកាសមូលបត្របំណុល ៤៥៤ លានដុល្លារខណៈដែលគាត់ប្រឆាំងនឹងការកាត់ក្តីដ៏ចម្រូងចម្រាស់កាលពីខែកុម្ភៈធ្វើឲ្យការប្រាក់ក្នុងមួយថ្ងៃៗកើនឡើងដល់ចំនួន ១១២,០០០ ដុល្លារ។ មេធាវីរបស់គាត់បានសរសេរនៅក្នុងឯកសារនោះថា បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ឆ្នាំ ២០២៤ ដែលមានក្រុមហ៊ុនជាង ៣០ សម្រាប់ធានាឲ្យទទួលបាននូវមូលបត្របំណុល នោះឥឡូវនេះគាត់កំពុងប្រឈមនឹងការលំបាកដែលមិនអាចដោះស្រាយបាននៅក្នុងការទទួលបានមូលបត្របំណុល ៤៥៤ លានដុល្លារ។ កាលពីខែកុម្ភៈលោក Arthur Engoron ចៅក្រមតុលាការកំពូល Manhattan បានដំណើរការជំរះក្តីអស់រយៈពេលបីខែ ប្រឆាំងនឹងលោក Trump មហាសេដ្ឋីអចលនទ្រព្យ បន្ទាប់ពីការិយាល័យអគ្គមេធាវីនៃទីក្រុងញូវយ៉ក AG បានចោទថាលោក Trump ថាបានបំផ្លើសទំហំទ្រព្យសម្បត្តិរបស់គាត់រាប់ពាន់លានដុល្លារនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដើម្បីទទួលបានប្រាក់កម្ចី និងលក្ខខណ្ឌធានារ៉ាប់រងកាន់តែប្រសើរឡើង។ ហេតុអ្វី​លោក Trump ត្រូវបាន​តុលាការបញ្ជាឲ្យប្រកាស​មូលបត្រ​បំណុល ៤៥៤ លាន​ដុល្លារ? លោកTrump បាននិយាយថាគាត់នឹងប្រឆាំងចំពោះសេចក្តីសម្រេចរបស់លោក Engoron ចៅក្រមតុលាការកំពូល Manhattan […]

ប្រែសម្រួល៖ស-សម្បត្តិ កាលពីថ្ងៃសៅរ៍ ទី ១៦ មីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានហៅកូនស្រីជំទង់របស់មេដឹកនាំ គីម ជុងអ៊ុន ថាជា “ជាកំពូលមនុស្សពូកែដឹកនាំ” ដោយបានសារទរដល់នាងក្នុងនាមជាអ្នកស្នងតំណែងដ៏មានសក្តានុពលសម្រាប់ឋាន:មេដឹកនាំកំពូលរបស់ប្រទេស។ របាយការណ៍ផ្លូវការរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េជាភាសាអង់គ្លេស និងភាសាកូរ៉េស្តីពីដំណើរទស្សនកិច្ចរបស់ Kim និងកូនស្រីរបស់គាត់ទៅកាន់កសិដ្ឋានផ្ទះកញ្ចក់ដែលត្រូវបានធ្វើបដិសណ្ឋារកិច្ចផ្តល់ជាកិត្តិយសដល់ឪពុកនិងកូនស្រីនៅក្នុងទម្រង់រួមគ្នាតែមួយដែលជាសក្ខីកម្មបង្ហាញឲ្យឃើញថាបដិសណ្ឋារកិច្ចនេះត្រូវបានធ្វើឡើងចំពោះពួកគេទាំងពីរព្រមគ្នាតែម្តង។ នៅក្នុងរបាយការណ៍ជាភាសាអង់គ្លេសដែលមានរូបភាពអ្នកទាំងពីរបានសរសេរថាកូនស្រីជំទង់របស់លោក គីម ជុងអ៊ុន “”ជាកំពូលមនុស្សពូកែដឹកនាំ”។ភ្នាក់ងារស៊ើបការណ៍កូរ៉េខាងត្បូងបានសិន្និដ្ឋានថានេះគឺជាលើកទីមួយហើយដែលកូនស្រីរបស់លោក គីម នាង Ju Ae មានមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង។ ប្រធាន​សាកលវិទ្យាល័យ​សិក្សា​កូរ៉េ​ខាង​ជើង​ក្នុង​ទីក្រុង​សេអ៊ូលលោក Yang Moo-jin ​បាន​ប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា​៖ “ការ​បង្ហាញមុខនាង Ju Ae ជា​លើក​ដំបូងក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង​នេះគឺ​ក្នុងគោលបំណងលើកនាង Kim Ju Ae ឲ្យ​ឡើង​ឋានៈ​ជា​មេដឹកនាំកំពូលរបស់ប្រទេស”។ នាយកមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រឧបទ្វីបកូរ៉េនៅវិទ្យាស្ថាន Sejong លោក Cheong Seong-chang បានវិភាគថា ក្នុងភាសារកូរ៉េខាងជើងហៅថា “hyangdo” មានន័យថាមេដឹកនាំដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ឋានះជា “មេដឹកនាំកំពូល ឬអ្នកស្នងតំណែងបន្តពីមេដឹកនាំកំពូល” របស់របបឯកោមួយនេះតែប៉ុណ្ណោះ។ លោក Cheong បានបន្ថែមថា ” Kim […]

ពោធិ៍សាត់ ៖ បុរសជាកសិករវ័យក្មេងម្នាក់នៅខេត្តពោធិ៍សាត់ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល។បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១២៥លានរៀលខាងលើនេះ មានឈ្មោះ សាំ ចាន់រ៉ា អាយុ២៧ឆ្នាំ បច្ចុប្បន្ន មានមុខរបរជាកសិករ រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលយកប្រាក់រង្វាន់ទៅប្រគល់ជូនដល់លំនៅដ្ឋាន លោក សាំ ចាន់រ៉ា បាននិយាយប្រាប់ឱ្យដឹងថា ចំពោះកម្រិតជីវភាពសព្វថ្ងៃនេះ គឺមិនសូវធូរធានោះទេ ព្រោះមិនមានមុខរបរអ្វីក្រៅពីធ្វើស្រែដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ការឈ្នះរង្វាន់ប្រាក់លានខាងលើនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ ខណៈដែលពេលចេញទៅបាញ់ថ្នាំស្រូវនៅស្រែដូចសព្វដង ក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងទុកទទួលទាន លុះពេលទៅដល់វាលស្រែ ក្រោយពេលបាញ់ថ្នាំស្រូវរួច ក៏គាស់ក្រវិលកំប៉ុងទទួលទានដើម្បីទទួលទាន ស្រាប់តែឃើញមានរង្វាន់ធំ១២៥លានរៀលតែម្ដង។ លោកបានបន្តថា គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយបានរួសរាន់ត្រលប់មកផ្ទះវិញ ហៅឪពុកម្តាយ និងប្រពន្ធ ឱ្យជួយមើល ព្រមទាំងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។ អ្នកដែលមានសំណាងរូបនេះបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំណែកសងបំណុលគេ និងយកធ្វើបុណ្យជូនឪពុក-ម្ដាយ ហើយនៅសល់ប៉ុន្មានយកទៅទិញដីស្រែបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ ជាចុងក្រោយ […]

ប្រែសម្រួល៖ សហការី ពិព័រណ៏រូបភាពថ្មីឆ្កែ K9 របស់អង្គភាពប៉ូលិស ក្រុងញូវយ៉កបានផ្តល់នូវកិត្តិយសដ៏ថ្លៃថ្លាដល់អង្គភាពប៉ូលីស  ដែលមានឆ្កែ K9 ជាដៃគូក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខក្នុងក្រុងញូវយ៉ក។ ពិពរណ៍សត្វឆ្កែក្រោមប្រធានបទ (The Dogs that Serve-ឆ្កែបម្រើសេវាកម្ម ) ដែលនឹងបើកនៅសារមន្ទីរ AKC Museum of the Dog នៅ Murray Hill នៅថ្ងៃទី ១៣ ខែមីនាខាងមុខនេះ។ ឆ្កែ K9 របស់អង្គភាពប៉ូលិស ក្រុងញូវយ៉កល មកពីសង្កាត់ទាំងប្រាំ មានលក្ខណៈពិសេសសម្រាប់អង្គភាពប៉ូលិស។ ឆ្កែK9s និមួយៗសុទ្ធសឹងតែត្រូវបានដាក់ឈ្មោះតាមឈ្មោះមន្រ្តីក្នុងអង្គភាព  និងកងកម្លាំងប្រដាប់អាវុធរបស់អាមេរិក។ រូបភាពមួយត្រូវបានថតនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ របស់មន្រ្តី Andrew Rigel ជាមួយឆ្កែ Argus របស់គាត់ ហើយឆ្កែ K9 ទាំងនោះត្រូវបានគេដាក់ឈ្មោះមន្រ្តី Joseph Piagentini និងមន្រ្តី Donald Perceval […]

ប្រែសម្រួល៖ ស-សម្បត្តិ Bruno Fernandes និង Marcus Rashford បានស៊ុតបាល់ប៉េណាល់ទីដើម្បីផ្តល់ឱ្យ Manchester United ឈ្នះ 2-0 លើ Everton កាលពីថ្ងៃសៅរ៍ (9 មីនា) ដែលជាជ័យជម្នះ Premier League លើកដំបូងរបស់ពួកគេក្នុង 3 ប្រកួត និងមួយដែលមិនគួរឱ្យសង្ស័យនឹងអ្នកគាំទ្រក្រុមកំពូលរបស់ពួកគេ។ ក្រុមរបស់លោក Erik ten Hag នៅតែស្ថិតក្នុងចំណាត់ថ្នាក់ទីប្រាំមួយ ប៉ុន្តែជាមួយនឹង 47 ពិន្ទុ ពួកគេបានខិតទៅជិតក្រុមចំណាត់ថ្នាក់លេខ 4 Aston Villa នៅលើ 55 ជាមួយនឹងការប្រកួតនៅក្នុងដៃ។ ក្រុមលេខ៥ Tottenham ដែលទទួលក្រុម Villa នៅថ្ងៃអាទិត្យ មាន៥០ពិន្ទុ និង២ប្រកួតក្នុងដៃ។ Everton របស់ Sean Dyche ឈរនៅលេខ ១៦ មាន ២៥ ពិន្ទុ […]

ប្រែសម្រួល៖ ស-សម្បត្តិ យោងតាមមន្ត្រីប៉ូលិសនៅកាពីតូលបានឲ្យដឹងថាកាលពីថ្ងៃសុក្រក្នុងខណ:ដែលសមាជិកព្រឹទ្ធសភាបានរៀបចំបោះឆ្នោតលើច្បាប់ទប់ស្កាត់ការបិទរដ្ឋាភិបាលនៅវេលាម៉ោង ៤ រសៀល។ ឧប្បករណ៏ត្រួតពិនិត្យសុវត្ថិភាព (X-ray) នៅមជ្ឈមណ្ឌលអ្នកទស្សនាពិព័រណ៍ក្នុងវិមានរដ្ឋសភាកាពីតូលបានរកឃើញបុរសឈ្មោះChristopher Snow អាយុ ៣៣ ឆ្នាំលាក់ញញួរនៅក្នុងកាបូបស្ពាយរបស់គាត់។ យោងតាមមន្ត្រីប៉ូលិស ​​USCP បានឲ្យដឹងថាបុរសឈ្មោះChristopher Snow អាយុ ៣៣ ឆ្នាំលាក់ញញួរនៅក្នុងកាបូបស្ពាយបានតដៃជាមួយនឹងមន្រ្តីប៉ូលិសកាពីតូលខណ:ដែលពួកគេបានព្យាយាមស្វែងរករបស់ដែលបុរសនេះលាក់នៅក្នុងកាបូបស្ពាយបណ្តាលឲ្យមានការប្រទាញប្រទង់គ្នារវាងជនល្មើសនិងមន្ត្រីប៉ូលិស។ មន្ត្រីប៉ូលិស​បាន​ប្រើដំបងឆក់ Taser  លើជនល្មើសនៅមុន​ពេល​ចាប់ឃុំឃាំង​ខ្លួន។ ជនល្មើសត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ចោរកម្មនិងបង្ក​របួស​ស្នាម​លើរូប​មន្ត្រី​ប៉ូលិស។ លោក Andrew Pecher ប្រធានក្រុមប៉ូលិស USCP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “មន្រ្តីប៉ូលីសទាំងនេះបានអនុវត្តបានយ៉ាងត្រឹមត្រូវស្របតាមស្តង់ដារវិជ្ជាជីវ:របស់ពួកគេដើម្បីបញ្ឈប់បុរសនេះមិនឲ្យចូលទៅក្នុងវិមានរដ្ឋសភាកាពីតូលអាមេរិកគឺជាស្នាដៃដ៏អស្ចារ្យរបស់មន្ត្រីប៉ូលីសដែលបានរកឃើញញញួរមកវិញហើយចាប់ខ្លួនជនល្មើសបានភ្លាមៗ’។ មន្ត្រីប៉ូលីសUSCP បាន​ចែករំលែក​រូបភាព​​ញញួរ​​ពណ៌​លឿងដែលជនល្មើស Snow ព្យាយាម​លួចឆ្លងកាត់ចំណុចត្រួតតពិនិត្យ​សុវត្ថិភាព។ ភ្នាក់ងារស៊ើបអង្កេតកំពុងព្យាយាមកំណត់អំពីមូលហេតុថាហេតុអ្វីបានជាជនល្មើស Snow ព្យាយាមលួច​ញញួរចេញពីវិមានកាពីតូល។ កាលពីដើមឆ្នាំនេះ ប៉ូលិសកាពីតូលបានបង្ហាញនូវរូបភាពគំរាមកំហែងច្រើនជាង ៨,០០០ ករណីលើសមាជិកសភាអាមេរិកដែលត្រូវបានបើកការស៊ើបអង្កេតកាលពីឆ្នាំមុន ដែលករណីនេះមានការកើនឡើងតាំងពីឆ្នាំ ២០២២កន្លងមកហើយសំណុំរឿងគំរាមកំហែងចំនួន ៧,៥០០ ករណីត្រូវបានស៊ើបអង្កេតរួចរាល់។ ឧប្បត្តិហេតុដែលកើតឡើងកាលពីថ្ងៃសុក្រនៅមួយថ្ងៃបន្ទាប់ក្រោយពីលោកប្រធានាធិបតី Biden មានវត្តមាននៅឯវិមានកាពីតូលដើម្បីថ្លែងសុន្ទរកថារបស់គាត់ទៅកាន់សម័យប្រជុំរួមរដ្ឋសភា៕  

ប្រែសម្រួល៖ ស-សម្បត្តិ ប្រទេសកូរ៉េខាងជើងបានធ្វើឲ្យមានការភ្ញាក់ផ្អើលដ៏កម្រមួយ ខណៈដែលក្រុងព្យុងយ៉ាងកំពុងមមាញឹកលុបបំបាត់ឯកសារយោងស្តីពីការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងហើយងាកមកបង្កើតបំបែកមែកធាងទំនាក់ទំនងជាមួយប្រទេសជប៉ុនដែលគេហៅថា (an olive branch) ។ សកម្មភាពទាំងនេះគឺបានចាប់ផ្តើមឡើងនៅក្នុងដើមឆ្នាំ ២០២៤ នៅចំពេលដែលមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានផ្ញើសារដ៏កម្រមួយទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida សម្តែងនូវក្តីអាណិតអាសូរចំពោះប្រជាជនជប៉ុនដែលបានរងគ្រោះដោយសារការរញ្ជួយដីដ៏សាហាវនៅកណ្តាលប្រទេស។ នៅក្នុងពេលនោះផងដែរលោក Kishida បានស្វាគមន៍សារលោក Kim Jong Un ដ៏កក់ក្តៅបំផុតដោយនិយាយថាគាត់មានអារម្មណ៍ថាប្រទេសទាំងពីរត្រូវការកែលម្អទំនាក់ទំនងឲ្យបានល្អប្រសើរឡើងវិញ។ ក្នុងខណៈពេលនោះផងដែរប្អូនស្រីរបស់លោក Kim Yo Jong ក៏បានបផ្ញើសារជាការឆ្លើយតបទៅនឹងការកត់សម្គាល់ដ៏ខ្ពង់ខ្ពស់របស់លោក Kishida ប្រកបដោយវិជ្ជមាន។ លោកស្រីបានអញ្ជើញលោក Kishida ឲ្យមកធ្វើទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាងប្រសិនបើលោកមិនប្រកាន់នឹងរឿងតូចតាចដែលបានកើតឡើងដូចជាបញ្ហាចាប់ខ្លួនជនជាតិជប៉ុនកន្លងមកដោយភ្នាក់ងារសម្ងាត់កូរ៉េខាងជើង។ លោកKishida កំពុងគ្រប់គ្រងផ្ទាល់លើការពិភាក្សាកម្រិតខ្ពស់ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីធ្វើឲ្យកិច្ចប្រជុំកំពូលរវាងលោក Kim-Kishida និងលោ Kim Jong Un អាចក្លាយជាការពិត។ ការបង្ហាញឥរិយាបទដ៏កម្ររបស់កូរ៉េខាងជើងចំពោះជប៉ុនបន្ទាប់ពីមានការស្ងប់ស្ងាត់អស់រយៈពេលជាង ៤ ឆ្នាំកន្លងមកកំពុងជម្រុញឲ្យមានការរំពឹងទុកជាច្រើនអំពីចេតនាពិតប្រាកដមួយរបស់ក្រុងព្យុងយ៉ាងដែល នឹងចោទជាសំណួរថាតើកិច្ចប្រជុំកំពូលបែបនេះនឹងអាចកើតឡើងឬមួយយ៉ាងណា? ក្នុងរយ:ពេលបួនឆ្នាំមុន ខ្ញុំបានសរសេរអំពីការរំពឹងទុកនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំជប៉ុននិងមេដឹកនាំកូរ៉េខាងជើងគឺរវាងលោក គីម និងអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ […]

ដោយ៖ បន្ទាយ បន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការចុះផ្សព្វផ្សាយ អប់រំ ណែនាំដល់សិស្សានុសិស្សនិងសហគមន៍លើប្រធានបទ :”គ្រឿងញៀន ចរាចរណ៍និងក្មេងទំនើង ” ។ កម្មវិធីបានធ្វើនៅនៅវិទ្យាល័យហ៊ុន សែន ខ្លាកូន សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ និងវិទ្យាល័យនានាក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុក៧ទៀត មានមង្គលបូរី ម៉ាឡៃ ព្រះនេត្រព្រះ ភ្នំស្រុក ស្វាយចេក ថ្មពួក និងអូរជ្រៅ ពីដើមខែមីនាឆ្នាំ២០២៤ នេះតទៅ ។ ក្នុងនោះមានវត្តមានអធិបតីភាព លោកហ៊ូ ប៊ុនហេង ទីប្រឹក្សាអាជ្ញាធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យនិងចូលរួមដោយមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ។ មន្ត្រីរដ្ឋបាលខេត្តបន្ទាយមានជ័យ.មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានឡើងធ្វើបទបង្ហាញពីខ្លឹមសារ វត្ថុបំណង ផលប៉ះពាល់និងវិធានការរដ្ឋបាល់ វិធានផ្លូវច្បាប់នានា ។ ក្នុងស្រទាប់យុវសិស្ស យុវវ័យ ឲ្យហ៊ានសាកល្បងឲ្យហ៊ាន ប្រព្រឹត្ត ដោយចាប់ផ្ដើមដំបូងពីការប្រើប្រាស់រហូតឈានទៅដល់ការប្រព្រឹត្តអំពើនៃការចាក់ចែងការរក្សាទុក ការដឹកជញ្ជូននិងការជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ដែលជាប្រភពនៃការឈានទៅប្រព្រឹត្តបទល្មើសមជ្ឈឹមផ្សេងៗទៀត ។ ដូចជាឃាតកម្ម ចាប់ចង្រិតរំលោភ លួច ឆក់ […]