ដោយ : បន្ទាយ

ព្រះវិហារ ៖ កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេត្តព្រះវិហារ ។

នេះបើតាមក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិចេញប្រកាសព័ត៌មានថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦ ពោលគឺបន្ទាប់ពីលោកអនុទីន ចាន់វីរ:គុល នាយករដ្ឋមន្ត្រីថៃក្នុងសម្លៀកបំពាក់កងទ័ពទៅទស្សនានិងត្រួតពិនិត្យនៅតំបន់ច្រកព្រំដែនអានសេះ ឃុំ/ស្រុកជាំក្សាន្តខេត្តព្រះវិហារកាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២៦ ។

សូមរំលឹកថា នេះជាការតវ៉ាលើកទី៥០ហើយ ចំពោះការផ្គើនរបស់ថៃដែលរំលោភបំពានលើកម្ពុជា ៕


