ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ លោក សេង ផានិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត តំណាងដ៏ខ្ពង់ខ្ពង់ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងសហការី ៦ រូប ស្រី ៣ រូប អញ្ជើញចុះអធិការកិច្ចត្រួតពិនិត្យសៀវភៅគ្រប់គ្រងជនជាប់ឃុំ និងរាប់ចំនួនជនជាប់ឃុំ (គ្រប់ចំនួន )និងប្រជុំពិភាក្សាការងារ ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ពន្ធនាគារ ៕


