សេដ្ឋកិច្ច

អបអរសាទរអតិថិជនរបស់ក្រមហ៊ុន WorldBridge Homes ដែលឈ្នះរង្វាន់ធំពីគម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល

ភ្នំពេញ ៖ ក្រុមហ៊ុន WorldBridge Homes បានរៀបចំកម្មវិធីប្រគល់រង្វាន់ធំផ្ទះ ១ល្វែង ព្រមទាំងរង្វាន់ ៥០ផ្សេងទៀត និងប្រកាសការផ្តល់ជូនពិសេសចុងក្រោយ (Final Promotion)  សម្រាប់គម្រោងលំនៅឋានទីក្រុងរណបសិរីមង្គល ។ ពិធី​ចាប់ឆ្នោត​ផ្ដល់រង្វាន់​នេះ ធ្វើឡើង​កាលពីថ្ងៃទី​២២ សីហា ២០២៦ ដោយមានការ​ចូលរួម​យ៉ាងអធិក​អធម​ ពីអតិថិជន រស់នៅក្នុងគម្រោង​សិរីមង្គល ។

នៅក្នុងឱកាសនោះផងដែរ លោក យក់ សុធីរិទ្ធ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន WorldBridge Homes បានថ្លែងអបអរសាទរដល់ម្ចាស់រង្វាន់ទាំងអស់ និងបានប្រកាសពី ការផ្តល់ជូនពិសេសចុងក្រោយ (Final Promotion) សម្រាប់ផ្ទះដែលនៅសល់ចំនួនតិចតួចចុងក្រោយ ដើម្បីជួយឱ្យប្រជាពលរដ្ឋកម្ពុជាអាចចាកផុតពីការជួលផ្ទះមកធ្វើជា “ម្ចាស់ផ្ទះផ្ទាល់ខ្លួន”។

សម្រាប់​កញ្ចប់អត្ថប្រយោជន៍ និងឱកាសពិសេសមិនធ្លាប់មាន៖

  • រស់នៅដោយទំនុកចិត្ត៖ ផ្ទះមានប័ណ្ណកម្មសិទ្ធិប្លង់រឹងតកូនតចៅ ព្រមទាំង ចំណេញ ៤% ភ្លាមៗដោយសាររដ្ឋជាអ្នករ៉ាប់រងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ។
  • តម្លៃ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលបំផុត៖ តម្លៃបង់ផ្តាច់ ២៣,៦០០ ដុល្លារ តែប៉ុណ្ណោះ ហើយចំពោះលក្ខខណ្ឌបង់រំលស់គឺគ្រាន់តែបង់មុន ១,០០០ ដុល្លារ និងបង់ប្រចាំខែ១៨៨ ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។
  • ការផ្តល់ជូនពិសេស៖ ការបញ្ចុះតម្លៃបន្ថែម និងការថែមជូនរង្វាន់ជាច្រើនមុខទៀត​ សម្រាប់ការទិញនៅពេលនេះរហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៦។
  • ចូលរស់នៅបានភ្លាមៗ ៖ មិនបាច់រង់ចាំយូរ ទិញភ្លាម អាចរៀបចំកាបូបចូលរស់នៅ ឬបើកអាជីវកម្មបានភ្លាមៗ។
  • ទីតាំងយុទ្ធសាស្ត្រ និងសក្ដានុពលខ្ពស់៖ ស្ថិតនៅទល់មុខបណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster), ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ និងត្រឹមតែ១០ នាទីប៉ុណ្ណោះពីអាកាសយានដ្ឋានអន្តរជាតិតេជោ (ព្រលានយន្តហោះថ្មី)។
  • បរិស្ថានរស់នៅទាន់សម័យ៖ មានសួនច្បារសាធារណៈធំៗចំនួន ៣ ក្នុងគម្រោង ផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងសុខមាលភាពមាំមួនសម្រាប់ក្រុមគ្រួសារ មានផ្សារសហគមន៍ ឡានក្រុងសាធារណៈ។

លោក​យក់ សុធីរិទ្ធ បានមានប្រសាសន៍​បន្តថា «យើងខ្ញុំយល់ពីក្តីស្រមៃរបស់អ្នកដែលកំពុងរស់នៅផ្ទះជួល ហើយត្រូវចំណាយថវិកាជារៀងរាល់ខែដោយគ្មានបានអ្វីមកវិញ។ ដូច្នេះ នេះជាឱកាសចុងក្រោយបង្អស់ក្នុងការផ្លាស់ប្តូរការចំណាយលើថ្លៃជួលផ្ទះ មកជាការបង់រំលស់ផ្ទះផ្ទាល់ខ្លួនដែលមានប្លង់រឹងត្រឹមត្រូវតាមច្បាប់»  ។

គម្រោង «លំនៅឋានទីក្រុងរណបសិរីមង្គល» គឺជាគម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេ និងធំជាងគេនៅកម្ពុជា អភិវឌ្ឍន៍លើផ្ទៃដីជាង ២៣ ហិកតា (សរុប ២,៤៥៧ ល្វែង) ដោយក្រុមហ៊ុន WorldBridge Homes ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី និងមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សម្រាប់​ព័ត៌មានបន្ថែម​​អតិថិជន​ទាំងអស់​សូមអញ្ជើញមកទស្សនាគម្រោងផ្ទាល់ ឬទាក់ទងមកកាន់ការិយាល័យលក់ជារៀងរាល់ថ្ងៃតាមរយៈ៖

ទូរស័ព្ទ៖ 070 905 333 / 070 906 333 / 070 907 333

ទីតាំង៖ ផ្លូវជាតិលេខ ២១ ភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល