សេដ្ឋកិច្ច

CAMBODIA EXPO SERIES 2026៖ វេទិកាដែលភ្ជាប់អាជីវកម្មអន្តរជាតិទៅនឹងឱកាសកំណើននាពេលអនាគតរបស់កម្ពុជា

ដោយ៖ សហការី

ភ្នំពេញ៖ ខណៈដែលកម្ពុជាកំពុងបន្តពង្រឹងតួនាទីរបស់ខ្លួនជាទីផ្សារដ៏មានសក្តានុពលសម្រាប់អ្នកផ្គត់ផ្គង់ និងអ្នកទិញក្នុងតំបន់ Cambodia Expo Series 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (Diamond Island Exhibition and Convention Center – DIECC) រាជធានីភ្នំពេញ នឹងប្រមូលផ្តុំពិព័រណ៍ពាណិជ្ជកម្ម B2B ឯកទេសចំនួន ៩ នៅក្រោមវេទិកាតែមួយ ដើម្បីជំរុញការស្វែងរកប្រភពផ្គត់ផ្គង់ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការផ្គូផ្គងធុរកិច្ចដោយផ្ទាល់។

Cambodia Expo Series 2026 រៀបចំដោយក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd. (VEAS) និងទទួលបានការគាំទ្រពី ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល។

ព្រឹត្តិការណ៍នេះក៏ទទួលបានការគាំទ្រពី សភាពាណិជ្ជកម្មកម្ពុជា (CCC) ព្រមទាំងបណ្តាញសមាគមវិជ្ជាជីវៈ និងអង្គការជំនាញជាច្រើនទាំងក្នុងកម្ពុជា និងអន្តរជាតិ រួមមាន Cambodian Farmer Federation Association of Agricultural Producers (CFAP), Cambodia Agricultural Cooperative Alliance (CACA), Cambodia Livestock Raisers Association (CLRA), Cambodia Aquaculturist Association (CAA), Techo Farmers Network Association (TFNA), Cambodia Pepper and Spices Federation (CPSF), Cambodia Foods Exporter Importer Association (CAMFEIA), Cambodia Food Manufacturer Association (CFMA), Association for Medical Laboratory Development (AMLD), Cambodian Pharmaceutical Distributor Association (CPDA), Cambodian Aesthetic Medicine & Laser Association (CAMLA), Cambodia Spa and Wellness Association (CSWA), Vietnam Ruminant Husbandry Association, Fertilizer Association of Vietnam (FAV), Vietnam Pesticide Association (VIPA), Vietnam Pepper and Spice Association (VPSA), Vietnam Seed Trade Association (VSTA) និងអង្គការជំនាញផ្សេងៗទៀត។

ព្រឹត្តិការណ៍ឆ្នាំ២០២៦ នឹងប្រមូលផ្តុំអ្នកតាំងពិព័រណ៍ និងម៉ាកផលិតផលជាង ២៥០ មកពីជាង ១៩ ប្រទេស និងតំបន់ លើផ្ទៃតាំងពិព័រណ៍ប្រមាណ ៣,៦០០ ម៉ែត្រការ៉េ និងរំពឹងទទួលស្វាគមន៍ភ្ញៀវពាណិជ្ជកម្មជាង ៥,០០០ នាក់។ ជាពិសេស ព្រឹត្តិការណ៍នឹងមានកម្មវិធីអ្នកទិញ VIP (VIP Buyer Program) និងកម្មវិធីផ្គូផ្គងធុរកិច្ច B2B (B2B Matchmaking Program) ដើម្បីសម្របសម្រួលការជួបពិភាក្សាដោយផ្ទាល់ និងប្រកបដោយប្រសិទ្ធភាព រវាងអ្នកតាំងពិព័រណ៍ និងអ្នកទិញដែលមានសក្តានុពល ដោយផ្អែកលើតម្រូវការស្វែងរកផលិតផល និងគោលដៅអាជីវកម្មជាក់លាក់។

វេទិកាទីផ្សារអន្តរជាតិសម្រាប់ការតភ្ជាប់ និងពង្រីកអាជីវកម្ម

លើសពីការតាំងពិព័រណ៍ Cambodia Expo Series 2026 គឺជាវេទិកាធុរកិច្ច B2B ដ៏សកម្មមួយ ដែលភ្ជាប់អ្នកផ្គត់ផ្គង់អន្តរជាតិ សហគ្រាសក្នុងស្រុក និងអ្នកជំនាញក្នុងវិស័យនានា ដើម្បីផ្លាស់ប្តូរចំណេះដឹង ស្វែងយល់ពីផលិតផល និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងស្វែងរកឱកាសសហប្រតិបត្តិការអាជីវកម្ម។

ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីកម្ពុជា និងទីផ្សារអន្តរជាតិជាច្រើន រួមមាន បង់ក្លាដែស សាធារណរដ្ឋឆែក ចិន បារាំង អាល្លឺម៉ង់ តំបន់រដ្ឋបាលពិសេសហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី តៃវ៉ាន់ តួកគី សហរដ្ឋអាមេរិក និងវៀតណាម ដោយនាំមកនូវផលិតផល បច្ចេកវិទ្យា និងដំណោះស្រាយចម្រុះសម្រាប់វិស័យសេដ្ឋកិច្ចដែលកំពុងមានសក្តានុពលនៅកម្ពុជា។

ពិព័រណ៍ឆ្នាំនេះក៏មានការចូលរួមពីក្រុមហ៊ុន និងម៉ាកអន្តរជាតិល្បីៗជាច្រើន រួមមាន Petrovietnam Ca Mau Fertilizer Corporation, Korea-Vietnam Fertilizer Co., Ltd. (KVF), Vietnam Petroleum Fertilizer Company Limited, WIPOTEC Singapore Pte. Ltd., Ha Noi CPC1 Pharmaceutical Joint Stock Company, Dat Vi Phu Pharmaceutical Joint Stock Company (Davipharm), Nam Viet Foods & Beverage JSC (VINUT), Bio-A Group (OEM/ODM Cosmetics), Torriden Cambodia Official, Royal Canin Cambodia និង Lider Pet Food ព្រមទាំងក្រុមហ៊ុនឈានមុខជាច្រើនទៀត។

វត្តមានរបស់ក្រុមហ៊ុនឈានមុខពីវិស័យផ្សេងៗទាំងនេះ បង្ហាញពីការកើនឡើងនៃភាពទាក់ទាញរបស់ទីផ្សារកម្ពុជា និងឱកាសកាន់តែទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។

ចំណុចលេចធ្លោមួយទៀតរបស់ Cambodia Expo Series 2026 គឺ តំបន់ស្វែងរកប្រភពផលិតផលខ្មែរ (Khmer Product Sourcing Zones) ដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពលេចធ្លោរបស់ផលិតផលកម្ពុជា អ្នកផ្គត់ផ្គង់ក្នុងស្រុក និងម៉ាកផលិតផលខ្មែរ។ តំបន់នេះនឹងផ្តល់ឱកាសដល់អ្នកទិញពាណិជ្ជកម្ម អ្នកចែកចាយ អ្នកនាំចូល និងដៃគូអន្តរជាតិ ក្នុងការស្វែងយល់អំពីផលិតផលក្នុងស្រុក ភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយសហគ្រាសកម្ពុជា និងស្វែងរកឱកាសសហការលើការផ្គត់ផ្គង់ និងការចែកចាយផលិតផល។

តាមរយៈការដាក់បង្ហាញផលិតផលកម្ពុជារួមជាមួយបច្ចេកវិទ្យា និងដំណោះស្រាយអន្តរជាតិ Khmer Product Sourcing Zones មានគោលបំណងពង្រឹងការតភ្ជាប់រវាងសហគ្រាសក្នុងស្រុក និងទីផ្សារក្នុងតំបន់ ព្រមទាំងលើកកម្ពស់សមត្ថភាពផលិត និងសក្តានុពលផ្គត់ផ្គង់របស់កម្ពុជា។

សិក្ខាសាលាវិស័យឧស្សាហកម្ម៖ ចែករំលែកចំណេះដឹង ទស្សនវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេលអនាគត

ក្នុងអំឡុងពេល Cambodia Expo Series 2026 កម្មវិធីសិក្ខាសាលាតាមវិស័យនឹងប្រមូលផ្តុំអ្នកជំនាញ សមាគមវិជ្ជាជីវៈ តំណាងស្ថាប័នរដ្ឋ និងថ្នាក់ដឹកនាំអាជីវកម្ម ដើម្បីចែករំលែកព័ត៌មានទីផ្សារ បច្ចុប្បន្នភាពបច្ចេកវិទ្យា និងដំណោះស្រាយជាក់ស្តែងសម្រាប់វិស័យសំខាន់ៗ។

ស៊េរី Agri–Livestock–Aqua Fisheries

ស៊េរីពិព័រណ៍ Agri–Livestock–Aqua Fisheries នឹងផ្តោតលើការពិភាក្សាអំពីការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការពង្រឹងខ្សែច្រវាក់តម្លៃរវាងកម្ពុជា និងទីផ្សារអន្តរជាតិ។

ប្រធានបទសំខាន់ៗរួមមាន៖ «ពីកសិដ្ឋានទៅកាន់ទីផ្សារ៖ ការកសាងខ្សែច្រវាក់តម្លៃកសិកម្ម និងបសុសត្វប្រកបដោយភាពប្រកួតប្រជែង និងចីរភាព», «ការជំរុញការអភិវឌ្ឍជី និងការប្រើប្រាស់ជីប្រកបដោយប្រសិទ្ធភាពនៅវៀតណាម និងកម្ពុជា», «កិច្ចសន្ទនារវាងសមាគមវៀតណាម–កម្ពុជា» និង «កិច្ចសន្ទនារវាងសមាគមកម្ពុជា–មីយ៉ាន់ម៉ា–វៀតណាម» ដែលនឹងពិភាក្សាអំពីឱកាសពាណិជ្ជកម្ម និងវិនិយោគ កសិកម្មឆ្លាតវៃ និងកិច្ចសហប្រតិបត្តិការឆ្លងដែន។

កម្មវិធីក៏នឹងមានកិច្ចពិភាក្សាពិសេសក្រោមប្រធានបទ «ទំនើបកម្មកសិកម្ម និងការពង្រឹងខ្សែច្រវាក់តម្លៃ៖ ការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ និងភាពប្រកួតប្រជែងទីផ្សារនៅកម្ពុជា» រៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដោយប្រមូលផ្តុំភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរទស្សនៈអំពីការអភិវឌ្ឍវិស័យកសិកម្ម បសុសត្វ និងវារីវប្បកម្មរបស់កម្ពុជា។

ព្រឹត្តិការណ៍នេះក៏នឹងទទួលស្វាគមន៍គណៈប្រតិភូកសិករដែលរៀបចំជាក្រុមមកពី ខេត្តស្វាយរៀង និងខេត្តកំពង់ចាម ដែលជាតំបន់កសិកម្មសំខាន់ពីររបស់កម្ពុជា។ ការចូលរួមនេះនឹងផ្តល់ឱកាសឱ្យកសិករជួបដោយផ្ទាល់ជាមួយអ្នកផ្គត់ផ្គង់អន្តរជាតិ ស្វែងយល់ពីបច្ចេកវិទ្យា និងផលិតផលថ្មីៗ និងស្វែងរកដំណោះស្រាយជាក់ស្តែង ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពកសិកម្ម និងពង្រឹងការចូលទៅកាន់ទីផ្សារ។

ស៊េរី Phar–Med–Lab–Beauty

ស៊េរី Phar–Med–Lab–Beauty នឹងផ្តល់នូវបច្ចុប្បន្នភាពវិជ្ជាជីវៈសម្រាប់វិស័យសុខាភិបាល មន្ទីរពិសោធន៍ និងសម្រស់ ដោយមានសិក្ខាសាលាសំខាន់ៗស្តីពី ការរួមបញ្ចូលវិធីសាស្ត្រ One Health ការអភិវឌ្ឍវ៉ាក់សាំង បរិវត្តកម្មឌីជីថលក្នុងឱសថស្ថានសហគមន៍ ការធ្វើតេស្តហ្សែន ការធ្វើរោគវិនិច្ឆ័យ និងនិន្នាការថ្មីៗក្នុងវេជ្ជសាស្ត្រសោភ័ណភាព។

Petfair Cambodia

ពិព័រណ៍ Petfair Cambodia នឹងផ្តោតលើការអភិវឌ្ឍឧស្សាហកម្មថែទាំសត្វចិញ្ចឹមដែលកំពុងរីកចម្រើននៅកម្ពុជា តាមរយៈការពិភាក្សាជាក់ស្តែងអំពី អាហារូបត្ថម្ភសត្វចិញ្ចឹម ការថែទាំសុខភាពបង្ការ បច្ចេកទេសថែរក្សា និងកែសម្ផស្សសត្វចិញ្ចឹម ការចិញ្ចឹមសត្វប្រកបដោយការទទួលខុសត្រូវ និងសុខុមាលភាពសត្វ។

កម្មវិធីសិក្ខាសាលានេះនឹងផ្តល់ចំណេះដឹង និងព័ត៌មានថ្មីៗសម្រាប់សហគ្រាស អ្នកជំនាញពេទ្យសត្វ និងម្ចាស់សត្វចិញ្ចឹម ដែលកំពុងស្វែងរកដំណោះស្រាយ និងចំណេះដឹងថ្មីៗ ដើម្បីលើកកម្ពស់ការថែទាំសត្វចិញ្ចឹមឱ្យកាន់តែប្រសើរ។ លើសពីការចែករំលែកចំណេះដឹង Cambodia Expo Series 2026 នឹងប្រែក្លាយការតភ្ជាប់ក្នុងវិស័យទៅជាឱកាសអាជីវកម្មជាក់ស្តែង តាមរយៈកម្មវិធីអ្នកទិញ VIP និងកម្មវិធីផ្គូផ្គងធុរកិច្ច B2B។

ប្រែក្លាយការតភ្ជាប់ទៅជាឱកាសអាជីវកម្ម តាមរយៈកម្មវិធី VIP Buyer និង B2B Matchmaking

ស្របពេលជាមួយនឹងការតាំងពិព័រណ៍ និងកម្មវិធីសិក្ខាសាលា Cambodia Expo Series 2026 នឹងរៀបចំ VIP Buyer Program & B2B Matchmaking Program ដើម្បីសម្របសម្រួលការជួបពិភាក្សាដោយផ្ទាល់រវាងអ្នកតាំងពិព័រណ៍ ជាមួយអ្នកទិញ អ្នកចែកចាយ អ្នកនាំចូល និងដៃគូអាជីវកម្មដែលមានសក្តានុពល។

តាមរយៈការផ្គូផ្គងដោយផ្អែកលើចំណាប់អារម្មណ៍អាជីវកម្ម តម្រូវការស្វែងរកផលិតផល និងគោលបំណងនៃកិច្ចសហប្រតិបត្តិការ កម្មវិធីនេះនឹងជួយឱ្យអ្នកចូលរួមប្រើប្រាស់ឱកាសបណ្តាញធុរកិច្ចឱ្យបានកាន់តែមានប្រសិទ្ធភាព និងបង្កើតទំនាក់ទំនងពាណិជ្ជកម្មដែលមានអត្ថន័យ និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។

តាមរយៈការរួមបញ្ចូលគ្នារវាងពិព័រណ៍អន្តរជាតិ សិក្ខាសាលាតាមវិស័យ និងកម្មវិធីបណ្តាញធុរកិច្ច Cambodia Expo Series 2026 មានគោលបំណងក្លាយជាស្ពានពាណិជ្ជកម្មដ៏សំខាន់មួយ ដែលភ្ជាប់អ្នកផ្គត់ផ្គង់អន្តរជាតិទៅនឹងវិស័យឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់កម្ពុជា និងទីផ្សារក្នុងតំបន់។

CAMBODIA EXPO SERIES 2026 – ពិព័រណ៍អន្តរជាតិចំនួន ៩ ក្រោមវេទិកាតែមួយ

Cambodia Expo Series 2026 មិនមែនគ្រាន់តែជាវេទិកាតាំងពិព័រណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងជួបជុំរវាងអ្នកផ្គត់ផ្គង់អន្តរជាតិ សហគ្រាសក្នុងស្រុក និងអ្នកជំនាញក្នុងវិស័យនានា ដើម្បីស្វែងរកឱកាស ផ្លាស់ប្តូរបទពិសោធន៍ និងកសាងភាពជាដៃគូរយៈពេលវែង។

ព្រឹត្តិការណ៍នេះរួមមានពិព័រណ៍ឯកទេសអន្តរជាតិចំនួន ៩ ដែលតំណាងឱ្យវិស័យសំខាន់ៗរបស់ទីផ្សារកម្ពុជា៖

AGRI CAMBODIA 2026

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៨ ស្តីពីវិស័យកសិកម្មនៅកម្ពុជា

LIVESTOCK CAMBODIA 2026

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៨ ស្តីពីវិស័យបសុសត្វ ចំណីសត្វ សុខភាពសត្វ ផលិតផលទឹកដោះគោ និងការកែច្នៃសាច់នៅកម្ពុជា

AQUA FISHERIES CAMBODIA 2026

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៨ ស្តីពីវិស័យវារីវប្បកម្ម និងជលផលនៅកម្ពុជា

FOODEX CAMBODIA 2026

ពិព័រណ៍អន្តរជាតិលើកទី៣ ស្តីពីផលិតផល បច្ចេកវិទ្យា និងសេវាកម្មសម្រាប់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា

CAMBODIA PHAR-MED EXPO 2026

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៩ ស្តីពីឧស្សាហកម្មឱសថ វេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងទន្តសាស្ត្រនៅកម្ពុជា

CAMBODIA LAB EXPO 2026

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៩ ស្តីពីមន្ទីរពិសោធន៍ ការវិភាគ ជីវបច្ចេកវិទ្យា ឧបករណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា

BEAUTY CONNECT EXPO CAMBODIA 2026

ពិព័រណ៍ និងសន្និសីទអន្តរជាតិលើកទី៨ ស្តីពីសោភ័ណភាព សម្រស់ គ្រឿងសម្អាង សក់ ក្រចក និងស្ប៉ានៅកម្ពុជា

PETFAIR CAMBODIA 2026

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិលើកទី៣ សម្រាប់ឧស្សាហកម្មសត្វចិញ្ចឹមនៅកម្ពុជា

LIFESTYLE SOURCING CAMBODIA

វេទិកាស្វែងរកប្រភពផ្គត់ផ្គង់អន្តរជាតិ សម្រាប់ផលិតផលបែបរស់នៅ និងផលិតផលប្រើប្រាស់នៅកម្ពុជា

ដោយមានការគាំទ្រពីស្ថាប័នសារព័ត៌មាន និងដៃគូក្នុងវិស័យឧស្សាហកម្ម Cambodia Expo Series 2026 មានគោលបំណងពង្រឹងការតភ្ជាប់រវាងសហគ្រាស ស្ថាប័ន និងសហគមន៍វិជ្ជាជីវៈ ព្រមទាំងបង្កើតឱកាសសម្រាប់ស្វែងយល់ពីផលិតផល បច្ចេកវិទ្យា និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការថ្មីៗ។

គណៈកម្មការរៀបចំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាស សមាគម អ្នកជំនាញក្នុងវិស័យ អ្នកទិញ និងអ្នកសារព័ត៌មានទាំងអស់ មកចូលរួមទស្សនា Cambodia Expo Series 2026។

ព័ត៌មានព្រឹត្តិការណ៍

ថ្ងៃទី២៦–២៧ ខែសីហា ឆ្នាំ២០២៦៖ ម៉ោង ៩:០០ ព្រឹក ដល់ ៥:០០ ល្ងាច

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៖ ម៉ោង ៩:០០ ព្រឹក ដល់ ៤:០០ រសៀល

ទីតាំង៖ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (DIECC), រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

 

*For more information, please contact:

MINH VI EXHIBITION AND ADVERTISEMENT SERVICES CO., LTD (VEAS)

Room 803, Citilight Tower, 45 Vo Thi Sau, Tan Dinh Ward, Ho Chi Minh City, Vietnam

 

Phone: (+84) 028 3848 8561

Email: [email protected]

Website: https://veas.com.vn/

Cambodia Office:

Nul Phakdeybot ( BOT)

Project Supervisor

Tel: +855 70 666 270

Email: [email protected]