ដោយ : បន្ទាយ

ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ ថាជនសង្ស័យឈ្មោះ ឆេង ភារុណ កំពុងរៀបចំបែបបទឆ្លងដែនមកវិញ ។

សូមបញ្ជាក់ ជនខាងលើបានត្រឡប់ដល់ព្រំដែនម៉ោង២៣ ជាង ដោយយប់ពេកត្រូវខាងមិត្តវៀតណាមផ្អាកឆ្លងចូល ។ត្រូវឱ្យសម្រាកផ្ទះជួលជិតនោះមួយយប់ ពេលភ្លឺទើបរៀបចំបែបបទបើកឱ្យឆ្លងដែនចូលដីខ្មែរដោយមិត្តវៀតណាមធានាមើលខុសត្រូវមិនឱ្យបាត់ ។បន្តិចទៀតនៅពេលជនសង្ស័យ ឆេង ភារុណ បំពេញបែបបទឆ្លងដែនរួច នឹងដឹកបន្តយកមកស្នងការនគរបាលរាជធានីដើម្បីបន្តនីតិវិធី ៕


